-
អរគុណសន្តិភាព បាននាំមកនូវការអភិវឌ្ឍ នឹងការបង្កើតធនធានមនុស្សកាន់តែសម្បូរបែប

(ខេត្តកណ្តាល)៖ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីជំរុញអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយ គុណភាព និងមានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងដំណើរការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្ម រីកច្រើន សូមអរគុណបិតាស្ថាបនិកសន្តិភាព ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រនិងជាប្រធានចលនាយុវជនគណបក្សក្រុងល្វាឯមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ៥៧៧នាក់ ជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម បន្តថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិកាជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើតអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។ ឯកឧត្តមជាបដាវុធ បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ…
-
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី

អាមេរិក៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់ អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការពិគ្រោះយោបល់ទ្វេភាគីផ្សេងៗ រួមមានគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច កិច្ចពិគ្រោះយោបល់ទ្វេភាគី និងកិច្ចពិគ្រោះយោបល់ស្តីពីធម្មនុញ្ញសន្តិភាពរវាងសភាជាតិនៃប្រទេសទាំងពីរ។ ឯកឧត្តម Péter Szijjártó បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Péter Szijjártó បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកម្មវិធីផ្លាស់ប្តូរការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៩ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ និងនវានុវត្តន៍ នៃប្រទេសហុងគ្រី ៕ ដោយ ៖ សួង ពិសិដ្ឋ
-
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ចូលរួមពិធីបើក កិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប.លើកទី ៧៩ នៅអាមេរិក

អាមេរិក៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមពិធីបើកកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត អ.ស.ប. លើកទី ៧៩ នៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក ។ កិច្ចពិភាក្សាទូទៅនេះត្រូវបានដឹកនាំដោយ ឯកឧត្តម Philemon Yang ប្រធានមហាសន្និបាត អ.ស.ប. និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប.ព្រមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងរដ្ឋជាសមាជិកនៃអ.ស.ប.។ កិច្ចពិភាក្សាបានផ្តោតលើតួនាទីដ៏ចាំបាច់របស់ អ.ស.ប. ក្នុងការដោះស្រាយបញ្ហាប្រឈមសកល និងបានគូសបញ្ជាក់ថាមានតែការស្តារឡើងវិញនូវពហុភាគីនិយមប៉ុណ្ណោះ ដែលអាចសម្រេចបាននូវអនាគត ដែលមានសន្តិភាព វិបុលភាព ចីរភាព និងបរិយាបន្នសម្រាប់គ្រប់គ្នា ៕ ដោយ ៖ សួង ពិសិដ្ឋ
-
ប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន នឹងកៀរគរអ្នកទេសចរ និងអ្នកវិនិយោគចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើង

(ចិន)៖ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) បានជម្រាបសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាថា ឈរលើកិច្ចសហប្រតិបត្តិការដ៏ល្អ មិត្តភាពជាប្រពៃណី មិត្តដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចិននឹងកៀរគរអ្នកទេសចរ និងអ្នកវិនិយោគពីប្រទេសខ្លួន ឱ្យមកទស្សនានិងបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើន។ ឯកឧត្តម វ៉ាង ហ៊ូនីង បានលើកឡើងដូច្នេះនៅក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិនក្នុងរដ្ឋធានីប៉េកំាង។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង ឯកឧត្តម វ៉ាង ហ៊ូនីង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ និងបានសន្យារួមគ្នាថានឹងជំរុញបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងគំនិតផ្តួមផ្តើមនានារបស់ភាគីចិន ដូចជាគម្រោងខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រទេសទំាងពីរ ឱ្យចេញជាលទ្ធផលជាក់ស្តែង ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ សម្តេចប្រធានរដ្ឋសភាក៏បានពាំនាំនូវការនឹករឭកនិងការផ្តាំផ្ញើរ សួរសុខទុក្ខពីចម្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមពីធីកាន់បិណ្ឌ វេនទី៧ នៅវត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជើង)

(ភ្នំពេញ)៖ ឯកឧត្តម ខាយ ហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួង អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ នៅវត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជើង) វេនទី៧ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុផ្សេងៗ មានគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងបច្ច័យកសាងវត្ត និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃបង្សុកូល និងឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដែលបានទទួលមរណៈកាល មាន មាតា បិតា ជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់បានឈោងឆាប់កំណើតទៅកាន់ទីឋានបរមសុខ ហើយបែរក្រោយឱ្យពរជ័យដល់យើងខ្ញុំទាំងអស់ទទួលបាននូវពរជ័យទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ នៅក្នុងឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤៕ ដោយ…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី Asia-Pacific Digital Talent Summit 2024 នៅសាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចូលរួមកម្មវិធី Asia-Pacific Digital Talent Summit 2024 ចាប់ពីថ្ងៃទី២១-២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អង្គទូតបរទេស និងអង្គការអន្តរជាតិ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ មូលនិធិអាស៊ាន (ASEAN Foundation) និងក្រុមហ៊ុន Huawei Asia Pacific ក្នុងគោលបំណងជំរុញការបណ្ដុះទេពកោសល្យ និងកសាងធនធានមនុស្សឌីជីថល នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងអបអរសាទរនិសិ្សតជ័យលាភីនៅក្នុងកម្មវិធីគ្រាប់ពូជដើម្បីអនាគត (Seeds For The Future 2024) និងកម្មវិធីទេពកោសល្យឌីជីថលឆ្នាំ២០២៤ (Digital Talent Program 2024)។ កម្មវិធីនេះមានការចូលរួមពីនិស្សិតចំនួន ១៣០ រូប មកពីប្រទេសចំនួន ១៩ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមាន និស្សិតជ័យលាភីកម្ពុជាចំនួន ១៣រូប…
-
ពិធីសម្ពោធ “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក

(ភ្នំពេញ)៖ នាព្រឹកថ្ងៃ ចន្ទ ៦ រោច ខែ ភទ្របទ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤, នៅសាលាជាតិគយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក (World Customs Organization “WCO” Asia/Pacific Regional Training Centre-RTC AP)” និងមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវជាសមាជិក សមាជិកានៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក (Regional Offices of CapacityBuilding “ROCB” AP), តំណាងរដ្ឋបាលគយមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, តំណាងដៃគូអភិវឌ្ឍន៍នានា, វិស័យឯកជន និងភ្ញៀវកិត្តិ យ សជាតិនិងអន្តរជាតិ…
-
ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ចំខួបអនុស្សាវរីយ៍ លើកទី៣១ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ

(ភ្នំពេញ)៖ ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធី និងកាត់ខ្សែបូសម្ពោធវិមាន រដ្ឋធម្មនុញ្ញ ដែលមានទីតាំងនៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំខួបអនុស្សាវរីយ៍ លើកទី៣១ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤) នៃទិវាប្រកាសរដ្ឋធម្មនុញ្ញផងដែរ ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ុម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើរបាយការណ៍ អំពីទស្សនាទាន និងដំណើរការស្ថាបនា វិមានរដ្ឋធម្មនុញ្ញ ដែលជាបូជនីយដ្ឋានតំណាងរដ្ឋធម្មនុញ្ញ នៃជាតិយើង ជាសំណង់និមិត្តរូប នៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ ដ៏វិសេសវិសាលមួយ កសាងឡើងក្នុង សម័យកាលដ៏រុងរឿង ក្រោមដំបូលនៃសុខសន្តិភាព។ ស្ថាបត្យកម្ម នៃសំណង់បេតិកភណ្ឌជាតិនេះ ស្ថាបត្យករ បានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែក នៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារ នៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង ១៖ ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប…
-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-Asean EXPO Tuorism Exhibition លើកទី១០ នៅទីក្រុង Guilin ខេត្ត Guangxi សាធារណៈរដ្ឋប្រជាមានិតចិន

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់គណៈកម្មការពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន (CAEXPO Tourism Exhibition) នៅថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំ ប្រតិភូក្រសួងទេសចរណ៍ ទៅចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ឆ្នាំ២០២៤ ក្រោមប្រធានបទ “សមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍ រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ” នៅទីក្រុងគួយលីន ខេត្តក្វាងស៊ី (GuangXi) សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) ឯកឧត្តមរដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក ស្តីអំពីវឌ្ឍនភាពវិស័យទេសចរណ៍កម្ពុជា ការបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” ជាពិសេសដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន និងអន្តរជាតិ។ ព័រណ៍ទេសចរណ៍ចិន-អាស៊ាន ឆ្នាំ២០២៤ នឹងមានការចូលរួមពីបណ្តាក្រុមហ៊ុននានាចំនួនជាង ១៣០០ស្តង់ អ្នកទិញ និងអ្នកលក់ (Buyers & Sellers) ចំនួន ៥០០នាក់ សារព័ត៌មានចំនួន…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កិច្ចសហប្រតិបត្តិការសភា កម្ពុជា-ចិន មានសន្ទុះយ៉ាងខ្លាំង ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយផ្អែកលើការគោរព ការជឿទុកចិត្ត ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅ

(ចិន)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា បានបង្ហាញក្តីសប្បាយរីករាយប្រកបដោយមោទនភាព នៅពេលកិច្ចសហប្រតិបត្តិការសភា កម្ពុជា-ចិន មានសន្ទុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយផ្អែកលើការគោរព ការជឿទុកចិត្ត ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅចំពោះសមភាគី ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក្នុងពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅរាត្រីទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិន។ សម្តេចរដ្ឋសភាធិបតី ក្នុងនាមរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ចាវ ឡឺជី និងសហការី ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ជូនគណៈប្រតិភូ ចាប់តាំងពីបានមកដល់ប្រទេសចិន ទឹកដីដ៏ស្រស់ស្អាត ទំាងនៅក្នុងរដ្ឋធានីប៉េកាំង និង ខេត្តក្វាងតុង ដែលគណៈប្រតិភូបានឆ្លងកាត់។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម ចាវ ឡឺជី សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមកបំពេញទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែកញ្ញា…