-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអភិសេកព្រះបដិមា ដែលបានធ្វើមាតុភូមិនិវត្តន៍វិញ រក្សាទុកក្នុងសារមន្ទីរជាតិ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តមភរិយា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី អភិសេកព្រះបដិមា ដែលបានធ្វើមាតុភូមិនិវត្តន៍វិញ រក្សាទុកក្នុងសារមន្ទីរជាតិ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ នៅក្នុងពិធីតាមបែបសាសនាដែលប្រារព្វធ្វើឡើងនៅរានហាលមុខអគារសារមន្ទីរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបូជាផ្កាភ្ញីទឹកអប់ប្រេងម៉្សៅទៀនធូបលើទីអសនៈទិសទាំង៤ ដែលរៀបចំនូវរណ្តាប់ផ្លែឈើនំចំណីយ៉ាងល្អវិចិត្រ ការប្រគុំតន្រ្តីប្រពៃណី ជាកិច្ចរំលឹកដល់គុណបុណ្យបារមី វត្ថុស័ក្តិសិទ្ធទេវតាថែរក្សាការពារសារមន្ទីរជាតិ ដើម្បីប្រោសព្រំដល់តេជៈបារមីថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ដ៏ត្តជាក់នៃអង្គព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា។ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បួងសួងសុំសេចក្តីសុខ ត្រជាក់ត្រជុំចម្រុងចម្រើន នៅថ្ងៃ ១៥កើតពេញបូណ៌មីនេះ ចូលកើតមានដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមសមប្រកបតែនិងសុខសុភមង្គល វិបុលសុខគ្រប់ប្រការ ជានិច្ចនិរន្តរ៍តរៀងទៅកុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ…
-
ក្រសួងកសិកម្ម ចុះហត្ថលេខាលើអនុស្សរណៈជាមួយសាជីវកម្មធានាឥណទានកម្ពុជា

ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងពិធីចុះហត្ថលេខាដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា គឺធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ឱ្យមានមូលដ្ឋានបច្ចេកទេស ,ផលិតតាមតម្រូវការទីផ្សារ ,មានគុណភាពល្អ ,កាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ ឯកឧត្តមបន្តថា សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ និងជាខែលដ៏រឹងមាំក្នុងការជួយប្រជាកសិករដែលខ្វះបច្ចេកទេស ប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ,ខ្វះឥណទាន និងប្រឈមហានិភ័យទីផ្សារ។ ប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបាននូវការវិនិយោគ និងទុនគ្រប់គ្រាន់ សម្រាប់កសិផលសក្តានុពល ដូចជា ស្រូវអង្ករ ដំឡូងមី និងស្វាយចន្ទីជាដើម។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា សាជីវកម្មធានាឥណទានកម្ពុជាជាដៃគូដ៏ល្អ ។ ជោគជ័យនៅក្នុងវិស័យកសិកម្ម ត្រូវការការចូលរួមពីស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដោយឆ្លងកាត់ការគិតគូរ និងចាំបាច់ត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់។…
-
ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair កោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលមានសាខានៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងតំបន់អាស៊ាន បានកោតសរសើរការរីកចម្រើន គួរឱ្យកត់សម្គាល់នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល១ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានជម្រាបជូនសម្ដេចធិបតី អំពីសកម្មភាពការងារ របស់វិទ្យាស្ថានTony Blair ដែលជាវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងមានបេសកកម្មផ្ដល់ទស្សនទានផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍ ដល់បណ្តារដ្ឋាភិបាលនៅលើពិភពលោក។ ឯកឧត្តម Tony Blair បានបង្ហាញអំពីបំណងនៃការផ្តល់ កិច្ចសហការជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលររួមចំណែក សម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់កម្ពុជា។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងបេសកកម្មរបស់វិទ្យាស្ថាន Tony Blair និងបានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់វិទ្យាស្ថាន ក្នុងការផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតីបានជម្រាបជូនដោយសង្ខេបនូវសមិទ្ធផលក្នុងរយៈពេលមួយឆ្នាំ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ដឹកនាំនិងមន្ត្រីរាជការក្រសួងធ្វើទស្សនកិច្ច តាមបណ្តាខេត្តនាទិសឦសាន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA)

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៤បានរៀបចំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង ប្រមាណ ១២០នាក់ ជាជំហានដំបូង ដើម្បីធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសានក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ហើយដំណើរទស្សនកិច្ចនេះ ក៏នឹងមានជាបន្តបន្ទាប់ទៀត សម្រាប់អង្គភាពក្រោមឱវាទរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការធ្វើបទបង្ហាញអំពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ពីសំណាក់ ឯកឧត្តម ឃុំ ប៉ុណ្ណាប័ន្ន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន និងមន្ត្រីជំនាញ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេសជិតខាង ។ ដំណើរទស្សនកិច្ចមួយនេះ បានធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រី រាជការក្រសួងបានស្គាល់ ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ ពីសារៈ សំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែង នៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ដែលបាន ចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីពិនិត្យអនុម័តលើរបៀបវារៈចំនួន៤

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដើម្បីពិនិត្យអនុម័តលើរបៀបវារៈចំនួន៤ ។ បន្ទាប់ពីបានប្រជុំពិភាក្សារួចមកកិច្ចប្រជុំគណៈកម្មាធិការអចិន្ទ រៃយ៍រដ្ឋសភា បានអនុម័តកោះប្រជុំជាវិសាមញ្ញនីតិកាលទី៧ នៅ ព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមសំណើរបស់ រាជរដ្ឋាភិបាល ដែលមានរបៀបវារៈដូចខាងក្រោម៖ ១-ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។ ២-ការប្រកាសសុពលភាពអាណត្តិតំណាងរាស្ត្រថ្មី មណ្ឌលខេត្ត កំពង់ឆ្នាំងជូន ឯកឧត្តម ហ៊ឺ វីរៈ ជំនួស សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបាន ទទួលមរណភាព។ ៣-ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ិត រ៉ាឌី ជាបេក្ខជន សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ។៤- ការពិភាក្សានិងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖…
-
នាយករដ្ឋមន្ត្រី សម្រេចផ្ដល់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ព្រមទាំងផ្តល់ជូនសម្ភារៈសិក្សាមួយចំនួនទៀត ដល់វិទ្យាល័យហ៊ុនសែនតាខ្មៅ

(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ផ្ដល់ជូននូវអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ព្រមទាំងផ្តល់ជូននូវឧបករណ៍ សម្ភារៈមួយចំនួនទៀត សម្រាប់បម្រើដល់ការអប់រំ បណ្ដុះបណ្ដាល ដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនតាខ្មៅ ។ នេះបើយោងតាមបណ្ដាញសង្គមរបស់សម្ដេច នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានបង្ហាញឃ្លីបវីដេអូពីសកម្មភាពចុះពិនិត្យ វិទ្យាល័យហ៊ុនសែនតាខ្មៅ ដោយភ្ជាប់ជាមួយសំណេរដូច្នេះថា៖ រសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ខ្ញុំបានឆ្លៀតចូលវិទ្យាល័យហ៊ុនសែនតាខ្មៅ បន្ទាប់ពីទទួលបានសំណូមពររបស់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹងការខ្វះខាតថ្នាក់រៀន ដោយសារចំនួនសិស្សមានការកើនឡើងច្រើន។ ម្យ៉ាងទៀតក៏ចង់ចូលមើលវិទ្យាល័យនេះ ដែលខ្ញុំធ្វើដំណើរឆ្លងកាត់រៀងរាល់ពេលទៅធ្វើការ រយៈពេលជាង១ឆ្នាំមកហើយ។ បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែង នូវសំណូមពរ និងបានពិភក្សាគ្នាជាមួយនឹងលោកនាយកសាលា ខ្ញុំបានសម្រេចផ្ដល់ជូននូវអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ព្រមទាំងផ្តល់ជូននូវឧបករណ៍ សម្ភារៈមួយចំនួនទៀតសម្រាប់បម្រើដល់ការអប់រំ បណ្ដុះបណ្ដាលដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនតាខ្មៅនេះ ដែលបច្ចុប្បនមានសិស្សសរុបប្រមាណជាង ២ ៣៥១ នាក់ ដោយរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ ៕…
-
អ្នកនាំពាក្យក្រសួងការបរទេសបំភ្លឺបន្ថែមពាក់ព័ន្ធការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ

-
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវការស្វាគមន៍ និងអរគុណដល់សារព័ត៌មានត្នោត អ៊ែប ដែលបានសហការផ្សព្វផ្សាយព័ត៌មានក្នុងវិស័យកសិកម្ម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឱ្យអង្គភាពសារព័ត៌មានត្នោត អ៊ែប ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអរគុណដល់សារព័ត៌មានត្នោត អ៊ែប ដែលបានសហការផ្សព្វផ្សាយព័ត៌មានក្នុងវិស័យកសិកម្ម ដែលមានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជូនដល់សាធារណជន។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានណែនាំអំពីកម្មវិធីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និង បរិស្ថាន តាមរយៈការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីភូមិ-ឃុំ និងការកសាងសហគមន៍កសិកម្មទំនើបដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្ដ្រីលើកទឹកចិត្តដល់សារព័ត៌មានត្នោត អ៊ែប ផ្សព្វផ្សាយកម្មវិធីគោលនយោបាយទាំងនេះឱ្យបានទូលំទូលាយ ក្នុងគោលដៅធ្វើយ៉ាងណាដើម្បីឱ្យកសិករទាំងអស់ «មានហូប មានប្រើ មានបាន និងមានរហូត»។ ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងផងដែរ ពីកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» រវាងកម្ពុជានិងចិន ដោយផ្តោតសំខាន់លើវិស័យចំនួន៦ ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយៈ «ច្រកមច្ឆានិងអង្ករ» ដែលអង្គភាពសារព័ត៌មានអាចពិនិត្យលទ្ធភាពផ្សព្វផ្សាយ…
-
រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់លើការដំឡើងប្រាក់ឈ្នួលនិងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមា និងផ្តល់អត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យ និងទៀងទាត់ ដល់បងប្អូនកម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ការគិតគូរលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតនេះ គឺជាគោលនយោបាយមួយយ៉ាងសំខាន់ និងចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ពោលការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជា បានចាប់ផ្តើមតាំងតែពីមានប្រាក់ឈ្នួលប្រចាំខែចំនួន ៤០ដុល្លារនៅឆ្នាំ១៩៩៧ រហូតដល់ ២០៤ដុល្លារ ក្នុងឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា បើសិនយើងមើលទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នដែលកំពុងមានភាពផុយស្រួយនេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរនៅក្នុងប្រទេសមួយចំនួនពុំត្រូវបានដំឡើងបន្ថែមនោះទេ។ ជាក់ស្តែង នៅក្នុងប្រទេសឡាវ មីយ៉ាន់ម៉ា ស្រីលង្កា មានប្រាក់ឈ្នួលអប្បបរមានៅទាបជាង ១០០ដុល្លារ ខណៈប្រទេសបង់ក្លាដេស និងប៉ាគីស្ថាន មានប្រាក់ឈ្នួលអប្បបរមាទាបជាង១២០ដុល្លារ…
-
ក្រសួងកសិកម្ម បញ្ចេញខ្សែវីដេអូពីប្រវត្តិដំណាំកៅស៊ូកម្ពុជា ដែលមានអាយុកាលជាង ១០០ឆ្នាំ និងវិស័យឧស្សាហកម្មកៅស៊ូកម្ពុជានៅសប្តាហ៍នេះ

(ភ្នំពេញ)មន្រ្តីអ្នកនាំពាក្យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ជំទាវ អ៊ឹម រចនា បានឱ្យដឹងថាក្រសួងនឹងបញ្ចេញខ្សែវីដេអូចំនួន២ក្នុងនេះទី១ ក្រសួងបានបញ្ចេញខ្សែវីដេអូពីប្រវត្តិដំណាំកៅស៊ូនៅប្រទេសកម្ពុជាដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ និងវីដេអូទី២ ដែលនិយាយពីដំណាំឧស្សាហកម្មនៅប្រទេសកម្ពុជាទៅថ្ងៃអនាគតដែលបានផ្តោតសំខាន់ទៅលើអតីតកាល បច្ចុប្បន្ន និងអនាគដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនឹងត្រូវបញ្ចេញនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ ២០២៤នេះផងដែរ។ នៅថ្ងៃទី១៦ខែកញ្ញានេះដែរ ក្រសួងកសិកម្មបានចេញផ្សាយពី ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដែលកាលណោះ ជនជាតិបារាំងម្នាក់ឈ្មោះ លោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ)។ ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញការបារាំងបានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ។ ចម្ការកៅស៊ូមានលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំបានបង្កើតឡើងដោយក្រុមហ៊ុនវិនិយោគរបស់បារាំងធំៗចំនួន៥ នៅលើខេត្តដែលមានដីក្រហមបាសាល់ រួមមាន ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី។ ជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូ និងឧស្សាហកម្មកៅស៊ូ បាននៅជាប់ជាមួយប្រទេសកម្ពុជាជានិច្ច បើទោះបីជាកម្ពុជាបានផ្លាស់ប្ដូររបបដឹកនាំជាច្រើនលើកច្រើនសារក៏ដោយ។ ក្រសួងកសិកម្មបានបន្តឱ្យដឹងថានៅក្នុងវីដេអូនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សូមនាំទស្សនជនទៅស្គាល់ចម្ការកៅស៊ូដែលមានវ័យចាស់ជាងគេ បង្អស់ នៅកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។…