Category: នយោបាយ

  • កិច្ចប្រជុំលើកទី២៣ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

    កិច្ចប្រជុំលើកទី២៣ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)បានប្រារព្ធកិច្ច ប្រជុំលើក ទី២៣ របស់ខ្លួននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។ យោងតាមកម្មវិធីកិច្ចប្រជុំមានរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនេះ ទី ១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប លើកទី២២,២. ពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤,៣.ពិនិត្យនិងអនុម័តសេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិង៤.បញ្ហាផ្សេងៗ៖(១)សេចក្តីរាយការណ៍អំពីស្ថានភាពនៃការអនុវត្តមុខងារដែលបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ (២) សេចក្តីរាយការណ៍អំពិការសិក្សា និងការកំណត់ធនធានហិរញ្ញវត្ថុផ្ទេរទៅឳ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់អនុវត្តមុខងារដែលបានផ្ទេរ។ សមាសភាពចូលរួមកិច្ចប្រជុំមានចំនួន ១៤០ រូប ជាសមាជិក គ.ជ.អ.ប, រដ្ឋមន្រ្តីក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ, លេខាធិការដ្ឋាន គ.ជ.អ.ប, សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ, ប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្ត៕ដោយ៖គ្រី…

  • នាយករដ្ឋមន្រ្តីកម្ពុជា ចាត់ទុកចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ជាការពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    នាយករដ្ឋមន្រ្តីកម្ពុជា ចាត់ទុកចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ជាការពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចាត់ទុកចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ដែលសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមឥណទានសម្បទាន​ពីរដ្ឋាភិបាល នៃប្រទេសជប៉ុន នៅខេត្តព្រះសីហនុនេះ នឹងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងយើងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ ជំហាន នាពេលអនាគត ។ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុន នៅខេត្ត​ព្រះសីហ​នុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់​កំពង់ផែ​ស្វយ័តក្រុ​ងព្រះសីហនុ ដែលធ្វើឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ អាចចូល​ចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវា​ដែល​​ធ្វើ​នាវាចរក្នុងពិភពលោក ដោយឡែក សម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើងរហូតដល់ ៤៩,២៥%។ សម្ដេចធិបតី បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយ​គត់របស់កម្ពុជា ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់​ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មដែលទទួលបាន​ពីកំណើន​បរិមាណទំនិញ…

  • ជប៉ុន កម្ពុជា បានកំពុងបន្តពិភាក្សាគ្នា អំពីគំនិតនៃការធ្វើឲ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយជាកំពង់ផែសេរី

    ជប៉ុន កម្ពុជា បានកំពុងបន្តពិភាក្សាគ្នា អំពីគំនិតនៃការធ្វើឲ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយជាកំពង់ផែសេរី

    ព្រះសីហនុ៖ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរបស់ជប៉ុន ជាមួយកំពង់ផែក្រុងព្រះសីហនុ មិនមែនពាក់ព័ន្ធត្រឹមតែ រដ្ឋាភិបាលប៉ុណ្ណោះទេ ។ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន និងកម្ពុជា បាននិងកំពុងបន្តពិភាក្សាគ្នាអំពីគំនិតនៃការធ្វើឲ្យកំពង់ផែព្រះសីហនុ ក្លាយជាកំពង់ផែសេរី ហើយជាគម្រោងសាកល្បង ដើម្បីសម្រេចបាននូវគំនិតនេះ ក្រុមហ៊ុនជប៉ុន AEON Mall Logi-Plus បានសាងសង់ឃ្លាំងភស្តុភារកម្មថ្មីមួយ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសកំពង់ផែព្រះសីហនុ ដែលមានទីតាំងជាប់នឹងកំពង់ផែនេះ និងបានដាក់ឱ្យដំណើរការប្រើប្រាស់កាលពីឆ្នាំមុន។ ដូច្នេះហើយ ប្រទេសជប៉ុន តាមរយៈវិស័យសាធារណៈ និងឯកជន បាននិងកំពុងគាំទ្រដល់ កំពង់ផែព្រះសីហនុ ដើម្បីអាចមានមុខងារ មិនត្រឹមតែជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលភស្តុភារកម្ម សម្រាប់តំបន់ទាំងមូលផងដែរ។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍បន្យថា ជាមួយនឹងការដាក់ឲ្យប្រើប្រាស់ចំណតផែកុងតឺន័របន្ថែមប្រវែង…

  • ក្រសួងអធិការកិច្ច ផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នប្រហាក់​ប្រហែលនៅប្រទេសម៉ាដាហ្គាស្កា

    ក្រសួងអធិការកិច្ច ផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នប្រហាក់​ប្រហែលនៅប្រទេសម៉ាដាហ្គាស្កា

    ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតជូន លោកជំ​ទាវ រ៉ាស្សាហ្វីន ដ្រាហ្សី មីរ៉ាណា (Razafindrazay Mirana ) អគ្គលេខាធិការ នៃអគ្គ​លេខាធិការដ្ឋានព្រឹទ្ធសភាសាធារណរដ្ឋម៉ាដាហ្គាស្កា ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅកម្ពុជា នៅទីស្តីការ​ក្រសួង​អធិការកិច្ច ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ព្រមទាំងបានកោតសរសើរ​ចំពោះ​ទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ១៩៩៧ មកម៉្លេះ និងថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋ ម៉ាដាហ្គាស្កាចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ​ប្រសើរនាពេលកន្លងមក។ លោកជំទាអគ្គលេខាធិការ ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីស្ថានភាពទូទៅ ក៏ដូចជាស្ថានភាពនយោបាយរបស់ប្រទេសម៉ាដាហ្គាស្កាផងដែរ ព្រមទាំងបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់​លើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាព ។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់រួមគ្នាអំពីសារៈសំខាន់របស់ការងារអធិការកិច្ច ក្នុងការចូលរួមចំណែកជួយពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ។ ជំនួបទ្វេភាគីរវាង ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ អគ្គលេខាធិការ បានបញ្ចប់ដោយភាតរភាព និងផ្លែផ្កា ដែលទទួលបានលទ្ធផលលើការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអធិការកិច្ច។ លោកជំទាវអគ្គលេខាធិការឯកភាពធ្វើជាស្ពានជួយផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នប្រហាក់ប្រហែលនៅប្រទេសម៉ាដាហ្គាស្កាជាមួយក្រសួងអធិការកិច្ច ៕ ដោយ ៖…

  • កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេ ខណៈ ៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន

    កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេ ខណៈ ៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន

    ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល ៧ខែដើម ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧ ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើន​ជាងគេ​លើពិភពលោក។ បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤នេះដែរថា៖គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយ​ចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ស្វាយចន្ទីជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា។ ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា៖រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកូម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា អធិរាជស្វាយចន្ទី នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។ ជាមួយគ្នានេះដើម្បីសម្រេចបាននូវការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅខេត្តកំពង់ធំ។ ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់​ទីផ្សារដោយ​ផ្ទាល់តាមរយៈការសម្របសម្រួលពី​ក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរ​ការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់។ក្រៅពីបញ្ចេញរបាយការណ៍ខាងលើនេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏បាន​ឱ្យសាធារណៈជនរង់ចាំទស្សនាវីដេអូឯកសារអំពី…

  • ចំណតផែកុងតឺន័របន្ថែម របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានតម្លៃជិត ៤០លានដុល្លារ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកនេះ

    ចំណតផែកុងតឺន័របន្ថែម របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានតម្លៃជិត ៤០លានដុល្លារ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកនេះ

    ភ្នំពេញ៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានតម្លៃជិត ៤០លានដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៣កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ន ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ម៉ែត្រ និងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប រួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QGC…

  • ផ្សាយបន្ដផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    ផ្សាយបន្ដផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    ផ្សាយបន្ដផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធចំណតផែកុងតឺន៍រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

  • ប្រធានបេសកកម្មថ្មីនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម ផ្នែកទេសន្តរប្រវេសន៍

    ប្រធានបេសកកម្មថ្មីនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម ផ្នែកទេសន្តរប្រវេសន៍

    ភ្នំពេញ៖ លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិបានទទួលជំនួបសម្តែងការគួរសម និងទទួលសារតាំង​ពីលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មថ្មី​នៃអង្គការអន្តរជាតិ​ទេសន្ត​រ​ប្រវេសន៍ (IOM) ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកស្រី Nellie បានជម្រាបជូនលោកជំទាវរដ្ឋលេខាធិការ អំពីកិច្ចសហប្រតិបត្តិការរវាងអង្គការ IOM ជាមួយក្រសួងពាក់ព័ន្ធកម្ពុជា លើការងារគាំពារជនទេសន្តរប្រវេសន៍កម្ពុជា និងលើការងារទប់ស្កាត់ការជួញដូរមនុស្ស និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម ផ្នែកទេសន្តរប្រវេសន៍។ ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋលេខាធិការ យ៉ិនទៀង ពុទ្ធិរស្មី បានសម្តែងការអបអរសាទរចំពោះលោកស្រី Nellie GHUSAYNI ដែលត្រូវបានតែងតាំងជាប្រធានបេសកកម្មថ្មី នៃអង្គការ IOM ប្រចាំកម្ពុជា។ លោកជំទាវ រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ IOM ដែលបានផ្តល់ការគាំទ្រ និងជំនួយដល់ទេសន្តរប្រវេសន៍ ងាយរងគ្រោះ​កម្ពុជានៅក្រៅប្រទេស និងផ្តល់ការកសាង សមត្ថភាពនៅកម្ពុជា ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកំពស់ នូវកិច្ចសហប្រតិបត្តិការដ៏ជិត​ស្និទ្ធរវាង កម្ពុជា…

  • នាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group ជួយផ្ដល់អាហារូបករណ៍ដល់និស្សិត និងជួយដល់កុមារកម្ពុជា ដែលមានជំងឺបេះដូង ដោយបញ្ជូនមកវះកាត់នៅប្រទេសកូរ៉េ

    នាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group ជួយផ្ដល់អាហារូបករណ៍ដល់និស្សិត និងជួយដល់កុមារកម្ពុជា ដែលមានជំងឺបេះដូង ដោយបញ្ជូនមកវះកាត់នៅប្រទេសកូរ៉េ

    កូរ៉េ ខាងត្បូង៖ លោក Yang Jong Hee ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group បានបញ្ជាក់ថា ក្រុមហ៊ុនបានជួយផ្ដល់អាហារូបករណ៍ ដល់និស្សិត និងជួយដល់កុមារកម្ពុជា ដែលមានជំងឺបេះដូង ដោយបញ្ជូនមកវះកាត់នៅប្រទេសកូរ៉េ ។ នេះជាការលើកឡើងរបស់ លោក Yang Jong Hee ខណៈចូលជួបសម្ដែងការគួរសម ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា នៅសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកប្រធានក្រុមហ៊ុន KB Financial Group បញ្ជាក់ថា ក្រោយពេលដែលសម្ដេចតេជោ បានភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ ឡើងវិញនៅឆ្នាំ១៩៩៧ ក្រុមហ៊ុន KB បានសិក្សាពីប្រទេសកម្ពុជា ហើយជាបន្តបន្ទាប់ បានពង្រឹងវត្តមានរបស់ខ្លួននៅកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន។ ក្រុមហ៊ុន KB Financial តែងតែដើរលើមាគ៌ាដែលថ្នាក់ដឹកនាំកម្ពុជា ជាពិសេស សម្តេចតេជោ បានត្រួសត្រាយ…

  • សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម

    កូរ៉េខាងត្បូង៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ។ លោកប្រធានក្រុមហ៊ុន Jung Jun-Ho បានលើកឡើងថា លោកមានកិត្តិយសខ្លាំងណាស់ ដែលបានជួបសម្ដេចតេជោផ្ទាល់ ដោយសារសម្ដេច គឺជាឥស្សរជនកម្ពុជា ដែលល្បីនៅកូរ៉េ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ។ លោកប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចតេជោថា ក្រុមហ៊ុនរបស់លោកមិនទាន់បានបង្កើតក្រុមហ៊ុននៅកម្ពុជានៅឡើយទេ ហើយតាមរយៈជំនួបនៅថ្ងៃនេះ ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍នឹងវិនិយោគនៅកម្ពុជា ទៅលើវិស័យជាច្រើន។ លោកបានរំលឹកថា នៅពេលទស្សនកិច្ចរបស់សម្ដេចធិបតី នៅកូរ៉េ លោកបានរៀបចំជំនួបជាច្រើនរវាងសម្ដេចធិបតី ជាមួយនឹងក្រុមហ៊ុនកូរ៉េ និងបានពិភាក្សាទៅលើវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំងអាកាសយានដ្ឋានថ្មីនៅកម្ពុជាផងដែរ។ លោក Jung Jun-Ho បានលើកឡើងថា ក្រុមហ៊ុន SK Securities…