Category: នយោបាយ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយ អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហ៊ិននីគែន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយ អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហ៊ិននីគែន

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបជាមួយ លោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។ សូមជម្រាបថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (Heineken Cambodia) មានវត្តមាននៅកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ ហើយមានវឌ្ឍនភាពក្នុងដំណើរអាជីវកម្ម ប្រកបដោយភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើន ។ ជាមួយគ្នានេះ ការចូលរួមចំណែករបស់ក្រុមហ៊ុន ក៏បានលើកកម្ពស់ដល់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងអាជីវកម្មលើទីផ្សារជាច្រើន ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត

  • សហគ្រិនខ្មែរ រៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រសម្រាប់អាជីវកម្មក្នុងស្រុក

    សហគ្រិនខ្មែរ រៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រសម្រាប់អាជីវកម្មក្នុងស្រុក

    ភ្នំពេញ៖ សហគ្រិនខ្មែរ បានរៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” លើកទី២ របស់ខ្លួន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ។ ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី ផ្តល់ជាវេទិកាដ៏សំខាន់មួយ ដែលប្រមូលផ្តុំភាគីពាក់ព័ន្ធឱ្យមកជួបជុំគ្នា ចែករំលែកការយល់ដឹង និងសហកាគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់កម្ពុជា។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ បានលើកឡើងថា៖ “សហគ្រិនខ្មែរ ដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈពង្រឹងទំនាក់ទំនងធុរកិច្ច និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ឱ្យស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ តួនាទីស្នូលមួយរបស់ សហគ្រិនខ្មែរ គឺបង្កើនប្រសិទ្ធិភាពធនធាន និងការផ្សាភ្ជាប់អាជីវកម្មក្នុងស្រុកទៅកាន់ឱកាសផ្សេងៗ ដូចជាការទទួលបានវិញ្ញាបនបត្រកម្ម ការចាប់យកស្តង់ដារ និងឱកាសចូលទៅកាន់ទីផ្សារ ដើម្បីធានាថា អាជីវកម្មក្នុងស្រុកអាចរីកចម្រើន ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។” ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ីលើកទី២នេះ រួមមានការបង្ហាញលម្អិតអំពីសមិទ្ធផលសំខាន់ៗ រយៈពេល៤ឆ្នាំ របស់សហគ្រិនខ្មែរ…

  • ក្រសួងការងារ និង ក្រុមហ៊ុន RMA ចុះអនុស្សរណៈដើម្បីពង្រឹងការបណ្តុះបណ្តាល​ធនធានមនុស្សលើវិស័យយានយន្តនៅកម្ពុជា

    ក្រសួងការងារ និង ក្រុមហ៊ុន RMA ចុះអនុស្សរណៈដើម្បីពង្រឹងការបណ្តុះបណ្តាល​ធនធានមនុស្សលើវិស័យយានយន្តនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀល​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានចុះអនុស្សរណៈជាមួយ លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិម អេ (RMA) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈកម្មវិធីហ្វឹកហ្វឺន​កូនជាងលើការ​បណ្តុះបណ្តាលតាមបច្ចេកវិទ្យាចុងក្រោយ និងសេវាការងារសាធារណៈ” ដែលកម្មវិធីនេះ​ប្រារព្ធនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថាអនុស្សរណៈនេះនឹងធ្វើឱ្យធនធាន​មនុស្សកម្ពុជា​កាន់តែមានសមត្ថភាពខ្ពស់តាមរយៈការបណ្តុះបណ្តាលបច្ចេកវិទ្យាចុងក្រោយ និងសេវា​សាធារណៈតាមរយៈការបណ្តុះបណ្តាលកូនជាង ដែលRMA នឹងទទួលយក​សិស្ស​និស្សិត​ដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាលើជំនាញដែលពាក់ព័ន្ធផ្សេងៗ។ ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា ក្រុមហ៊ុន RMA ក៏នឹងមានឱកាសក្នុងការសហការជា​មួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសដើម្បីរៀបចំកម្មវិធីសិក្សាឱ្យសមស្របទៅនឹងតម្រូវការជំនាញរបស់ក្រុមហ៊ុន ហើយក៏ជាការចូលរួមចំណែកបណ្តុះបណ្តាល និងបំពេញកង្វះខាតធនធានមនុស្សផងដែរ។ លោក ងន សាំង បានលើកឡើងពីគោលការណ៍ថ្មីដែលនឹងអនុវត្ត ដោយការផ្តល់ឱកាស​ដល់បុគ្គលិកឱ្យទទួលបាននូវការបណ្តុះបណ្តាលជំនាញក្រៅម៉ោង ដែលអាចជួយទាំង​ក្រុម​ហ៊ុនឱ្យមានអ្នកបំពេញការងារ និងជួយដល់សិក្ខាកាមទទួលបានប្រាក់កម្រៃ​ផងដែរ ។ ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាចិត្តក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស​នៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និងក្រុមហ៊ុន…

  • អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ ប្រៀបធៀបក្រុមប្រឆាំង និងក្រុមអ្នកលេង Facebook នៅក្រៅស្រុកថា ជាក្រុមមនុស្សនិយាយប៉ប៉ាច់ប៉ប៉ោចឡើងបែកពពុះមាត់ ដូចទឹកកន្លះក្អម

    អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ ប្រៀបធៀបក្រុមប្រឆាំង និងក្រុមអ្នកលេង Facebook នៅក្រៅស្រុកថា ជាក្រុមមនុស្សនិយាយប៉ប៉ាច់ប៉ប៉ោចឡើងបែកពពុះមាត់ ដូចទឹកកន្លះក្អម

    ភ្នំពេញ៖ អ្នកជំនាញអារ្យធម៌ខ្មែរ បានហៅ ការលើកទ្បើងរបស់ក្រុមប្រឆាំង និងគូកនអ្នកលេង Facebook ខ្លះពីក្រៅប្រទេស ដែលនិយាយអះអាងថា តំបន់អភិវឌ្ឍត្រីកោណ CLV-DTA រួមមានខេត្ដបួនរបស់កម្ពុជា នឹងត្រូវបាត់បង់ទៅឲ្យវៀតណាមនៅ ១០០ឆ្នាំខាងមុខជាស្វ័យប្រវត្ដិ គឺជារឿងដ៏ហួសចិត្ដនិងគួរឲ្យអស់សំណើច។ ការលើកឡើងរបស់អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ នេះ បានធ្វើឡើងក្រោយមានមតិមហាជនខ្លះ បានលើកឡើងជាសំនួរថា «តើតំបន់អភិវឌ្ឍត្រីកោណ CLV-DTA រួមមានខេត្ដចំនួនបួន គឺខេត្ដរតនគិរី មណ្ឌល គិរី ក្រចេះ និងខេត្ដស្ទឹងត្រែងរបស់កម្ពុជា នឹងត្រូវបាត់បង់ទៅឲ្យវៀតណាមនៅ១០០ឆ្នាំខាងមុខមែនឬយ៉ាងណា?» ។ ជាការបកស្រាយ អ្នកជំនាញអារ្យធម៌ខ្មែរ បានថ្លែងថា «បើយើងនិយាយអំពីរយៈពេលចាប់ពីពេលនេះទៅដល់ ១០០ឆ្នាំទៀត គឺជារយៈពេលដ៏យូរអង្វែង ដែលជនចេញមុខធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងអះអាងទាំងនេះ ត្រូវបានស្លាប់ពីរដងនៃអាយុសង្ខាររាល់រូបរបស់ពួកគេ គឺសុទ្ធតែជាសំដីចង់បង្ហាញពីភាពអំនួតខែងរ៉ែងក្នុងចេតនាបង្កឲ្យមហាជនមានការភាន់ច្រឡំ ច្របូកច្របល់ ភ័យព្រួយក្នុងការបាត់បង់ទឹកដីជាទីស្រឡាញ់របស់ជាតិខ្លួន គឺជាទង្វើបង្កដល់ការបែកបាក់កម្លាំងសាមគ្គីជាតិតែប៉ុណ្ណោះ ដោយមិនបានឈរលើទស្សនៈនៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ដនោះទេ ។ លោក ថែមទាំងបានហៅ ការលើកទ្បើងរបស់ក្រុមប្រឆាំង និងគូកនអ្នកលេង Facebook នៅក្រៅប្រទេសទាំងនោះថា គឺជាការប្រើវោហាសាស្រ្ដប៉ប៉ាច់ប៉ប៉ោចឡើងបែកពពុះមាត់ បំប៉ោងសភាពការណ៌ដោយស្រែកក្ដែងៗធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងអះអាងពោរពេញដោយអំនួតក្អេងក្អាងដូចទឹកកន្លះក្អម…

  • គ.ជ.ប ៖ បញ្ជាក់ពីលទ្ធផលបណ្តោះអាសន្នថ្ងៃទី៨ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

    គ.ជ.ប ៖ បញ្ជាក់ពីលទ្ធផលបណ្តោះអាសន្នថ្ងៃទី៨ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

    (ភ្នំពេញ)៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប)បានបញ្ជាក់​ពីលទ្ធផល​បណ្តោះ​អាសន្ននៃថ្ងៃទីប្រាំបីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកន្លងមកដោយ​ក្នុង​នេះមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២១.៨៨១ នាក់,អ្នក​ដែល​នឹង​ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.០២០នាក់ ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បបានឱ្យដឹងដែរថាសម្រាប់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ២.៣៥៣ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥.៣០៣ នាក់។ លទ្ធផលសរុបរយៈពេល ៨ថ្ងៃនៃការពិនិត្យ​បញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះឆ្នោតវិញចំពោះប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មាន​ចំនួន ១០១.៧២២ នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦៨.៨១២ នាក់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១៣.៤៧៨ នាក់អ្នក​ដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២៦.៩៥០ នាក់។ គួរបញ្ជាក់ថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀល​ចាប់ពីម៉ោង…

  • សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥

    សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៥និង២០នាទី ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង១៣និង២០នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence) នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតអាកាសយានដ្ឋាន ទ័ពអាកាសសេអ៊ូល ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីថ្នាក់ដឹកនាំរដ្ឋសភាកូរ៉េ ថ្នាក់ដឹកនាំនៃវេទិកាចំណេះដឹងពិភពលោក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជាច្រើនរូប។ ដំណើរនៃការអញ្ជើញទៅកាន់សាធារណរដ្ឋកូរ៉េ របស់សម្តេចតេជោប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លើយតបតាមការអញ្ជើញរបស់ស្ថាបនិក នៃវេទិកាចំណេះដឹងពិភពលោក។ សម្តេចតេជោ និងថ្លែងសុន្ទរកថាគន្លឹៈពិសេស ទៅកាន់វេទិកា ចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន ។…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមវេទិកា​អង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រី នៅប្រទេសចិន

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមវេទិកា​អង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រី នៅប្រទេសចិន

    ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគម​នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជា​ណា​​ចក្រកម្ពុជា អញ្ជើញចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រី នៅ​ខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ។ តាមកម្មវិធី–  នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ពេលព្រឹក ដំណើរទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសកម្មភាពស្ត្រី និងកុមារ ខេត្តសានទុង។ ចំណែកឯពេលរសៀល មានជំនួបទ្វេភាគីរវាង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាមួយនឹង លោកជំទាវ ឈិន យីគីនី (HE Mme Shen Yiqini) ប្រធានសហព័ន្ធនារីចិន និងជាទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន។–  នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត និងចូលរួមក្នុងវេទិការស្ត្រី របស់វេទិការសហប្រតិបត្តិការសៀងហៃ…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណ:ប្រតិភូចូលរួមវេទិកាចំណេះដឹង​ពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ រយៈពេល ៥ថ្ងៃ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណ:ប្រតិភូចូលរួមវេទិកាចំណេះដឹង​ពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ រយៈពេល ៥ថ្ងៃ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ស្ថាបនិកនៃវេទិកាចំណេះដឹងពិភពលោក សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ

    (ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារប្រកបដោយជោគជ័យ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងរយៈពេល៣ថ្ងៃនៃដំណើរទស្សនកិច្ចការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន។ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងណៈអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់រវាងក្រសួងទាំងពីរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ក៏បានបន្តជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកមួយទៀត ដោយក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនានា ដែលភាគីចិនបាននិងកំពុងជួយកម្ពុជាលើវិស័យសន្តិសុខ ទាំងការផ្តល់សម្ភារៈបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញជាដើម។ ឯកឧត្តម វ៉ាង ស៊ាវហុង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដូចគ្នា ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមក…

  • ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ៖ ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ​និយោ​ជិត​លើកទី៣ សម្រាប់ឆ្នាំ២០២៥ ភាគីនិយោជកដាក់តួលេខដំឡើង ២ដុល្លារ និងសហជីពបន្ថយតួលេខ ១០ដុល្លារអាមេរិក

    ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ៖ ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ​និយោ​ជិត​លើកទី៣ សម្រាប់ឆ្នាំ២០២៥ ភាគីនិយោជកដាក់តួលេខដំឡើង ២ដុល្លារ និងសហជីពបន្ថយតួលេខ ១០ដុល្លារអាមេរិក

    (ភ្នំពេញ)៖ ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ មានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា នឹងប្រជុំការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ ដោយភាគីនិយោជកដាក់តួលេខដំឡើង ២ដុល្លារនិងសហជីពបន្ថយតួលេខ ១០ ដុល្លារអាមេរិក ។ ឯកឧត្ដមរដ្ឋមន្រ្តី បញ្ជាក់ថា ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានបន្ថយតួលេខកំណើនពីចំនួន ១៤ដុល្លារអាមេរិក មកចំនួន ១០ដុល្លារអាមេរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាមេរិក និងតំណាងភាគី និយោជក បានដំឡើងតួលេខកំណើនពីចំនួន ១ដុល្លារអាមេរិក ទៅចំនួន ២ដុល្លារអាមេរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាមេរិក។ ប្រសាសន៍ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ កាលពីថ្ងៃទី៦ ខែកញ្ញានេះ នៅទីស្តីការក្រសួង។ ឯកឧត្ដម បន្ដថា…