Category: នយោបាយ

  • នាយករដ្ឋមន្ដ្រី ៖ មនុស្ស ៦៦នាក់ ត្រូវបានឃាត់ខ្លួន ធ្វើការអប់រំ និងដោះលែង ៥៧នាក់ និងបញ្ជូនទៅកាន់តុលាការ ៩នាក់ ក្នុងផែនការថ្ងៃ១៨ សីហា

    នាយករដ្ឋមន្ដ្រី ៖ មនុស្ស ៦៦នាក់ ត្រូវបានឃាត់ខ្លួន ធ្វើការអប់រំ និងដោះលែង ៥៧នាក់ និងបញ្ជូនទៅកាន់តុលាការ ៩នាក់ ក្នុងផែនការថ្ងៃ១៨ សីហា

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី និងវិញ្ញាបន បត្រសុក្រឹតការវិជ្ជាជីវៈមេធាវី ដល់សិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី១៩ និងដល់សិក្ខាកាមសុក្រឹតការ វិជ្ជាជីវៈមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១៦៦០រូប នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ថា សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៦៦នាក់ ហើយអប់រំ និងដោះលែងវិញចំនួន ៥៧ ខណៈចំនួន ៩នាក់ទៀត ត្រូវបន្តនីតិវិធីបញ្ជូនទៅកាន់តុលាការ ក្នុងផែនការប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ។ សម្ដេចធិបតី បញ្ជាក់ថា ឃាត់ខ្លួនមនុស្សចំនួន ៦៦នាក់នេះ បន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស កំណត់យកថ្ងៃទី១៨ សីហា ដោយចលនាប្រជាពលរដ្ឋនៅក្នុងស្រុក ធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាល ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ប៉ុន្តែទីបំផុតក៏បង្វែរឱ្យមានការប្រមូលផ្ដុំ ធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសបង់ក្លាដេស ។…

  • កម្ពុជា-ហ្វីលីពីន បញ្ជាក់រួមគ្នាអំពីសារៈសំខាន់របស់ការងារអធិការកិច្ច ក្នុងការពង្រឹងអភិបាលកិច្ចល្អ

    កម្ពុជា-ហ្វីលីពីន បញ្ជាក់រួមគ្នាអំពីសារៈសំខាន់របស់ការងារអធិការកិច្ច ក្នុងការពង្រឹងអភិបាលកិច្ចល្អ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា និងលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន បានគូសបញ្ជាក់រួមគ្នាអំពីសារៈសំខាន់របស់ការងារអធិការកិច្ច ក្នុងការចូលរួមចំណែក​ជួយពង្រឹងអភិបាលកិច្ចល្អ លើកកម្ពស់ភាពស្អាតស្អំ គណនេយ្យភាព និងតម្លាភាព​ក្នុងស្ថាប័ន សាធារណៈ ។ ការគូសបញ្ជាក់រួមគ្នានេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងារ រវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតជូន លោកជំទាវ ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ចំពោះទំនាក់ទំនងការទូតរវាងប្រទេស​ទាំងពីរ​ចាប់​តាំង​ពីឆ្នាំ១៩៥៧ មកម៉្លេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សាធារណរដ្ឋហ្វីលី​ពីន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលមានជាអាទិ៍ វិស័យ​ការទូត ការពារជាតិ សុខាភិបាល អប់រំ កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អ​ប្រសើរ​លើ​គ្រប់ទិដ្ឋភាពរួមមាន ៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញ ទស្សនកិច្ចការងារនៅប្រទេសចិន

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញ ទស្សនកិច្ចការងារនៅប្រទេសចិន

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយ​ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញ​ទស្សនកិច្ច​ការងារ នៅរដ្ឋធានី​ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៤ ។ ទស្សនកិច្ចការងារនេះ មានការអញ្ជើញចូលរួមពីលោកជំទាវជាអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ មួយចំនួនទៀត រួមមាន៖ ប្រធានបណ្ឌិត្យ​សភានគរបាលកម្ពុជា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយក​ដ្ឋានអត្ត​សញ្ញាណ​កម្ម អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីជាន់ខ្ពស់ក្រសួង​មហាផ្ទៃ​មួយ​ចំនួនទៀត ។ សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការ​ទ្វេភាគីរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន ។ នៅរដ្ឋធានី​ប៉េកាំង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋភាគច្រើនមិនខ្វល់រឿងដក ឬមិនដកពី CLV-DTA ទេ តែអ្វីដែលពួកគាត់ចង់បាន គឺឱ្យអភិវឌ្ឍន៍ និងធានាកុំឱ្យបាត់ដី

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋភាគច្រើនមិនខ្វល់រឿងដក ឬមិនដកពី CLV-DTA ទេ តែអ្វីដែលពួកគាត់ចង់បាន គឺឱ្យអភិវឌ្ឍន៍ និងធានាកុំឱ្យបាត់ដី

    (ភ្នំពេញ)៖ តាមការសង្កេតកន្លងទៅ ប្រជាពលរដ្ឋភាគច្រើន មិនខ្វល់រឿងដក ឬមិនដកពី CLV-DTA ទេ តែអ្វីដែលប្រជាពលរដ្ឋភាគច្រើនចង់បាន គឺ ឱ្យអភិវឌ្ឍន៍ និងធានាកុំឱ្យបាត់ដី ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី និងវិញ្ញាបន បត្រសុក្រឹតការវិជ្ជាជីវៈមេធាវី ដល់សិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី១៩ និងដល់សិក្ខាកាមសុក្រឹតការ វិជ្ជាជីវៈមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១៦៦០រូប នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល គឺបានយកចិត្តទុកដាក់តាមដានស្តាប់ នូវកង្វល់របស់ប្រជាពលរដ្ឋ បន្ទាប់ពីមានការជជែកវែកញែកមួយរយៈ ។ សម្តេចធិបតី បានបន្តលើកឡើងថា មានប្រជាពលរដ្ឋយើង ៣ក្រុម ៖ ក្រុមទី១-ក្រុមបង្ហាញកង្វល់ពីបាត់ដី, ក្រុមទី២-ជាក្រុមចង់ឱ្យអភិវឌ្ឍន៍ និងក្រុមទី៣-ក្រុមស្ងាត់ស្ងៀម មិនបង្ហាញមតិអ្វីទេ តែក្រុមទី៣នេះ ជាក្រុមធំបំផុត មានចំនួនច្រើន នៅកណ្តាល តែចិត្តពួកគាត់មិនចង់ឱ្យបាត់ដី…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រាប់ឱ្យរោងចក្រ សហគ្រាស ដែលបញ្ចេញសំណល់ប្រភេទ​បំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញ​សំណល់​រាវ​ឱ្យបានត្រឹមត្រូវ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រាប់ឱ្យរោងចក្រ សហគ្រាស ដែលបញ្ចេញសំណល់ប្រភេទ​បំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញ​សំណល់​រាវ​ឱ្យបានត្រឹមត្រូវ

    (ភ្នំពេញ)ក្រសួងបរិស្ថានបាន និង កំពុងជំរុញឱ្យដល់រោងចក្រសហគ្រាសណាមួយ ដែល​បញ្ចេញកាកសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់ នូវឧបករណ៍ស្វ័យ ត្រួត​ពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហ​គ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ ។ ការចេញវិធានការឱ្យ​អនុវត្តនេះ​ធ្វើឡើងដើម្បីគ្រប់គ្រងដល់ការបញ្ចេញសារជាតិពុលទៅកាន់ប្រភពទឹក ដែលជះផលអាក្រក់ដល់សុខភាពពលរដ្ឋប្រើប្រាស់ទឹក នៅកម្ពុជា។ ក្រសួងបរិស្ថានបានឱ្យដឹងថាការអនុវត្តវិធានការនេះគឺធ្វើឡើងដោយយោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថាន​លេខ​៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ប្រកាសស្តីពី ការអនុវត្តវិធានស្វ័យ​ត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ដែលតម្រូវឱ្យរោងចក្រ សហគ្រាសឧស្សា​ហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់ នូវឧបករណ៍​ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពីរោង​ចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ជុំវិញ​បញ្ហានេះ​ថា ការបំពាក់ឧបករណ៍នេះគឺ ដើម្បីបញ្ច្រៀសការលេចជ្រាបឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ និង​ធានា​បាននូវសុខភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និយោជិត ដែលរស់នៅ​និង​​បំពេញការងារ ក្នុងតំបន់ឧស្សាហកម្ម មានសុខភាពល្អ មានបរិស្ថានល្អ និងមានការ​វិនិយោគល្អ។ ចំពោះរោងចក្រដែលមិនព្រមបំពាក់ឧបករណ៍នេះនឹងត្រូវអនុវត្ត​ទៅតាម​ផ្លូវច្បាប់។ ក្រសួងបរិស្ថានបានឱ្យដឹងផងថាមានរោងចក្រសហគ្រាសចំនួន៣កន្លែងធំៗ…

  • នាយករដ្ឋមន្រ្តី៖ គណៈមេធាវី គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើក​កម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ

    នាយករដ្ឋមន្រ្តី៖ គណៈមេធាវី គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើក​កម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ

    (ភ្នំពេញ)៖ គណៈមេធាវី គឺជាតួអង្គយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ តាមរយៈការតែងតាំងមេធាវីជា ទីប្រឹក្សាច្បាប់ ជាមេធាវីប្រចាំរដ្ឋបាលរាជធានីខេត្ត ដើម្បីជួយការពារក្តីជូនជនក្រីក្រ និងជួយជនងាយរងហានិភ័យ ងាយរងគ្រោះដោយឥតគិតថ្លៃ ការជួយពិគ្រោះផ្តល់យោបល់ដល់ជនក្រីក្រ កម្មករ និយោជិត និងគ្រូបង្រៀនដោយឥតគិតថ្លៃជាដើម ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី និងវិញ្ញាបន បត្រសុក្រឹតការវិជ្ជាជីវៈមេធាវី ដល់សិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី១៩ និងដល់សិក្ខាកាមសុក្រឹតការ វិជ្ជាជីវៈមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១៦៦០រូប នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនីតិកាលទី៧ នេះ រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រការផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់បងប្អូន ប្រជាពលរដ្ឋក្រីក្រ និង ខ្សត់ខ្សោយដែលត្រូវការសេវាមេធាវី ។ សម្តេច បន្តថា កន្លងទៅ រាជរដ្ឋាភិបាល តែងតែគាំទ្រចំពោះសកម្មភាពគណៈមេធាវី តាមរយៈការផ្តល់ ថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ…

  • ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត

    ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត

    ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ​រៀប​ចំសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់​សេដ្ឋកិច្ចនាពេលអនាគត​ដែលមាន​ការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនដែលជាសមាជិក ។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា កិច្ចប្រជុំគឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមក និងទិសដៅអនុវត្តការងារបន្តដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតឱ្យស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត(SFESDP) មានទិសដៅអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាកម្លាំងពលកម្មជំនាញក្នុងវិស័យអាទិភាពចំនួន៣ រួមមាន ជំនាញវិស្វកម្មឧស្សាហកម្ម(Industrial Engineering) បច្ចេក​វិទ្យា​ម៉ាស៊ីន (Machining Technology) និងតបណ្តាញ/សរសេរកម្មវិធីព័ត៌មានវិទ្យា (IT Networks/Programming)។ បន្ថែមពីនេះ កម្មវិធីនឹងជួយប្រែក្លាយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ដែលត្រូវបានជ្រើសរើសឱ្យក្លាយទៅជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឈានមុខគេនៅកម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកបច្ចេកទេសដែលមានគុណភាពខ្ពស់ ក្នុងវិស័យអាទិភាពដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការបច្ចេកវិទ្យា និងឧស្សាហកម្ម៕ ដោយ ៖ ង៉ាន់ ទិត្យ

  • កម្មករនិយោជិតរោងចក្រសផ្លេនឌើរ (Splendor) ចូលរួមថវិកាជាមួយរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

    កម្មករនិយោជិតរោងចក្រសផ្លេនឌើរ (Splendor) ចូលរួមថវិកាជាមួយរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

    ភ្នំពេញ៖កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់សផ្លេនឌើរ (Splendor) នៅរាជធានីភ្នំពេញ រីករាយចូលរួមបរិច្ចាគថវិកាជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីកសាងផ្លូវ និងអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យកាន់តែល្អប្រើសើរថែមទៀត។ អ្នកស្រីជា ផា កម្មការិនីរោងចក្រសផ្លេនឌើរ (Splendor) បានលើកឡើងថា ដោយទឹកចិត្តស្នេហាជាតិ អ្នកស្រីបានបាញ់លុយចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័នដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវ ក៏ដូចជាធ្វើការអភិវឌ្ឍតំបន់ព្រំដែនឱ្យបានកាន់តែរីកចម្រើនថែមទៀត។ អ្នកស្រីថា មានតែការការភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរ ជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើបធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំគង់វង្សបានជារៀងរហូតទៅ។ អ្នកស្រីនិយាយថា៖«ខ្ញុំចូលរួមដោយសារតែខ្ញុំស្រលាញ់ប្រទេសជាតិ ហើយការចូលរួមនេះដើម្បីឱ្យរដ្ឋាភិបាលកសាងផ្លូវ ព្រំដែនរីកចម្រើនកាន់តែល្អ កាលណាអភិវឌ្ឍន៍តំបន់ព្រំដែនគ្មានអ្នកណាយកប្រទេសជាតិយើងបានទេ»។ ដូចគ្នានេះដែរកម្មការិនីរោងចក្រ សផ្លេនឌើរ (Splendor) ម្នាក់ទៀតគឺអ្នកស្រី ឆាយ សា បាននិយាយថា៖«ខ្ញុំស្រលាញ់ទឹកដីខ្ញុំ។ ខ្ញុំចង់ការពារទឹកដីខ្ញុំ កុំឱ្យគេចូលឈ្លានពានហើយដើម្បីឱ្យកូនចៅជំនាន់ក្រោយបានដឹង និងមួយវិញទៀត ដើម្បីភាពងាយស្រួលទំនាក់ទំនងប្រទេសជិតខាង ហើយភ្ញៀវទេសចរអាចចូលមកមើលប្រទេសយើងបានស្រួល»។ រីឯអ្នកស្រី ចយ ធីតា កម្មការិនីរោងចក្រសផ្លេនឌើរ (Splendor) បានលើកឡើងថា៖ «មានតែការអភិវឌ្ឍទេ ដែលធ្វើឱ្យតំបន់ព្រំដែនរបស់យើងរឹងមាំបានហើយមានភ្ញៀវទេសចរកាន់តែច្រើន»។ ទន្ទឹមនេះបងប្អូនកម្មការិនីបានបង្ហាញពីការទុកចិត្តចំពោះសម្តេចធិបតីក្នុងការដឹកនាំរាជរដ្ឋាភិបាល ឈានឆ្ពស់ទៅរកការរីកចម្រើនកាន់តែខ្លាំង និងបានបញ្ជាក់ថា សម្តេចប្រមុខរាជរដ្ឋាភិបាលដឹកនាំប្រទេសបានល្អ ដោយបានគិតគូរយកចិត្តទុកដាក់ចំពោះកម្មករកម្មការិនី ឱ្យទទួលបានផលប្រយោជន៍កាន់តែច្រើន លក្ខខណ្ឌការងារល្អ ប្រាក់ខែក៏ឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ កម្មការិនី…

  • ក្រសួងការងារ ផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្តិសុខ​សង្គម​ផ្នែក​ថែទាំសុខភាពនិង កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    ក្រសួងការងារ ផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្តិសុខ​សង្គម​ផ្នែក​ថែទាំសុខភាពនិង កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    កំពង់ធំ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ​ជាមួយ​រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤​ផ្សព្វ​ផ្សាយស្ដីពី “ការអនុវត្តរបប​សន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគ​ទាន​ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រី​សាធារណៈ ​និង កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យ” ដោយ​មានវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជិត ៣០០នាក់។ ថ្លែងក្នុងពិធីលោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម នួនផារ័ត្ន អភិបាលខេត្តកំពង់ធំបានឱ្យដឹងថា ក្រោមការដឹកនាំ ដ៏ថ្លៃថ្លា​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាល បានអនុវត្តយ៉ាង​ម៉ឺងមាត់ នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានលក្ខណ:ល្អ ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ អាណតិ្ត​ទី៧ រាជរដ្ឋាភិ​បាលបានដាក់ចេញនូវយុទ្ធសាស្ត្រ សុខមាលភាពប្រជាពលរដ្ឋ និង​កាត់បន្ថយភាពក្រីក្រ ងាយរងហានិភ័យហើយ​ចាត់ទុកជាផ្នែក​ប្រវត្តិសាស្ត្រមួយ សម្រាប់ការវិវឌ្ឍន៍នៃប្រព័ន្ធសុខមាលភាពសង្គម​ផងដែរ។ លោកបន្តទៀតថា កន្លងមកនេះរបបសន្តិសុខសង្គមត្រូវបានអនុវត្តន៏ ចំពោះមន្ត្រីរាជការសាធារណៈគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ។ ការទទួលបានរបបសន្តិសុខសង្គម ទាំងប្រាក់សោធន ការថែទាំសុខភាព ហានិភ័យការងារ និងអនិច្ចកម្ម​ការងារ ពិតជាចូលរួម​ចំណែក​យ៉ាងសំខាន់…

  • អភិបាលខេត្តកំពង់ធំ រំលឹកមន្រ្តីរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក​ត្រូវ​អនុវត្ត​ឱ្យ​បានល្អតួនាទីភារកិច្ចរបស់ខ្លួន 

    អភិបាលខេត្តកំពង់ធំ រំលឹកមន្រ្តីរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក​ត្រូវ​អនុវត្ត​ឱ្យ​បានល្អតួនាទីភារកិច្ចរបស់ខ្លួន 

    កំពង់ធំ៖ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានលើកទឹក​ចិត្ត​ផង និងរំលឹកផង​ដល់មន្ត្រីនៃរដ្ឋបាលស្រុកប្រាសាទ​បល្ល័ង្ក​ត្រូវអនុវត្ត​ឱ្យបានល្អនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។ ពិសេសការផ្តល់សេវាសាធារណៈ គឺធ្វើឱ្យបាន​កាន់តែរហ័ស និង​ងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់រូប។ការលើកឡើងបែបនេះកាល​រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុង​ពិធីសំណេះសំណាលជាមួយ​មន្ត្រីរាជការនៃរដ្ឋបាលស្រុក នៅសាលាស្រុកប្រាសាទ​បល្ល័ង្ក។    ឯកឧត្ដមអភិបាលខេត្តបានបន្តថា ការលើកកម្ពស់,ការផ្តល់សេវា​សាធារណៈ តាមរយៈការពង្រឹង និងការកែលម្អស្ថាប័នសាធារណៈ​នៅថ្នាក់ស្រុក ឃុំសង្កាត់ ឱ្យក្លាយជារដ្ឋបាលទំនើប ស្អាតស្អំ និង​មានសមត្ថភាពដែលស័ក្តិសមជារដ្ឋបាល បម្រើផលប្រយោជន៍​ពិតប្រាកដរបស់ប្រជាជន។ ឯកឧត្តមបន្តថា ក្នុងន័យនេះ រដ្ឋបាលស្រុក រដ្ឋបាលឃុំ  និងកងកម្លាំង​មានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តពង្រឹង និងកែ​លម្អនូវ​យន្តការ គោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនានានៃការផ្តល់សេវា​សាធារណៈ ព្រមទាំងពង្រឹងការបំពេញមុខងារ និង​កាតព្វកិច្ច របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់សេវាសាធារណៈនានា ជូន​ប្រជាពលរដ្ឋឱ្យបានរហ័ស ហើយក៏ត្រូវដាក់​ទណ្ឌកម្ម​វិន័យ ឬអនុវត្ត​វិធានការច្បាប់ ចំពោះមន្ត្រីរូបណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភបំពានអំណាច ក្នុងការអនុវត្ត​តួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់៕ ដោយ៖​ប៊ុន​រដ្ឋា