Category: នយោបាយ

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធារណៈទៅស្រុកកំណើត

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធារណៈទៅស្រុកកំណើត

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចប៉ុន្មានឆ្នាំមុនផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​សម្រេច​បញ្ចេញរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ។ ការធ្វើបែបនេះ បានជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ហើយបាននាំមកនូវក្តីរីករាយដល់ប្រជាពលរដ្ឋផងដែរ។ ការបានរថយន្តជិះទៅលេងស្រុកកំណើតមិនអស់ថ្លៃជាក្តីរីករាយមួយទៅហើយសម្រាប់ប្រជាពលរដ្ឋ ពួកគាត់រឹតតែរំភើបរីករាយថែមទៀតនៅពេលបានឃើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះទៅជូនដំណើរដោយផ្ទាល់។ ប្រជាពលរដ្ឋបានបង្ហាញក្តីរំភើបរីករាយ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចរបស់សម្តេចមហាបវរធិបតី។ ក្នុងឱកាសនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបជាអនុស្សាវរីយ៍ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត៕ ដោយ ៖ AMS

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួល ថវិកាសប្បុរសជនពីព្រឹត្តិការណ៍ Gumball ជូនមន្ទីរពេទ្យកុមារអង្គរ ចំនួន ៤៥ម៉ឺនដុល្លារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួល ថវិកាសប្បុរសជនពីព្រឹត្តិការណ៍ Gumball ជូនមន្ទីរពេទ្យកុមារអង្គរ ចំនួន ៤៥ម៉ឺនដុល្លារ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីប្រគល់-ទទួល ថវិកាសប្បុរសជនដែលបរិច្ចាគចំនួន ៤៥ម៉ឺនដុល្លារ តាមរយ:ក្រុមហ៊ុនជីបម៉ុងគ្រុប ដើម្បីផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ដោយទទួលបានពីការចូលរួមនៃព្រឹត្តិការណ៍ Gumball 3000 កន្លងមក ដោយពិធីប្រគល់-ទទួល ថវិកាសប្បុរសជននេះ ធ្វើឡើងវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។ សូមរំលឹកថា ព្រឹត្តិការណ៍ Gumball 3000 នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ចប់ទៅពោរពេញដោយស្នាមញញឹម និងបរិយាកាសកក់ក្តៅជាទីបំផុត ក្រោមការរក្សាបានសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចម្រុះ ក្នុងការរៀបចំ និងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធីទាំងមូល ។ ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 មានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuber ល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក ដោយនៅថ្ងៃទី១៥ ខែកញ្ញា…

  • រថភ្លើងល្បឿនលឿនជប៉ុន Shinkansen អាយុកាល ៦០ឆ្នាំ

    រថភ្លើងល្បឿនលឿនជប៉ុន Shinkansen អាយុកាល ៦០ឆ្នាំ

    បរទេស៖ រថភ្លើងល្បឿនលឿនធ្វើដំណើរមិនឈប់ Shinkansen បានចាប់ផ្តើមដំណើរការ រវាងទីក្រុងតូក្យូ និងអូសាកា នៅថ្ងៃទី១ ខែតុលា ឆ្នាំ ១៩៦៤ ជាហេតុនាំឲ្យរថភ្លើងល្បឿនលឿនរបស់ជប៉ុន ប្រភេទនេះ បានឈានចូលដល់អាយុកាល ៦០ឆ្នាំហើយ គិតត្រឹមស្អែកនេះ។ គួររម្លឹកថា បន្ទាប់ពីសង្គ្រាមលោកលើកទី២ជប៉ុនបានប្រកាសពីយុគសម័យថ្មី សម្រាប់ការធ្វើដំណើរតាមផ្លូវដែក។ មកដល់បច្ចុប្បន្ន សេវាកម្មនេះនៅតែសំខាន់សម្រាប់សេដ្ឋកិច្ច និងរបៀបរស់នៅ របស់ប្រទេសជាតិ។ ក្នុងមួយថ្ងៃៗ ជិតមួយភាគបួន នៃអ្នកដំណើរមួយលាននាក់ ជិះខ្សែរថភ្លើង Tokaido Shinkansen ដែលលាតសន្ធឹងពីទីក្រុងតូក្យូ កាត់ពីលើភ្នំ Fuji ទៅតំបន់ Hakata ប្រហែល៥ម៉ោង។ រីឯ រថភ្លើង Nozomi Shinkansen មកដល់ ស្ថានីយ៍ រៀងរាល់៥នាទីម្តង។ ក្រុមហ៊ុន JR Central និយាយថា មិនដែលមានឧបទ្ទវហេតុ បណ្តាលឱ្យមនុស្សស្លាប់ ឬរបួស នៅលើរថភ្លើងល្បឿនលឿន ជាមួយនឹងល្បឿន៣២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រភេទនេះនោះទេ សូម្បីតែនៅក្នុងប្រទេស ដែលមានការរញ្ជួយដី ព្យុះទីហ្វុង…

  • ADB ចាប់ផ្តើមកិច្ចពិភាក្សាដំបូង  អំពីការអនុវត្តយុទ្ធសាស្ត្រ​ថ្មី​សម្រាប់​អភិវឌ្ឍន៍កម្ពុជា របស់ខ្លួន

    ADB ចាប់ផ្តើមកិច្ចពិភាក្សាដំបូង  អំពីការអនុវត្តយុទ្ធសាស្ត្រ​ថ្មី​សម្រាប់​អភិវឌ្ឍន៍កម្ពុជា របស់ខ្លួន

     ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាល  និង ស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ កម្ពុជា(CDRI) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវនាំមុខមួយ បានចាប់ផ្តើមដំណើរការ កិច្ច ពិភាក្សា ដំបូងនៃកិច្ចពិភាក្សាបន្តបន្ទាប់មួយចំនួនស្តីពីការគាំទ្ររបស់ ADB សម្រាប់របៀបវារៈ អភិវឌ្ឍន៍ របស់កម្ពុជា។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា «យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ ADB  ដែលទើបដាក់ដំណើរការនាពេលថ្មីៗនេះ សំដៅ ពង្រឹងភាពជា ដៃគូ ជាមួយកម្ពុជា ដើម្បីវិបុលភាព និងពលរដ្ឋកម្ពុជា ព្រមទាំងភពផែនដី។ ADB បានដាក់ចេញនូវ ផែនការ សកម្មភាពជាក់លាក់ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជន និង ពង្រឹងភាពធន់នឹង អាកាសធាតុ។ កិច្ច ពិភាក្សាដែលធ្វើឡើងទាំងនេះ គឺជាវេទិកាដ៏សំខាន់មួយដើម្បី ប្រមូលផ្តុំទស្សនៈស៊ីជម្រៅ ជំរុញកិច្ចសហការ និងទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធ នានា រួមមាន ស្ថាប័នអប់រំនិងសិក្សាស្រាវជ្រាវ ជើង…

  • សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)

    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)

    ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលនេះបានប្រព្រឹត្តទៅ ក្នុងឱកាសមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។ សម្តេចទាំងទ្វេក៏បានអញ្ជើញរៀបចំអាហារថ្ងៃត្រង់មួយពេលដល់ចៅៗ កូនៗ ក្មួយៗ សិស្សានុសិស្ស និងសម្ដេចទាំងទ្វេក៏បានអញ្ជើញពិសាបាយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) មួយពេលផងដែរ។ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខដល់ចៅៗ កូនៗ លោកគ្រូ…

  • អគ្គលេខាធិការ U.N អណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក

    អគ្គលេខាធិការ U.N អណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក

    (ទីក្រុងញូវយ៉ក)៖ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការ សហ ប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចចំនួន៤ របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច និងធ្លាប់ឆ្លងកាត់សោកនាដកម្មនៃសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ក៏ដោយ កម្ពុ ជាបច្ចុប្បន្ននេះមា ន មោទនភាពដែល បានចូលរួមបញ្ជូនកងកម្លាំងក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក។ ឯកឧត្តមអគ្គលេខាធិការ ក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជានិងអង្គការសហប្រជាជាតិក្នុងវិស័យជាច្រើនផ្សេងទៀត និងបានកោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។…

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បាន​រកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ

    កម្មវិធី Expand North Star Startup Pitch Competition-Cambodia បាន​រកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ

    (ភ្នំពេញ)៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារណូវ៉ូតែល​ភ្នំពេញ​ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាអធិបតី​ក្នុងកម្មវិធីប្រកួតជ្រើសរើសក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថល Expand North Star Startup Pitch Competition-Cambodia ក្រោមកិច្ចសហការរៀបចំដោយក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរបស់សិង្ហបុរី (Block71) ដើម្បីជ្រើសរើសធុរកិច្ចថ្មីជ័យលាភី ឱ្យទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ។ សូមអបអរសាទរដល់ Solar Green Energy (Cambodia) Co., Ltd (SOGE) ដែលបានឈ្នះជ័យលាភី និងទទួលបានការឧបត្ថម្ភលើមធ្យោបាយធ្វើ​ដំណើរ​និងការស្នាក់នៅកំឡុងពេលចូលរួមកម្មវិធី Expand North Star 2024, ឱកាសទទួលបានប្រាក់រង្វាន់ ២០០,០០០ ដុល្លារអាម៉េរិក និងការប្រឹក្សា​ស្តីពីទីផ្សារនិងធុរកិច្ចពីក្រុមហ៊ុន Numun…

  • អភិបាលខេត្តកណ្ដាល ផ្តាំផ្ញើដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ

    អភិបាលខេត្តកណ្ដាល ផ្តាំផ្ញើដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ

    (ខេត្តកណ្ដាល)៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គង់ សន្យា អគ្គនាយក​មន្ទីរ​ពេទ្យ​កាល់ម៉ែត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យតេជោសែន​កោះធំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៤។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យតេ​ជោ​សែនកោះធំ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្តាំផ្ញើ​ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះ​ត្រង់​គ្នានឹងគ្នា បង្កើនសាមគ្គីភាពភាព ឯកភាពផ្ទៃក្នុង និងប្រកាន់​ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ ។ ឯកឧត្ដបន្តថាបុគ្គលិកសុខាភិបាល ក៏ដូចជាគ្រូពេទ្យ ត្រូវរក្សាទំនាក់ទំនងល្អជាមួយ​ប្រជាពលរដ្ឋ និងបង្កើនការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ចំពោះប្រជាពលរដ្ឋដែល​មក​ទទួល​សេវាសុខភាព យកចិត្តទុកដាក់លើការថែទាំសុខភាពអ្នកជំងឺ ទាំងសុខ​ភាព​ផ្លូវកាយ ផ្លូវចិត្ត តាមរយៈអាកប្បកិរិយារួសរាយ ញញឹមរាក់ទាក់ បន្ថូភាពតាងតឹង ក្តីបារម្ភ នៃអ្នកជំងឺ និងក្រុមគ្រួសារ បង្កើនទំនុកចិត្ត បង្កើតភាពរីករាយ និងគំនិតវិជ្ជមាន មានភាព​ស្មោះត្រង់ និងតម្លាភាព ចំពោះអ្នកជំងឺគ្រប់រូប។ ពិសេសជាងនេះទៀត សូមគ្រូពេទ្យទាំង​អស់ ត្រូវយកចិត្តទុកដាក់…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សំណេះសំណាលសួរសុខទុក្ខ និងចែក​អំ​ណោយ​មនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សំណេះសំណាលសួរសុខទុក្ខ និងចែក​អំ​ណោយ​មនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់

    (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវការសប្បាយរីករាយ ដែលបានជួបជាមួយលោកតា លោកអ៊ុ លោកពូ និងបងៗធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ហើយនេះក៏ជាលើកទី១ និងក្នុងឱកាសដាក់បិណ្ឌទី១១ផងដែរ ។ ជាងនេះទៅទៀតជំនួបនេះ ក៏ជាផ្នែកមួយដើម្បីអបអរទិវាមនុស្សចាស់កម្ពុជា ១តុលាខាងមុខនេះ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំនាំនូវព្រះរាជបន្ទូល របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកជាពន់ពេក ដល់លោកតា លោកអ៊ុ លោកពូ និងបងៗធាក់ស៊ីក្លូទាំងអស់។ ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

  • សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរតំណែង ប្រធានគណៈ​កម្មាធិ​កា​រ​​គណបក្សក្រសួងទេសចរណ៍ និង ប្រធានគណៈកម្មាធិការគណបក្សក្រសួង​អធិកា​រកិច្ច

    សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរតំណែង ប្រធានគណៈ​កម្មាធិ​កា​រ​​គណបក្សក្រសួងទេសចរណ៍ និង ប្រធានគណៈកម្មាធិការគណបក្សក្រសួង​អធិកា​រកិច្ច

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរតំណែង ឯកឧត្តម ហួត ហាក់ ជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ និង ឯកឧត្តម សុខ សូកេន ជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច នៅវិមាន ៧មករា នារសៀល ថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។ អ្នកដឹកនាំត្រូវធ្វើភាពជាគម្រូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគម្រូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស ។…