Category: នយោបាយ

  • ឡានដឹកទំនិញអគ្គិសនីស៊ុយអែតសាកថ្មម្តងបាន ៦០០គីឡូម៉ែត្រ

    ឡានដឹកទំនិញអគ្គិសនីស៊ុយអែតសាកថ្មម្តងបាន ៦០០គីឡូម៉ែត្រ

    បរទេស៖ ក្រុមហ៊ុនស៊ុយអែតមួយបានបញ្ចេញឡានដឹកទំនិញធុនធ្ងន់អគ្គិសនី ឬ EV ម៉ូឌែលថ្មី ដែលអាចរត់បានចម្ងាយបាន៦០០គីឡូម៉ែត្រ គ្រាន់តែសាកថ្មតែម្តង។ ម៉ូឌែលថ្មី FH Electric ប្រភេទនេះ ផលិតឡើងដោយក្រុមហ៊ុន Volvo Trucks ដោយគេរំពឹងថា នឹងវាយលុកទីផ្សារ នៅក្នុងឆមាសទីពីរ នៃឆ្នាំ២០២៥ បំពេញតម្រូវការអតិថិជន។ ក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យាអ័ក្សអេឡិចត្រូនិច ដែលរួមបញ្ចូលគ្នានូវម៉ូទ័រ ប្រអប់លេខទៅក្នុងប្រព័ន្ធតែមួយ ដើម្បីបង្កើនសមត្ថភាពថ្ម។ យ៉ាងណាមិញ ពុំទាន់មានការបង្ហាញពីតម្លៃឡានថ្មីនេះ នៅឡើយទេ ប៉ុន្តែ ជាទូទៅ រថយន្តដឹកទំនិញអគ្គិសនី នៅតែមានតម្លៃថ្លៃជាងឡានដឹកទំនិញប្រើម៉ាស៊ូតខ្លាំង ក្នុងនោះ មានចាប់ពី២៧ម៉ឺនដុល្លារ ដល់ជាង៤៤ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រឿង សម្រាប់ទីផ្សារអឺរ៉ុប គិតត្រឹមឆ្នាំមុន។ ប្រធានក្រុមហ៊ុនបាននិយាយថា «រថយន្តអគ្គិសនីថ្មីនេះនឹងចូលរួមកាន់តែទូលំទូលាយ លើការកាត់បន្ថយ ការបំភាយឧស្ម័នពុល។ ក្រុមហ៊ុនសន្យាថា នឹងឈានដល់ការបំភាយឧស្ម័នសូន្យ ត្រឹមឆ្នាំ២០៤០»។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនស៊ុយបានចែកចាយរថយន្តដឹកទំនិញអគ្គិសនី ជាង៣៨០០គ្រឿង ដល់អតិថិជន នៅក្នុង៤៦ប្រទេស ជុំវិញពិភពលោក នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន៕ ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

  • រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងនាយកលេខាធិការដ្ឋានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការ និង ពង្រឹងសុវត្ថិភាពព័ត៌មាន

    រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងនាយកលេខាធិការដ្ឋានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការ និង ពង្រឹងសុវត្ថិភាពព័ត៌មាន

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម នេត្រ ភក្ត្រា និងលោកស្រី Philomena Gnanapragasam នាយកលេខាធិការដ្ឋាននៃវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) បានជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេឡាំង ប្រទេសម៉ាឡេស៊ី។ ប្រភពពីក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៤នេះថា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងចំណោមប្រទេសជាសមាជិក ជាពិសេសការពង្រឹងសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី និងតំណាងAIBD ក៏បានឯកភាពរួមគ្នាគិតគូរ​នូវគំនិត​ផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់ប្រទេសជាសមាជិក និងគម្រោងសកម្មភាពលម្អិត ដើម្បី​ត្រៀមរៀបចំកិច្ចប្រជុំសំខាន់ៗនាពេលខាងមុខ ជាពិសេសសន្និសីទកំពូល​សារព័ត៌មានអាស៊ីលើកទី២០ (20th Asia Media Summit) ដែលកម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ។ គួរបញ្ជាក់ថា នៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងទទួលរៀបចំសន្និសីទកំពូលសារព័ត៌មាន​អាស៊ីលើកទី២០ នៅទឹកដីខេត្តសៀមរាប ហើយនេះជាលើកទី២ បន្ទាប់ពីការ​ទទួលធ្វើ​ជា​​ម្ចាស់ផ្ទះរបស់កម្ពុជាជាលើកដំបូងក្នុងការរៀបចំ​សន្និសីទកំពូល​សារព័ត៌​មានលើក​ទី១៦ នៅក្នុងឆ្នាំ២០១៩ ដោយនៅពេលនោះមានអ្នកចូលរួមប្រមាណជាង ៦០០នាក់ មកពីបណ្តាប្រទេសចំនួន ៤៣ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ឯកឧត្តម ហួត ហាក់ ៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស មានភាព​ចាំបាច់ ក្នុងកិច្ចដំណើរការនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល

    ឯកឧត្តម ហួត ហាក់ ៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស មានភាព​ចាំបាច់ ក្នុងកិច្ចដំណើរការនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានលើកឡើងថា ការពង្រឹង​សមត្ថភាពស្ថាប័ន និងធនធានមនុស្ស មានភាពចាំបាច់ និងជាកិច្ចការដែលត្រូវធ្វើជាបន្ត​បន្ទាប់​នៅក្នុងកិច្ចដំណើរការនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេស​ចូលរួមអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យមន្ត្រីអធិការកិច្ចស័ក្តិសមជា«ភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម» ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែល អង្គការមូល​និធិ​អាស៊ី​ប្រចាំនៅកម្ពុជា បានផ្តល់ការគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីរាជការ​ក្រសួង​អធិការកិច្ច តាមរយៈវគ្គបណ្តុះបណ្តាល ដោយលើកទី១ ជាការកសាងសមត្ថភាព​លើជំនាញស្រាវជ្រាវ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងអធិការកិច្ច ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ស្តីពីការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Opening Ceremony of Training on Survey -Based Research) ដើម្បីផ្តល់នូវចំណេះដឹង ជំនាញ, បទពិសោធ និងឧត្តមានុវត្តន៍ ជូនសិក្ខាកាមក្រសួងអធិការកិច្ចលើវិធីសាស្ត្រនៃការស្រាវ​ជ្រាវ​ផ្អែកលើការស្ទង់មតិ ដែលមានមូលដ្ឋានវិទ្យាសាស្ត្រ។ ពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ មានការចូលរួមពី លោកស្រី Meloney Lindberg (មេឡូនី លីនប៊ឺក) ប្រធានអង្គការមូលនិធិអាស៊ី ប្រចាំនៅកម្ពុជា (The Asia Foundation) ដោយមាន…

  • សម្តេចមហារដ្ឋសភា ឃួន សុដារី ៖ ការចូលរួមចំណែករបស់មិត្តចិន បានជួយលើក​កម្ពស់ឯករាជ្យភាពផ្នែកនយោបាយ និងអធិបតេយ្យភាពរបស់កម្ពុជា

    សម្តេចមហារដ្ឋសភា ឃួន សុដារី ៖ ការចូលរួមចំណែករបស់មិត្តចិន បានជួយលើក​កម្ពស់ឯករាជ្យភាពផ្នែកនយោបាយ និងអធិបតេយ្យភាពរបស់កម្ពុជា

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹក​ថ្ងៃទី​០៣ ខែកញ្ញានេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូចិន ដឹកនាំដោយលោកជំទាវ ចុង មីង (Zong Ming ) អនុប្រធានគណៈ​កម្មាធិការអចិន្រ្ដៃយ៍សភាតំណាងប្រជាជនក្រុងសៀងហៃ ប្រទេសចិន ។ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែជួយគាំ​ទ្រដល់កម្ពុជាសម្រាប់ការអភិវឌ្ ប្រទេស សេដ្ឋកិច្ច-សង្គម សន្តិសុខ ក្នុងនោះផ្លូវ ស្ពាន សាលារៀន វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក៏ដូចជាការកាត់បន្ថយ​ភាព​ក្រី​ក្រ ក៏ជាចំណែកនៃការជួយជ្រោមជ្រែងរបស់រដ្ឋាភិ​បាលចិន។ «មិនថា ជាការវិនិ​យោគ ឬ ប្រាក់ជំនួយរបស់ចិននោះទេ គឺមិនដែលមាន លក្ខខណ្ឌភ្ជាប់​មកជាមួយ ដែលតម្រូវ​ឱ្យ​កម្ពុជាត្រូវតែធ្វើនេះធ្វើនោះទេ ដោយកម្ពុជាមានឯករាជ្យភាព ក្នុងការធ្វើសេចក្តីសម្រេច​ចិត្ត​តាម​បរិបទរបស់ខ្លួនឯង»។ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ការចូលរួមចំណែករបស់មិត្តចិន ក្នុងការជួយគាំទ្រដល់កម្ពុជា សម្រាប់ការអភិវឌ្ឍប្រទេស សេដ្ឋកិច្ច-សង្គម សន្តិសុខ គឺជាការចូលរួមមួយដ៏សំខាន់ ដែលជំរុញ និងលើកកម្ពស់ដល់ឯករាជ្យភាពផ្នែក​នយោបាយ និងអធិបតេយ្យភាពរបស់កម្ពុជា។ លោកជំទាវ ចុង មីង…

  • សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេច គង់ សំអុល

    សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេច គង់ សំអុល

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។ សូមជម្រាបថា នៅក្នុងសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា បានចាត់ទុកមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណ ក្ខន្ធ សពសម្តេច គង់ សំអុល

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណ ក្ខន្ធ សពសម្តេច គង់ សំអុល

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។ សូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមជម្រាបថា នៅសារលិខិតរំលែកមរណទុក្ខផ្ញើជូន លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ព្រមទាំងក្រុមគ្រួសារ សម្ដេចធិបតី និងភរិយា បានសម្ដែងក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចចៅហ្វាវាំង…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ចំណុចយុទ្ធសាស្ត្រក្នុងការកសាងទីក្រុង គឺកុំឱ្យប្រជាពលរដ្ឋមានគំលាតក្នុងការរស់នៅ ដើម្បីរក្សាស្ថិរភាពសង្គម

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ចំណុចយុទ្ធសាស្ត្រក្នុងការកសាងទីក្រុង គឺកុំឱ្យប្រជាពលរដ្ឋមានគំលាតក្នុងការរស់នៅ ដើម្បីរក្សាស្ថិរភាពសង្គម

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ចំណុចយុទ្ធសាស្ត្រក្នុងការកសាងទីក្រុង គឺរក្សាស្ថិរភាពក្នុងទីក្រុងឱ្យបានល្អនោះត្រូវធ្វើយ៉ាងណាកុំឱ្យមានការបែងចែកគំលាតក្នុងការរស់នៅរវាងអ្នកមាន និងអ្នកមានជីវភាពមធ្យម ឬអ្នកក្រីក្រ និងរក្សាស្ថិរភាពនិងកុំឱ្យមានការបែកបាក់ក្នុងសង្គម។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីបិទសិក្ខាសាលាស្ដីពីបទពិសោធន៍នៃការរៀបចំទីក្រុងនិងលំនៅឋាននៅកម្ពុជា និងហុងកុង នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថាការរៀបចំផ្ទះសម្បែងគឺអាស្រ័យលើគំនិតច្នៃប្រឌិតរបស់យើងផ្ទាល់ហើយការដកស្រង់បទពិសោធន៍ពីហុងកុង ក្នុងការរៀបចំទីក្រុងនិងលំនៅឋាននាពេលនេះ គឺជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវមួយដើម្បីយើងអាចយកបទពិសោធន៍ទាំងនោះមកច្នៃប្រឌិតបន្ថែមទៀតសំដៅឱ្យការរៀបចំទីក្រុងនិងលំនៅឋានក្នុងប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង និងក្លាយជាទីដែលគួរឱ្យចង់រស់នៅ ប្រកបដោយអនាម័យនិងបរិស្ថានស្អាត។ ជាមួយនេះដើម្បីរក្សាស្ថិរភាពក្នុងទីក្រុងឱ្យបានល្អនោះត្រូវធ្វើយ៉ាងណាកុំឱ្យមានការបែងចែកគំលាតក្នុងការរស់នៅរវាងអ្នកមាននិងអ្នកមានជីវភាពមធ្យម ឬអ្នកក្រីក្រ ដោយធ្វើយ៉ាងណាឱ្យទាំងអស់គ្នាអាចរស់នៅជាមួយគ្នាបានដែលនេះ គឺជាចំណុចយុទ្ធសាស្ត្រក្នុងការកសាងទីក្រុង សំដៅរក្សាស្ថិរភាពនិងកុំឱ្យមានការបែកបាក់ក្នុងសង្គម។ ដោយឡែក កម្ពុជាចាប់ពីពេលនេះទៅមុខនឹងមានបុរីជនបទ មានន័យថាគ្រប់ទីប្រជុំជនទាំងអស់នឹងមានទឹក អគ្គិសនី ផ្លូវ សាលារៀន មណ្ឌលសុខភាពនិងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់បែបយ៉ាងដែលមានន័យថាប្រជាជនរស់នៅជនបទក៏មានជីវិតរស់នៅដូចអ្នកនៅទីក្រុង ហើយក៏នឹងកសាងសង្គមឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត មានទ្រនំសុភមង្គលសំរាប់ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកសិក្ខាសាលានេះថាមានសារៈសំខាន់ ជាការកសាងសមត្ថភាពមន្ត្រី សមត្ថភាពស្ថាប័ននិងគួរតែរៀបចំឱ្យបានទៀងទាត់ហើយបើកចំហ ដើម្បីប្រមូលធាតុចូលនិងការឯកភាពគ្នាថាតើយើងទាំងអស់គ្នាចង់រៀបចំប្រទេសកម្ពុជាដោយរបៀបណា។ លើសពីនេះ ឯកឧត្តម នឹងផ្ដល់នូវការគាំទ្រលើកទឹកចិត្តទាំងស្មារតី ទាំងថវិកានិងនយោបាយជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម…

  • ក្រុមហ៊ុនសូឡា ហ្គ្រីន អេនើជី ធ្វើបទបង្ហាញ ស្តីពីស្ថានីយបូមទឹកដើរដោយ​ពន្លឺព្រះអា​ទិត្យ និងម៉ូឌែលធុរកិច្ច នៃសេវាកម្មផ្គត់ផ្គង់ទឹកសម្រាប់ស្រូវប្រាំង

    ក្រុមហ៊ុនសូឡា ហ្គ្រីន អេនើជី ធ្វើបទបង្ហាញ ស្តីពីស្ថានីយបូមទឹកដើរដោយ​ពន្លឺព្រះអា​ទិត្យ និងម៉ូឌែលធុរកិច្ច នៃសេវាកម្មផ្គត់ផ្គង់ទឹកសម្រាប់ស្រូវប្រាំង

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យក្រុមហ៊ុនសូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូអិលធីឌី ពិនិត្យលទ្ធភាពធ្វើយ៉ាងណាឱ្យកសិករអាចប្រើប្រាស់ សេវាកម្មផ្គត់ផ្គង់ទឹកសម្រាប់ស្រូវប្រាំង ពីស្ថានីយបូមទឹកដើរដោយពន្លឺព្រះអាទិត្យ និងម៉ូឌែលធុរកិច្ច ដោយចំណាយតិច ថ្លៃដើមផលិតទាប ទទួលបានផលចំនេញច្រើន និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំបែបនេះ ខណៈដែលក្រុមហ៊ុនសូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូអិលធីឌី ធ្វើបទបង្ហាញ ស្តីពីស្ថានីយបូមទឹកដើរដោយពន្លឺព្រះអាទិត្យ និងម៉ូឌែលធុរកិច្ចនៃសេវាកម្មផ្គត់ផ្គង់ទឹកសម្រាប់ស្រូវប្រាំង នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុនដើម្បីសិក្សាបន្ថែម តាមរយៈគោលដៅរួម គឺជួយគាំទ្រដល់កសិករ ជាពិសេសសហគមន៍កសិកម្មទំនើប ដើម្បីទទួលបាននូវបច្ចេកទេសក្នុងការប្រើប្រាស់សម្ភារៈ និងសេវាកម្មថាមពលសូឡា ដែលមានភាពចំនេញ និងមានអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យកសិកម្ម ។ សូមជម្រាបជូនថា ក្រុមហ៊ុន សូឡា ហ្គ្រីន អេនើជី…

  • សារលិខិតអបអរសាទររបស់ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា គោរពជូន សម្តេច មហាមន្ត្រី គុយ សុផល

    សារលិខិតអបអរសាទររបស់ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា គោរពជូន សម្តេច មហាមន្ត្រី គុយ សុផល

    ភ្នំពេញ៖ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោម​នស្ស រីករាយជាអតិបរមា សូមចូលរួមសម្តែងនូវការអបអរសាទរដ៏កក់ក្តៅបំផុត ក្នុងឱ​កាសដែល ឯកឧត្តម ឧកញ៉ា មហាមន្ត្រី ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាច​ក្រ​កម្ពុជា ប្រោសព្រះរាជទាននូវគោរមងារដ៏ឧត្តុង្គឧត្តម ខ្ពង់ខ្ពស់បំផុត ជា សម្តេច មហា​មន្ត្រី គុយ សុផល និងត្រាស់បង្គាប់តែងតាំងមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង។ ការទទួលបាននូវគោរមងារ និងមុខតំណែង ប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ គឺពិត​​ជាស័ក្តិសម បំផុតសម្រាប់ សម្តេច មហាមន្ត្រី ក្នុងការដឹកនាំក្រសួងព្រះបរមរាជវាំង ដែលជាស្ថាប័នកំពូលមួយក្នុងការ ជួយរំលែកនូវព្រះរាជកិច្ចថ្វាយ ព្រះករុណាជីវិតតម្កល់​លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គជួយបីបាច់ថែរក្សា ប្រទានពរ ជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេច មហាមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធ​ពរ​ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ…

  • មន្ត្រីក្រសួងការបរទេស ទទួលជួបប្រតិភូនៃមហាវិទ្យាល័យការពារជាតិឥណ្ឌា

    មន្ត្រីក្រសួងការបរទេស ទទួលជួបប្រតិភូនៃមហាវិទ្យាល័យការពារជាតិឥណ្ឌា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ បានទទួលជួបគណៈប្រតិភូនៃមហាវិទ្យាល័យការពារជាតិ (NDC) នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំដោយ Major General Mukesh Aggarwal នៃកងទ័ពជើងគោកឥណ្ឌា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើទំនាក់ទំនងល្អរវាងកម្ពុជា និងឥណ្ឌា និងទិសដៅគោលនយោបាយការបរទេសរបស់កម្ពុជា ព្រមទាំងបានពិភាក្សាអំពីកិច្ច​សហ​ប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕ ដោយ ៖ សួង ពិសិដ្ឋ