-
រដ្ឋសភាកម្ពុជា និងសភាតំណាងប្រជាជនចិន ចុះកិច្ចហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានៅគ្រប់កម្រិតនិងគ្រប់វិស័យ

(ចិន)៖ ជាលទ្ធផលសំខាន់មួយ នៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅប្រទេសចិន គឺការចុះហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមបរិបទបច្ចុប្បន្ន ក្នុងការបម្រើផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង ។ ពិធីចុះហត្ថលេខាលើឯកសារទំាងពីរ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវិមានសភាតំណាងប្រជាជនចិននាទីក្រុងប៉េកំាង បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានពិភាក្សាការងារជាទ្វេភាគីប្រកបដោយលទ្ធផលជាទីមោទនៈហើយនោះ។ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ បានចុះហត្ថលេខាដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា និង ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន។ ចំណែក អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងឯកឧត្តម លីវ ឈី (LIU QI) អគ្គលេខាធិការ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ។ ស្មារតី នៃកិច្ចព្រមព្រៀងរវាងសភាប្រទេសទំាងពីរ…
-
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ៖ ក្នុងនាមយើងម្នាក់ៗជាប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ និងព័ត៌មានវិជ្ជមានអំពីកម្ពុជា

ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាលលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ នារសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងនាមយើងម្នាក់ៗជាប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា (Hand made in Cambodia) ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសថា ពិធីសំណេះសំណាលលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ពេលនេះក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាមួយមន្ត្រីរាជការរួបរួមគ្នាជាធ្លុងមួយធ្វើឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីជំរុញវិស័យទេសចរណ៍ ទាំងនៅ High season និង Green season ក្នុងនាមជាមហាគ្រួសារទេសចរណ៍តែមួយ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងទេសចរណ៍ សរុបចំនួន ៣៥០រូប។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អង្គភាពក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវបុរេសកម្ម, សកម្ម និងអន្តរសកម្ម ផ្តល់កិច្ចសហការល្អ ក្នុងភាពជាដៃគូ…
-
ឯកឧត្ដម ឃួង ស្រេង ៖ មានបង្គោលព្រំដែន បានន័យថា ប្រទេសមានប្លង់រឹង ដូច្នេះប្រទេសជិតខាងមិនអាចរំលោភបានទេ

មណ្ឌលគីរី៖ ការខិតខំប្រឹងប្រែងបោះបង្គោលព្រំដែន បានន័យថាប្រទេសមានប្លង់រឹង ដូចផ្ទះយើង ដីយើង មានប្លង់រឹង អញ្ចឹងមិនអាចរំលោភបានទៀតទេ នៅពេលយើង មាន បង្គោលព្រំដែនពិតប្រាកដ ។ នេះជាមោទនៈភាពរបស់ជាតិខ្មែរ ដែលបានបាត់បង់សន្តិភាពជាង ៥០០ឆ្នាំកន្លងមក។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ រក្សាសន្តិភាពអោយបានគង់វង់ ដើម្បីអោយកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ ការលើកឡើងបែបនេះរបស់ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ខណៈឯកឧត្ដមនិងលោកជំទាវដឹកនាំមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញចុះធ្វើទស្សនកិច្ចនៅបង្គោលដែនលេខ៦៥ ឡាប៉ាខេ(កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវ សីម៉ា ខេត្តមណ្ឌលគីរី ពោលគឺក្រោយឯកឧត្ដមនិងលោកជំទាវបានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ ៣ កងពលតូច អន្តរាគមន៍លេខ ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ…
-
យុវជនបង្ហាញពីក្តីស្រឡាញ់ចូលចិត្តក្នុងការដាំដើមឈើ និងចង់ឱ្យកម្ពុជាក្លាយជាទីកន្លែងលក់កាបូនដ៏ធំជាងគេ

ភ្នំពេញ ៖ ផ្នត់គំនិតក្នុងការដាំដើមឈើ និងក៏ដូចជាការចូលរួមអភិរក្សព្រៃឈើ បានកំពុងជំរុញបេះដូងឱ្យយុវជនកម្ពុជាមួយចំនួនកាន់តែស្រឡាញ់ចូលចិត្ត ដោយពួកគេចាត់ទុកថាមិនត្រឹមតែផ្តល់នូវកំណប់មាសដែលមានតម្លៃដ៏មហាសាលនៅថ្ងៃខាងមុខទេ តែវាក៏អាចធ្វើឱ្យកម្ពុជាជាប្រទេសមួយអាចលក់កាបូនដ៏ធំអាចរកចំណូលដល់សហគមន៍មូលដ្ឋាន និងក៏ដូចជាប្រទេសជាតិផងដែរ។ តាមរយៈដើមឈើនេះដែរយុវជនមើលឃើញថាដើមឈើមិនត្រឹមតែជាជម្រកយ៉ាងត្រជាក់ត្រជំសម្រាប់មនុស្ស សត្វទេ តែដើមឈើប្រភេទខ្លះនៅហុចជាផ្លែផ្កាសម្រាប់បរិភោគដ៏ឆ្ងាញ់ពិសារថែមទៀត។ការបាន ដាំដើមឈើទោះជានៅទីណាក្តីរមែងបានប្រយោជន៍ដល់មនុស្សសត្វទាំងពួង។ យុវតី ញ៉ាំ សៀវអ៊ី រៀននៅវិទ្យាល័យកែវសីមា ដែលបានចូលរួម ក្នុងយុទ្ធនាការផ្សព្វផ្សាយ«ពន្លកបៃតង» គម្រោងរេដបូក កែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ថាដើមឈើពិតជាផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់មនុស្សសត្វ។ពេលនេះកម្ពុជាកំពុងបានក្លាយជាប្រទេសលក់កាបូន ដែលជាក្តីដ៏រីករាយសម្រាប់យុវជនក្នុងការចូលរួមដាំក៏ដូចជាអភិរក្សដើមឈើ។កាលណាយើងមានដើមឈើកាន់តែច្រើន ការលក់កាបូនក៏កាន់តែបានច្រើនដែរ។ ជាយុវជនជំនាន់ថ្មីមួយរូបយុវតីរៀនថ្នាក់ទី១០រូបនេះបាននិយាយថា កញ្ញារួមជាមួយមិត្តភក្តិបានយល់ពីតម្លៃដើមឈើ ហើយមិនថាថ្ងៃនេះឬថ្ងៃខាងមុខទេគឺមិនកាប់ព្រៃឈើ និងសម្លាប់សត្វព្រៃជាដាច់ខាត។ បង្ហាញពីការស្រឡាញ់ដើមឈើ និងក៏ដូចជាចង់ឱ្យយុវជនដទៃទ់ៀតចូលរួមដាំដើមឈើ និងអភិរក្សដើមឈើយុវតី ធឿន ធាយាន រៀននៅវិទ្យាល័យកែវសីមានេះដូចគ្នាបានប្រាប់ឱ្យដឹងដែរថា៖ដើមឈើផ្តល់នូវផលប្រយោជន៍លើសលប់ដល់មនុស្សសត្វ។ហេតុនេះកិច្ចការពារ អភិរក្ស ក៏ដូចជាការចូលរួមដាំ និងរួមទាំងការថែទាំគឺជាកិច្ចការសំខាន់ដែលយុវជនជំនាន់ក្រោយត្រូវចូលរួមឱ្យបានគ្រប់គ្នា។ លោក ឆែ ឈឿនមន្រ្តីឧទ្យានុរក្សប្រចាំនៅដែនជម្រកសត្វព្រៃកែវសីមា បានប្រាប់ថា៖កិច្ចការពារព្រៃឈើមិនត្រឹមតែផ្តល់នូវជម្រកសត្វព្រៃ ទេ តែវាកំពុងបានក្លាយជាទីផ្សារលក់កាបូនមួយសម្រាប់កម្ពុជា។ក្រុមមន្រ្តីឧទ្យានុរក្សតែងរួមគ្នាការពារព្រៃឈើទាំងយប់ថ្ងៃសំដៅរក្សាព្រៃឈើឱ្យខានតែបាន។ជាមួយគ្នានេះមន្រ្តីឧទ្យានុរក្សកំពុងតែអនុវត្តច្បាប់ ពោលគឺបើមានបទល្មើសប៉ុន្មានត្រូវបង្រ្កាបទាំងអស់មិនលើកលែងជាដាច់ខាត។ លោក នេត្រ វិបុល នាយករង អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា៖តាមរយៈកិច្ចសហការជាមួយក្រសួងបរិស្ថានចាប់តាំងពីឆ្នាំ២០១៤មកពីគម្រោងរេតបូក(REDD+)ដែលមានក្រសួងបរិស្ថានជាម្ចាស់គម្រោង និងអង្កការ WCSជាដៃគូបច្ចេកទេសបានឈានទៅបង្កើតគម្រោងរេដបូក កែវសីមាដោយបានលក់កាបូនដល់ក្រុមហ៊ុនសហរដ្ឋអាមេរិក។ដោយក្នុងនេះថវិការដែលបានលក់ពីកាបូនមួយផ្នែកយកមកធ្វើការអភិវឌ្ឍន៍ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមសហគមន៍ ពង្រឹងទៅលើការអនុវត្តច្បាប់ក្នុងនៃការចុះល្បាតរបស់មន្រ្តីឧទ្យានុរក្ស…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សំណេះសំណាលជាមួយនិវត្តន៍ជន និងមន្ត្រីដែលបម្រើការងារនៅទីស្ដីការក្រសួង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងមន្ត្រីដែលបម្រើការងារនៅទីស្ដីការក្រសួង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺតែងតែធ្វើឡើងជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនារបស់ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាឱកាសដ៏ល្អ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់គិតគូរ ក្នុងនាមជាក្រុមគ្រួសារតែមួយ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាទំនៀមទម្លាប់របស់ខ្មែរ ជាកាយវិការរាប់អានញាតិមិត្ត ដែលគប្បីត្រូវប្រកាន់យកដើម្បីជ្រោងទង់ថែរក្សាវប្បធម៌នេះបានគង់វង្ស ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា នេះមិនគ្រាន់តែជាការជួបជុំសំណេះសំណាលគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមកសាងសង្គមជាតិសារជាថ្មីម្ដងទៀត ពីព្រោះក្រោយឆ្លងកាត់របបខ្មែរក្រហមរួចមក ខ្មែរក្រហមបានសំលាប់មនោសញ្ចេតនារបស់ប្រជាជនអស់គ្មានសល់ ដូច្នេះបច្ចុប្បន្ននេះ គឺជាពេលវេលាដ៏សំខាន់សំរាប់យើងក្នុងការកសាងមនោសញ្ចេតនារបស់ប្រជាជនជាថ្មីឡើងវិញ និងបោះជំហានទៅមុខទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្ថែមថា នេះក៏ជាពេលវេលាដ៏ល្អ និងសមស្របបំផុត ដើម្បីជំនះខ្លួនឯងក្នុងការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង បន្តនិរន្តរភាព បន្តដំណើរការរបស់ក្រសួង ទាំងការគ្រប់គ្រងក្រសួង គ្រប់គ្រងធនធានមនុស្សនិងហិរញ្ញវត្ថុ ទ្រទ្រង់នូវវប្បធម៌សាមគ្គីភាពមួយក្នុងជួរមន្ត្រីរាជការស៊ីវិល ពីព្រោះឯកឧត្តមយល់ឃើញថា ការដែលមិនបន្តនិរន្តរភាពនេះហើយ…
-
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រារព្ធទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ITEC

ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានប្រារព្ធទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ដែលហៅថា ITEC នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ លោកជំទាវវេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាចាំកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយការបរទេសរបស់ឥណ្ឌា គឺផ្អែកលើទស្សនវិជ្ជារបស់ខ្លួននៅក្នុង «Vasudhaiva Kutumbakam» ដែលមានន័យថា ពិភពលោកគឺជាគ្រួសារតែមួយ ហើយនៅលើផ្លូវនេះប្រទេសឥណ្ឌាចែករំលែកចំណេះដឹង និងជំនាញជាមួយពិភពលោក។ លោកជំទាវបន្តថា ITEC គឺជាឧទាហរណ៍មួយនៃការអនុវត្តទស្សនវិជ្ជាឥណ្ឌាបុរាណនេះ។ វាគឺជាការខិតខំប្រឹងប្រែងរបស់ឥណ្ឌា សូម្បីតែភ្លាមៗបន្ទាប់ពីខ្លួនទទួលបានឯករាជ្យភាព ឥណ្ឌាក៏បានចូលចំណែកក្នុងការចែករំលែកសមត្ថភាពរបស់ខ្លួនជាមួយប្រទេសជាដៃគូក្នុង ពិភពលោកកំពុងអភិវឌ្ឍន៍ ហើយនោះក៏ជាអាទិភាពនៃប្រទេសដៃគូផងដែរ។ ចាប់តាំងពីឆ្នាំ១៩៨១មក មន្រ្តីរាជការជាង ៣,០០០នាក់ ដែលធ្វើការនៅក្នុងក្រសួង នាយកដ្ឋាន ស្ថាប័ន ស្វយ័តនានា ដូចជា ធនាគារជាតិនៃកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាជ្ញាធរកំចាត់មីនកម្ពុជា បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងចំណោមអ្នកផ្សេងទៀតបានទទួលអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យរៀងៗខ្លួននៃការងាររបស់ពួកគេ។ លោកជំទាវបន្ថែមថា ក្នុងអំឡុងឆ្នាំ ២០២១ ២០២២ ជាង…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកកិច្ចផ្សព្វផ្សាយឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ជាជំហានមួយទៀត ដែលចាំបាច់ក្នុងការកសាងធនធានមនុស្សជាយុវជន

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ចាត់ទុកកិច្ចប្រជុំផ្សព្វផ្សាយឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ជាជំហានមួយទៀត ដែលចាំបាច់ក្នុងការកសាងធនធានមនុស្សជាយុវជន ។ នេះជាការលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0) ដល់សមាជិក សមាជិកាក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ចាប់ពីឆ្នាំ២០១០ រហូតមកទល់ពេលនេះ យើងបានប្រមូលផ្ដុំ និងបានប្រែក្លាយសហភាពសហព័ន្ធយុវជនកម្ពុជាអោយទៅជាចលនាធំមួយរបស់ជាតិ ហើយយើងទាំងអស់គ្នាត្រូវហ៊ានដើរចេញពីភាពកក់ក្តៅ និងហ៊ានចូលប្រឡូកក្នុងស្ថានភាពលំបាក បញ្ហាប្រឈមផ្សេងៗ ដើម្បីសម្រេចបានជោគជ័យសំរាប់ជីវិតនាពេលអនាគត។ ដោយឡែកទាក់ទិននឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុសគំនិតដល់យុវជន ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងឱ្យចេះត្រិះរិះពិចារណា ផ្ដល់មតិយោបល់ថាតើយើងមានគោលដៅចង់ធ្វើអ្វីខ្លះចំពោះការរៀបចំទីក្រុងទីប្រជុំជន ការរៀបចំប្លង់គោល និងការងារអាទិភាពផ្សេងទៀតសម្រាប់ចូលរួមកសាងសង្គមជាតិឱ្យមានវឌ្ឍនភាពរីកចម្រើន ពីព្រោះគ្មានពេលវេលាណាដែលល្អ និងសមស្របដូចពេលនេះទៀតទេ គឺក្នុងពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ៕ ដោយ / គ្រី…
-
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេស កៀហ្ស៊ីស៊ីស្ថាន

ញូវយ៉ក៖ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត លើកទី៧៩ របស់ អង្គការសហប្រជាជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ហ្សិនប៊ែក គូឡូបេវ រដ្ឋមន្ត្រីក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាន នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ឯកឧត្តម ហ្សិនប៊ែក គូឡូបេវ បានបង្ហាញចេតនាស្វាគមន៍និស្សិតកម្ពុជាសិក្សាផ្នែកសុខាភិបាលនៅកៀហ្ស៊ីស៊ីស្ថាន ដោយកៀហ្ស៊ីស៊ីស្ថានមានជំនាញនិងបានទទួលនិស្សិតមកពីប្រទេសជាច្រើនក្នុងវិស័យនេះ។ នៅឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ្សិនប៊ែក គូឡូបេវ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និងបានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំទ្វេភាគីឱ្យបានឆាប់។ សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ជាប្រទេសដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីកណ្តាល មានប្រជាជនចំនួនប្រមាណ ៧លាននាក់ និងបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា នៅឆ្នាំ១៩៩៥ ៕ ដោយ ៖ សួង ពិសិដ្ឋ
-
សម្ដេចតេជោ ហ៊ុន សែន៖ថ្ងៃ២៤ កញ្ញា ២០២៤នេះ ជាខួបលើកទី ២៤ឆ្នាំ នៃការរួចរស់ជីវិត ពីការប៉ុនប៉ងធ្វើឃាត មកលើរូបខ្ញុំ នៅទីក្រុងសៀមរាប (24កញ្ញា 1998.24កញ្ញា2024)

ភ្នំពេញ៖ ពិនិត្យមើលត្រឡប់ទៅក្រោយវិញកាលពី២៤ឆ្នាំមុនខ្ញុំមិនគួរមានជិវិតរស់នៅដល់សព្វថ្ងៃនេះទេព្រោះគ្រាប់រ៉ុកែ្កតបេ៤០មួយគ្រាប់ ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំតែវាខុសត្រឹមតែមួយចំអាមពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។ សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារខ្ញុំ អរព្រះគុណព្រះភិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង៣ទៀបភ្លឺរហូតម៉ោង៨ព្រឹកដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លងមិនអាចផ្ទុះទាំង៤គ្រាប់បាននៅពេលដែលគេបញ្ជាបាញ់ខ្ញុំនៅម៉ោង8.55នាទីតាមខ្សែភ្លើងពីចម្ងាយ ។ ពួកគេចោទខ្ញុំថា ជាអ្នកដឹកនាំផ្តាច់ការក្នុងពេលដែលពួកជាឃាតករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំមិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំនិងក្រុមគ្រួសារខ្ញុំក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ ។ ខ្ញុំអាចនៅសល់ពេល១០ឆ្នាំ២ឬ៣ដងទៀតដើម្បីរារាំងនិងដាក់ទោសពួកភេរវករទាំងនេះ ។ អាយុមិនអស់មិនស្លាប់ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ ៕ ដោយ ៖ AMS
-
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូល ស្តីពីអនាគត នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក

ញ៉ូវយក៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលស្តីពីអនាគត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះចំនួន៥ រួមមាន៖ (១) ភាពកាន់តែផុយស្រួយនៃសន្តិភាព និងសន្តិសុខអន្តរជាតិ (២) តម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (៣) ដំណោះស្រាយ និងហានិភ័យនៃការរីកចម្រើននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ចំពោះការអភិវឌ្ឍមនុស្សជាតិ (៤) សារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍ និង (៥) សារៈសំខាន់នៃការផ្លាស់ប្តូរអភិបាលកិច្ចសកលសម្រាប់សន្តិភាព ស្ថិរភាព និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕ ដោយ ៖ សួង ពិសិដ្ឋ