Category: នយោបាយ

  • ការដ្ឋានដាក់លូប្រអប់ទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ និងគម្រោងស្ថាបនា ជញ្ជាំងបេតុងប្រឡាយបារាំង ការដ្ឋានសម្រេចបានជាង ១០%

    ការដ្ឋានដាក់លូប្រអប់ទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ និងគម្រោងស្ថាបនា ជញ្ជាំងបេតុងប្រឡាយបារាំង ការដ្ឋានសម្រេចបានជាង ១០%

    (ភ្នំពេញ)៖ ការដ្ឋានដាក់លូប្រអប់ទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែវ ៥៦៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ និងគម្រោងស្ថាបនា ជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថី ស៊ី ជីនពីង ដល់អាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ ដែលជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១២ និង ១៣កញ្ញានេះ សម្រេចបានជាង ១០ភាគរយហើយ ។ មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា៖ ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែ៥៦៥០ម៉ែត្រចាប់ពីមហាវិថី ស៊ី ជីនពីង( ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣) ក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យ ឆ្លងកាត់សង្កាត់កំបូលខណ្ឌកំបូល ដល់ព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្ដាល អាចរំដោះទឹកក្នុងខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ នាភូមិសាស្ត្ររាជធានីភ្នំពេញ។ ការដាក់លូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រx២ម៉ែត្រនេះ ជាការដ្ឋានមួយ ស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៤ គ្រោងនេះសម្រេចដាក់លូបានប្រវែង ៦២៤ម៉ែត្រ ត្រូវជា ១១%នៃគម្រោង ។ ការស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថី ស៊ី ជីនពីង(ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣)ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ…

  • កម្ពុជា ប្រារព្ធទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់ ៖ ការជំរុញសកម្មភាពអាកាសធាតុ»

    កម្ពុជា ប្រារព្ធទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់ ៖ ការជំរុញសកម្មភាពអាកាសធាតុ»

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានប្រារព្ធពិធីអបអរសាទរទិវាអូហ្សូនអន្តរជាតិ ១៦ កញ្ញា ២០២៤ ក្រោមប្រធានបទ «ខួបទី៣៧ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ» “Montreal Protocol: Advancing Climate Action” នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការតំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីអបអរសាទរសមិទ្ធផលនៃពិធីសារម៉ុងរ៉េអាល់ និងបន្តចូលរួមការពារបរិយាកាស និង ស្រទាប់អូហ្សូនសំដៅចូលរួមចំណែកដល់ការថែរក្សាស្រទាប់អូហ្សូន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈ ការបំផុសស្មារតីប្រជាជន សិស្សានុសិស្ស និស្សិតឱ្យមានការយល់ដឹង និងស្រលាញ់បរិស្ថាន នៃភពផែនដី។ នៅក្នុងសារផ្លិខិតចូលរួមអបអរសាទរទិវាអូហ្សូនពិភពល៩ក នៅក្នុងថ្ងៃនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានសារជូនថា ស្រទាប់អូហ្សូនត្រូវបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសារធាតុ ដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ពៃ និងបរិក្ខារត្រជាក់ ក្នុងនោះរួមមានសារធាតុក្លរ៉ូភ្លុយអរ៉ូកាបួន (CFC)…

  • គ.ជ.ប ប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ ខណៈអ្នកមាន​ឈ្មោះ​បណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សរុបជិត ១០លាននាក់

    គ.ជ.ប ប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ ខណៈអ្នកមាន​ឈ្មោះ​បណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សរុបជិត ១០លាននាក់

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប )បានប្រកាស​បិទបញ្ចប់​នៃដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ដោយបានបញ្ជាក់ពីការប្រព្រឹត្តិទៅ​បានដោយរលូន និងទទួលជោគជ័យ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការប្រកាសបិទបញ្ចប់ដំណើរ ការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតដំបូង នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានឱ្យដឹងថា៖ក្នុងរយៈពេល១៦ថ្ងៃកន្លងមកនេះ បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ពីតិចទៅច្រើន មានផ្គររន្ទះ ខ្យល់កន្ត្រាក់ បង្កជាផលរំខានមួយចំនួន ដល់ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ក្នុងពេលចល័ត ការិយាល័យតាមភូមិ និងប្រជាពលរដ្ឋដែលត្រូវធ្វើបច្ចុប្បន្នភាព និងចុះឈ្មោះបោះឆ្នោត ហើយ ភូមិសាស្ត្រមួយចំនួនក្នុងឃុំ សង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នា ក៏មិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះ ដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះឡើយ។ ឯកឧត្តមបានលើកឡើងឱ្យដឹងដែរថាសម្រាប់លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនេះអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៧១.០៣០នាក់ (ស្រីចំនួន ៨៦.០៦០នាក់)…

  • កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២នៃសន្និសីទមេបញ្ជាការកងទ័ពអាកាសអាស៊ានលើកទី២១

    កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២នៃសន្និសីទមេបញ្ជាការកងទ័ពអាកាសអាស៊ានលើកទី២១

    សៀមរាប៖សន្និសីទមេបញ្ជាការកងទ័ពអាកាសអាស៊ានលើកទី២១ បាន​ប្រារព្ធនៅសណ្ឋាគារសុខាអូតែល ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤​ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ បន្ទាប់​ពី​លើកទី១នាឆ្នាំ២០១៥។សន្និសីទនេះមាន​ការចូលរួមពីមេបញ្ជា​ការ​កងទ័ពជើងអាកាសទាំង១០ ប្រទេសជាសមាជិកអាស៊ាន។ ថ្លែងក្នុងពិធីបើកសន្និសីទមេបញ្ជាការកងទ័ពអាកាសអាស៊ាន នាយ​ឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការ​រងកងយោធពល​ខេមរ​ភូមិន្ទមេបញ្ជាការកងទ័ពអាកាស ក្រសួងការពារជាតិ បានបញ្ជាក់ថា សន្និសីទមានគោលបំណង ពង្រឹងកិច្ច​សហប្រតិបត្តិការ​សាមគ្គីរួមគ្នា ដើម្បីចែក​រំលែកគ្នា​ទៅវិញទៅមក នូវព័ត៌មានសន្តិសុខយោធាក្នុងកម្រិត​ព្រំដែនមួយដែល​អាចចែក​រំលែកបាន ដើម្បីរក្សា​សន្តិសុខរួមក្នុងតំបន់ ដើម្បី​បង្កើន​ភាពជិតស្និទ្ធក្នុងតំបន់អាស៊ាន ។ សន្និសីទលើកនេះបានផ្តោតលើការបណ្តុះបណ្តាលកងទ័ពអាកាសជំនាន់ក្រោយ។ទន្ទឹមនេះប្រទេសទាំង១០បញ្ជាក់ពីរួមគ្នាការពារ ទប់ស្កាត់​ចរាចរណ៍ ដឹក​ជញ្ជូនគ្រឿងញៀនតាមអាកាស ទប់ស្កាត់ការជួញ​ដូរមនុស្សតាមអាកាស ទប់ស្កាត់អំពើភេវកម្មតាមអាកាស។ប្តេជ្ញារួមគ្នាក្នុងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចសហការប្រតិបត្តិការ ដឹកជញ្ជូនជនរងគ្រោះ តាមផ្លូវអាកាសដែលជួបនូវ​ហានិភ័យ​ផ្សេងៗ រួមទាំងគ្រោះមហន្តរាយ ដើម្បីរក្សាបាននូវស្ថិរភាពក្នុងតំបន់បណ្ដា​ប្រទេសនៃអាស៊ាន។ សន្និសីទមេបញ្ជាការកងទ័ពអាកាសអាស៊ានលើកទី២១ ពេញមួយ​ព្រឹកបាន​បញ្ចប់ដោយ​ការចុះ​អនុស្សរណៈយោគយល់គ្នា​កលើ​កិច្ចសហ​ប្រតិបត្តិការចែករំលែកព័ត៌មាន បណ្តុះបណ្តាលនូវចំណេះដឹងដល់​នាយ​ទាហានបន្តវេន ជួយគ្នាទប់ស្កាត់បញ្ហា​ផ្សេងតាមផ្លូវអាកាស ៕អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួន ដើម្បីជំរុញការធ្វើទំនើបកម្ម និងបង្កើនគុណភាពសេវាសុខាភិបាល ឱ្យកាន់តែល្អប្រសើរនៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួន ដើម្បីជំរុញការធ្វើទំនើបកម្ម និងបង្កើនគុណភាពសេវាសុខាភិបាល ឱ្យកាន់តែល្អប្រសើរនៅកម្ពុជា

    (ភ្នំពេញ)៖ ក្នុងពិធីបើកការដា្ឋនសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារវជ្ជសាស្ត្រស៊ីក្លូតុង នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានផ្តល់អនុសា​សន៍ ៦ចំណុច ដល់ក្រសួងសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកសុខា​ភិបាលទាំងអស់នៅកម្ពុជា ដើម្បីបង្កើនគុណភាពសេវា​សុខាភិបាលឱ្យកាន់តែល្អ​ដល់​អ្នកជំងឺ និង ប្រជាជន និងការធ្វើទំនើបកម្ម សម្រាប់ការលើកកម្ពស់​ការផ្តល់សេវា​ថែទាំ​សុខភាព នៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យ ខេត្តមួយចំនួនផ្សេងទៀត ព្រមទាំងមន្ទីរ​ពេទ្យ​តំបន់ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឡើងក្នុងពេលខាងមុខនេះ ។ អនុសាសន៍របស់សម្តេចធិបតី ទាំង ៦ចំណុច បន្ថែមពីលើវិធានការអនុវត្តជាគន្លឹះ និងសកម្មភាពដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពសកលនៅឆ្នាំ២០៣៥ ឱ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន៖ ទី១. ការធ្វើទំនើបកម្ម និង បរិវត្តកម្ម, ការផ្តល់សេវាថែទាំសុខភាព នៅមន្ទីរពេទ្យ កាល់ម៉ែត គឺជាការបោះជំហានទៅមុខនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា ដើម្បីឈានទៅដល់ កម្រិតមួយដែលការអនុវត្តក្នុងផ្នែកវេជ្ជសាស្ត្រមានភាពជាក់លាក់ អាចឆ្លើយតបទៅនឹង លក្ខខណ្ឌជំងឺរបស់បុគ្គលម្នាក់ៗ (Precision Medicine and Personalized Medicine)។ ដូច្នេះក្រសួងសុខាភិបាល…

  • នាយករដ្ឋមន្ត្រី ៖ លក្ខខណ្ឌនៃការបណ្ដុះបណ្ដាលគ្រូពេទ្យ ត្រូវតែតឹងរ៉ឹង កុំបន្ទន់ និងទម្លាក់ស្តង់ដាសុខាភិបាល

    នាយករដ្ឋមន្ត្រី ៖ លក្ខខណ្ឌនៃការបណ្ដុះបណ្ដាលគ្រូពេទ្យ ត្រូវតែតឹងរ៉ឹង កុំបន្ទន់ និងទម្លាក់ស្តង់ដាសុខាភិបាល

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានមានប្រសាសន៍ថា លក្ខខណ្ឌនៃការបណ្ដុះបណ្ដាលគ្រូពេទ្យ ត្រូវតែតឹងរ៉ឹង កុំបន្ទន់ និងទម្លាក់ស្តង់ដាសុខាភិបាល ប៉ុន្តែត្រូវតំឡើងកម្រិតមនុស្សឱ្យខំប្រឹង ឱ្យជួប​កម្រិតខ្ពស់ ល្អជាង ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងពិធីបើកការដា្ឋន​សាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារវជ្ជសាស្ត្រស៊ីក្លូ​តុង នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានមានប្រសាសន៍ថា គ្រូពេទ្យ មិនមែនជាគណនេយ្យ ដែលធ្វើបញ្ជីខុស អាចកែវិញបានទេ ប៉ុន្តែក្រោយបញ្ចប់ការបណ្ដុះបណ្ដាល គ្រូពេទ្យត្រូវទទួលភារកិច្ច​មើល​ជំងឺស្រាលឱ្យជា កុំឱ្យទៅជាធ្ងន់ ហើយជំងឺធ្ងន់ ត្រូវជួយឱ្យស្រាល ឬរស់ ។ ការលើកឡើង​របស់សម្ដេចធិបតី បន្ទាប់ពីមានការលើកយោបល់ទៅសម្ដេចថា គួរតែមាន​ការបន្ធូរបន្ថយ​លក្ខខណ្ឌបណ្ដុះបណ្ដាលកម្រិតពេទ្យ កុំឱ្យក្រសួងសុខាភិបាលតឹងរ៉ឹងពេក។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យការបណ្ដុះបណ្ដាលគ្រូពេទ្យ​ទាំងអស់ សូមឱ្យមានស្តង់ដាមួយជាក់លាក់ ហើយមានការចូលរួមវាយតម្លៃពីក្រសួង​សុខាភិបាលឱ្យបានគត់មត់ ។ សម្ដេច ថា សុខចិត្ត មានពេទ្យ…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ ធីតា ពិនិត្យនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ ធីតា ពិនិត្យនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន

    សៀមរាប​៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធាន​ក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេច​តេជោ (TYDA) កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុម​គ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាល​ជំងឺជូនប្រជា​ពលរដ្ឋ នៅសង្កាត់​រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។សកម្មភាពមនុស្សធម៌ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណ បឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន រុនតាឯក ក្រុមគ្រូពេទ្យបានពិនិត្យចំនួន ៩ ២២៤ ករណី។ មានប្រសាសន៍នាឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាព​របស់បង​ប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាល ជូនប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូ​ពេទ្យ​ស្ម័គ្រចិត្តយុវជន​សម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុង​តំបន់រុនតាឯកនេះ ដោយឥតគិត​ថ្លៃអ្វីទាំងអស់។ សកម្មភាពរបស់គ្រូពេទ្យនៅក្រុងរុនតាឯក បានពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច,…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចុងសប្តាហ៍នេះ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចុងសប្តាហ៍នេះ

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំឡើងជាលំដាប់ សំដៅបម្រើផលប្រយោជន៍ជូនប្រទេស និងប្រជាជនទំាងសងខាងឱ្យបានកាន់តែផុលផុសឡើង។ តាមគម្រោងក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិការធិបតី នឹងជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិនៃសាធារណរដ្ឋប្រជាមានិតចិន មានជាអាទិ៍ ជួប សម្តែងការគួរសម ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនទូទំាងប្រទេសចិន និងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។ ប្រធានរដ្ឋសភាកម្ពុជា-ចិន ក៏គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា…

  • រាជរដ្ឋាភិបាល តែងរិះរកយន្តការចាំបាច់ដែលមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់​សុខុមាល​ភាពរបស់ប្រជាជនគ្រប់រូប ឱ្យកាន់តែប្រសើរជាលំដាប់

    រាជរដ្ឋាភិបាល តែងរិះរកយន្តការចាំបាច់ដែលមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់​សុខុមាល​ភាពរបស់ប្រជាជនគ្រប់រូប ឱ្យកាន់តែប្រសើរជាលំដាប់

    ភ្នំពេញ៖ រាជរដ្ឋាភិបាល តែងរិះរកយន្តការចាំបាច់ដែលមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនគ្រប់រូប ឱ្យកាន់តែប្រសើរជាលំដាប់ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីបើកការដា្ឋនសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារ ចំណត និងរោងជាង និង អគារវជ្ជសាស្ត្រស៊ីក្លូតុង នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការបំពាក់ឧបករណ៍ពេទ្យ ការបណ្ដុះបណ្តាល ការជ្រើសរើស និង ការពង្រាយគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេសសុខាភិបាល ក៏ដូចជា ការផ្គត់ផ្គង់ឱសថជាសារវន្ត នៅតាមមណ្ឌល សុខភាព និងមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព ជូនប្រជាជននៅតាមមូលដ្ឋាន ។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានពង្រីកបន្ថែមនូវការគ្របដណ្ដប់នៃកម្មវិធីមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងគ្រោះ និងក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស)…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល រោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីពេទ្យកាល់ម៉ែត

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល រោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីពេទ្យកាល់ម៉ែត

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា “ពិធីបញ្ចុះបឋម​សិលាបើកការដ្ឋាន សាងសង់អគារបន្ថែមចំនួន០៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារ​មជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និង អគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ីក្លូត្រុង ដែលជា ការធ្វើនវានុវត្តន៍ការផ្តល់សេវាសុខភាព របស់មន្ទីរពេទ្យកាល់ម៉ែត ស្របតាមចក្ខុវិស័យ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងគោលនយោបាយ ព្រមទាំងអាទិភាពជាយុទ្ធ​សាស្រ្ត​របស់ក្រសួងសុខាភិបាល”។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា អគារទាំង ៣ នេះនឹងត្រូវសាងសង់​ដោយប្រើប្រាស់ថវិកានៅសល់ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចូលរួមបរិច្ចាគ និងសម្តេចបានអំពាវនាវដល់​សប្បុរស​ជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យ​ស្លោក “បរិច្ចាគដើម្បីជីវិតមនុស្ស” រួមនឹងថវិកាស្វយ័តសន្សំរំលស់​របស់មន្ទីរពេទ្យកាល់ម៉ែត។…