-
ស្ថានទូតបារាំងនឹងបើកទ្វារឱ្យសាធារណជនចូលទស្សនាក្នុងទិវាបេតិកភណ្ឌអឺរ៉ុប

ភ្នំពេញ៖ ស្ថានទូតបារំាងប្រចាំកម្ពុជាបានប្រកាសឱ្យដឹងថា ស្ថានទូតនឹងបើកទ្វារសាជាថ្មីជូនសាធារណជនចូលទស្សនានៅថ្ងៃសៅរ៍ទី២១ ខែកញ្ញាឆ្នាំ២០២៤ខាងមុខចាប់ពីម៉ោង៨ព្រឹកដល់រហូតម៉ោង៤រសៀល (រួមទាំងពេលថ្ងៃត្រង់ផងដែរ)។ការណ៍នេះ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង៥ ៣០០នាក់កាលពីឆ្នាំមុនដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាកាលពីថ្ងៃទី១៧ ខែកញ្ញាបានរំលេចថាព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុបដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូត ដែលពោរពេញដោយប្រវត្តិសាស្រ្ត និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ៤,៧ហិកតា ដែលជាតំបន់បៃតងធំជាងគេមួយនៅភ្នំពេញ ហើយក៏ជាជម្រកនៃជីវៈចម្រុះ ក្នុងនោះមានដើមឈើជាង២០០ដើមត្រូវជាប្រមាណ៥០ប្រភេទ និងសត្វប្រមាណ៣០ប្រភេទ ដូចជាសត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។ អ្នកទស្សនាក៏នឹងឃើញផងដែរនូវទ្វាររបងចាស់មួយរបស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពោលគឺកាលពីជិត៥០ឆ្នាំមុន។ ស្ថានទូតបញ្ជាក់ថា ដំណើរកម្សាន្តអមដោយការពន្យល់ពីមគ្គុទ្ទេសក៍ជាភាសាខ្មែរ បារាំង និងអង់គ្លេស។ការទស្សនាធ្វើឡើងដោយសេរី និងមិនបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹកដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។ កាបូបធំៗ និងរបស់របរដែលអាចបង្កគ្រោះថ្នាក់មិនអនុញ្ញាតឱ្យយកចូលក្នុងស្ថានទូតឡើយ។ អ្នកទស្សនាអាចយកមកជាមួយនូវទឹកសម្រាប់ទទួលទាន និងត្រូវពាក់ស្បែកជើងសមស្របសម្រាប់ការដើរទស្សនានៅក្នុងឧទ្យាន ដែលកន្លែងខ្លះមានក្រាលថ្មតូចៗ និងខ្លះទៀតជាស្មៅ។ សេចក្តីប្រកាសព័ត៌មានបានរំលឹកថា ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ដោយប្រទេសបារាំង ទិវាបេតិកភណ្ឌអឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង៥០។ នៅកម្ពុជា អគារដែលមានតម្លៃបេតិកភណ្ឌគួរឱ្យកត់សម្គាល់ផ្សេងៗទៀតក៏នឹងបើកទ្វារសម្រាប់សាធារណជនចូលទស្សនានៅថ្ងៃទី២១កញ្ញាផងដែរ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលនឹងបើកឱ្យទស្សនាជាលើកទីមួយ ការិយាល័យអង្គការយូណេស្កូ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអភិរក្សដ្ឋានអង្គរនៅខេត្តសៀមរាប។ ម៉ោងពេល និងបែបបទទស្សនាត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ៕ ដោយ៖ម៉ាដេប៉ូ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់បណ្តាក្រសួងស្ថាប័ន, អភិបាលរាជធានី-ខេត្ត និងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមលក្ខណៈអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ

(ភ្នំពេញ)៖ តាមរយៈសារសំឡេងពិសេសមួយ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំដល់បណ្តាក្រសួងស្ថាប័ន, អភិបាលរាជធានី-ខេត្ត និងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមលក្ខណៈអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ ។ តាមរយៈសារសំឡេងនេះ សម្តេចធិបតី បានមានប្រសាសន៍ថា ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា អាស្រ័យហេតុនេះ សូមឱ្យលោក លោកស្រីអភិបាលរាជធានី-ខេត្តទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ ទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។ សម្តេចធិបតីបានបន្តថា «ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សូមចេញបទបញ្ជាដល់ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ត្រូវបញ្ជូនកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍ក្នុងការចាំបាច់។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឱ្យជាប់ជាមួយគណៈអភិបាលរាជធានីខេត្ត និងចុះកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាចាត់វិធានការសម្របសម្រួល ត្រៀមកម្លាំងមធ្យោបាយ…
-
នាយករដ្ឋមន្ត្រី អរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមអរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ នៅទឹកដីកម្ពុជា ហេីយសន្យាថា នឹងមិនភ្លេចកម្ពុជា ដូចនេះ យើងនឹងមិនភ្លេចអ្នក ដូចគ្នា ព្រមទាំងរីករាយទទួល និងស្វាគមន៍ អ្នកត្រឡប់មកវិញជាថ្មីទៀតគ្រប់ពេលវេលា ។ ជាមួយនេះ សម្ដេចធិបតី សូមជូនពរឱ្យការធ្វើដំណើរបន្ត ប្រកបដោយសុខសុវត្ថិភាព និងបន្តជោគជ័យ ក្នុងបេសកកម្មបន្ទាប់ ។ ប្រជាជនកម្ពុជា បានចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗរបស់ Gumball 3000 ពិសេសស្នាមញញឹមរបស់យើង នឹងរង់ចាំអ្នកជានិច្ចផងដែរ ៕ ដោយ ៖ វណ្ណលុក
-
សម្ដេចតេជោ ហ៊ុន សែន ជូនពរបងប្អូនប្រជាពលរដ្ឋ ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជា ណាចក្រកម្ពុជា បានជូនពរបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើ ដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ។ នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេច តេជោបានសរសេរថា អនុមោទនា ថ្ងៃកាន់បិណ្ឌ១។ ថ្ងៃទី១៨ កញ្ញានេះ ត្រូវនឹងថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ សម្ដេចតេ ជោបន្តថា នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុង ការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែ ភទ្របទ(១៨ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១ ខែតុលា)…
-
មន្រ្តី៖ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ និងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏សំខាន់

សៀមរាប៖ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៃខេត្តសៀមរាប ក្រោមប្រធានបទ «ការស្វែងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» ដែលប្រារព្ធនៅសណ្ឋាគារ ប៉ាស៊ីហ្វិកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ និងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទូលប្រគេននិងថ្លែងទៅកាន់ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រី ពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍ ប្រមាណ៣៥០នាក់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិយាយជារួម ។ជាពិសេសរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់និយាយដោយឡែក ដែលបានបង្កលក្ខណៈងាយស្រួល និងលំហសេរីភាពដល់អង្គការសង្គមស៊ីវិល អាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរបស់ខ្លួន ។ ចំណែកលោក ឌី រ៉ាដូ អភិបាលរងខេត្តបានថ្លែងថា អង្គការសង្គមស៊ីវិល សមាគម សហគមន៍ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍសង្គមជាតិ ការចូលរួមថែរក្សាសន្តិភាព បរិស្ថាន និង ការលើកស្ទួយការគោរពសិទ្ធិមនុស្ស ជាដើម ។សម្រាប់ខេត្តសៀមរាបលោកកត់សម្គាល់ឃើញថា អង្គការសង្គមស៊ីវិលទាំងអស់…
-
ក្រសួងចំនួន ៤ បើកកិច្ចប្រជុំ អំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

ភ្នំពេញ៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ អំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅទីស្តីការក្រសួងការបរទេស ដែលមានការចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ៅ វិបុល អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ កិច្ចប្រជុំបានពិភាក្សាអំពីការអភិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ផលប្រយោជន៍និងបញ្ហាប្រឈម ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទាំងក្នុងបរិបទប្រើប្រាស់ទូទៅ និងបរិបទយោធា ៕ ដោយ ៖ សួង ពិស្ឋ
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមថ្លែងសុន្ទរកថាគន្លឹះស្តីពីទស្សនវិស័យកម្ពុជា ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ នៅវិទ្យាស្ថាន ISEAS-Yusof Ishak ប្រទេសសិង្ហបុរី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឺះ ស្តីពីទស្សនវិស័យកម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសសិង្ហបុរី ដែលរៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ផលប៉ះពាល់គួរឲ្យព្រួយបារម្ភនៃការប្រែប្រួលអាកាសធាតុ គឺធ្វើឲ្យមានរលកកំដៅកាន់តែខ្លាំង ព្យុះដែលមិនធ្លាប់មានពីមុនមក និងគ្រោះរាំងស្ងួតអូសបន្លាយយូរជាដើម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ឈរនៅជួរមុខនៃវិបត្តិនេះ ដែលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុអាចបំផ្លាញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សរាប់លាននាក់។ ទោះបីជាបែបនេះក៏ដោយ កម្ពុជា រួមជាមួយនឹងប្រទេសអាស៊ានផ្សេងទៀត បានបោះជំហានទៅមុខក្នុងការបង្កើនមហិច្ឆតាអាកាសធាតុរបស់ខ្លួន កិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សាសីតុណ្ហភាពពិភពលោក ឱ្យស្ថិតក្រោមកម្រិត 1.5 ដឺក្រេ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបញ្ចកោណទី៤ ផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន ដែលជាវិធីសាស្រ្តរួម និងជាមាគ៌ាឆ្ពោះទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម ដើម្បីធានាចីរភាពសង្គមទាំងមូល ដោយពង្រឹងលើការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជានៃសកលភាវូបនីយកម្ម និរន្តរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានកម្ពុជា…
-
សម្តេច ម៉ែន សំអន បានអញ្ជើញបង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធយុទ្ធមិត្ត វិរជនស្នេហាជាតិ ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវិមានអនុស្សាវរីយ៍ ២ធ្នូ

ខេត្តក្រចេះ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា បានអញ្ជើញបង្សុកូលដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធយុទ្ធមិត្ត វិរជនស្នេហាជាតិ ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវិមានអនុស្សាវរីយ៍ ២ធ្នូ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នារសៀលថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។ កាលពីថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា…
-
នាយករដ្ឋមន្ត្រី បង្ហាញអត្ថន័យ នៃពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវអត្ថន័យ នៃពិធីបុណ្យភ្ជុំបិណ្ឌ ។ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែ ប្រារព្ធ នូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ ។ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖ ទី១ ៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ។ ទី២ ៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល១៤ថ្ងៃកន្លងមក។ ខ្មែរយើង គឺជាជនជាតិមួយដែលមានការដឹងគុណចំពោះបុគ្គលដែលបានធ្វើ ឧបការៈ ដល់ខ្លួន ពោលគឺអ្នកកាន់ព្រះពុទ្ធសាសនាប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្ត របស់ខ្លួនទេ គឺជា ការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពី អ្នកដទៃបើមិនជាប់ជាញាតិរបស់ខ្លួនយ៉ាង ណា ក៏ដោយ…
-
ក្រសួងការងារ និង AFD ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើទំនើបកម្ម នៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការគាំទ្រធ្វើទំនើបកម្មនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET ) ដើម្បីបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្មនាពេលអនាគត។ ការលើកឡើងនេះ ក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោក ស៊ីរីល ប៊ែលលីយេ (Cyrille Bellier) ប្រធាននាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដើម្បីពិភាក្សាពីដំណើរការអនុវត្តគម្រោងមួយចំនួនទាក់ទងនឹងប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទីស្ដីការក្រសួង នៅរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូ AFD ដែលដឹកនាំដោយលោក ស៊ីរីល ប៊ែលលីយេ ហើយឯកឧត្តមរដ្ឋមន្រ្តីបានជំរាបពីកិច្ចខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំផែនការសកម្មភាពក្នុងការពង្រឹងជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជនឱ្យទទួលបានជំនាញ បច្ចេកទេស និងវិជ្ជាជីវៈថ្មីៗ ដើម្បីឆ្លើយតបតាមតម្រូវការឧស្សាហកម្មនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រសួងការងារកំពុងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយវិស័យ ឯកជន និងជំរុញការពង្រឹងគុណភាពនៃគ្រឹះស្ថានបណ្តុះបណ្តាលនីមួយៗ ដើម្បីដោះស្រាយតម្រូវការកម្លាំងពលកម្មរបស់ប្រទេសកម្ពុជានៅក្នុងឧស្សាហកម្មសំខាន់ៗដូចជា អគ្គិសនី…