Category: នយោបាយ

  • គណៈកម្មការទី១ ព្រឹទ្ធសភា អញ្ជើញទៅកាន់ខេត្តភាគឦសាន ដើម្បី​ឈ្វេងយល់ពីការអនុវត្តច្បាប់

    គណៈកម្មការទី១ ព្រឹទ្ធសភា អញ្ជើញទៅកាន់ខេត្តភាគឦសាន ដើម្បី​ឈ្វេងយល់ពីការអនុវត្តច្បាប់

    រតនគិរី៖ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និង​អង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ បានអញ្ជើញទៅកាន់ខេត្តរតនគិរី ដែល​ជាខេត្តភាគឦសាន។នៅសាលាខេត្តកាលពីព្រឹកថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០២៤ឯកឧត្តមប្រធានគណៈកម្មការបានជួបពិភាក្សាការងារនិងស្តាប់សេចក្តីរាយការណ៍របស់​លោក ងិន ណែល អភិបាលរងខេត្ត តំណាង​ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ បន្ទាប់ពីសេចក្តីរាយការណ៍របស់លោក ងិន ណែល , ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានបញ្ជាក់ថា បេសក​កម្មនៅខេត្តរតនគិរីដើម្បីឈ្វេងយល់អំពីដំណើរការវិមជ្ឈការ និង​វិសហមជ្ឈការសិទ្ធិរបស់ជនជាតិដើមភាគតិចដែល ទទួលបាននូវ​កម្មសិទ្ធិដីសមូហភាព ,សិទ្ធិរបស់អ្នកជាប់ឃុំ ,ការអនុវត្តក្រមទាំង៤ និងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងនៅ តំបន់ត្រីកោណអភិវឌ្ឍន៍​ក្នុងខេត្តរតនគិរី។ ឯកឧត្តមប្រធានគណៈកម្មការទី១ បានកោតសរសើរចំពោះរដ្ឋបាល​ខេត្តរតនគិរីដែលជានិច្ចកាលបានយកចិត្តទុកដាក់ ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋដោយឈរលើគោលការណ៍ច្បាប់។ សូមបញ្ជាក់ថា ក្នុងដំណើរបំពេញបេសកកម្មមកកាន់ខេត្តរតនគិរី គណៈ​ប្រតិភូគណៈកម្មការទី១នៃព្រឹទ្ធសភា បានអញ្ជើញ​ ចុះជួបសំណេះ​សំណាល​ជាមួយអាជ្ញាធរស្រុកអូរយ៉ាដាវ សមាជិកក្រុមប្រឹក្សា​ឃុំបរខាំ ឃុំប៉ាតេ ឃុំលំជ័រ សហគមន៍ ជនជាតិដើមភាគតិច,​អង្គការសង្គម​ស៊ីវិល​ជនជាតិដើមភាគតិចនិងប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែនតំបន់ត្រីកោណអភិវឌ្ឍ និងបានអញ្ជើញទស្សនកិច្ចបង្គោលព្រំដែនលេខ២៩ និង៣០ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ…

  • “វីដេអូ៖ ប្រជាជនខ្មែររងការកាប់សម្លាប់តាំងពីពេលណា”

    “វីដេអូ៖ ប្រជាជនខ្មែររងការកាប់សម្លាប់តាំងពីពេលណា”

    ប្រភព ៖ សាលាក្តីខ្មែរក្រហម #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #ខ្មែរក្រហម #បដិវត្ដន៍ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ To all social media

  • អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃ​អង្គភាព​ពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ

    អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃ​អង្គភាព​ពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ

    ភ្នំពេញ៖អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំសិក្ខា​សាលា​ផ្សព្វផ្សាយ​អំពីបេសកកម្មការងារ​របស់ខ្លួន​ក្រោមអធិបតីភាព ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួង​យុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។ សិក្ខាសាលាផ្សព្វផ្សាយនេះនា​សាលប្រជុំនៃសាលា​ខេត្តកំពង់ស្ពឺកាល​ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី​សំណាក់ឯកឧត្តម​ មាស​ សុកែវ​ សមាជិកនៃ អ.ដ.ក. ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក តំណាងស្នងការដ្ឋាន​នគរបាលខេត្ត តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ​ជុំវិញខេត្ត រដ្ឋបាលឃុំ សង្កាត់ប្រមាណ ១៦០ នាក់។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ប៉ូច សោភ័ណ បានលើកឡើងអំពី​សារៈសំខាន់នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ​ប្រព័ន្ធ​តុលាការ ហៅកាត់ថា អ.ដ.ក. ដែលជាយន្តការបំពេញបន្ថែមលើ​យន្តការ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់​នៅកម្ពុជា​ ក៏ដូចជារួមចំណែកលើកកម្ពស់យន្តការនៃការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែប្រសិទ្ធភាពក្នុងការ​ដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានគូសរំលេចថា ការបង្កើត​ អ.ដ.ក. នេះ ក៏ជាសមិទ្ធផល​ជាក់ស្តែងមួយក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងភាព​ប្រាកដនិយមរបស់…

  • ឯកឧត្តម ប្រាក់ សុខុន កោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ចំពោះការកែទម្រង់នានា សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើន

    ឯកឧត្តម ប្រាក់ សុខុន កោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ចំពោះការកែទម្រង់នានា សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើន

    (ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ប្រធានព្រឹទ្ធសភាស្ដីទី និងជាប្រធានក្រុមសមាជិក​ព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានសម្តែងនូវការកើតសរសើរ រដ្ឋបាលរាជធានីភ្នំពេញ ចំពោះការកែទម្រង់នានា សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញមានការ​អភិវឌ្ឍ​រីកចម្រើនជាមួយនិងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការបម្រើសេវាសា​ធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា នៅរាជធានីភ្នំពេញពិតជាមានបញ្ហាប្រឈម​ច្រើន​នៅតាមមូលដ្ឋានសង្កាត់ទាំង១០៥ តែក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមា​ជិក​ព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅពេលនេះ យើងជ្រើសរើសយកតែបញ្ហាប្រឈមណា​ដែលមានលក្ខណៈសមស្រប មកដោះស្រាយមុន។ ការលើកឡើងបែបនេះ ក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ”ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៩កញ្ញា២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ប្រធានព្រឹទ្ធសភាស្ដីទី និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងមានការចូលរួមពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍​លើកឡើងថា សំរាប់វេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ​ទី១…

  • សមាជិកាព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនកិច្ចច្រកទ្វារ​ព្រំដែនអន្តរជាតិ​កម្ពុជា-ថៃ និងសួរសុខទុក្ខ កងកម្លំាងនៅតាមខ្សែបន្ទាត់ព្រំដែន

    សមាជិកាព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនកិច្ចច្រកទ្វារ​ព្រំដែនអន្តរជាតិ​កម្ពុជា-ថៃ និងសួរសុខទុក្ខ កងកម្លំាងនៅតាមខ្សែបន្ទាត់ព្រំដែន

    (ខេត្តឧត្តរមានជ័យ )៖ ឯកឧត្តម មាន.ចាន់យ៉ាដា គណៈអភិបាលខេត្តឧត្តរមានជ័យ អភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញមកទទួល និងអមដំណើរ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភា ដែលបានអញ្ជើញទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ច្រកជាំ) និងមើលបង្គោលព្រំដែនលេខ១ ដែលស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ក្នុងឱកាសទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ច្រកជាំ) លោកជំទាវ អ៊ុក ម៉ាលី បានឧបត្ថម្ភថវិកាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ចំនួន ១១លានរៀល ជូនដល់កងការពារព្រំដែនគោកលេខ ៤០៣, វរ:នគរបាលកងការពារព្រំដែន ៩០៥, នៅព្រំដែនថៃ ផងដែរ។ បន្ទាប់មកល្ងាចថ្ងៃដដែល លោកជំទាវ ក៏បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពដែល​កំពុង​ឈរ​ជើងការពារបូរណភាពទឹកដីនៅលើប្រសាទតាមាន់ ដែលស្ថិតក្នុងស្រុក​បន្ទាយ​អំពិល ព្រមទាំងបានឧបត្ថម្ភថវិកាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ សរុបចំនួន ១៦លាន ៤សែនរៀល ជូនដល់កងទ័ពវរសេនាតូចការពារប្រាសាទតាមាន់ នៃកងពល​តូច​អន្តរាគមន៍ថ្មើរជើងលេខ៤២, ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ…

  • កម្ពុជា និងនូវែលសេឡង់ ជំរុញការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ បន្ថែមទៀត ដើម្បីផលប្រយោជន៍រួម

    កម្ពុជា និងនូវែលសេឡង់ ជំរុញការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ បន្ថែមទៀត ដើម្បីផលប្រយោជន៍រួម

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិ​បត្តិ​ការអន្តរជាតិ និងឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតនូវែល​សេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក បានជំរុញការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីផលប្រយោជន៍រួម ។ ក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា បានស្វាគមន៍ និងអរគុណឯកឧត្តម Jonathan Kings ដែលបានអញ្ជើញមកធ្វើបាឋកថា នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ក្រោមប្រធានបទ “ខួប ៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-នូវែលសេឡង់ និងអាទិភាព នៃគោលនយោបាយការបរទេសនូវែលសេឡង់”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញ ពីជំនួបប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ កាលពីខែកក្កដា នៅទីក្រុងវៀងចន្ទន៍។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះជំនួយរបស់នូវែលសេឡង់ និងបានស្នើឱ្យភាគី នូវែលសេឡង់ ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា…

  • ក្រសួងអធិការកិច្ចទទួលកុំព្យូទ័រនិងសម្ភារៈបច្ចេកវិទ្យា ចំនួន ១៨៨គ្រឿង ពីក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើ​ទំនើបកម្មស្ថាប័ន

    ក្រសួងអធិការកិច្ចទទួលកុំព្យូទ័រនិងសម្ភារៈបច្ចេកវិទ្យា ចំនួន ១៨៨គ្រឿង ពីក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើ​ទំនើបកម្មស្ថាប័ន

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ បានប្រគល់កុំព្យូទ័រនិងសម្ភារៈ​បច្ចេក​វិទ្យា ចំនួន ១៨៨ គ្រឿង ដល់ក្រសួងអធិការកិច្ច សម្រាប់បម្រើដល់ការងារបរិវត្តកម្ម​ឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ដែលពិធីប្រគល់-ទទួលកុំព្យូទ័រនេះ បានប្រារព្វ​ធ្វើឡើង នារសៀលថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច នៅទីស្តីការក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ។ ពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន ១៨៨គ្រឿងនេះ គឺបានធ្វើឡើងដោយផ្អែក ក្នុងគោល​បំណងរួមសហការគ្នាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជម្រុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណដល់ក្រសួង​ប្រៃស​ណី​យ៍ និងទូរគមនាគមន៍ ដែលបានសហការ សម្របសម្រួល លើការងារជួយ​ពង្រឹងការ​ធ្វើទំនើបកម្ម និងជំរុញ​បរិវត្ត​កម្មឌីជីថល ដើម្បីពង្រឹង និងពន្លឿនការងារឲ្យកាន់​តែ​ងាយ​ស្រួល និងប្រសើរ​ឡើងថែមមួយកម្រិតទៀត។ ការជំរុញបរិវត្តកម្មឌីជីថល និងរួមចំណែកកសាង រដ្ឋាភិបាលឌីជីថល ស្របតាម​គោល​នយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយ​កម្ម​កិច្ច​ការ​សាធារណៈរបស់រដ្ឋ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួប ទូតនូវែលសេឡង់ប្រចាំ នៅកម្ពុជា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួប ទូតនូវែលសេឡង់ប្រចាំ នៅកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។ សូមជម្រាបថា ឆ្នាំ២០២៤នេះ គឺជាខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងនូវែលសេឡង់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៩ ។ រដ្ឋាភិបាលនូវែលសេឡង់ បានដើរតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកដល់ដំណើរការសន្ដិភាព និងការផ្ដល់ជំនួយអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការបោសសម្អាតមីន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ។ នៅក្នុងសម័យអ៊ុនតាក់ នូវែលសេឡង់ បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពប្រមាណ ១០០នាក់ មកកម្ពុជា ខណៈពេលបច្ចុប្បន្ននេះ កម្ពុជា បានក្លាយទៅជាប្រទេស បញ្ជូនកងកម្លាំងរក្សាសន្ដិភាពជាង ៩.០០០នាក់ ទៅចូលរួមប្រតិបត្តិការរក្សាសន្ដិភាព នៅក្រៅប្រទេស ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបទូតថៃ ចប់អាណត្តិ នៅកម្ពុជា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបទូតថៃ ចប់អាណត្តិ នៅកម្ពុជា

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។ សូមជម្រាបថា ក្នុងរយៈពេលជិត២ឆ្នាំ នៃអាណត្តិការទូត ឯកឧត្តម បានបំពេញការងារក្នុងការពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់គ្នា និងជំនឿទុកចិត្តគ្នា ទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ ដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងឱកាស ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសថៃ ។ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម ត្រូវបានពង្រីកគួរឱ្យគាត់សម្គាល់ ខណៈពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនលូតលាស់ ជាងនេះទៅទៀត ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ នៅឆ្នាំ២០២៣ បានឈានដល់ ៩ពាន់លានដុល្លារ ជាមួយនឹងគោលដៅ ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥…

  • ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤

    ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤

    ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍អង្គការ JICA របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន ០៩នាក់ ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ០៥នាក់ និងបណ្ឌិតចំនួន ០៤នាក់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។ ជ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរដល់និស្សិតជ័យលាភីទាំង ៩រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុន និងសង្ឃឹមថាក្មួយៗ និស្សិតជ័យលាភីទាំងអស់នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៍រឹងមាំរបស់ប្រទេសជាតិ។ នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ដល់និសិ្សតជ័យលាភីទាំងអស់ ដើម្បីរួមចំណែកដល់ការសិក្សាឲ្យបានជោគជ័យដូចខាងក្រោម៖១- ត្រូវមានមោទនភាព ដែលបានទទួលបាននូវអាហារូបករណ៍នេះ២- ត្រូវរំលេចឱ្យឃើញ ស្គាល់ឱ្យច្បាស់ពីសារៈសំខាន់នៃការសិក្សារៀងៗខ្លួន។ ធ្វើយ៉ាងណាឱ្យដំណើរនៃការសិក្សារបស់យើង ក្លាយទៅជាការជួយអភិវឌ្ឍន៍ខ្លួនឯង និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៣ – ចេះលើកទឹកចិត្តខ្លួនឯង និងតាំងចិត្តថាធ្វើឱ្យបាន៤ – បង្ហាញពីវប្បធម៌ដ៏ល្អរបស់ជាតិ និងចែករំលែកដល់ប្រទេសដ៏ទៃឱ្យបានដឹង៥ – ជំរុញធ្វើយ៉ាងណាឱ្យមានការទំនាក់ទំនងល្អ ក្នុងចំណោមគ្នាយើង និងក្នុងចំណោមបណ្ដានិស្សិតប្រទេសទាំងឡាយ គឺធ្វើជាមនុស្សល្អចំពោះអ្នកនៅជុំវិញខ្លួន៦- ធ្វើយ៉ាងណាលើកកម្ពស់ពីការស្ថាបនាជាតិរបស់យើង…