Category: នយោបាយ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមកាន់តែខ្លាំងក្លា​ដល់​ចលនា​ប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមកាន់តែខ្លាំងក្លា​ដល់​ចលនា​ប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ

    ភ្នំពេញ៖ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមកាន់តែខ្លាំងក្លា ដល់ចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ ដើម្បីធ្វើឱ្យកម្ពុជា ស័ក្តិសមជាព្រះរាជាណាចក្រអច្ឆរិយៈ និងក្លាយជាគោលដៅទេសចរណ៍លំដាប់​ពិភពលោក ។ ក្នុងសារលិខិតនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌកិច្ច សហ​ប្រ​តិ​បត្តិការទ្វេភាគី ត្រីភាគី ពហុភាគីលើគ្រប់វិស័យរាប់ទាំងវិស័យ ទេសចរណ៍​នេះផង កម្ពុជាតែងតែគោរព ទៅលើគោលការណ៍ សន្តិសហវិជ្ជមាន (Peaceful Coexistence) របស់សហគមន៍អន្តរជាតិ ហើយដែលសកម្មភាពទាំងអស់នេះ បានចូលរួមក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរួមទាំងលើក កម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ។ សម្ដេចធិបតី ក៏បានអំពាវនាវឱ្យមានការចូលរួម ឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារ​វិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាព…

  • កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណជិត ៦លាននាក់ នៅឆ្នាំ២០២៤នេះ

    កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណជិត ៦លាននាក់ នៅឆ្នាំ២០២៤នេះ

    ភ្នំពេញ៖ កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណជិត ៦លាននាក់ នៅឆ្នាំ២០២៤នេះ ខណៈ៧ខែដើមឆ្នាំ២០២៤ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ៣លាន៧០ម៉ឺននាក់ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងសារលិខិតនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការ កសាងសន្តិភាព ដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្តូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍ ទេសចរណ៍ប្រកបដោយនិរន្តរភាពជាឈ្នាន់រួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់ សន្តិភាពទូទាំងពិភពលោក ។ សម្ដេចធិបតី បានបន្តថា ជាក់ស្តែង សម្រាប់កម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ សម្រាប់ការពង្រឹងភាពធន់ គាំទ្រជំរុញ…

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋ​សភាកម្ពុជា​មកដល់មាតុប្រទេសវិញដោយសុវត្ថិភាពបន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសចិន

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋ​សភាកម្ពុជា​មកដល់មាតុប្រទេសវិញដោយសុវត្ថិភាពបន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសចិន

    (ភ្នំពេញ) ៖ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពរយៈពេល ៥ថ្ងៃ នៅសាធា​រណរដ្ឋ​ប្រជាមានិតចិន នៅរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា កម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋ​សភា បានអញ្ជើញធ្វើដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុខ​សុវត្ថិភាព​និង​ទទួលបានលទ្ធផលគួរជាទីមោទនៈ ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ។ អំឡុងពេលដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកំាង សម្តេចមហារដ្ឋសភាធិការធិបតី​បាន​ជួប​ពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង សមា​ជិក​គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និង​ប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ។ ចំណែកនៅក្រុងសៀងហៃ សម្តេចប្រ​ធាន​រដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ជីនីង លេខាធិការ នៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ ។ លទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តម ចាវ ឡឺជី បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិ​ការ​រវាងរដ្ឋសភាប្រទេសទំាងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា​លើអនុស្ស​រណៈ នៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទំាងពីរ ដែលចុះ​ហត្ថលេខាដោយ ឯកឧត្តម…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួនរួមមាន៖ ទី១. ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។ ទី២.  ការពិនិត្យ និងសម្រេចលើ សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍ ។ ទី៣. ការពិនិត្យ និងសម្រេចលើគម្រោងវិនិយោគ កិច្ចព្រមព្រៀងវិនិយោគ និងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនីចំនួន ២៣គម្រោងសម្រាប់ ២០២៤-២០២៩។ ទី៤. បញ្ហាផ្សេងៗ ៕ អត្ថបទ៖ វណ្ណលុករូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

  • អនាគតនៃវិស័យទេសចរណ៍ ស្ថិតនៅក្នុងដៃយុវជន

    អនាគតនៃវិស័យទេសចរណ៍ ស្ថិតនៅក្នុងដៃយុវជន

    ភ្នំពេញ៖ អនាគតនៃវិស័យទេសចរណ៍ ស្ថិតនៅក្នុងដៃយុវជន តាមរយៈទស្សនវិស័យ ភាពច្នៃប្រឌិត និងថាមពលដែលចាំបាច់សម្រាប់ការវិវត្តជាបន្តបន្ទាប់ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងសារលិខិតនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមរាជរដ្ឋា​ភិបាល​នីតិកាលទី៧ និងជនរួមជាតិកម្ពុជាទាំងមូល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូម​សម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះអង្គការទេសចរណ៍​សហ​ប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដែលបានយកចិត្តទុកដាក់ខ្ពស់ និងទទួល​ខុស​ត្រូវលើ​ការអភិវឌ្ឍ កសាង ពិសេសកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រប់ស្ថាប័ន ដោយផ្តោតទៅលើតួនាទីយ៉ាងសំខាន់នៃកម្លាំងអានុភាពរបស់វិស័យទេសចរណ៍ ក្នុងការជំរុញឱ្យមាននូវឱកាសនៃការងារ ឱកាសនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង​ឱកាសធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់យើងទាំងអស់គ្នាឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ និងជាពិសេសបានរួមវិភាគទានយ៉ាងសំខាន់ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា ទទួលជួបជាមួយអនុប្រធានជាន់ខ្ពស់គោល​នយោបាយសកល និងចីរភាព របស់ក្រុមហ៊ុនកូកាកូឡា

    រដ្ឋមន្ត្រីការបរទេសកម្ពុជា ទទួលជួបជាមួយអនុប្រធានជាន់ខ្ពស់គោល​នយោបាយសកល និងចីរភាព របស់ក្រុមហ៊ុនកូកាកូឡា

    ទីក្រុងញូវយ៉ក៖ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើក​ទី៧៩ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សការងារជាមួយ លោក Michael Goltzman អនុប្រធានជាន់ខ្ពស់គោលនយោបាយសកល និងចីរភាពរបស់​ក្រុមហ៊ុន​កូកាកូឡា នៅស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកាកូឡា ដែលបានផ្តល់​ជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបណ្តាក់ទុនលើរោងចក្រដ៏ធំនៅកម្ពុជា និងលើសពីនេះទៅទៀតបានមានសកម្មភាពការទទួលខុសត្រូវ​ចំពោះសង្គម​នាពេល​កន្លងមក។ លើសពីនេះ ឯកឧត្តមបានជម្រាបតំណាងក្រុមហ៊ុនពីវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែ​លម្អ​បរិយាកាសវិនិយោគ សំដៅទាក់ទាញការវិនិយោគបន្ថែមទៀត។ លោក Michael Goltzman បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម​ឧប​នា​យក​រដ្ឋមន្ត្រី ដែលបានជម្រាបពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា និងកោតសរសើរពីការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា ៕ ដោយ ៖ សួង ពិសិដ្ឋ

  • សម្តេចធិបតី និងលោកជំទាវបណ្ឌិត អនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​របស់សម្តេច នាំអ៊ំប្រុស ស៊ុន ភីរៈ មានជម្ងឺភ្នែកកន្ទុយថ្លែន និងភ្នែកឡើងបាយ មកព្យាបាលនៅរាជធានីភ្នំពេញ

    សម្តេចធិបតី និងលោកជំទាវបណ្ឌិត អនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​របស់សម្តេច នាំអ៊ំប្រុស ស៊ុន ភីរៈ មានជម្ងឺភ្នែកកន្ទុយថ្លែន និងភ្នែកឡើងបាយ មកព្យាបាលនៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រ​ចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ៊ំប្រុស ស៊ុន ភីរៈ អាយុ ៧៣ឆ្នាំ មានជម្ងឺភ្នែកកន្ទុយថ្លែន និងភ្នែកឡើងបាយ បណ្តាលអោយស្រវាំងមេីល​មិនឃេីញច្បាស់មកពី សង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប មកទទួលការព្យា​បាលនៅរាជធានីភ្នំពេញ ។ នេះបើតាមបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។ បច្ចុប្បន្ន លោកអ៊ំ ទទួលការពិនិត្យ និងវះកាត់ ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចនិងលោកជំទាវបណ្ឌិត។ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់​ក្នុង​ការវះកាត់ ព្យាបាល ថ្លៃធ្វើដំណើរ និងការហូបចុក ជូនអ៊ំប្រុស និងក្រុមគ្រួសារ​ផងដែរ ។ ទឹកចិត្តដ៏មហាសប្បុរសនេះ…

  • សម្តេចធិបតី និងលោកជំទាវបណ្ឌិត អនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់​សម្តេច នាំ លោកអ៊ំ ម៉ៅ សុគន្ធឌី ដែលមានបញ្ហាភ្នែកឡេីងបាយ មកព្យាបាលនៅ​រាជធានីភ្នំពេញ

    សម្តេចធិបតី និងលោកជំទាវបណ្ឌិត អនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់​សម្តេច នាំ លោកអ៊ំ ម៉ៅ សុគន្ធឌី ដែលមានបញ្ហាភ្នែកឡេីងបាយ មកព្យាបាលនៅ​រាជធានីភ្នំពេញ

    ភ្នំពេញ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំលោកអ៊ំ ម៉ៅ សុគន្ធឌី អាយុ ៦០ឆ្នាំ ដែលមានបញ្ហាភ្នែកឡេីងបាយ បណ្តាលអោយស្រវាំងមេីលមិនឃេីញច្បាស់មកពី សង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប មកទទួលការព្យាបាលនៅរាជធានីភ្នំពេញ ។ នេះបើតាមបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។ បច្ចុប្បន្ន លោកអ៊ំ ទទួលការពិនិត្យ និងវះកាត់ ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចនិងលោកជំទាវបណ្ឌិត។ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ ព្យាបាល ថ្លៃធ្វើដំណើរ និងការហូបចុក ជូនអ៊ំប្រុស និងក្រុមគ្រួសារផងដែរ។ ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យ លោកអ៊ំ…

  • នាយករដ្ឋមន្ត្រី ស្នើបញ្ចប់ការជជែកតតាំងគ្នា ពាក់ព័ន្ធនឹងប្រធានបទ Gumball 3000

    នាយករដ្ឋមន្ត្រី ស្នើបញ្ចប់ការជជែកតតាំងគ្នា ពាក់ព័ន្ធនឹងប្រធានបទ Gumball 3000

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើបញ្ចប់ការជជែកតតាំងគ្នា ពាក់ព័ន្ធនឹងប្រធានបទ Gumball 3000 ព្រោះព្រឹត្តិការណ៍នេះ បានឆ្លងចេញពីប្រទេសកម្ពុជាច្រើនថ្ងៃទៅហើយ នៅឡើយការជជែកតតាំងគ្នាយកចាញ់ឈ្នះ មិនទាន់ចប់ ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជូនចំពោះប្អូនស្រី កន្និដ្ឋា (The Kanitha Show)! ខ្ញុំបានឃើញហើយនូវវីឌីអូរបស់ប្អូន និងសូមអរគុណ។ សម្ដេចបន្តថា ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូន ស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000​ គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះអាច​ប៉ះ​ពាល់​ដល់តម្លៃវប្បធម៌​របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ។ សម្ដេចធិបតី បន្ថែមថា ខ្ញុំសូមបញ្ជាក់ប្រាប់ប្អូនស្រីថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយក​ឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែម​ឲ្យ​ពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេស​កម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើង ក៏ដូចជាស្គាល់វប្បធម៌…

  • ក្រុមបញ្ញវន្តនៅកម្ពុជាបង្ហាញពីមូលហេតុដែលក្រុមប្រឆាំងជ្រុលនិយមខាំមិនលែងរឿង CLVព្រោះមិនចង់ឱ្យពលរដ្ឋទុកចិត្តលើរដ្ឋាភិបាល

    ក្រុមបញ្ញវន្តនៅកម្ពុជាបង្ហាញពីមូលហេតុដែលក្រុមប្រឆាំងជ្រុលនិយមខាំមិនលែងរឿង CLVព្រោះមិនចង់ឱ្យពលរដ្ឋទុកចិត្តលើរដ្ឋាភិបាល

    ភ្នំពេញ៖ ទោះបីជារដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ​តំបន់ត្រី​កោ​ណអភិវឌ្ឍន៍ CLV-DTA ហើយក៏ដោយ ក៏ ក្រុមប្រឆាំងជ្រុលនិយមនៅតែអង្កៀម​ខាំ​មិន​លែងចំពោះរឿងទឹកដីព្រំដែននេះ ដោយបានលើកហេតុផលផ្សេងៗច្រើនរាប់​មិនអស់​ដើម្បីបំភ្លៃការពិត បំផុលបំផុសញុះញង់បង្កភាពវឹកវរសង្គម។ តើអ្វីជាចេនាពិត​ប្រាក​ដ​របស់​ក្រុមប្រឆាំជ្រុលនិយមក្នុងការបន្តវាយប្រហាររឿងCLVនេះ? លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា គ្រប់សកម្មភាពក្រុមប្រឆាំងធ្វើឡើង តែងមានបំណងចង់ឱ្យពលរដ្ឋមានការយល់​ច្រឡំ និងមិនមានទំនុកចិត្តលើរដ្ឋាភិបាល តាមរយៈការប្រើប្រាស់រូបភាពសន្លឹកបៀរ​ដដែលៗ​​ដូចជា បញ្ហាព្រំដែន ទឹកដី និងជនអន្តោប្រវេសន៍ជាជាដើម ទោះបីជា​រដ្ឋាភិ​បាលធ្វើការដឹកនាំប្រទេសរីកចម្រើនរុងរឿង ការពារទឹកដី អធិបតេយ្យ ឯករាជ្យ បូរណ​ភាពទឹកដីយ៉ាងណាក៏ដោយ ក៏ក្រុមប្រឆាំងនៅតែយកលេសដដែលៗ នោះទៅផ្សព្វ​ផ្សាយ​ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ។ លោកបន្តថា ការចាកចេញពីក្របខណ្ឌនៃកិច្ចព្រមប្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមគឺជាការសម្រេចចិត្តខាងនយោបាយមួយដ៏មុតស្រួចបំផុតដែលអ្នក​នយោបាយធម្មតាមិនអាចសម្រេចបាន ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានធ្វើការសម្រេច ដើម្បី​បំពេញសំណូមពរប្រជាពលរដ្ឋដែលមានការកង្វល់ចំពោះបញ្ហាទឹកដីអធិបតេយ្យនិងឯករាជ្យរបស់កម្ពុជា។ លោកថ្លែងថា៖«អ្វីដែលក្រុមប្រឆាំងកំពុងធ្វើគឺ​ពួកគាត់​អត់បានគិត​អំពី​កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ថ្នាក់ដឹកនាំ ហើយក៏អត់បានគិតគូរដល់​ប្រយោ​ជន៍​​ជាតិដែរ»។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសង្គម យល់ឃើញថា  ក្រុមប្រឆាំងដែលចោទប្រកាន់រដ្ឋាភិបាលថាការដកខ្លួនចេញពី CLV ជាទង្វើសប្បនិម្មិត​នោះ គឺចេតនាដើម្បីតែប្រឆាំងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ទោះបីជារាជ​រដ្ឋាភិបាលខំប្រឹងធ្វើយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែឆ្កឹះរកចំណុចមកប្រឆាំង​ទាំង​ទទឹង​ទិស ។ មួយវិញទៀត ក្រុមប្រឆាំងមួយក្តាប់តូច លែងមានអាវុធនយោបាយទៀតហើយ ព្រោះការប្រឆាំងនោះគ្មានចំណុចណាមួយជួយលើកស្ទួយប្រទេសជាតិនោះទេ។លោកថ្លែងថា៖«ចំពោះខ្ញុំមិនមែនជាបញ្ហាចម្លែកទេព្រោះគាត់ប្រឆាំងបែបនេះយូរឆ្នាំហើយ…