Category: នយោបាយ

  • ព្រឹទ្ធសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ស្តីពីការដាក់ទណ្ឌកម្មអយុត្តិធម៌ និងគ្មានមូលដ្ឋានរបស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក ទៅលើឯកឧត្តម លី យ៉ុងផាត់

    ព្រឹទ្ធសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ស្តីពីការដាក់ទណ្ឌកម្មអយុត្តិធម៌ និងគ្មានមូលដ្ឋានរបស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក ទៅលើឯកឧត្តម លី យ៉ុងផាត់

    (ភ្នំពេញ)៖ សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជា ស្តីពីការដាក់ទណ្ឌកម្មអយុត្តិធម៌ និងគ្មានមូលដ្ឋានរបស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទៅលើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់។ ព្រឹទ្ធសភាកម្ពុជា សម្តែងនូវការខកចិត្តជាខ្លាំងចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌ និង គ្មានមូលដ្ឋានរបស់ ក្រសួងរតនាគារនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទៅលើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់ រួមទាំងក្រុមហ៊ុន ឧបសម្ព័ន្ធ L.Y.P. Group Co., LTD និងអាជីវកម្ម៤ផ្សេងទៀត ដែលពាក់ព័ន្ធ។ ការចោទប្រកាន់ដោយគ្មានព័ត៌មានជាក់លាក់អំពីការបង្ខិតបង្ខំពលកម្មភ្ជាប់ទៅនឹងការ វិនិយោគបោកប្រាស់តាមប្រព័ន្ធអនឡាញ គឺជាការសម្រេចចិត្តផ្អែកលើ ហេតុផល នយោបាយ និងដើរផ្ទុយ ទៅនឹងការខិតខំកែលំអទំនាក់ ទំនងនិងកិច្ចសហប្រតិបត្តិការ ទ្វេភាគី។ ក្នុងនាមជាធុរជន ឯកឧត្តម លី យ៉ុងផាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការ អភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក ជាពិសេសតាមរយៈ L.Y.P. គ្រុប រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេស កម្ពុជាវិញ ក្រោយបំពេញបេសកកម្មនៅសាធារណរដ្ឋកូរ៉េ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេស កម្ពុជាវិញ ក្រោយបំពេញបេសកកម្មនៅសាធារណរដ្ឋកូរ៉េ

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរត្រឡប់មកដល់ ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ប្រកបដោយលទ្ធផលជោគជ័យ ផ្លែផ្កាយ៉ាងត្រចះត្រចង់ ។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញបេសកកម្មនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ស្ថាបនិកវេទិកាចំណេះដឹងពិភពលោក ដើម្បី ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ«មាគ៌ាឆ្ពោះទៅរកសហត្ថិភាព»ព្រមទាំង អញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ ។ ក្នុងឱកាសចូលរួមវេទិកាខាងលើនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែង សុន្ទរកថាពិសេស ក្រោមប្រធានបទ«មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន» ដោយវេទិកានេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេង ៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច…

  • បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ ចុះMOUសហការគ្នា ផ្តល់ជូនកម្ចីរហូតដល់៨០ភាគរយ

    បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ ចុះMOUសហការគ្នា ផ្តល់ជូនកម្ចីរហូតដល់៨០ភាគរយ

    (ភ្នំពេញ)៖ បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក បានរៀបចំកម្មវិធីចុះ​អនុស្សរណៈយោគយល់គ្នា ដើម្បីបង្ហាញពីការសហការគ្នាយ៉ាងស្អិតរមួត ក្នុងការផ្តល់​កម្ចីលំនៅដ្ឋានដ៏អស្ចារ្យ សម្រាប់អតិថិជន បុរី វិមានសំណាង នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។ ការសហការនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាង បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ឲ្យកាន់តែល្អប្រសើរ និងស្អិត​រមួតបន្ថែមមួយកម្រិតទៀត ក្នុងការផ្ដល់ជូនឥណទាន ជាមួយនឹងអត្រាការ​ប្រាក់ពិសេសដល់អតិថិជនដែលមានបំណងវិនិយោគ និងទិញគេហដ្ឋាន សម្រាប់ការរស់ក្នុងគម្រោងអភិវឌ្ឍទាំងអស់របស់បុរី វិមានសំណាង ។ « លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង បានមានប្រសាសន៍ថា «ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ និងមាន​ប្រសិទ្ធ​ភាពរវាងបុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ក្នុងការផ្ដល់ភាពងាយ​ស្រួលកាន់តែខ្លាំង ជូនដល់អតិថិជនរបស់បុរី វិមានសំណាង…

  • ភ្នាក់ងារ VERRA ផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់លក់នៅ ទីផ្សារអន្តរជាតិ​សម្រាប់​គម្រោង REDD+តំបន់ជួរភ្នំក្រវាញខាងត្បូងឡើងវិញ

    ភ្នាក់ងារ VERRA ផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់លក់នៅ ទីផ្សារអន្តរជាតិ​សម្រាប់​គម្រោង REDD+តំបន់ជួរភ្នំក្រវាញខាងត្បូងឡើងវិញ

    (ភ្នំពេញ)៖ ភ្នាក់ងារឥណទានកាបូន (VERRA) ដែលជាភ្នាក់អន្តរជាតិឯករាជ្យ មានសិទ្ធិ​ក្នុង​ការចុះបញ្ជី (Registry) ផ្តល់សុពលភាព (Validation) ផ្តល់ការផ្ទៀងផ្ទាត់ (Verification) និងផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់លក់នៅទីផ្សារអន្តរជាតិ បានសម្រេចផ្អាកការលក់ឥណទានកាបូនតាំងពីដើមឆ្នាំ២០២៣។ បន្ទាប់ពីអាក់ខានរយៈពេលជាង១ឆ្នាំមកនេះ ភ្នាក់ងារ​ឥណទាន​កា​បូន (VERRA) បានប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ថា បានបញ្ចប់ការពិនិត្យសវនកម្ម​យ៉ាងម៉ត់ចត់នៃគម្រោង REDD+ តំបន់ជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្រ្ត​ឧទ្យានជាតិជួរភ្នំក្រវាញ និងបានវាយតម្លៃថា គម្រោង REDD+តំបន់ជួរភ្នំក្រវាញ​ខាងត្បូង ចាត់វិធានការចាំបាច់ដើម្បីគ្រប់គ្រងធនធានធម្មជាតិនិងការជួយ​ដល់ជីវភាពសហគមន៍។ សូមបញ្ជាក់ថា ភ្នាក់ងារ VERRA បានសម្រេចលើកលែងការផ្អាកនៃការលក់ឥណទាន​កាបូន​របស់គម្រោងរេដបូកក្រវាញខាងត្បូង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ជាច្រើន រួមទាំងសារព័ត៌មាន Mongabey ដែលធ្លាប់វាយប្រហារមកលើគម្រោងនេះ ក៏បាន​ចុះផ្សាយអំពីភាពវិជ្ជមានរបស់គម្រោងដែលបានអនុវត្តកន្លងមកផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រេចចិត្តបើកការលក់កាបូនឡើងវិញរបស់គម្រោងនៅតំបន់ការពារធម្មជាតិនៃឧទ្យានជាតិជួរភ្នំក្រវាញនេះគឺជាការឆ្លុះបញ្ចាំងនូវលទ្ធផលដ៏ល្អប្រសើរ ដែលក្រសួងបរិស្ថាន ក្រោមការគាំទ្រពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាល និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននាពេលកន្លងមក ដោយមានការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ប្រកបដោយជោគជ័យ មានជាអាទិ៍ (១)ការការពារព្រៃឈើបានល្អប្រសើរប្រកបដោយការអនុវត្តច្បាប់ដ៏ម៉ឺងមាត់ (២)ការលើកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិបានល្អប្រសើរជាលំដាប់ ប្រជាពលរដ្ឋមានជម្រើថ្មីមិនប៉ះពាល់ដល់ធនធានធម្មជាតិ តាមរយៈគោលនយោយលើកទឹកចិត្តផ្តល់ភាពកក់ក្តៅជូនសមរម្យ និង(៣)ការសហការជាមួយភាគីពាក់ព័ន្ធ…

  • ក្រសួងការបរទេស និងក្រសួងអធិការកិច្ច ចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហ​ប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ

    ក្រសួងការបរទេស និងក្រសួងអធិការកិច្ច ចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហ​ប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យការទូត និងទំនាក់​ទំនង​អន្តរជាតិ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងអធិការកិច្ច។ អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាដៃគូរវាងស្ថាប័នទាំងពីរដើម្បីរៀបចំវគ្គបណ្តុះ​បណ្តាល​ជំនាញការទូត និងទំនាក់ទំនងអន្តរជាតិពាក់ព័ន្ធនឹងវិស័យអធិការកិច្ច។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លើកឡើងថា សច្ចភាពដ៏សំខាន់​នៃការ​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ គឺពិតជាបានសបញ្ជាក់ពី ការរួមចំណែកយ៉ាងសកម្ម បុរេសកម្ម និងអន្តរសកម្ម របស់ក្រសួងទាំងពីរ ក្នុងការអនុវត្ត​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ បំផុតរបស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល បានកំ​ណត់នូវអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ…

  • គំនិតផ្តួចផ្តើម អរិយធម៌ សកល ជាសរសរស្តម្ភកិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ

    គំនិតផ្តួចផ្តើម អរិយធម៌ សកល ជាសរសរស្តម្ភកិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ

    ភ្នំពេញ៖ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យជាតិ មាន ជ័យ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធី បាឋកថា ស្តីពី គំនិត ផ្តួចផ្តើមអរិយធម៌សកល៖ រួមគ្នាធ្វើសកម្មភាព ដើម្បីអនាគត ប្រជាជនកម្ពុជា-ចិន ។ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ជាតិមានជ័យ បានគូសរំលេចថា ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរ ប្រជាជនកម្ពុជា និងប្រជាជនចិន គឺជាឱកាស ដែលអង្គពិធីទាំងមូល ជាពិសេសយុវជន ត្រូវរួមចំណែក ឱ្យកាន់តែសកម្មដើម្បីផ្សព្វផ្សាយកាន់តែទូលំទូលាយពីចំណងមិត្តភាពរវាងកម្ពុជានិងចិនដោយផ្តោតលើការសិក្សាស្រាវជ្រាវយល់ដឹងកាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមទាំង៤ ដែលជាគតិបណ្ឌិត របស់លោក Xi Jinping ប្រធានរដ្ឋចិន។ តាមរយៈបទបង្ហាញ និងសៀវភៅ ដែលទទួលបាន នាថ្ងៃនេះ ឯកឧត្តម ក៏បានសាទរ ចំពោះអង្គពិធីទាំងមូល ដែលបានយល់យ៉ាងច្បាស់ពីគំនិតផ្តួចផ្តើម អរិយធម៌សកល ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រ ទៅវិញទៅមក ក្នុងចំណោមអរិយធម៌ ពិភពលោក និងលើកកម្ពស់ ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ដែលក្នុងនោះ កម្ពុជានិងចិនគឺជាមិត្តដែកថែប…

  • កិច្ចប្រជុំប្រាក់ឈ្នួលអប្បរនិងប្រជុំចុងក្រោយនៅថ្ងៃទី១៩ខាងមុខ ខណៈការចរចារ​ភាគីនិយោជកដំឡើងត្រឹម ២ដុល្លារ

    កិច្ចប្រជុំប្រាក់ឈ្នួលអប្បរនិងប្រជុំចុងក្រោយនៅថ្ងៃទី១៩ខាងមុខ ខណៈការចរចារ​ភាគីនិយោជកដំឡើងត្រឹម ២ដុល្លារ

    ភ្នំពេញ៖ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមា សំរាប់បុគ្គលិក កម្មករ ឆ្នំា២០២៤ លើកទី៤ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ភាគីនិយោជក សុំត្រឹមរក្សាតម្លៃនៅដដែល ពោល​គឺ ២០៤ ដុល្លារ ឆ្នាំចាស់ ដំឡើង បន្ថែម២ ដុល្លារ ស្មើរនិង២០៦ ខណៈដែល​និយោជក​ក៏បានលើកពីហេតុពីភាពប្រគួតប្រជែង ក៏ដូចជា ប្រាក់ឈ្នួលអប្បបរមា នៅតាមបណ្តា​ប្រទេសផ្សេងៗទៀត ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ឲ្យដឹងថា សម្រាប់កិច្ចប្រជុំត្រីភាគី លើកទី៤ ក្នុងថ្ងៃនេះ ភាគី​ទាំងពីរ​បានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើរតួលេខកំណើន​របស់ខ្លួនចំនួន ៣ផ្សេងៗគ្នា គឺតួលេខកំណើន ៦ដុល្លារ, ៧ដុល្លារ និង ១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន ២០៤ដុល្លារ ។ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឲ្យដឹងថា ក្រោយឆ្លងកាត់​កិច្ចប្រជុំជាលក្ខណៈត្រីភាគីផង ក៏ដូចជាលក្ខណៈផ្ទៃក្នុងរបស់ភាគីមួយៗផង គឺបាន​សម្រេចឯកភាព…

  • កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ

    កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម Phouvong Luangxaysana អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ នៃប្រទេសឡាវ នៅ រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាពីការប្តេជ្ញាចិត្តលើវិស័យបរិស្ថាន និងកាត់បន្ថយការបំពុលដោយប្លាស្ទិក នៅតាមដងទន្លេមេគង្គ។ ការចុះ MoU នេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់​ផ្ទះនៃ​កិច្ច​ប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធា​នី​ភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខារួមគ្នា​រវាងក្រសួងបរិស្ថានកម្ពុជា និងឡាវ នៅពេលនេះ គឺធ្វើយ៉ាងពង្រីកយុទ្ធនាការ​កាត់​បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យកាន់តែធំបន្ថែមទៀត ហើយឈានឆ្ពោះទៅ​ទន្លេមេគង្គ​មួយដែលគ្មានប្លាស្ទិក។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា៖ «នេះជាជំហានដំបូង និងជាគោលដៅរបស់កម្ពុជា និងឡាវ ផងដែរ»បន្ទាប់ពីកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះមានសសរស្តម្ភ៣…

  • ភ្នាក់ងារឥណទានកាបូន (VERRA) ផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់​លក់នៅ​ទីផ្សារអន្តរជាតិនៃគម្រោង REDD+ តំបន់ជួរភ្នំក្រវាញខាងត្បូងឡើងវិញ

    ភ្នាក់ងារឥណទានកាបូន (VERRA) ផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់​លក់នៅ​ទីផ្សារអន្តរជាតិនៃគម្រោង REDD+ តំបន់ជួរភ្នំក្រវាញខាងត្បូងឡើងវិញ

    ភ្នំពេញ៖ ភ្នាក់ងារឥណទានកាបូន (VERRA) ដែលជាភ្នាក់អន្តរជាតិឯករាជ្យ មានសិទ្ធិ​ក្នុងការចុះបញ្ជី (Registry) ផ្តល់សុពលភាព (Validation) ផ្តល់ការផ្ទៀងផ្ទាត់ (Verification) និងផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់លក់នៅទីផ្សារអន្តរជាតិ បានសម្រេចផ្អាកការលក់ឥណទានកាបូនតាំងពីដើមឆ្នាំ២០២៣។ បន្ទាប់ពីអាក់ខានរយៈពេលជាង១ឆ្នាំមកនេះភ្នាក់ងារឥណទានកាបូន (VERRA) បាន​ប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ថា បានបញ្ចប់ការពិនិត្យសវនកម្មយ៉ាង​ម៉ត់​ចត់នៃគម្រោង REDD+ តំបន់ជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្រ្តឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ និងបានវាយតម្លៃថា គម្រោង REDD+តំបន់ជួរភ្នំក្រវាញខាងត្បូង ចាត់វិធាន​ការចាំបាច់ដើម្បីគ្រប់គ្រងធនធានធម្មជាតិនិងការជួយដល់ជីវភាពសហគមន៍។ គួរបញ្ជាក់ថា ភ្នាក់ងារ VERRA បានសម្រេចលើកលែងការផ្អាកនៃការលក់ឥណទាន​កាបូន​របស់​គម្រោងរេដបូកក្រវាញខាងត្បូង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ជាច្រើន រួមទាំងសារព័ត៌មាន Mongabey ដែលធ្លាប់វាយប្រហារមកលើគម្រោងនេះ ក៏បានចុះ​ផ្សាយ​អំពីភាពវិជ្ជមានរបស់គម្រោងដែលបានអនុវត្តកន្លងមកផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រេចចិត្ត​បើកការ​​លក់កាបូនឡើងវិញរបស់គម្រោងនៅតំបន់ការពារធម្មជាតិ​នៃឧទ្យានជាតិជួរភ្នំ​ក្រវាញនេះ គឺជាការឆ្លុះបញ្ចាំងនូវលទ្ធផលដ៏ល្អប្រសើរ ដែលក្រសួងបរិស្ថាន ក្រោមការ​គាំ​ទ្រពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាល និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យ​បរិស្ថាន​នាពេលកន្លងមក ដោយមានការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ប្រកបដោយជោគជ័យ មានជាអាទិ៍ (១)ការ​ការពារ​ព្រៃឈើបានល្អប្រសើរប្រកបដោយការអនុវត្តច្បាប់ដ៏ម៉ឺងមាត់ (២)ការលើកម្ពស់​ជីវភាពប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិបានល្អប្រសើរជាលំដាប់ ប្រជាពល​រដ្ឋមានជម្រើថ្មីមិនប៉ះពាល់ដល់ធនធានធម្មជាតិ តាមរយៈគោលនយោយ​លើកទឹក​ចិត្តផ្តល់ភាពកក់ក្តៅជូនសមរម្យ និង(៣)ការសហការជាមួយភាគីពាក់ព័ន្ធ…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ ស្តីពីកិច្ច​សហ​ប្រតិ​បត្តិ​ការគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សា​វប្បធម៌អាស៊ី នៃ កម្ពុជា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ ស្តីពីកិច្ច​សហ​ប្រតិ​បត្តិ​ការគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សា​វប្បធម៌អាស៊ី នៃ កម្ពុជា

    កូរ៉េខាងត្បូង៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ច​សហប្រតិបត្តិការ​គម្រោង​ចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅ ខេត្ត​ឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ដើម្បីរួមចំណែក​លើក​កម្ពស់ចំណងមិត្តភាព និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរតាមរយៈការចែក​រំលែក​បទពិសោធន៍ជោគជ័យ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជនបទ និងចលនា​ភូមិថ្មីរបស់កូរ៉េ។គោលបំណងនៃ MOU នេះគឺដើម្បីលើកកម្ពស់ចលនាភូមិថ្មីសម្រាប់​ការអភិវឌ្ឍជនបទនៅកម្ពុជា ក្នុងនោះភាគីទាំងពីរនឹងចូលរួមនិងសហការគ្នាយ៉ាងសកម្ម ដើម្បីធានានូវភាពជោគជ័យលើកិច្ចការនេះ។ វិសាលភាព នៃកិច្ចសហប្រតិបត្តិការវិសាលភាព នៃគម្រោងសហប្រតិបត្តិការធ្វើ​ឡើង​តាម​​រយៈកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរមានដូចជា ៖ ការអនុវត្តគម្រោងអភិវឌ្ឍន៍​ជនបទរួមមាន ការបង្កើត និងដំណើរការកសិដ្ឋានឆ្លាតវៃ កសិកម្មមេកានិក និងប្រព័ន្ធ​គាំទ្រកសិកម្ម។ ការលើកកម្ពស់គម្រោងសុខភាពសាធារណៈ រួមមានសេវាចល័ត​បុគ្គលិក​ពេទ្យសាធារណៈ ការងារពេទ្យស្ម័គ្រចិត្ត និងកិច្ចដំណើរគ្លីនិកមន្ទីរពេទ្យ​ក្នុងស្រុក។ ដំណើរការសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្របមួយ ការពង្រីកការផ្លាស់ប្តូរធនធាន​មនុស្សរវាងសាកលវិទ្យាល័យ។ល។ ការគាំទ្រការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត​សម្រាប់កម្មវិធីចលនាភូមិថ្មី បង្កើត និងដំណើរការ មជ្ឈមណ្ឌលចលនាភូមិថ្មី និងការ​បណ្តុះបណ្តាលបុគ្គលិកសំខាន់ៗអំពីចលនាភូមិថ្មី។ កិច្ចសហប្រតិបត្តិការក្នុង​វិស័យ AI និងឌីជីថល ព្រមទាំងការផ្លាស់ប្តូរវប្បធម៌។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ…