Category: នយោបាយ

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ដឹកនាំនិងមន្ត្រីរាជការក្រសួងធ្វើទស្សនកិច្ច តាមបណ្តាខេត្តនាទិសឦសាន ​ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA)

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ដឹកនាំនិងមន្ត្រីរាជការក្រសួងធ្វើទស្សនកិច្ច តាមបណ្តាខេត្តនាទិសឦសាន ​ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA)

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី​១៥-១៦ ខែកញ្ញា ឆ្នាំ២០២៤បានរៀបចំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង ដែល​មាន​ចំនួនប្រមាណ ១២០នាក់ ជាជំហានដំបូង ដើម្បីធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និង​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន​ក្នុងតំបន់​ត្រីកោណអភិវឌ្ឍន៍ (DTA) លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ហើយដំណើរទស្សនកិច្ចនេះ ក៏នឹងមានជាបន្តបន្ទាប់ទៀត សម្រាប់​អង្គភាព​ក្រោមឱវាទរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការធ្វើបទបង្ហាញអំពីកិច្ចការបោះបង្គោលខណ្ឌសីមា​ព្រំដែន​គោករវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ពីសំណាក់ ឯកឧត្តម ឃុំ ប៉ុណ្ណាប័ន្ន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន និងមន្ត្រីជំនាញ ដើម្បីផ្តល់​ព័ត៌មាន​ត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេស​ជិតខាង។ ដំណើរទស្សនកិច្ចមួយនេះ បានធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួង​បានស្គាល់ពីទឹក​ដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់​នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការ​អភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅ​ភូមិភាគឦសាន។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យ​ភាពជាតិកម្ពុជា៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ « បេសកកម្មស.ស.យ.ក. គឺបន្តស្មារតី ២ធ្នូ តាមរយៈការបង្កើត ឱកាសរៀបចំកម្មវិធីនាំមកនូវការជួបជុំ រួបរួម ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ និងនាំមកនូវការ ឯកភាពទស្សនៈជាតិ»

    ឯកឧត្តម ហ៊ុន ម៉ានី ៖ « បេសកកម្មស.ស.យ.ក. គឺបន្តស្មារតី ២ធ្នូ តាមរយៈការបង្កើត ឱកាសរៀបចំកម្មវិធីនាំមកនូវការជួបជុំ រួបរួម ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ និងនាំមកនូវការ ឯកភាពទស្សនៈជាតិ»

    ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធអគារទីស្នាក់ការថ្មីរបស់សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តឧត្តរមានជ័យ និងពិធីប្រកាស សមាសភាពប្រធានគណៈ កម្មាធិការថ្មី ដែលមានទីតាំងនៅ ភូមិបុរីរដ្ឋបាល សង្កាត់- ក្រុងសំរោង ខេត្តឧត្តរមានជ័យ«កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តម បន្តថា តាមរយៈកម្មវិធីនីមួយៗ ដែលស.ស.យ.ក. បានរៀបចំគឺមានគោលបំណង នាំមកនូវការជួបជុំ បង្កើនទំនាក់ទំនង មិត្តភាព និងការចូលរួមកិច្ចការសង្គមដើម្បីប្រជាជាតិកម្ពុជា។ ក្នុងន័យនេះ តាមរយៈកម្មវិធី នឹងនាំសមាជិក សមាជិកា មកជួបជុំគ្នា បង្កើតស្នាមញញឹមជាមួយគ្នា ក្នុងនាម ជាក្រុមគ្រួសារខ្មែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោត សរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តឧត្តរមានជ័យទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាចិត្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាព សហព័ន្ធយុវជនកម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះឯកឧត្តម បានធ្វើការអបអរសាទរ…

  • ឯកឧត្តម សុខ សូកេនញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 Rally

    ឯកឧត្តម សុខ សូកេនញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 Rally

    ភ្នំពេញ, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយថ្នាក់ដឹកនាំជាច្រេីនរូប បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 Rally ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា។ ព្រឹត្តិការណ៍នេះផងដែរ ក៏មានការរៀបចំតាំងបង្ហាញរថយន្ត និងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យជូនសាធារណជនទស្សនា និងការប្រគុំតន្រ្តីខ្នាតយក្សលំដាប់អន្តរជាតិដោយមានការចូលរួមពីប្រតិភូ Gumball 3000 Rally ដែលជាមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម កីឡាករ និងតារារ៉េបល្បីៗ ជាច្រេីនរូប ដែលរៀបចំឡេីងនៅមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ។ចាន់ វិចិត្រ

  • រដ្ឋមន្ត្រីការបរទេស លើកទឹកចិត្តអ្នកឈ្នះការប្រកួតសំណេរ​ភាសាបារាំង៨រូប

    រដ្ឋមន្ត្រីការបរទេស លើកទឹកចិត្តអ្នកឈ្នះការប្រកួតសំណេរ​ភាសាបារាំង៨រូប

    ការប្រកួតសំណេរជាភាសាបារាំង ទាក់ទងនឹងខ្លឹមសារ ភាពយន្ត ការណាត់ជួបជាមួយ ប៉ុល ពត របស់លោក ប៉ាន រិទ្ធី មានបេក្ខជនជាច្រើនចូលរួម ក្នុងនោះមាន៨រូបត្រូវបានឯកឧត្តម សុខ ចិន្តាសោភា ផ្តល់រង្វាន់លើកទឹកចិត្ត នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ ភ្នំពេញ ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ដល់កិត្តិយស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីចែករង្វាន់ជូនដល់ជ័យលាភីចំនួន ៨រូប ដែលបានឈ្នះរង្វាន់ក្នុង ការប្រកួតសំណេរជាភាសាបារាំងពាក់ព័ន្ធនឹងខ្លឹមសារខាងលើ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចផ្តល់ជូន និស្សិត លោកគ្រូ អ្នកគ្រូ ប្រមាណ ១៥០នាក់ ដែលបានចូលរួមក្នុងកម្មវិធីដ៏ពិសេសមួយនេះ អ្នកទទួលជ័យលាភីទាំង ៨រូប ក្នុងនោះ រង្វាន់លេខ១ ទទួលបានថវិកា ៥លានរៀល, រង្វាន់លេខ២ ទទួលបាន ៣លានរៀល និងរង្វាន់លេខ៣ ទទួលបាន ២លានរៀល ព្រមទាំងរង្វាន់លើកទឹកចិត្ត ៥រង្វាន់ ដែលម្នាក់ៗទទួលបានថវិកា ២សែនរៀល…

  • តំណាងរាស្រ្ត សម តារា លើកទឹកចិត្តកសិករដាំ​បន្លែ​សរីរាង្គនៅស្រុករំដួល

    តំណាងរាស្រ្ត សម តារា លើកទឹកចិត្តកសិករដាំ​បន្លែ​សរីរាង្គនៅស្រុករំដួល

    ស្វាយរៀង ៖ឯកឧត្តមបណ្ឌិត សម តារា សមាជិកគណៈកម្មា​ធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកសភាមណ្ឌល ខេត្តស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភាកាលពី​ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយប្រជាកសិករដាំបន្លែធម្មជាតិ និងចិញ្ចឹមកង្កែប នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ ខណៈនោះឯកឧត្តមបានជំរុញឱ្យប្រជាកសិករដាំបន្លែធម្មជាតិសរីរាង្គឱ្យបានច្រើនបន្ថែមទៀត។ កសិករ កើត យ៉ែម បានជម្រាបឯកឧត្តម សម តារា ថា សព្វថ្ងៃពួកគាត់ដាំបន្លែសរីរាង្គជាច្រើនមុខដូចជា ត្រកួន ននោង ស្ពៃ ស្លឹកគ្រៃ ត្រប់ សណ្ដែកកួរ និងបន្លែទ្រើង។លោកក៏មានការចិញ្ចឹមកង្កែបផងដែរលក់ទៅកាន់ទីផ្សារដោយទទួលបានចំណូល បន្ថែម បន្ទាប់ពីការងារធ្វើស្រែ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សម តារា បាននាំនូវការសាក​សួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ។ឯកឧត្តមបណ្ឌិតបានសរសើរដល់កសិករកើត យ៉ែម ,ព្រំ ស៊ន ,ជា វណ្ណី ,កឹម ថាល់ ដែលបានអនុវត្តវិធីសាស្រ្តដាំ​បន្លែ​សរីរាង្គនិងបានជំរុញដល់កសិករដទៃទៀតបង្កើននូវការដាំដុះបន្លែសរីរាង្គបន្ថែមទៀត និង​បរិភោគបន្លែសរីរាង្គវិញ ដើម្បីថែរក្សា​សុខភាពឱ្យបានល្អ។ សូមបញ្ជាក់ថា នៅក្នុងឱកាសចុះជួបកសិករដាំបន្លែនៅស្រុក​រំដួលនេះ…

  • កម្ពុជា ឡេស៊ី ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

    កម្ពុជា ឡេស៊ី ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសផ្នែកបញ្ញាសិប្បនិមិ្មតដើម្បីកសាង និងពង្រឹងសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។ នេះជាការបញ្ជាក់ដែលធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ សមភាគីទាំងពីរ បានជជែកពីលទ្ធផលផ្លែផ្កានៃកិច្ចសហការកន្លងមកដែលរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ីបានសម្រេចលើវិស័យការងារ និងការបណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈ។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី លើវិស័យការងារ និងសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឱ្យជោគជ័យដើម្បីផ្តល់ផលប្រយោជន៍ និងផ្លែផ្កាជូនប្រជាពលរដ្ឋទាំងសងខាង។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពេញចិត្តចំពោះភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហការគ្រប់វិស័យរបស់ប្រទេសទាំងពីរដែលបានបង្កើតឱកាសឱ្យមានកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានជួយបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មក្នុងទីផ្សារ។ ដោយឡែកឯកឧត្តមឯកអគ្គរាជទូត បានរំឭកពីផ្លែផ្កានៃដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។…

  • បញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដងកាំបិត

    បញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដងកាំបិត

    កំពង់ធំ ៖ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធាន​ក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធីបញ្ចុះបឋមសិលា​សាងសង់​ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ។ពិធីបានប្រព្រឹត្តទៅនៅ ភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្តាន់ ។ លោក ឃួន សុខមករា តំណាងឱ្យក្រុមជាងសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្អុជាឃុំបានបញ្ជាក់ថា អគារទីស្នាក់ការដែល​ត្រូវ​សាងសង់នេះមានទំហំ៩៦ ម៉ែត្រការ៉េ ។ក្នុងនោះមាន១បន្ទប់ ទំហំ ៣២ម៉ែត្រការ៉េ សម្រាប់ធ្វើការងារ និងទុកដាក់ឯកសារហើយ​និងមានសាលប្រជុំទំហំ៦៤ម៉ែត្រការ៉េ។អគារសាងសង់អំពីបេតុង ដំបូលប្រក់ស័ង្កសី ។ ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា ដោយមានការដឹកនាំ ណែនាំ ផ្ទាល់ពីឯកឧត្តម ម៉ៅ សុផាន់ អនុប្រធានក្រុម​ការងារចុះ​មូលដ្ឋាន​ខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្តាន់ និងការ ជួយឧបត្ដម្ភពីឯកឧត្តម នង វាសនា អនុប្រធាន​ក្រុម​ការងារចុះ មូលដ្ឋានស្រុក ឯកឧត្តម គង់ វិមាន ក្រុមការងារថ្នាក់កណ្តាល របស់ គណបក្សប្រជាជនកម្ពុជា ពិសេសមាន​ការ​ជួយ​ជ្រោមជ្រែង ឧបត្ថម្ភ ពីឯកឧត្តម…

  • មេបញ្ជាការកងទ័ពខេត្តកំពង់ធំ៖យោធិនដែលសេរី អប់រំមិនបាន ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ

    មេបញ្ជាការកងទ័ពខេត្តកំពង់ធំ៖យោធិនដែលសេរី អប់រំមិនបាន ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ

    កំពង់ធំ ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ក្នុងនាមជាកង​យោធ​ពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលដែល​ប្រសូត្រ​ចេញពីការ​បោះឆ្នោត និងបំពេញតួនាទីភារកិច្ច ស្របតាមលក្ខន្តិកៈ បទវិន័យ​ទូទៅរបស់កងយោធពលខេមរភូមិន្ទ និងច្បាប់របស់​រដ្ឋ។ លោក​បន្ថែមថា ករណីយោធិនណាម្នាក់ អប់រំមិនស្តាប់ ត្រូវដាក់វិន័យ ឬត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ការបញ្ជាក់នេះ នៅក្នុង​កិច្ចប្រជុំពង្រឹង​តួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ ។ កិច្ចប្រជុំកងកម្លាំងចំណុះឱ្យបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការ​គ្រប់បណ្ដា​កងឯកភាព និងនាយការិយាល័យ ។ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក បានកោតសរសើរចំពោះ​នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលមាន​ឆន្ទៈ​ស្មោះត្រង់ និងអនុវត្តបំពេញ​តួនាទីភារកិច្ចបានល្អប្រសើរ ដោយ​ពុំមានយោធិនណាម្នាក់ទទួលរងនូវវិន័យឡើយ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំយោធិនគ្រប់​បណ្តាកង​ឯកភាព ជានិច្ចជាកាលត្រូវត្រួតពិនិត្យគ្រឿងបំពាក់ និង​ត្រៀម​កម្លាំង ,មធ្យោបាយក្នុងកិច្ចការពារជាតិបូរណភាពទឹកដី ,ចូលរួមសហការ​រក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ដើម្បីរក្សា​សុខ​សន្តិភាព ជូន​ប្រជាជនឱ្យនៅគង់វង្សជារៀងរហូតទោះបីក្នុងតម្លៃណាក៏ដោយ៕ដោយ៖ ប៊ុន រដ្ឋា

  • ក្រុមប្រទេសនៃមហាអនុតំបន់មេគង្គ បានបង្ហាញជំហររួមគ្នាក្នុងការទប់ស្កាត់​ការបំពុល​ដោយ​សំណល់ប្លាស្ទិក តាមដងទន្លេមេគង្គ

    ក្រុមប្រទេសនៃមហាអនុតំបន់មេគង្គ បានបង្ហាញជំហររួមគ្នាក្នុងការទប់ស្កាត់​ការបំពុល​ដោយ​សំណល់ប្លាស្ទិក តាមដងទន្លេមេគង្គ

    (ភ្នំពេញ)ក្នុងកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោយពីបានជជែកពិភាក្សាចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានគាំពារ និងគាំទ្រដោយតំណាងនៃប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ចំពោះការដោះស្រាយការបំពុលដោយប្លាស្ទិក។ គួរបញ្ជាក់ថាប្រទេសនៃមហាអនុតំបន់មេគង្គចំនួន៦ប្រទេសរួមមានចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម បានប្តេជ្ញារួមគ្នាទប់ស្កាត់ការបំពុលទន្លេមេគង្គដោយ សំណល់ ប្លាស្ទិក ដែលកំពុងចោទជាបញ្ហាឆ្លងដែន សម្រាប់សុខភាពរបស់ប្រជាជន និងជីវៈចម្រុះ ទាំងនៅក្នុងទឹក និងលើគោក ក៏ដូចជាផ្នែកសេដ្ឋកិច្ច។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធនារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ថាតំណាង​នៃប្រទេស មហាអនុតំបន់មេគង្គ បានបញ្ជាក់ជំហរក្នុងការទប់ស្កាត់ការបំពុលដោយ​សំណល់​ប្លាស្ទិក តាមដងទន្លេមេគង្គ​ ទន្ទឹមនឹងការប្តេជ្ញារួមគ្នាទប់ស្កាត់ការប្រែប្រួល​អាកាសធាតុ តាមរយៈការលើកកម្ពស់ជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែ​លម្អជីវភាពរស់នៅ។ ឯកឧត្តមបានបន្តថាបញ្ហាបា្លស្ទិកគឺជារឿងមួយត្រូវបានជជែកពិភាក្សាដើម្បីប្រយោជន៍រួមគ្នាសម្រាប់ពលរដ្ឋដែលប្រើប្រាស់នៃទឹកទន្លេមេគង្គ។ ដោយឡែកបើតាមសេចក្តីថ្លែងការណ៍រួម, រដ្ឋមន្ត្រីបរិស្ថាន និងអនុរដ្ឋមន្ត្រី​មកពី​ប្រទេសទាំង ៦នៃមហាអនុតំបន់មេគង្គ (GMS)នាពេលនេះដែរ បានគាំទ្រ និង​អនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថានថ្មីរយៈពេល៥ឆ្នាំ ដែលរួមមានសំណើ​សម្រាប់​ជំនួយបច្ចេកទេស និងការវិនិយោគជាយុទ្ធសាស្រ្ត​ដែលមានតម្លៃជាង ១.០០០លាន​ដុល្លារអាម៉េរិកដល់ការបង្កើនភាពធន់នឹងអាកាសធាតុ…

  • អនុប្រធានធនាគារអភិវឌ្ឍអាស៊ីជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅ​អព្យក្រឹតកាបូន នៅឆ្នាំ២០៥០

    អនុប្រធានធនាគារអភិវឌ្ឍអាស៊ីជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅ​អព្យក្រឹតកាបូន នៅឆ្នាំ២០៥០

    (ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១៣កញ្ញា លោកជំទាវ Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ លើកទី៦ (GMS EMM-6) បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ ចំនួនពីរលើក និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំកិច្ចប្រជុំ GMS EMM-6 នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា។ សម្ដេចធិបតី បានអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំ GMS EMM-6 ដែលនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ GMS សម្រាប់អនាគតកាន់តែបៃតង និងចីរភាព ។ សម្ដេចធិបតី បានអរគុណធនាគារ ADB ដែលបានជួយគាំទ្រដល់ប្រទេស GMS និងកម្ពុជា និងបានសម្របសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងកិច្ចប្រឹងប្រែងការពារបរិស្ថាន និងចីរភាព ព្រមទាំងគូសបញ្ជាក់ថា បញ្ហាបរិស្ថាន គឺជាការប្រឈមរួម ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ សម្ដេចធិបតី បានលើកឡើងអំពីគោលនយោបាយ អាទិភាព…