-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំផ្នែកឡូជីស្ទីក ជួយឱ្យកម្ពុជាមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំង នាពេលអនាគត

ព្រះសីហនុ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ឱ្យឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ននេះ ដែលមានរហូតដល់ប្រមាណ ៧៥ ម៉ឺនធីអ៊ីយូ (TEU) ខណៈដែលសម្ថភាពអាចទទួលកុងតឺន័របច្ចុប្បន្នត្រឹមតែ ៥៥ ម៉ឺនធីអ៊ីយូ (TEU) ក្នុង១ឆ្នាំ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមនេះ បានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចូលចតបានរហូតដល់ ៤៩,២៥% និងនាវាចរណ៍ក្នុងពិភពលោកអាចចូលចតបានកើនឡើងពី ១៨% ទៅ ៣៨% ។ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាក្នុងការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ២ និង ជំហានទី ៣ បន្ថែមទៀត ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកន្លែងផ្ទេរផ្ទុកទំនិញដ៏សំខាន់របស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅស្នូលនៅក្នុងតំបន់ ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញ-ចូល ដោយផ្ទាល់ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែនៅក្នុងពិភពលោក ដោយពុំមានឧបសគ្គជម្រៅទឹក និងពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗនៅក្នុងតំបន់ ដែលនេះធ្វើឱ្យថ្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជាមានភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗក្នុងតំបន់ ។ សម្តេចធិបតី បានលើកឡើងថា…
-
អភិបាលស្រុកស្ទោង ណែនាំដល់អ្នកទទួលសាងសង់ផ្លូវឱ្យអនុវត្តតាមបទដ្ឋានបច្ចេកទេសនិងកិច្ចសន្យា

កំពង់ធំ៖លោក សាយ គឹមឡម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤។ ក្នុងឱកាសនេះលោកបានណែនាំដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ជំនាញបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធត្រូវតាមដានពិនិត្យ រាល់សកម្មភាពសាងសង់ផ្លូវនេះដើម្បីគុណប្រយោជន៍រួមទាំងអស់គ្នា។ជាពិសេសទទួលបាននូវផ្លូវក្រួសក្រហមតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា និងគុណភាព ប្រយោជន៍ប្រើប្រាស់បានយូរអង្វែង និងត្រូវសិក្សាឱ្យបានលម្អិតនូវប្រព័ន្ធលូរំដោះទឹក ជាពិសេសជាប្រព័ន្ធលូជ្រុងប្រកបដោយបទដ្ឋានបច្ចេកទេសនិងនីវ៉ូត្រឹមត្រូវ។ លោក ទាវ វីរៈសមរ៉ា ម្ចាស់ក្រុមហ៊ុនទាវវីរ:សមរ៉ាបានអះអាងថានឹងកសាងផ្លូវនេះទៅតាមបទដ្ឋានចេកទេសកិច្ចសន្យាព្រមទាំង ឱ្យបានទាន់ពេលវេលា និងគុណភាពខ្ពស់ផងដែរ។ សូមជម្រាបថា ផ្លូវដែលដាក់ឱ្យដេញថ្លៃមានប្រវែង៤,៩គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ដីស០,៥ម៉ែត្រ ក្រួសក្រហម កម្រាស់០,១៥ម៉ែត្រ និងស្លាកគម្រោងមួយ មានតម្លៃសរុបជាង៣៦២ លានរៀលជាថវិកាមូលនិធិឃុំឆ្នាំ២០២៤៕ដោយ៖ប៊ុន រដ្ឋា
-
រដ្ឋមន្ត្រីក្រសួងផែនការជំរុញឱ្យបន្តពង្រឹងរចនាសម្ព័ន្ធដឹកនាំលើកកម្ពស់សមភាពយេនឌ័រ និងប្រសិទ្ធភាពការងារ

រតនគិរី៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបានរំលឹកដល់មន្រ្តីនៃមន្ទីរផែនការខេត្តរតនគិរីឱ្យបន្តពង្រឹងរចនាសម្ព័ន្ធ ដឹកនាំ ការលើកកម្ពស់សមភាពយេនឌ័រ និងប្រសិទ្ធភាពការងារ ឱ្យបានល្អជាងនេះថែមទៀត បើទោះបីថ្នាក់ដឹកនាំនិងមន្ត្រី ទាំងអស់បានបំពេញភារកិច្ចយ៉ាងសកម្ម និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ក្នុងពេលកន្លងមកយ៉ាងណាក៏ដោយ។ ឯកឧត្តម ប៊ិន ត្រឈៃ បានណែនាំបន្ថែមយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរីកាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។ ប្រធានស្តីទីមន្ទីរផែនការខេត្តរតនគិរី លោក ខេង សារ៉ាត់ បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថា មន្ទីរបានបំពេញមុខងារជា សេនាធិការ ជូនក្រសួងផែនការ លើបេសកម្មទទួលបន្ទុកអនុវត្ត សកម្មភាពការងាររបស់ខ្លួន ក្នុងការដឹកនាំនិងសម្របសម្រួល លើវិស័យផែនការ ការងារស្ថិតិ តាមដានត្រួតពិនិត្យ វាយតម្លៃប្រជាជន និងអភិវឌ្ឍន៍ និងកិច្ចការចាំបាច់មួយចំនួនទៀត ។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរផែនការខេត្តដែលបានបំពេញភារកិច្ច យ៉ាងសកម្ម និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ជាពិសេសការពង្រឹងរចនាសម្ព័ន្ធដឹកនាំ លើកកម្ពស់សមភាពយេនឌ័រ និងប្រសិទ្ធភាពការងារ ជាមួយនឹងយន្តការវាយតម្លៃមន្ត្រីរាជការ រាប់ចាប់ពីមន្ត្រី រហូតដល់ប្រធានមន្ទីរ។ ឯកឧត្តមបន្តថា ផ្សារភ្ជាប់នឹងការងារកំណែទម្រង់ ក៏ដូចយន្តការត្រួតពិនិត្យវាយតម្លៃមន្ត្រីរាជការក្រសួងបាន និងកំពុងអនុវត្ត លើការងារសំខាន់់ៗមួយចំនួនក្នុងនោះ…
-
សម្តេចតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ របស់កូរ៉េខាងត្បូង ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»

(កូរ៉េខាងត្បូង)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ របស់កូរ៉េខាងត្បូង ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ។ នៅក្នុងឱកាសនៃការអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ក៏បានអញ្ជើញធ្វើបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» ផងដែរ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមអាចឆេះបានយ៉ាងលឿន ហើយងាយ ប៉ុន្តែការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់ ។ ជាក់ស្តែង ចាប់តាំងពីប្រទេសកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ដោយសាររដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០នោះមក ប្រទេសកម្ពុជាត្រូវការពេលវេលាជិត ៣០ឆ្នាំ ទម្រាំអាចកសាងបាននូវសន្តិភាពពិតប្រាកដ ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នៃនយោបាយឈ្នះ-ឈ្នះនៅចុងឆ្នាំ១៩៩៨។ សម្តេចរំលឹកថា ក្នុងចំណោមប្រទេសដែលទទួលបានការអន្តរាគមន៍ពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចកម្ពុជា នៅអំឡុងទសវត្សឆ្នាំ១៩៩០ ប្រទេសជាច្រើនកំពុងតែនៅវិលវល់នៅក្នុងភ្លើងសង្គ្រាមនៅឡើយទេ។ នេះគឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា…
-
អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅឱ្យកម្លាំងគណៈបញ្ជាការឯកភាព ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ និងការពារសន្តិសុខ នៅតាមវត្ត

(ភ្នំពេញ)៖ ស្របពេលដែលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីរបស់ខ្មែរ ជិតឈានចូលមកដល់ ផ្នែកពុទ្ធចក្រ និងអាណាចក្រ បានបើកកិច្ចប្រជុំរួមគ្នា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី ពង្រឹងការងាររៀបចំ សណ្ដាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ និងការពារសន្តិសុខ ជូនពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ដែលអញ្ជើញមកធ្វើបុណ្យ នៅតាមទីវត្តអារាម ទាំង២៤ នៅក្នុងខណ្ឌច្បារអំពៅ ។ នៅក្នុងកិច្ចប្រជុំរវាង ផ្នែកពុទ្ធចក្រ និងអាណាចក្រនេះដែរ លោក ចេង មុនី អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានថ្លែងថា ចាប់ពីថ្ងៃនេះទៅ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់ រួមគ្នាចុះ រៀបចំសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ នៅតាមទីវត្តអារាម ឲ្យបានស្អាត និងមានសណ្ដាប់ធ្នាប់ល្អ ដើម្បីត្រៀមទទួលពុទ្ធបរិស័ទនិងប្រជាពលរដ្ឋមកធ្វើបុណ្យ ក្នុងពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ដូច្នេះ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវចូលរួម កិច្ចការងារនេះឲ្យបានល្អ ដើម្បីរួមចំណែកក្នុងការរៀបចំ ទីវត្តអារាមអោយមានសោភ័ណ្ឌភាព ។ ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព…
-
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើសុំអោយសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ

(ភ្នំពេញ)៖សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំឱ្យសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរដែលតែងតែកើតមានជារៀងរាល់ថ្ងៃនោះ ជាមួយនិងការ កោតសរសើរ ចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ ។ ការស្នើសុំរបស់សមាជិកក្រុមប្រឹក្សារាជធានីបែបនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ កញ្ញា ក្រោមអធិបតីភាព ឯកឧត្ដមជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមកើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឆ្លើយតបទៅនឹងការស្នើឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ ការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដោយយើងបានពង្រឹងការអនុវត្តច្បាប់ចរាចរ ការផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់និងចូលរួមគោរពច្បាប់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៥ទៅ៦នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស។ ឯកឧត្ដម កើត ឆែ បានបន្តទៀតថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម កើត ឆែ នៅតែជំរុញឱ្យ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ទស្សនៈនិងអនុសាសន៍មួយចំនួន ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា

ព្រះសីហនុ៖ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែកុងតឺន័រប្រវែង២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវទស្សនៈនិងអនុសាសន៍មួយចំនួន ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា ។ ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ។ក្នុងនោះ ទី១.លើកទឹកចិត្ដ ដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ បុគ្គលិក កម្មករនិយោជិក នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុទាំងអស់ឱ្យបន្ដខិតខំបំពេញការងារឱ្យកាន់តែប្រសើរ និងខ្លាំងខ្លា ថែមទៀត ព្រមទាំងបន្ដអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនថែមទៀត ដើម្បីរួមចំណែកក្នុងការធ្វើទំនើបកម្មកំពង់ផែកម្ពុជា កំពង់ផែ តំបន់ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់។ទី២.គ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សូមបង្កើនកិច្ចសហការល្អ ឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញ មុខងារ និងភារកិច្ចក្នុងកិច្ចសហការ និង ការសម្របសម្រួល ប្រកបដោយភាពរស់រវើក សហ-ថាមពល និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា ជាកំពង់ផែ តំបន់ប្រកបដោយ ភាពប្រកួតប្រជែង។ទី៣. ក្រសួងសាធារណការ និងដឹកជញ្ជូន…
-
គ.ជ.ប ៖ ទោះមានភ្លៀងធ្លាក់ និង មានភូមិសាស្ត្រស្មុគស្មាញការចុះឈ្មោះបោះឆ្នោត រយៈពេល ១១ថ្ងៃកន្លងមកមានភាពរលូន និង ជោគជ័យ

(ភ្នំពេញ)៖ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល ១១ថ្ងៃកន្លងមកនេះ បើទោះបីថ្ងៃខ្លះមានភ្លៀងធ្លាក់ជួបការលំបាក និងកន្លែងខ្លះទៀតមានភូមិសាស្ត្រស្មុគស្មាញក៏ដោយ តែក៏បានប្រព្រឹត្តិទៅដោយរលូន និង ជោគជ័យផងដែរ។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម ហេង ស៊ីឡេង សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ បញ្ជាក់នៅក្នុងពិធី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងបញ្ហាប្រឈមក្នុងដំណើរការចុះឈ្មោះបោះឆ្នោត នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ឯកឧត្តម ហេង ស៊ីឡេង បានឱ្យដឹងថា៖ក្នុងរយៈពេល ១១ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកឃើញថា៖ទាំងគ.ជ.ប និងមន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោត បានត្រៀមខ្លួន និងបាន អនុវត្តយ៉ាងត្រឹមត្រូវ តាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅ រលូនល្អ។ ឯកឧត្តមបានបន្តឱ្យដឹងថា”ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងបានចូលរួមយ៉ាងកុះករក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។អ្នកសារព័ត៌មានបានផ្សព្វផ្សាយទូលំទូលាយធ្វើឱ្យសាធារណជនមានការយល់ដឹងច្បាស់អំពី នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត…
-
កម្ពុជា- ឥណ្ឌូណេស៊ី កំពុងជំរុញគំនិតផ្តួចផ្តើម ជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ីមកប្រទេសកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សាធារណរដ្ឋឥណ្ឌូណេស៊ី ចំពោះជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលឥណ្ឌូណេស៊ីដល់ប្រទេសកម្ពុជាក្នុងគ្រាលំបាក ជាពិសេសការជួយសម្របសម្រួលក្នុងដំណើរការចរចាសន្តិភាពនាឆ្នាំ១៩៩១ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ លើគ្រប់វិស័យ ដែលមានជាអាទិ៍៖ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិនិងសន្តិសុខ អប់រំ កសិកម្ម និងទេសចរណ៍។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីគោលដៅនៅក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ឱ្យប្រែក្លាយជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសខាងផ្នែកសេដ្ឋកិច្ច និង ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយផ្តោតលើយុវជនជំនាន់ក្រោយ។ ឯកឧត្តមរដ្ឋមន្ត្រី…
-
Trump , Harris និង Biden រួមគ្នារំលឹកព្រឹត្តិការណ៍យន្តហោះបុកអគារភ្លោះ

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden, អនុប្រធានាធិបតី លោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃពុធ បានចូលរួមពិធីរំលឹកខួប លើកទី២៣ នៃការវាយប្រហារ ថ្ងៃទី១១កញ្ញា នៅឯទីក្រុងញូវយ៉ក។ ពួកគេទាំងបីនាក់ និងអ្នកចូលរួមផ្សេងទៀត បានឈររួមគ្នាបង្ហាញពីការរំឮកដល់ថ្ងៃវាយប្រហាររបស់ពួកអាល់កៃដា ឆ្នាំ២០០១។ អ្វីជាការកត់សម្គាល់ បេក្ខភាពប្រធានាធិបតីទាំងពីររូប គឺលោកស្រី Harris និងលោក Trump បានដាក់រឿងនយោបាយ មួយឡែកសិន ពោលគឺនៅប៉ុន្មានម៉ោងបន្ទាប់ពីពួកគេបានប៉ះទង្គិចពាក្យសម្តីគ្នា អំឡុងការជជែកដេញដោល ដ៏ក្ដៅគគុក ជាលើកដំបូង។ ជុំវិញការរម្លឹកថ្ងៃវាយប្រហារ ថ្ងៃ១១ កញ្ញា លោកស្រី Harris បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងឈរក្នុងសាមគ្គីភាព ជាមួយគ្រួសារ និងមនុស្សជាទីស្រឡាញ់ របស់ពួកគេ។ យើងក៏គោរពនូវវីរភាពដ៏អស្ចារ្យ របស់ប្រជាជនដែលបានស្លាប់ បញ្ជាក់ពីការជួយគ្នារវាងប្រជាជាតិអាមេរិក»។ ក្រោយមក លោកស្រី Harris និងលោក Biden បានធ្វើដំណើរទៅកាន់រដ្ឋ…