Category: នយោបាយ

  • នាយករដ្ឋមន្ត្រី លើកទឹកចិត្តលើការស្រាវជ្រាវឱ្យបានទូលំទូលាយ តាមរយៈការបោះពុម្ពក្នុងទស្សនាវដ្តី ដើម្បីលើកកម្ពស់កិត្តិសព្ទវិស័យអប់រំកម្ពុជា

    នាយករដ្ឋមន្ត្រី លើកទឹកចិត្តលើការស្រាវជ្រាវឱ្យបានទូលំទូលាយ តាមរយៈការបោះពុម្ពក្នុងទស្សនាវដ្តី ដើម្បីលើកកម្ពស់កិត្តិសព្ទវិស័យអប់រំកម្ពុជា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល លើកទឹកចិត្តលើការស្រាវជ្រាវឱ្យបានទូលំទូលាយ ជាពិសេស តាមរយៈការបោះពុម្ពក្នុងទស្សនាវដ្តី ដើម្បីលើកកម្ពស់កិត្តិសព្ទវិស័យអប់រំកម្ពុជា នៅលើឆាកអន្តរជាតិផង និងដើម្បីជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំ គោលនយោបាយសង្គមសេដ្ឋកិច្ចផង ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៏កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡា និងវិស័យឯកជន បន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ ក្នុងន័យអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នកម្ម នៃកម្មវិធីសិក្សា ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញ ដែលជាតម្រូវការក្នុងទីផ្សារការងារ និងទិសដៅនៃការអភិវឌ្ឍប្រទេស រួមទាំងផ្នែកបច្ចេកវិទ្យា និង ឌីជីថល ដើម្បីបង្កើនភាពប្រកួតប្រជែងកម្ពុជា ។ សម្តេចធិបតី ក៏បានថ្លែងណែនាំឱ្យនិស្សិតជ័យលាភីទាំងអស់ ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ…

  • ជំហររបស់កម្ពុជា គឺការបន្តកិច្ចពិភាក្សាជាមួយមីយ៉ាន់ម៉ា និងយន្តការអាស៊ាន

    ជំហររបស់កម្ពុជា គឺការបន្តកិច្ចពិភាក្សាជាមួយមីយ៉ាន់ម៉ា និងយន្តការអាស៊ាន

    ទីក្រុងញូវយ៉ក៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ ជូលី ប៊ីសប ប្រេសិតពិសេសរបស់​អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនអំពីបទពិសោធន៍របស់កម្ពុជា ក្នុងការ​បញ្ចប់សង្គ្រាម និងស្វែងរកការផ្សះផ្សារជាតិ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការ​ដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា ដោយជំហររបស់កម្ពុជា គឺការបន្តកិច្ចពិភាក្សា ជាមួយ​មីយ៉ាន់ម៉ា និងយន្តការអាស៊ាន រួមមាន៖ ប្រេសិតពិសេសអាស៊ាន, ត្រយកា (Troika), និង ត្រយកាពង្រីក (expanded Troika) ។ លោកជំទាវ ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានថ្លែង​អំណរគុណ​ចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានចែករំលែកបទពិសោធន៍ និងជំហររបស់កម្ពុជា ក៏ដូចជាការចូលរួមយ៉ាងសកម្ម របស់កម្ពុជា ក្នុងការស្វែងរកដំ​ណោះស្រាយ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះ​ការតែងតាំងលោកជំទាវ ជូលី ប៊ីសប ជាប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ាផងដែរ ៕ ដោយ ៖…

  • ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ ស្ថានតំណាងទេសចរណ៍កម្ពុជាប្រចាំទីក្រុងហៃណាន

    ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ ស្ថានតំណាងទេសចរណ៍កម្ពុជាប្រចាំទីក្រុងហៃណាន

    ចិន៖ ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បានអនុញ្ញាតឱ្យ លោក LIU Hao នាយកក្រុមហ៊ុន Guangxi Sunrise International Travel Service Co., LTD និងជាស្ថានតំណាង​ទេសចរណ៍កម្ពុជា​ប្រចាំទីក្រុងហៃណាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមព្រឹត្តិការណ៍​ពិព័រណ៍ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ចាប់ពីថ្ងៃទី២៤-២៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគួយលីន ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ លោកប្រធានក្រុមហ៊ុន និងជាស្ថានតំណាងកម្ពុជាប្រចាំទីក្រុងហៃណាន ជួយសហការ និងកៀរគរ​សារព័ត៌មានល្បីៗ ប្រចាំទីក្រុងហៃណាន ឱ្យមកកម្ពុជា ដើម្បីបានមកទស្សា​នាឃើញផ្ទាល់នឹងភ្នែក ស្របតាមស្មារតី “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” និងបានស្នើលោកប្រធានក្រុមហ៊ុន ជួយសហការចូលរួមរៀបចំ​ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) នាថ្ងៃទី២៦-២៧ ខែតុលា…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបសន្ទនាជាមួយ រដ្ឋមន្ត្រីការបរទេសបារាំង ទើបចូលកាន់តំណែងថ្មី

    រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបសន្ទនាជាមួយ រដ្ឋមន្ត្រីការបរទេសបារាំង ទើបចូលកាន់តំណែងថ្មី

    ទីក្រុងញូវយ៉ក៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានសន្ទនាជាមួយឯកឧត្តម Jean-Noël Barrot រដ្ឋមន្ត្រីការបរទេសបារាំង ដែលទើបចូលកាន់តំណែង នាពេលថ្មីៗនេះ ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបារាំង រង់ចាំជួបឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នៅក្នុងឱកាស ការចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី១៩ នៅថ្ងៃទី៣-៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ៕ ដោយ ៖ សួង ពិសិដ្ឋ

  • ឯកត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យមានការទប់ស្កាត់ការផ្សាយព័ត៌មាន​មិនពិត ឬអវិជ្ជមានពីកម្ពុជា នៅក្នុងសហគមន៍ចិន

    ឯកត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យមានការទប់ស្កាត់ការផ្សាយព័ត៌មាន​មិនពិត ឬអវិជ្ជមានពីកម្ពុជា នៅក្នុងសហគមន៍ចិន

    ចិន៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Gan Lin ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ ទេសចរណ៍ តំបន់ស្វយ័ត Guangxi Zhuang និងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធាន​សមាគមទេសចរណ៍វប្បធម៌ក្វាងស៊ី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគ​ទេសចរណ៍ Guilin Shenghui Group​ និងនាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍​អន្តរ​ជាតិ Guilin Tianyuan ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី មកចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin ខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបពិភាក្សានេះគឺផ្តោតជាសំខាន់ទៅលើការជំរុញការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយនៅទីក្រុងគួយលីន និង​តំបន់ដទៃទៀតនៃខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីកៀរគរទេសចរចិន​មកកម្ពុជា។ ជាមួយគ្នានេះ, ឯកត្តមរដ្ឋមន្ត្រី ក៏ស្នើឱ្យមានការទប់ស្កាត់ការផ្សាយ​ព័ត៌មានមិនពិតឬអវិជ្ជមានពីកម្ពុជា នៅក្នុងសហគមន៍ចិនផងដែរ។ បន្ថែមលើនេះ, ភាគីកម្ពុជា ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ភាគីចិនលើកិច្ច​សហប្រតិបត្តិការ​លើប្រព័ន្ធ Smart Tourism Platform ដែលនឹងតភ្ជាប់ជាមួយប្រទេសអាស៊ាន ដើម្បីសម្រួលការផ្តល់ព័ត៌មានដល់ទេសចរឱ្យបានកាន់តែប្រសើរ។ សម្រាប់ឆ្នាំ២០២៤…

  • កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាបង្កើនការប្រាស្រ័យទាក់ទង ដើម្បីពង្រឹងទំនាក់ទំនង​ទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត

    កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាបង្កើនការប្រាស្រ័យទាក់ទង ដើម្បីពង្រឹងទំនាក់ទំនង​ទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត

    ក្រុងញូវយ៉ក៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Kurt Campbell អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានប្តេជ្ញា​ បង្កើនការប្រាស្រ័យទាក់ទងដើម្បីពង្រឹង​ទំនាក់ទំនងនេះ​បន្ថែមទៀត ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេស ក្នុងក្របខ័ណ្ឌអាស៊ាន ដែលកម្ពុជា កំពុងបំពេញតួនាទីជាប្រទេសសម្របសម្រួលដៃគូ​សន្ទនាអាស៊ាន-អាមេរិក សម្រាប់ឆ្នាំ ២០២៤-២០២៧ ៕ ដោយ ៖ សួង ពិសិដ្ឋ

  • នាយករដ្ឋមន្ត្រី អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជាង ៣,៥០០នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

    នាយករដ្ឋមន្ត្រី អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជាង ៣,៥០០នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៏កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភីទាំងអស់ ទទួលបានជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុប ៣.៥៣០នាក់ នារី ១.៨២២ នាក់ ។ យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ បានបង្ហាញថា ក្នុងចំណោមនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រ នាពេលនេះ និស្សិតប្រមាណ ៩២,៧៨% មានការងារធ្វើ ក្នុងនោះ និស្សិតថ្នាក់ បរិញ្ញាបត្រ មាន ៩១,៩១% និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ៩៧,១១% ។ សូមជម្រាបថា…

  • ឯកឧត្តមអភិសន្តិបណ្ឌិត និងអតីតប្រធានសភាជប៉ុន បង្ហាញការពេញចិត្តចំពោះផ្លែផ្កា នៃទំនាក់ទំនងប្រទេសទាំងពីរ

    ឯកឧត្តមអភិសន្តិបណ្ឌិត និងអតីតប្រធានសភាជប៉ុន បង្ហាញការពេញចិត្តចំពោះផ្លែផ្កា នៃទំនាក់ទំនងប្រទេសទាំងពីរ

    ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម FUJITA Yukihisa ឥស្សរជនជប៉ុនដែលធ្លាប់កាន់មុខតំណែងអនុរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ និងជាអតីតប្រធានសភាជប៉ុន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល​ប្រកប​ដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសកម្ពុជា និងជប៉ុន ទាំង​វិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ នេះបើតាមលទ្ធផលនៃជំនួបដែលបាន​ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល តែងយកចិត្ត​ទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​នៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានឆ្លៀតបញ្ជាក់ជូនភាគីជប៉ុនដែរថាទោះបីសម្រេចដកខ្លួនពីគម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ប្រទេសកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងផ្សេងៗទៀត ជាមួយប្រទេសជិតខាងជាធម្មតា។ ជាការឆ្លើយតប ឯកឧត្តម FUJITA Yukihisa បានថ្លែងអំណរគុណ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងបានជម្រាបឯកឧត្តម​អភិសន្តិបណ្ឌិតថា ជប៉ុនគាំទ្រការសម្រេចចិត្តរបស់កម្ពុជា…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំ រដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការ​យុទ្ធសាស្រ្ត ស្ដីពីការពង្រឹងសន្តិសុខរយៈពេលខ្លី មធ្យម និងវែង ឱ្យត្រូវនឹងស្ថាន​ភាពជាក់ស្ដែង

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំ រដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការ​យុទ្ធសាស្រ្ត ស្ដីពីការពង្រឹងសន្តិសុខរយៈពេលខ្លី មធ្យម និងវែង ឱ្យត្រូវនឹងស្ថាន​ភាពជាក់ស្ដែង

    ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឯកឧត្តម លោកជំទាវ ជាអភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ដឹកនាំមន្រ្តីពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ពិនិត្យនិងកែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបការវិវត្តន៍ប្រែប្រួលរបស់សង្គមជាតិ និងពិភពលោក។ ការណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ រៀបចំនៅទីស្ដីការក្រសួង នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា រាជធានី ខេត្តនីមួយៗ មានស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត និងសេដ្ឋកិច្ចជាដើម មិនដូចគ្នាទេ។ ជាក់ស្ដែងស្ថានភាពសន្តិសុខខេត្តជាប់ព្រំដែនសមុទ្រ មានលក្ខណៈខុសគ្នាច្រើនពីខេត្តជាប់ព្រំដែនគោក។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវ រួមគ្នាជាមួយមន្រ្តីពាក់ព័ន្ធកែសម្រួលផែនការយុទ្ធសាស្រ្ត ស្ដីពីការងារពង្រឹងសន្តិសុខ ឱ្យមានភាពស៊ីចង្វាក់គ្នាទៅនឹងស្ថានភាពជាក់ស្ដែង ពោលគឺមិនអាចកំណត់បញ្ហា ឬដាក់គោលដៅរំពឹងទុក ដោយយកលំនាំដូចៗគ្នានោះឡើយ។ ត្រង់ចំណុចនេះ ឯកឧត្តមរំលឹកថា ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃក៏បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុពិនិត្យលើការងារនេះផងដែរ។…

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍​ និងក្រសួងពា​ណិជ្ជកម្ម តំណាងវិស័យឯកជន ចូលរួមកម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣” នៅ ប្រទេសចិន

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍​ និងក្រសួងពា​ណិជ្ជកម្ម តំណាងវិស័យឯកជន ចូលរួមកម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣” នៅ ប្រទេសចិន

    ប្រទេសចិន៖ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងវិស័យឯកជនកម្ពុជា ចូលរួមកម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣” កាលពីថ្ងៃទី២៥ ខែកញ្ញា ២០២៤ នៅក្រុងហាងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមាន​ការ​អញ្ជើញ​ចូលរួមពី ឯកឧត្ដម ចឹង ជានប៉ាង អនុប្រធានសភាប្រជាជនចិន ឥស្សរជននៃ​រដ្ឋាភិបាលប្រទេសចិន ក្រុមហ៊ុនពាណិជ្ជកម្មឌីជីថលលំដាប់កំពូលសរុបជាង១៥០០ មកពីប្រទេសចិននិងបណ្ដាប្រទេសនានា និងតំណាងប្រទេស អង្គការអន្តរជាតិ និងស្ថាប័នដៃគូចំនួន១០៣។ ក្នុងនោះដែរ ឯកឧត្តមន្ត្រីបានថ្លែងសន្ទរកថាគន្លឹះនៅក្នុងកម្មវិធីដាក់សម្ពោធ​ថ្ងៃពាណិជ្ជ​កម្ម​អេឡិចត្រូនិចផ្លូវសូត្រ (Silk Road E-commerce Day Launching) និងបាន​គូស​បញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហការរវាងស្ថាប័នរដ្ឋនិងឯកជន ក៏ដូចជាបណ្ដា​ប្រទេសនៅក្នុងតំបន់ និងពិភពលោក ការអភិវឌ្ឍបណ្ដាញតភ្ជាប់និងប្រព័ន្ធ​សន្តិសុខ​សាយប័រ ដើម្បីជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចឌីជីថល។ កម្មវិធីនេះ គឺជាពិព័រណ៍ពាណិជ្ជកម្មឌីជីថលកម្រិតអន្តរជាតិកម្រិតខ្ពស់បំផុត​រវាងប្រទេសចិននិងប្រទេសជាដៃគូទាំងអស់។ កម្មវិធីនេះនឹងជំរុញឱ្យមានកិច្ចសហការ​កាន់តែស្អិតរមួតរវាងវិស័យឯកជននៃប្រទេសចិន និងប្រទេសដៃគូ រួមទាំងកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសនានា។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញកាត់ខ្សែបូបើកពន្លាជាតិកម្ពុជា ព្រមទាំងទស្សនាពិព័រណ៍នៅពន្លាខេត្តចឺជាំង និងស្តង់ពិព័រណ៍របស់ក្រុមហ៊ុន Alibaba ក្នុងតំបន់ពិព័រណ៍ដែលមានផ្ទៃដីសរុប ១៥០ ០០០…