-
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងពេលដែលថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាកាលពីរសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ សមភាគីទាំងពីរបានជជែកពីផ្លែផ្កានៃកិច្ចសហការកន្លងមកដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរតាមរយៈស្ថាប័នជំនាញបានអនុវត្ត និងសម្រេចបាន។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យជោគជ័យដើម្បីផ្តល់ផលប្រយោជន៍ និងផ្លែផ្កាជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរបស់ប្រទេសទាំងពីរដែលបានបង្កើតឱកាសឱ្យមានកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានជួយបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មក្នុងទីផ្សារ។ ដោយឡែកលោកជំទាវឯកអគ្គរដ្ឋទូតវិញ បានថ្លែងកោតសរសើរពីការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា…
-
រយៈពេល ១០ថ្ងៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ជាង១លាន ២សែននាក់

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្នសម្រាប់ថ្ងៃទីដប់ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទូទាំងប្រទេស ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១១.១៦៦ នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦.៦៧៩ នាក់,អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ២.២៥៣ នាក់ និងសម្រាប់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.៦៤៤ នាក់។ បើតាមគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងនៅថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២៤នេះឱ្យដឹងដែរថា៖សម្រាប់លទ្ធផលសរុបរយៈពេល ១០ថ្ងៃពោលគឺគិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី១០ ខែ កញ្ញាឆ្នាំ២០២៤ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតគឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១២៥.៧៣៦ នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៨០.៥៩៩ នាក់,អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១៨.២៦៧ នាក់,អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣៤.៤២៧ នាក់។ គួរបញ្ជាក់ថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ…
-
ស្ថាប័ន ៤ បានប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកដឹកនាំធុរកិច្ចក្នុងប្រទេសកម្ពុជា ជប៉ុន ថៃ និងតំបន់ដទៃផ្សេងទៀត

ភ្នំពេញ៖ នៅក្នុងដំណាក់កាលដ៏សំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងឱកាសអាជីវកម្មឆ្លងប្រទេស ធនាគារហត្ថា, ធនាគារ MUFG, មជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រួមនិងសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានរួមគ្នាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានគេបញ្ជាក់ថា មានគោលបំណងសំខាន់ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ជប៉ុន ថៃ និងប្រទេសដទៃទៀត ។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្របខ័ណ្ឌដ៏រឹងមាំមួយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នទាំងអស់ ត្រូវបានបង្កើតឡើងក្នុងគោលដៅជំរុញការអភិវឌ្ឍអាជីវកម្ម និងកំណើនសេដ្ឋកិច្ច តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ ។ នៅក្នុងពិធីនោះ ស្ថាប័នទាំង៤ បានប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកដឹកនាំធុរកិច្ចក្នុងប្រទេសកម្ពុជា ជប៉ុន ថៃ និងតំបន់ដទៃផ្សេងទៀត ។ បន្ថែមលើនេះ ភាពជាដៃគូនេះ មានគោលបំណងបង្កើនលទ្ធភាពទទួលបានកាលានុវត្តភាពវិនិយោគឆ្លងប្រទេស ដោយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងតំបន់អាស៊ាន តាមរយៈការប្រើប្រាស់ជំនាញរួមដើម្បីការរីកចម្រើនទាំងអស់គ្នា ។ លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (ម.ស.ក.ជ) បានថ្លែងថា៖…
-
អភិបាលខេត្តព្រះវិហារ អំពាវនាវ មន្ត្រីរាជការ និងសាធារណៈជន ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលកំពុងមានតម្រូវការជាចាំបាច់

(ខេត្តព្រះវិហារ)៖ ក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្ដល់ ឈាម ផ្ដល់ក្ដីស្រលាញ់” ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ នៅ ថ្ងៃទី៩កញ្ញា២០២៤ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អំពាវនាវ មន្ត្រីរាជការ និងសាធារណៈជន ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលកំពុងមានតម្រូវការឈាមជាចាំបាច់ ។ ឯកឧត្តម គីម រិទ្ធី បានអរគុណ ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យ ស្លោក “ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់” ហើយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញ កាន់តែច្បាស់ ពីការយល់ដឹងពីអត្ថប្រយោជន៍ នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស សំដៅរួមចំណែក ក្នុងការជួយដល់ជនរងគ្រោះ ដែលមាន តម្រូវការឈាមជាចាំបាច់។ បច្ចុប្បន្ននេះ នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ មានតម្រូវការឈាមគិតជាមធ្យម ត្រូវការឈាមប្រចាំថ្ងៃប្រមាណជា ៣ប្លោក ក្នុង១ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យើងត្រូវរួមគ្នារៀបចំឧស្សាហកម្មមួយ បង្កើតនូវផលិតផលថ្មី ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា យើងរួមគ្នាកសាងនូវឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងតុបតែង និងឧស្សាហកម្មធនាគារ ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិ ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងនៅក្នុងពិធីបើកសម្ពោធការតាំងពិព័រណ៍វិស័យ សំណង់អគារវិស្វកម្ម និងឧស្សាហកម្មទឹកខ្នាតអន្តរជាតិធំជាងគេលំដាប់លេខ១នៅកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្ររាជធានីភ្នំពេញ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដាក់ចេញនូវទស្សនៈវិស័យរួមសម្រាប់ទាំងអស់គ្នា ដើម្បីដើរលើផ្លូវរួមគ្នាក្នុងការផ្ដល់ឧត្តមប្រយោជន៍ដល់ប្រជាជននិងប្រទេសជាតិ ដោយសង្ឃឹមថា យើងអាចរៀបចំឧស្សាហកម្មមួយដែលមានរបៀបរៀបរយ អាចបង្កើតនូវបរិយាកាសមួយដែលមនុស្សនិងស្ថាប័នអាចបង្កើតនូវវប្បធម៌សិក្សាស្រាវជ្រាវ បង្កើតនូវផលិតផលថ្មី ហើយឯកឧត្តមសង្ឃឹមថាផ្ដើមចេញពីថ្ងៃនេះ និងទីតាំងពិព័រណ៍នេះ យើងអាចមើលឃើញនូវនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ ដើម្បីជួយទ្រទ្រង់ឧស្សាហកម្មនេះ និងនវានុវត្តន៍គំនិតថ្មីៗទាក់ទិននឹងឧស្សាហកម្មនេះផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីបញ្ហាមួយចំនួនក្នុងសង្គមជាតិក្នុងនោះមានការចុះបញ្ជីដីធ្លី ដែលមកទល់ពេលនេះយើងបានវាស់វែងចុះបញ្ជីបន្ថែមបានប្រមាណ២លាន៣សែនក្បាលដី និងនៅសល់ជាង ១លានក្បាលដីទៀតនឹងត្រូវបញ្ចប់ការចុះបញ្ជីនៅទូទាំងប្រទេស ដែលនេះប្រហែលជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដោយបានវាស់វែងនិងចុះបញ្ជីដីទាំងអស់នៅទូទាំងប្រទេសបានចប់សព្វគ្រប់ក្នុងអាណត្តិទី៧នេះ។ ដោយឡែក ក្បាលដីដែលនៅសេសសល់មិនទាន់បានចុះបញ្ជី រដ្ឋបាលខេត្តព្រះវិហារបានប្ដេជ្ញាចិត្តក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី ៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…
-
សមាគមវប្បធម៌កូរ៉េ គ្រោងរៀបចំពិព័រណ៍គំនូរនៅកម្ពុជា រួមជាមួយរាត្រីស្រមោលសសប្បុរសធម៌មួយ នាចុងឆ្នាំនេះ នៅខេត្តសៀមរាប

(សាធារណរដ្ឋកូរ៉េ)៖ សមាគមវប្បធម៌កូរ៉េ បានបង្ហាញគម្រោងរៀបចំពិព័រណ៍គំនូរនៅកម្ពុជា រួមជាមួយរាត្រីស្រមោលសសប្បុរសធម៌មួយទៀត នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ នៅខេត្តសៀមរាប ដោយនាំយកនូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗ នៃសាធារណរដ្ឋកូរ៉េ ទៅបង្ហាញ និងសំដែងនៅកម្ពុជាផងដែរ ដើម្បីបម្រើឱ្យការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ ដោយសមាគម បានស្នើសុំការគាំទ្រពីសម្ដេចតេជោប្រធានព្រឹទ្ធសភា ។ នេះជាការលើកឡើងរបស់លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ (KCA-Korean Culture Association) ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ ។ លោកប្រធានសមាគមវប្បធម៌កូរ៉េ បានជម្រាបសម្ដេចតេជោថា លោកបានសិក្សាពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ពីការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការបញ្ចប់សង្គ្រាមដើម្បីបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនមកដល់សព្វថ្ងៃនេះ។ លោកប្រធានសមាគមវប្បធម៌កូរ៉េ បានបន្តថា លោកពិតមានកិត្តិយសណាស់ដែលបានជួបសម្ដេចតេជោដោយផ្ទាល់ និងបានជម្រាបជូនអំពីសហប្រតិបត្តិការ និងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ។ លោកបញ្ជាក់ថា លោកកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំសកម្មភាពដើម្បីការផ្លាស់ប្ដូរវប្បធម៌គ្នា។ លោកប្រធានសមាគមវប្បធម៌កូរ៉េ បានរៀបរាប់ថា កាលពីខែឧសភាកន្លងមក…
-
កម្ពុជា នឹងធ្វើម្ចាស់ផ្ទះ រៀបចំសន្និសីទ ICAPP លើកទី១២ នាខែវិច្ឆិកាខាងមុខ

រ៉េខាងត្បូង៖ សន្និសីទ ICAPP លើកទី១២ នឹងប្រព្រឹត្តទៅ នាខែវិច្ឆិកាខាងមុខ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។ នេះគឺជាការបញ្ជាក់របស់ លោក Jung Eui-Yong ប្រធានអង្គការ ICAPP ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នាឱកាសអញ្ជើញបំពេញទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ ។ លោកប្រធាន ICAPP បានចាត់ទុកថា ទស្សនកិច្ចរបស់សម្ដេចតេជោនៅពេលនេះ គឺបានធ្វើឲ្យប្រជាជនកូរ៉េ មានការសប្បាយរីករាយទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ហើយក៏បានសម្ដែងការអរគុណចំពោះក្រុមការងារ ដែលនៅរាជធានីភ្នំពេញបានផ្ដល់ភាពកក់ក្ដៅ ចំពោះគណៈប្រតិភូ ដែលកំពុងសហការយ៉ាងមមាញឹកក្នុងការរៀបចំ កិច្ចប្រជុំ ICAPP លើកទី១២ ប្រកបដោយជោគជ័យ ។ លោកប្រធាន ICAPP ក៏បានជំរាបជូនសម្ដេចតេជោផងដែរថា ភាគីកម្ពុជា បានគាំទ្រអាយខាប់យ៉ាងពេញកំហឹង ហើយសង្ឃឹមថា កិច្ចប្រជុំលើកទី១២ នៅភ្នំពេញនាពេលខាងមុខនេះ នឹងប្រកបដោយជោគជ័យ ដោយមានការលើកទឹកចិត្តពីសម្ដេចតេជោ និងសម្ដេចធិបតី ហើយលោកនឹងសហការី កំពុងតែខិតខំរៀបចំធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនោះបានប្រព្រឹត្តទៅដោយរលូន…
-
ប្រធានក្រុមហ៊ុន Mugungwha Trust Co., Ltd. មើលឃើញពីបរិយាកាសល្អរបស់កម្ពុជា សម្រាប់ការធ្វើវិនិយោគ

ភ្នំពេញ៖ ប្រធានក្រុមហ៊ុន Mugungwha Trust Co., Ltd. មើលឃើញពីបរិយាកាសល្អរបស់កម្ពុជាសម្រាប់ការធ្វើវិនិយោគ ពីព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ។ ម្យ៉ាងទៀត កម្ពុជា និងកូរ៉េមានទំនាក់ទំនងល្អនឹងគ្នា និងកិច្ចសហប្រតិបត្តិការគ្នាល្អប្រសើរ ។ លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust Co., Ltd. ដែលជាក្រុមហ៊ុនបរធនបានលកិច្ច រៀបចំ ថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានា បានលើកឡើងដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ សម្ដេចតេជោបានស្វាគមន៍ ចំពោះគណៈប្រតិភូនៃក្រុមហ៊ុន Mugungwha Trust Co., Ltd.ដោយសង្ឃឹមថា ក្រុមហ៊ុននេះនឹងទៅស្វែងយល់ និងរកឱកាសវិនិយោគនៅកម្ពុជា។ លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust បានថ្លែងអំណរគុណចំពោះ…
-
កាណាដាបិទការលក់អាវុធទៅឱ្យអ៊ីស្រាអែល

បរទេស៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសខ្លួនទើបតែបានបិទការដឹកជញ្ជូនអាវុធទៅអ៊ីស្រាអែល ដែលប៉ុនប៉ងធ្វើចំនួន៣០លើក របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធកាណាដា ដែលធ្វើការជាមួយក្រុមហ៊ុនលក់អាវុធសហរដ្ឋអាមេរិក General Dynamics ។ អាវុធថ្មីទាំងនេះត្រូវបានគេដឹងថា អាចនឹងត្រូវប៉ុនប៉ងយកទៅប្រើប្រាស់ ក្នុងតំបន់ហ្គាហ្សា ខណៈដែលទឹកដីប៉ាឡេស្ទីនមួយនេះ ត្រូវបានឡោមព័ទ្ធ ប្រឈមមុខនឹងវិបត្តិមនុស្សធម៌កាន់តែកើនឡើង។ រដ្ឋមន្ត្រីការបរទេស លោកស្រី Melanie Joly បាននិយាយថា លោកស្រីបានបញ្ជាឱ្យពិនិត្យឡើងវិញ នូវកិច្ចសន្យារបស់អ្នកផ្គត់ផ្គង់អាវុធកាណាដាទាំងអស់ ជាមួយអ៊ីស្រាអែលនិងប្រទេសដទៃទៀត។ គួរកត់សម្គាល់ថា មិនមែនមានតែកាណាដាទេ សូម្បីតែ អង់គ្លេស ក៏ទើបបានអះអាងដែរថា ខ្លួននឹងផ្អាកការនាំចេញអាវុធមួយចំនួន ទៅអ៊ីស្រាអែល ដោយលើកឡើងពី «ហានិភ័យខ្លាំង» ដែលថា សកម្មភាពទាំងនេះ បំពានយ៉ាងធ្ងន់ធ្ងរ នៃច្បាប់មនុស្សធម៌អន្តរជាតិ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
អ្នកជំនាញអារ្យធម៌ខ្មែរ ប្រៀបធៀបក្រុមប្រឆាំង និងក្រុមអ្នកលេងហ្វេសប៊ុកនៅក្រៅស្រុកថា ជាក្រុមមនុស្សនិយាយប៉ប៉ាច់ប៉ប៉ោច

ភ្នំពេញៈ អ្នកជំនាញអារ្យធម៌ខ្មែរ បានហៅ ការលើកទ្បើងរបស់ក្រុមប្រឆាំង និងគូកនអ្នកលេង ហ្វេសប៊ុក(Facebook )ខ្លះពីក្រៅប្រទេស ដែលនិយាយអះអាងថា តំបន់អភិវឌ្ឍ៍ត្រីកោណ (CLV-DTA) រួមមាន ខេត្ដបួនរបស់កម្ពុជា នឹងត្រូវបាត់បង់ទៅឲ្យវៀតណាមនៅ ១០០ឆ្នាំខាងមុខជាស្វ័យប្រវត្ដិ គឺជារឿងដ៏ហួសចិត្ដនិងគួរឲ្យអស់សំណើច។ ការលើកឡើងរបស់អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ នេះ បានធ្វើឡើងក្រោយមានមតិមហាជនខ្លះ បានលើកឡើងជាសំណួរថា «តើតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA រួមមានខេត្ដចំនួនបួន គឺខេត្ដរតនគិរី មណ្ឌល គិរី ក្រចេះ និងខេត្ដស្ទឹងត្រែងរបស់កម្ពុជា នឹងត្រូវបាត់បង់ទៅឲ្យវៀតណាមនៅ១០០ឆ្នាំខាងមុខមែនឬយ៉ាងណា?» ។ ជាការបកស្រាយ អ្នកជំនាញអារ្យធម៌ខ្មែរ បានថ្លែងថា «បើយើងនិយាយអំពីរយៈពេលចាប់ពីពេលនេះទៅដល់ ១០០ឆ្នាំទៀត គឺជារយៈពេលដ៏យូរអង្វែង ដែលជនចេញមុខធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងអះអាងទាំងនេះ ត្រូវបានស្លាប់ពីរដងនៃអាយុសង្ខាររាល់រូបរបស់ពួកគេ គឺសុទ្ធតែជាសម្ដីចង់បង្ហាញពីភាពអំនួតខែងរ៉ែងក្នុងចេតនាបង្កឲ្យមហាជនមានការភាន់ច្រឡំ ច្របូកច្របល់ ភ័យព្រួយក្នុងការបាត់បង់ទឹកដីជាទីស្រឡាញ់របស់ជាតិខ្លួន គឺជាទង្វើបង្កដល់ការបែកបាក់កម្លាំងសាមគ្គីជាតិតែប៉ុណ្ណោះ ដោយមិនបានឈរលើទស្សនៈនៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ដនោះទេ ។លោក ថែមទាំងបានហៅ ការលើកទ្បើងរបស់ក្រុមប្រឆាំង និងគូកនអ្នកលេង Facebook នៅក្រៅប្រទេសទាំងនោះថា គឺជាការប្រើវោហាសាស្រ្ដប៉ប៉ាច់ប៉ប៉ោចឡើងបែកពពុះមាត់ បំប៉ោងសភាពការណ៌ដោយស្រែកក្ដែងៗធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងអះអាងពោរពេញដោយអំនួតក្អេងក្អាងដូចទឹកកន្លះក្អម…