-
ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងទន្លេបាសាក់-កោះខែល អាចនឹងឡើងដល់កម្ពស់ប្រុងប្រយ័ត្ន

ភ្នំពេញ៖ ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងឡើងជាបន្តបន្ទាប់។ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងទន្លេបាសាក់-កោះខែល អាចនឹងឡើងដល់កម្ពស់ប្រុងប្រយ័ត្ន ។អាស្រ័យហេតុនេះ សូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានដាក់ចេញវិធានការ ការពារសុខមាលភាពប្រជាពលរដ្ឋខ្មែរពីផលប៉ះពាល់នៃសំរាមប្លាស្ទិក និងទប់ស្កាត់ការបង្ហូរទឹកកខ្វក់

ភ្នំពេញ៖ ការដាក់ចេញវិធានការយ៉ាងម៉ឹងម៉ាត់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានយ៉ាងដូច្នេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋខ្មែរ ពីផលប៉ះពាល់ជាអវិជ្ជមាននៃសំរាមប្លាស្ទិក និងការបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹក ដែលប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការថ្លែងឡើងនេះ គឺនៅក្នុងពិធីចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីធំជាងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ ត្រូវតែការពារសុខភាពប្រជាពលរដ្ឋឱ្យខាងតែបាន និងត្រូវបង្ការមិនឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារសារធារតុពុលដែលបង្ករពីសំណល់ប្លាស្ទិក និងទឹកកខ្វក់ឡើយ ហេតុនេះទើបបានជាក្រសួងបរិស្ថានខិតខំជំរុញឱ្យមានការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ហើយតាមរយៈការផ្សព្វផ្សាយ និងជំរុញនេះ គឺមានការចូលរួមពីក្រុមហ៊ុន និងរោងចក្រជាង ១០ហើយដែលបានចូលរួមបំពាក់ឧបករណ៍ទាំងនេះ។ ទន្ទឹមគ្នានេះដែរ ក្រសួងបរិស្ថាន បានខិតខំ និងកៀរគរកម្មវិធីអភិវឌ្ឍន៍នានារបស់អង្គការដៃគូជាតិ អន្តរជាតិ ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា រួមគ្នាលុបបំបាត់ប្រភពបង្ហូរសំរាមប្លាស្ទិកទៅក្នុងបឹង ទន្លេ ដែលជាប្រភពទឹកដ៏សំខាន់របស់យើងទាំងអស់គ្នា។ លើសពីនេះកម្ពុជាក៏ធ្លាប់បានទទួលជោគជ័យរួចមកហើយនៅក្នុងជំហានទី១របស់ខ្លួនក្នុងការកាត់បន្ថយថង់ប្លាស្ទិកប្រមាណជាង ៤០លានថង់ក្នុង១ថ្ងៃដោយមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ និងកម្មការនីសរុបចំនួន ៩ ៥៣៨ ៧៣៧ អង្គ/នាក់។ ឈរលើកត្តាជោគជ័យនៃភាពស្អាតលើដែនទឹក ដែនគោក…
-
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ស្នើឱ្យមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ត្រូវជំរុញសាមគ្គីភាពជាធ្លុងមួយ

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា ការងារអធិការកិច្ច ពិតជាមានភាពចាំបាច់ និងពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តកែទម្រង់ ស៊ីជម្រៅ ទូលំទូលាយ ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និង សង្គមឌីជីថល ដើម្បីសម្រេចឱ្យបាននូវ ចក្ខុវិស័យរួមគ្នាគឺ៖ «អធិការកិច្ចដើម្បីទាំងអស់គ្នាទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ទៀតថា ដើម្បីសម្រេចឱ្យបានលទ្ធផលជាអតិបរមា ស្របទៅតាមចក្ខុវិស័យ និងបេសកកម្មជាយុទ្ធសាស្ត្រ ដែលបានលើកឡើងខាងលើ យើងទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រីរាជការទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ ត្រូវជំរុញសាមគ្គីភាពជាធ្លុងមួយ។ សំដៅសម្រេច ឱ្យបានដូចខាងក្រោម៖ ត្រូវចូលរួមរក្សាទុក នូវសមិទ្ធផលចាស់ និងកសាងសមិទ្ធផលថ្មី ថ្នាក់ដឹកនាំជំនាន់មុន បានខិតខំប្រឹងប្រែងកសាងសមិទ្ធផលជាច្រើន…
-
ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត រៀបចំឱ្យមានទស្សនកិច្ចបន្ថែមជាលើកទី២ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួង ដើម្បីផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន

ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងបានរៀបចំបន្ថែមជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងដែលមានចំនួន ១១០នាក់ ជាលើកទី២ ដើម្បីធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ហើយដំណើរទស្សនកិច្ចនេះ ក៏នឹងមានជាបន្តបន្ទាប់ទៀត សម្រាប់អង្គភាពក្រោមឱវាទរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការធ្វើបទបង្ហាញអំពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដែលជាស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេសជិតខាង។ ដំណើរទស្សនកិច្ចមួយនេះ បានធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា៕ ដោយ ៖ ង៉ាន់ ទិត្យ
-
រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១

ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះសួរសុខទុក្ខ និងសំណះសំណាល ដោយរួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាឱកាសពិធីកាន់បិណ្ឌវេនទី៦នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីរួមចំណែកកិច្ចការពារជាតិ ការពារប្រជាជន រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្របតាមពាក្យស្លោក ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាននៃយោធភូមិភាគទី១ទាំងអស់ ពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំងពីរបានយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ និងគិតគូដល់សុខភាព និងជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទ ឈរជើងនៅសមរភូមិមុខ និងក្រុមគ្រួសារទ័ពនៃយោធភូមិភាគទី១ ក៏ដូចនាយទាហាន នាយទាហានរង និងពលទាហានតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា ដែលបានលះបង់អ្វីៗគ្រប់បែបយ៉ាងរួមទាំងជីវិត និងសេចក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិ និងបូរណភាពដែនដី។ គួររម្លឹកថា គ្រឿងឧបភោគ…
-
រាជរដ្ឋាភិបាល នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសានប្រទេស ដោយធានាការ ការពារទឹកដី និងអធិបតេយ្យភាព

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសានប្រទេស ដោយធានាការការពារទឹកដី និងអធិបតេយ្យភាព ខណៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននៅបន្តទទួលរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ។ នៅជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តាមរយៈសារសម្លេងពិសេសនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការបន្តផែនការអភិវឌ្ឍភូមិភាគឦសាន នៃប្រទេសកម្ពុជា ដែលរួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់លើការកសាងផ្លូវក្រវាត់ព្រំដែន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសានប្រទេស ក៏ដូចជា ធានាការការពារទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះគឺជាការចង់បានរបស់ប្រជាជនខ្មែរច្រើនលើសលប់ ។ សម្តេចធិបតី បានថ្លែងបន្តថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានសម្រេចចិត្តបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ហើយមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានលើកជាសំណួរថា បើរាជរដ្ឋាភិបាលបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ CLC-DTA ហើយ តើផែនការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងនោះរួមមាន៖ ការធ្វើទស្សនកិច្ចតាមព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដែលផ្ដោតការយកចិត្តទុកដាក់ទៅលើការកសាងផ្លូវក្រវាត់ព្រំដែន និងផែនការអភិវឌ្ឍខេត្តនៅតំបន់ភូមិភាគឦសានរបស់កម្ពុជានៅតែបន្តឬយ៉ាងណា…
-
សម្តេចប្រធានរដ្ឋសភា ឃួន សុដារី ស្នើសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង ជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

ចិន៖ ឆ្លៀតពេលក្នុងការផ្លាស់ប្តូរជើងយន្តហោះ ធ្វើដំណើរទៅកាន់ទីក្រុងប៉េកំាង ក្នុងការបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសអន្តរជាតិទីក្រុងខ្វាងចូវ ខេត្តក្វាងតុង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Jiaquan អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង ដែលបានអញ្ជើញមកទទួលស្វាគមន៍គណៈប្រតិភូ នៅរសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ស្ថាប័នសភាខេត្តនេះ ជំរុញការធ្វើពាណិជ្ជកម្មនិងកៀរគរអ្នកវិនិយោគ ទៅបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឱ្យកាន់តែជិតស្និទ្ធឡើង ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ចំពោះការទទួលស្វាគមន៍របស់មិត្តចិន ជាពិសេសអាជ្ញាធរខេត្តខ្វាងតុង ទោះបីគណៈប្រតិភូគ្រាន់តែឆ្លងកាត់ខេត្តក្នុងរយៈពេលខ្លីយ៉ាងណាក្តី ក៏សភាខេត្តមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ រាក់ទាក់ជាទីបំផុត ដែលនេះបង្ហាញពីចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប ដ៏រឹងមាំនៃប្រទេសទាំងពីរ។ សម្តេចរដ្ឋសភាធិបតី បានសម្តែងការស្ញប់ស្ញែងចំពោះការរីកចម្រើនយ៉ាងខ្លំាងក្លារបស់ខេត្ត ខ្វាងតុង ។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះ ចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ។ សម្តេចប្រធានរដ្ឋសភានិងតំណាងសភាប្រជាជនខេត្តខ្វាងតុង បានលើកឡើងថា មិត្តភាពកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដែលបានឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា និងយោគយល់គ្នា…
-
រដ្ឋមន្រ្តីការបរទេសកម្ពុជា ជូនលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការបញ្ចប់ការចូលរួម កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជូនលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងវៀតណាម ដោយបញ្ជាក់អំពីការសម្រេចបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ក្នុងលិខិតចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់យ៉ាងដូច្នេះថា៖«ឯកឧត្តមជាទីរាប់អាន! ខ្ញុំសូមជម្រាបជូនឯកឧត្តមជាផ្លូវការ អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ថា បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម៉ត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះបានឈានដល់គោលដៅរបស់ខ្លួនហើយ។ នាពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។ ក្នុងន័យនេះ ខ្ញុំសូមជូនដំណឹងឯកឧត្តមថា កម្ពុជាបានសម្រេចបញ្ចប់ការចូលរួមរបស់ខ្លួន នៅក្នុង CLV-DTA ស្របតាមមាត្រា១៨ នៃអនុស្សរណៈនៃការយោគយល់ ក្នុងចំណោមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលនៃសាធារណដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្ពោះទៅរកការបង្កើតគោលនយោបាយ អនុគ្រោះពិសេសសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ CLV-DTA បានផ្តល់ផលប្រយោជន៍ធំធេងដល់ប្រទេសយើងទាំងបី។ខ្ញុំសូមសម្តែងនូវអំណរគុណ សម្រាប់កិច្ចសហប្រតិបត្តិការ…
-
សម្ដេចតេជោ ហ៊ុន សែន ៖កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមចាប់ពីថ្ងៃទី២០កញ្ញាតទៅ

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា “កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ”។សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា នេះជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។ លើទំព័រហ្វេសផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ថ្ងៃទី២១ ខែកញ្ញាបានគូសបញ្ជាក់ថា”ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឱ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង…
-
ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា ដើម្បីគាំពារជនរងគ្រោះ។ ក្នុងជំនួបរវាងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Nellie Ghusayni នៅទីស្ដីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះការផ្ដល់ជំនួយនានារបស់ IOM តាមរយៈការជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសទាក់ទងការងារទេសន្តរប្រវេសន៍ និងជំនួយហិរញ្ញវត្ថុមួយចំនួន ដើម្បីពង្រឹងគោលនយោបាយទេសន្តរប្រវេសន៍នៅកម្ពុជា និងកម្មវិធីគាំពារជនរងគ្រោះដោយសារទេសន្តរប្រវេសន៍។ ក្នុងន័យនោះ ឯកឧត្តមរដ្ឋមន្រ្តីបានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយ IOM ដើម្បីពង្រឹកលើការគ្រប់គ្រងការងារទេសន្តរប្រវេសន៍នៅកម្ពុជា និងពង្រឹងអភិបាលកិច្ចទាក់ទងគោលនយោបាយ ច្បាប់ និងបទដ្ឋានគិតយុត្តិផ្សេងៗទៀត។ ជាពិសេសពង្រឹងទៅលើកម្មវិធីវគ្គតម្រង់ទិសមុនចេញដំណើរ (PDO) នៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត ។ ឯកឧត្តមមានប្រសាសន៍ថា កម្ពុជាបានរៀបចំគោលនយោបាយជាច្រើន ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ប្រកបដោយក្រមសីលធម៌សម្រាប់ជួយជនរងគ្រោះទាំងការធ្វើចំណាកស្រុកទៅក្រៅប្រទេស និងជនរងគ្រោះបរទេសនៅក្នុងប្រទេសកម្ពុជា។ ចំពោះកិច្ចការដែលទាក់ទងនឹងការគាំពារជនរងគ្រោះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រឹងសេវាគាំពារជនរងគ្រោះឱ្យមានប្រសិទ្ធភាពទាំងវិលត្រឡប់មកកម្ពុជាវិញ និងជនបរទេសដែលទទួលរងគ្រោះនៅកម្ពុជា ។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការជាមួយ IOM គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធ្វើជាដៃគូជាមួយក្រសួងការងារ…