-
ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៃក្រុមហ៊ុន HONDA MOTOR CO., LTD. បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបអំពីវឌ្ឍនភាព និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា តាមរយ:ក្រុមហ៊ុន N.C.X. Co., LTD ក្នុងរយៈពេល ២៥ឆ្នាំមកនេះ ។ ទន្ទឹមនឹងនេះលោកនាយកប្រតិបត្តិបានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍវិស័យឧស្សាហកម្ម តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងជួយសម្របសម្រួលឱ្យក្រុមហ៊ុនទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ។ លោកនាយកប្រតិបត្តិបានប្ដេជ្ញាចិត្តក្នុងអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល និងបន្ដកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានគោរពជម្រាបជូនអំពីផែនការពង្រីកការវិនិយោគ និងអាជីវកម្មបន្ថែមទៀតរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្ដេចធិបតីបានអបអរសាទរចំពោះវឌ្ឍនភាព និងជោគជ័យរបស់ក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅតាមបណ្ដាប្រទេសលើពិភពលោក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្ត បណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជាក្នុងរយៈពេល២៥ឆ្នាំមកនេះ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា តាមរយៈការបង្កើនសមត្ថភាពជំនាញជូនប្រជាពលរដ្ឋកម្ពុជា និងការបង្កើតការងារ ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការផ្ដោតយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយបានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា…
-
នាយករដ្ឋមន្ត្រី ៖ រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សា បាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្ត

(ភ្នំពេញ)៖ ក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សា បាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្ត ។ សម្ដេចធិបតី បានបន្តថា ចាប់តាំងពីថ្ងៃដំបូង នៃការចូលកាន់ដំណែង រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមទ្ធិផលថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ ដោយឈរលើសមទ្ធិផលទាំងឡាយ ដែលកើតចេញពីការដឹកនាំដ៏ឈ្លាវ៉ៃ និងប៉ិនប្រសព្វ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលមុនៗ តាមរយ:ការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល ។ សម្ដេចថា ក្នុងស្មារតីនេះ ដើម្បីតាមកម្មវិធីនយោបាយសម្រាប់ នីតិកាទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រ បច្ចុកោណ ដំណាក់កាលទី១ ដើម្បី «កំណើន ការងារ សមធម៌…
-
ប្រជាពលរដ្ឋ២ ៥០០នាក់ បានចុះឈ្មោះនិងបន្តចុះឈ្មោះទស្សនកិច្ចប៉ែកឦសាន

ភ្នំពេញ៖ មកទល់ពេលនេះ មានប្រជាពលរដ្ឋកម្ពុជាចំនួនប្រមាណ ២ ៥០០ នាក់ហើយ មកពីគ្រប់មជ្ឈដ្ឋាន បានចុះ និងបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានរបស់ខ្លួនងាយៗ ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តស្ថិតនៅតាមបណ្តោយក្រវាត់ព្រំដែន ប៉ែកឦសាននៃប្រទេសកម្ពុជា។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាននៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ចំនួននេះគឺរាប់ចាប់តាំងពីថ្ងៃនៃការបើកការចុះឈ្មោះដំបូងមកកាលពីចុងខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ សម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី២១ ខែកញ្ញា ខាងមុខនេះ ក្រុមអ្នករៀបចំបានកំណត់រួចហើយនូវចំនួនអ្នកត្រូវទៅចូលរួមទាំង២០០នាក់ សម្រាប់ទស្សនកិច្ចលើក/ជើងទី៣ ក្នុងក្របខណ្ឌនៃការរៀបចំដំណើរទស្សនកិច្ចពលរដ្ឋរយៈពេល១ថ្ងៃ ក្នុងតម្រាយផ្លូវចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ,ក្រចេះ និងមណ្ឌលគិរី រួចវិលត្រលប់មករាជធានីភ្នំពេញវិញនៅថ្ងៃដដែល។ បញ្ជីឈ្មោះប្រជាពលរដ្ឋទាំង២០០នាក់ ដែលត្រូវធ្វើទស្សនកិច្ចនៅថ្ងៃទី២១ ខែកញ្ញានេះ ត្រូវបានក្រុមអ្នករៀបចំផ្សព្វផ្សាយហើយ ។រីឯអ្នកត្រូវទៅចូលរួមកំពុងចូលរួមក្នុងកិច្ចប្រជុំនារសៀលនេះដើម្បីត្រៀមរៀបចំខ្លួន ក៏ដូចជាដើម្បីទទួលព័ត៌មានស្តីពីកម្មវិធីធ្វើដំណើរ ការសម្របសម្រួលការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការងារព្រំដែន សម្រាប់ប្រជាពលរដ្ឋបានការយល់ដឹងបន្ថែម និងស្វែងយល់ឱ្យស៊ីជម្រៅទៀតជុំវិញការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែន និងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា។ ដោយឡែកការចុះឈ្មោះសម្រាប់កម្មវិធីទស្សនកិច្ចថ្ងៃទី២៨ ខែកញ្ញា ក៏បានប្រព្រឹត្តទៅយ៉ាងរលូននិងជាហូរហែ។ ឯកឧត្តម ទេព អស្នារិទ្ធ បានបន្ថែមថា ការចុះឈ្មោះសម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី២១ និង២៨ ខែកញ្ញា មានចំនួនសរុប ប្រមាណ…
-
អភិបាលខេត្តកណ្តាល ៖ វត្តប៉ាកណាម មិនស្ថិតក្នុងទឹកដីវៀតណាម ដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួននោះទេ

(កណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បញ្ជាក់អំពីទីតាំងបង្គោលព្រំដែន (កម្ពុជា-កូសាំងស៊ីន) នៅក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ដែលត្រូវបានរក្សាការពារ ដ៏រឹងមាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ហើយវត្តប៉ាកណាម មិនស្ថិតនៅក្នុងទឹកដីរបស់វៀតណាម ដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួនតូចនោះទេ។ នៅក្នុងឱកាសចុះពិនិត្យបង្គោលព្រំដែន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អភិបាលខេត្តកណ្តាល ក៏បានទទូចសុំអ្នកអត្ថាធិប្បាយដែលលើកយករឿងព្រំដែនប្រឌិតជាព័ត៌មានមិនពិត សូមមេត្តាផ្តល់យុត្តិធម៌ ដល់កងកម្លាំងដែលបានខិតខំការពារបូរណភាពទឹកដីផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តកណ្តាល បានទទូចសុំដល់ប្រជាពលរដ្ឋ និងអ្នកអត្ថាធិប្បាយដែលអះអាងថា ស្រឡាញ់ជាតិ សូមធ្វើការអត្ថាធិប្បាយ ឱ្យបានសមស្រប ហើយច្បាស់ គឺត្រូវមកមើលឱ្យច្បាស់នឹងភ្នែកពីបង្គោលព្រំដែន នោះវានឹងផ្តល់យុត្តិធម៌សម្រាប់យើងទាំងអស់គ្នា។ ឯកឧត្តម បានបញ្ជាក់ថា ចំពោះការចោទប្រកាន់ថា វត្តប៉ាកណាម គឺស្ថិតនៅក្នុងទឹកដីរបស់វៀតណាម គឺជារឿងមិនពិត ខណៈវត្តមានចម្ងាយពីបង្គោលព្រំដែនជាង ៨០០ម៉ែត្រ។ ប្រសិនបើតំបន់នេះជាទឹកដី របស់វៀតណាម នោះយើងទាំងអស់គ្នាមិនអាចមកឈរនៅទីនេះបាននោះទេ។ ឯកឧត្តម អភិបាលខេត្តបានបន្ថែមថា៖ «នៅរដូវប្រាំងលោកមានគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់ក្រុមយុវជនមកមើលឱ្យបានច្បាស់ពីពីស្ថានភាព និងទិដ្ឋភាពបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ហើយរួមគ្នាបញ្ចេញមតិដើម្បីថែរក្សា ការពារទឹកដីរបស់យើង យើងអត់ចង់ពន្លើសទៅគេ…
-
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងទូតអូស្ត្រាលីថ្មី ជួបពិភាក្សាគ្នាលើកិច្ចការពង្រីកកិច្ចសហការក្នុងវិស័យ មុខងារសាធារណៈកម្ពុជា

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា បានជួបពិភាក្សាគ្នា លើកិច្ចការពង្រីកកិច្ចសហការ ក្នុងវិស័យ មុខងារសាធារណៈកម្ពុជា និងសិក្សាពីលទ្ធភាពក្នុងការបង្កើនឱកាសបន្ថែមដើម្បីគាំទ្រ និងជំរុញការងារអភិវឌ្ឍ សមត្ថភាពមន្ត្រីរាជការកម្ពុជា បន្ថែមលើយន្តការដែលមានស្រាប់ ។ នេះបើតាមលទ្ធផលនៃជំនួបសម្តែងការគួរសម និងសំណេះសំណាលរវាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំ កម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ តបតាមសំណើរបស់ស្ថានទូតអូស្ត្រាលី ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានទទួលបេសកកម្មដ៏ឧត្តម មកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវឆន្ទៈក្នុងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការកត់សម្គាល់ លើទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា អូស្ត្រាលី ដែលបានបន្តពង្រឹង និងពង្រីកទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ លើគ្រប់វិស័យ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត…
-
ឯកឧត្តម ហួត ហាក់ ត្រូវផ្ទេរតួនាទីភារកិច្ចជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម សុខ សូកេន មកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យសំណើបោះឆ្នោតផ្តល់សេចក្តីទុក្ខចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ២រូប។ សមាជិកសភាចូលរួមប្រជុំមានចំនួន ១០៦រូប ។ សមាសភាពរាជរដ្ឋាភិបាលចំនួន ២រូបដែលត្រូវផ្លាស់ប្តូរគឺ ឯកឧត្តម ហួត ហាក់ ត្រូវផ្ទេរតួនាទីភារកិច្ចជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម សុខ សូកេន មកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ ។ សម្លេងអនុម័តចំនួន១០៦ លើ១០៦ សម្រេចជាឯកឆន្ទបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃកម្ពុជា ចំនួន ០២រូប គឺ ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំសភានោះ បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃដំបូង នៃការចូលកាន់ដំណែងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងសមទ្ធិផលថ្មីៗបន្ថែមទៀតជូនជាតិ និងមាតុភូមិដោយឈរលើសមទ្ធិផលទាំងឡាយដែលកើតចេញពីការដឹកនាំដ៏ឈ្លាវៃ និងប៉ិនប្រសព្វប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ…
-
រដ្ឋសភាបោះឆ្នោតគំាទ្រជាឯកច្ឆន្ទ៖ ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ អតីតរដ្ឋមន្រ្តីក្រសួងអធិការកិច្ច ត្រូវទទួលសេចក្តីជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈឯកឧត្តម សុខ សូកេន អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលសេចក្តីទុកចិត្តជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ សូមជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ រដ្ឋសភាបានបើកសម័យប្រជុំជាវិសាមញ្ញនីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសំណើកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូបក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។ អង្គប្រជុំនៃរដ្ឋសភាបានបោះឆ្នោតគំាទ្រសំណើជាឯកច្ឆន្ទក្នុងនោះមាន ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបអង្គប្រជុំនៃរដ្ឋសភាថាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូបនាឱកាសនេះ ដើម្បីប្រសិទ្ធភាពការងារក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល”៕ដោយ៖វណ្ណលុក
-
ក្រមបរិស្ថាន គឺ់ជាអាវុធ និងអាវក្រោះសម្រាប់មន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន

ភ្នំពេញ៖ ក្រមបរិស្ថាន និង ធនធានធម្មជាតិ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់នាពេលកន្លងទៅនេះ គឺជាផែនទីចង្អុលផ្លូវក្នុងការអនុវត្តច្បាប់របស់កម្ពុជា និងជាអាវក្រោះការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែប្រសិទ្ធភាពថែមទៀត។នេះជាការលើកឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ បញ្ជាក់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីផ្សព្វផ្សាយ និង បញ្រ្ជាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថានទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញដល់មន្រ្តីទាំងអស់ត្រូវយល់ដឹងអំពីក្រមបរិស្ថាន និងធនធានធម្មជាតិ និងយកទៅប្រើប្រាស់ក្នុងបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម និងការឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានរំលឹកដល់មន្រ្តីក្រសួងបរិស្ថាន ឱ្យចូលរួមសហការជាមួយអាជ្ញាធរដែនដី និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ ជំរុញនិងបង្កើនប្រសិទ្ធភាពនៃការចូលរួម អនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីសម្រេចបាននូវ ភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។ សូមបញ្ចាក់ថា ក្រមបរិស្ថាន និងធនធានធម្មជាតិ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលក្រមនេះ…
-
រដ្ឋលេខាធិការផ្តល់អនុសាសន៍មួយចំនួនដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

កំពង់ធំ៖ ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការតំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់អនុសាសន៍មួយចំនួនចំណុចដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់សម្រាប់អនុវត្តបន្ត។ អនុសាសន៍ទាំងនេះបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣និងលើកទិសដៅការងារប្រចាំ ឆមាសទី៤ឆ្នាំ២០២៤របស់មន្ទីរ អភិវឌ្ឍន៍ ជនបទកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបញ្ជាក់ថា សូមរួមគ្នាបន្តការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយភាព និងបូរណភាពទឹកដីរួមទាំងការជ្រៀតជ្រែកផ្ទៃក្នុងពីសំណាក់បរទេស។ស្វែងយល់បន្ថែមនូវយុទ្ធសាស្ត្ររបស់ក្រសួង ដើម្បីសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាលនៅឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសមានប្រាក់មធ្យមកម្រិតខ្ពស់ និង២០៥០ប្រាក់ចំណូលកម្រិតខ្ពស់។សកម្មធ្វើការអប់រំផ្នត់គំនិតដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថនិងការរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព។ត្រុវចុះពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនិងសំណូមពរចាំបាច់នានារបស់ ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស័្រយទាក់ទងតាមសហគមន៍មូលដ្ឋានព្រមទាំងខិតខំលុប បំបាត់នូវអំពើអសកម្មនិងចំណុច ខ្វះខាតនានា ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ផ្សព្វផ្សាយជូនដល់ប្រជាជន អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចូលរួមថែរក្សាសមិទ្ធិផលនានា ដែលមាននៅក្នុងមូលដ្ឋាន។ ឯកឧត្តមបន្តថាត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់ដឹងពីការរួមគ្នាថែទាំគុណភាពផ្លូវ។ បន្តសាមគ្គីភាពផ្ទៃក្នុងផ្តល់ព័ត៌មានគ្នាប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍មូលដ្ឋានឱ្យបានប្រសើរនិងចូលរួមថែរក្សា សម្ភារៈ បរិស្ថាន ដែលជាសម្បត្តិរដ្ឋ៕ដោយ៖ប៊ុន រដ្ឋា
-
សិក្ខាសិលាពិគ្រោះយោបល់ថ្នាក់តំបន់ការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមីឆ្នាំ២០២០-២០២៥

កំពង់ធំ៖ សិក្ខាសិលាពិគ្រោះយោបល់ថ្នាក់តំបន់ការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមីឆ្នាំ២០២០-២០២៥បានប្រព្រឹត្ត ទៅនៅសាលប្រជុំសាលាខេត្តកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ កុសលអនុរដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្ម លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ លោក លោកស្រី តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ និងមន្ទីរពាក់ព័ន្ធនានា។ វិស័យដំឡូងមីក្នុងខេត្តកំពង់ធំមានបញ្ហាប្រឈមមួយចំនួនដូចជា កង្វះការប្រមូលផ្ដុំទៅថ្នាក់មូលដ្ឋានកង្វះសហគមន៍ ដំឡូងមី សមាគមដំឡូងមី ក្រុមផលិតឬបណ្ដុំអាជីវកម្មជាដើម។នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុ កុសល ។ឯកឧត្តមបន្ថែមថា ក៏នៅមានបញ្ហាផ្សេងៗមួយចំនួនទៀតដូចជា កង្វះទុន បច្ចេកទេសការជ្រើសរើសពូជ ការថែទាំ ក្រោយពីការប្រមូលផល, កង្វះរោងចក្រកែច្នៃក្នុងស្រុកទៅជាចំណីសត្វ ម្សៅមី ,បាត់ឱកាសតថ្លៃ ,កង្វះផែនការផលិតកម្ម,កង្វះការកត់ត្រាចំណូល ចំណាយអាជីវកម្ម និងការដឹកជញ្ជូនមានតម្លៃខ្ពស់ជាដើម។ ទាក់ទងនឹងគោលនយោបាយជាតិស្ដីពីដំឡូងមី ឯកឧត្តម អ៊ុ កុសល បញ្ជាក់ថា នេះគឺជាផែនទីបង្ហាញផ្លូវសម្រាប់ស្ថាប័ន និងប្រតិបត្តិករទាំងអស់យកធ្វើជាមូលដ្ឋានក្នុងការរៀបផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យនេះប្រកបដោយចីរភាព។ ចក្ខុវិស័យនៃឯកសារគោលនយោបាយជាតិស្ដីពីដំឡូងមី២០២០-២០២៥នេះគឺដើម្បីកសាងមូលដ្ឋានផលិតកម្មដំឡូងនេះប្រកប ដោយនិរន្តភាព សម្រាប់ការកែច្នៃប្រកបដោយគុណភាព ដើម្បីប្រកួតប្រជែងនៅលើទីផ្សារនិងមានគោលបំណងធ្វើឱ្យ ប្រទេសកម្ពុជាក្លាយជាទីតាំងផលិតនិងកែច្នៃដំឡូងមីនិងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក៕ដោយ៖ប៊ុន រដ្ឋា