Category: នយោបាយ

  • ថ្នាក់ដឹកនាំក្រុមសេនាសន្តិភាពនិងសមាជិកជាង ១០០នាក់ទស្សនកិច្ចសិក្សានៅបង្គោលព្រំដែន​លេខ ​៣០ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ-ឡេថាញ់

    ថ្នាក់ដឹកនាំក្រុមសេនាសន្តិភាពនិងសមាជិកជាង ១០០នាក់ទស្សនកិច្ចសិក្សានៅបង្គោលព្រំដែន​លេខ ​៣០ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ-ឡេថាញ់

    រតនគិរី៖ ថ្នាក់ដឹកនាំក្រុមសេនាសន្តិភាព និងសមាជិកជាង១០០នាក់​កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានទៅធ្វើទស្សនកិច្ច​សិក្សា​នៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់។ដំណើរទស្សនកិច្ចសិក្សានេះដឹកនាំដោយ​លោក លី ហុង​ប្រធាន​ក្រុមសេនាសន្តិភាព។ លោក លី ហុង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានៅតំបន់​ភូមិភាគ​ឦសានដែលមានសមាជិកចំនួន១១០នាក់ មកពី​បណ្តា​រាជធានី ខេត្តចំនួន១០។ដោយចាប់ផ្តើមទស្សនកិច្ចសិក្សា​ពី​ខេត្ត​ក្រចេះ,ខេត្តស្ទឹងត្រែង,ខេត្តរតនគិរី និងបន្តដំណើរទៅ​ខេត្ត​មណ្ឌល​គិរី។ លោកថា ក្នុងដំណើរទស្សនកិច្ចសិក្សានេះសមាជិក សមាជិកាក្រុម​សេនាសន្តិភាព បានបង្ហាញទឹកចិត្តសប្បាយរីករាយ​ក្រោយ​ពីឃើញ​ការអភិវឌ្ឍនៅតាមព្រំដែន ។ ជាក់ស្តែងលោកបានមកដល់ច្រកទ្វារ​អន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ មានខ្លោងទ្វារ​បង្ហាញ​ភាព​ច្បាស់លាស់​មានព្រំប្រទល់ប្រទេសទាំង២,មានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យភ្ញៀវមានប៉ាស្ព័រ,លិខិត(ពុំចេញ-ចូលដោយសេរីទេ)រថយន្តឆ្លង​កាត់ដឹក​ទំនិញផ្សេងៗ៕ដោយ៖គតិយុត្ត

  • កម្ពុជាបន្ថែមសកម្មភាពថ្មីចំនួន៣ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា

    កម្ពុជាបន្ថែមសកម្មភាពថ្មីចំនួន៣ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា

    ភ្នំពេញ៖កម្ពុជាបន្ថែមសកម្មភាពថ្មីចំនួន៣ ក្នុងផែនការសកម្មភាព​សៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញា​អូតាវ៉ា ដែលផ្តោតសំខាន់លើបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំង​មនុស្សកែឆ្នៃ។ យោងតាមការបញ្ជាក់ដោយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញា​អូតាវ៉ាឆ្នាំ២០២៤ បានពន្យល់ថា ការបន្ថែមសកម្មភាពចំនួន៣នេះ គឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។ ការថ្លែងរបស់ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋ​មន្រ្តី លី ធុជ បានធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិគ្រោះ​យោបល់ ផ្តល់ធាតុចូលលើផែនការសៀមរាប-អង្គរ ឆ្នាំ២០២៥-​២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាម​គ្រាប់មី​ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីស្នាក់ការអាជ្ញាធរ​មីនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តថា ដើម្បីឱ្យការអនុវត្ត​ផែនការសកម្មភាពសៀមរាប-អង្គរ មានលក្ខណៈគ្រប់ជ្រុងជ្រោយ កម្ពុជាបានខិតខំប្រឹងប្រែងបំពេញបន្ថែម និងប្រមូលធាតុចូល​ប្រកបដោយការយកចិត្តទុកដាក់ពីគ្រប់វេទិកា ទាំងផ្លូវការ និងក្រៅ​ផ្លូវការ ក្នុងនោះរួមមានសន្និសីទថ្នាក់តំបន់ កិច្ចប្រជុំរដ្ឋភាគី កិច្ចប្រជុំ​ដៃគូ សិក្ខាសាលា ជំនួបពហុភាគី និងជំនួបទ្វេភាគីជាដើម ។ នៅជា​មួយគ្នានោះ កម្ពុជាបានដាក់បន្ថែមសកម្មភាពថ្មីសំខាន់ចំនួន៣ ក្នុង​ផែនការសកម្មភាពសៀមរាប-អង្គរ…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ មហោស្រពស្ថាបត្យកម្មកម្ពុជា ជាការបើកទំព័រ នៃសហសម័យកម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ មហោស្រពស្ថាបត្យកម្មកម្ពុជា ជាការបើកទំព័រ នៃសហសម័យកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកពិធីមហោស្រពស្ថាបត្យកម្មកម្ពុជា ដែលគ្រោង​នឹងរៀបចំនាពេលខាងមុខ ថាជាដំណើរមួយដ៏ត្រឹមត្រូវលើវិថីនៃដំណើររបស់កម្ពុជា និងបានចាត់ទុកក្រុមហ៊ុនដែលមានបំណងជួយឧបត្ថម្ភការរៀបចំពិធីមហោស្រពស្ថាបត្យកម្មកម្ពុជា ថាជាការចូលរួមដ៏មានសារៈសំខាន់ ដែលមិនគ្រាន់តែជាការឧបត្ថម្ភ​ពិធី​មហោស្រពឱ្យដំណើរការដោយរលូនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមដើម្បីឱ្យវិស័យ​ស្ថាបត្យកម្មឆ្ពោះទៅមុខក៏ដូចជាជួយជំរុញឱ្យដំណើររបស់កម្ពុជាទទួលបានជោគជ័យនិងជាការបើកទំព័រនៃសហសម័យកម្ពុជាផងដែរ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនដែលមានបំណងជួយឧបត្ថម្ភការរៀបចំពិធីមហោស្រពស្ថាបត្យកម្មកម្ពុជាដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា យើងទាំងអស់គ្នា បាននិងកំពុងតាក់តែងជីវិតរបស់យើងក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយល្អប្រសើរ ជាពេលវេលាដ៏សមស្របដែលមិនធ្លាប់ មានក្នុងប្រវត្តិ សាស្ត្រ រយៈពេល ៥០០ឆ្នាំមកនេះ ។ រាល់ស្ថាបត្យកម្មអគារឪនីមួយៗ ត្រូវផ្សារភ្ជាប់ទៅនឹង ភាព រស់រវើក ភាពស៊ីវីល័យ និងប្រពៃណីទំនៀមទំលាប់បូកបញ្ចូលគ្នាដើម្បី​ឱ្យសមស្រប​ទៅនឹងការវិវត្តន៍នៃសហសម័យកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ឃើញថា នាពេលខាងមុខ កម្ពុជាមានអគារដ៏ស្រស់ស្អាតប្រណីតៗ និងជីវិតរស់នៅក្នុងអគារទាំងនោះពោរពេញ​ដោយភាពស៊ីវិល័យ និងចង់ឱ្យជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាមានពន្លឺសុភមង្គល មានជី​វភាព​ល្អប្រសើររស់នៅដោយភាពសុខក្សេមក្សាន្ត ដូច្នេះការងារនេះតម្រូវឱ្យ​យើងទាំង​អស់គ្នាត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ថាតើយើងត្រូវបោះជំហានទៅមុខដោយរបៀបណាក្នុងការកសាងសង្គមជាតិអោយកាន់តែល្អប្រសើរ ៕ ដោយ /…

  • ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានក្រុងកំពង់ចាម បើកវេទិកា​សាធារណៈ​ នៅសង្កាត់វាលវង់​

    ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានក្រុងកំពង់ចាម បើកវេទិកា​សាធារណៈ​ នៅសង្កាត់វាលវង់​

    កំពង់ចាម​៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បាន​បើក​វេទិកាសាធារណៈ​ ដើម្បីត្រួតពិនិត្យ​ និងគាំទ្រការអនុវត្ត​កម្មវិធី​នយោបាយ​​យុទ្ធសាស្ត្របញ្ចកោណដំណាក់​កាលទី១​របស់រាជ​រដ្ឋាភិបាលសម្រាប់នីតិកាលទី៧  និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ ក្នុងវេទិកាដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី​៤​ ខែកញ្ញា​ ឆ្នាំ​២០២៤​  នៅវត្តខេមវ័នបឹងស្នាយ ​ក្នុងសង្កាត់​វាលវង់​ ក្រុងកំពង់ចាម​ ​ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ចំនួន​៨​ ដែលប្រជាពលរដ្ឋបាន លើកឡើង​ រួមមាន​ បញ្ហា​ស្ថាបនា​ប្រពន្ធ​លូ​ ដែល​ប៉ះពាល់​ដល់​ផ្លូវ​ធ្វើ​ដំណើរ​ បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​គល់​ស្ពាន​គីហ្សូណា​ បញ្ហា​សេវក​សេវា​កម្ម​ទឹកស្អាត​ បញ្ហា​ទឹក​លិច​ក្រោម​ផ្ទះ​ សុំ​កសាង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ ។ ល។ ដែល​ត្រូវបានដោះស្រាយនៅនឹងកន្លែងតែម្ដង។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលបានដឹកនាំប្រទេសជាង​មួយឆ្នាំមកនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទីមួយ និងបានដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៩ ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះទៅ​ការដោះ​ស្រាយ​បញ្ហាជូនប្រជាពលរដ្ឋ…

  • កម្ពុជា-ថៃ បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបន្តថែរក្សា ពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ

    កម្ពុជា-ថៃ បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបន្តថែរក្សា ពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ

    (ភ្នំពេញ)៖ ខណៈអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ ប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត ដែលបានខិតខំ បន្តថែរក្សា ពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយឱ្យ ក្នុងនោះ ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ថ្នាក់បច្ចេកទេសនៅគ្រប់កម្រិត ការសម្របសម្រួល និងជំរុញពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល អប់រំ និងវប្បធម៌ ជាដើម ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ទោះបីការបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាត្រឹមរយៈពេលពីរឆ្នាំក៏ពិតមែន ប៉ុន្តែបេសកកម្មរបស់ឯកឧត្តម បានស្ថិតនៅក្នុងរបត់ប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជា គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងខែកក្តដា ឆ្នាំ២០២៣ និងការផ្ទេរការដឹកនាំប្រទេស ពីឥស្សរជនជំនាន់មុនដល់ឥស្សរជនបន្តវេនជំនាន់ក្រោយ ប្រកបដោយភាពរលូន និងគ្មានហិង្សា ខុសពីអតីតកាលដែលឱ្យតែមានការផ្លាស់ប្តូរការដឹកនាំម្តងៗ គឺតែងតែមានហិង្សា ផ្ទុះសង្រ្គាមឬចលាចលកើតឡើង…

  • នៅចុងឆ្នាំនេះ ក្រសួងព័ត៌មាននឹងរៀបចំយុទ្ធនា​ការ”និយាយ​ថាទេ​ចំពោះព័ត៌មានក្លែងក្លាយ”

    នៅចុងឆ្នាំនេះ ក្រសួងព័ត៌មាននឹងរៀបចំយុទ្ធនា​ការ”និយាយ​ថាទេ​ចំពោះព័ត៌មានក្លែងក្លាយ”

    ភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំយុទ្ធនាការ​ «និយាយថាទេ​ចំពោះ​ព័ត៌មានក្លែងក្លាយ Say No to Fake News !»នៅចុងឆ្នាំ​នេះ ។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ​​និង​ជាអ្នកនាំ​ពាក្យក្រសួងព័ត៌មាន។ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់​នៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា យុទ្ធនាការក្នុងគោល​បំណង​កាត់​បន្ថយឱ្យមកកម្រិតអប្បបរិមានូវព័ត៌មានក្លែងក្លាយ ។សម្ដៅទៅ​លើព័ត៌មានក្លែងក្លាយ ឯកឧត្តមបានបន្តថា ក្រសួង​ព័ត៌មាន​បាន​កត់ត្រាទុកព័ត៌មានក្លែងក្លាយចំនួនជាង ៣ពាន់ ករណី។រីឯក្នុង​ឆមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងបានកត់ត្រា​ទុកព័ត៌មាន​ក្លែងក្លាយសរុបចំនួន ១,៧០១ ករណី ដែលចំនួននេះបានកើន​ឡើង​ចំនួន ១២ភាគរយ បើប្រៀបធៀបនឹងចំនួនដែលបាន​កត់ត្រា​ទុកក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានចំនួន ១,៥១៩ករណីប៉ុណ្ណោះ។ ឯកឧត្តម ទេព អស្នារិទ្ធ បន្តថា​ ករណីព័ត៌មានក្លែងក្លាយដែលត្រូវ​បានកត់ត្រាទុកទាំងនេះនៅមិនទាន់រាប់បញ្ចូល​ចំនួនករណី​ព័ត៌មាន​ក្លែងក្លាយ ដែលត្រូវបានកត់ត្រាទុកដោយក្រសួង-ស្ថាប័ន ឬអង្គភាព​ផ្សេងទៀតទេ។ ដូច្នេះ យើងគ្រប់គ្នាចាំបាច់ត្រូវចូលរួម​គ្នាទប់​ស្កាត់​ហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតចេញពីព័ត៌មានក្លែងក្លាយ​ទាំងនោះ ដើម្បីសង្គមគ្រួសារ និងជាតិកម្ពុជាយើង។ ទាក់ទងនឹងព័ត៌មានក្លែងក្លាយនេះដែរ នៅក្នុងពិធីបើកសន្និសីទកំពូល​សារព័ត៌មានអាស៊ីលើកទី១៩ ដែលរៀបចំឡើងដោយ​វិទ្យា​ស្ថាន​អាស៊ី-ប៉ាស៊ីហ្វិក​ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ(AIBD)កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ពីទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ឯកឧត្តម នេត្រ ភក្រ្តា…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រគល់កុំព្យូទ័រចំនួន ២៨៧គ្រឿង ដល់ក្រសួងយុត្តិធម៌សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រគល់កុំព្យូទ័រចំនួន ២៨៧គ្រឿង ដល់ក្រសួងយុត្តិធម៌សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ បានប្រគល់កុំព្យូទ័រចំនួន ២៨៧គ្រឿង ដល់ក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ដែលពិធីប្រគល់-ទទួលកុំព្យូទ័រនេះ បានប្រារព្វធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅទីស្តីការក្រសួងយុត្តិធម៌ ។ ពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន ២៨៧គ្រឿងនេះ គឺបានធ្វើឡើងដោយផ្អែកតាមស្មារតី នៃអនុស្សរណៈនៃការយោគ យល់រវាងក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចុះជាមួយគ្នា ក្នុងគោលបំណងរួមសហការគ្នាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជម្រុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានសហការ សម្របសម្រួល លើការងារជួយពង្រឹងការធ្វើទំនើបកម្ម និងជម្រុញបរិវត្តកម្មឌីជីថលដល់ក្រសួងយុត្តិធម៌ ដើម្បីពង្រឹង និងពន្លឿនការងារឲ្យកាន់តែងាយស្រួល និងប្រសើរឡើងថែមមួយកម្រិតទៀត។ ការជំរុញបរិវត្តកម្មឌីជីថលនៅក្រសួងយុត្តិធម៌ និងរួមចំណែកកសាង រដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល…

  • ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន

    ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន

    (ភ្នំពេញ)ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើ​ភ្នំគូលែន ដែលកំពុងរងការខូចខាតរចនាសម្ពន្ធមួយចំនួនឱ្យបានរឹងមាំឡើងវិញ។ បើតាមប្រភពពីអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា ប្រាសាទអូរផ្អុង ដែលកសាងឡើងពីឥដ្ឋ បច្ចុប្បន្ន មានស្នាមប្រេះហែកកាន់តែធំ​ធ្វើឱ្យដុំ​ឥដ្ឋជាច្រើនប្រឈមនឹងការជ្រុះធ្លាក់ ហើយជញ្ជាំងឥដ្ឋផ្នែកខ្លះក៏កំពុងជ្រុះធ្លាក់ដែល​ឈាន​ទៅរកបាត់ទម្រង់ដើមនៃប្រាសាទ។ លោក ពុទ្ធ សុទ្ធ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុលបានបញ្ជាក់ប្រាប់ថា ក្រុមការងារ​កំពុងរៀបចំជួសជុលប្រាសាទអូរផ្អុងនេះ ជាច្រើនផ្នែក ដូចជា ពង្រឹងខឿន​ផ្នែក​ខាង​ក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងឥដ្ឋលើស៊ុមទ្វារ ជើងជញ្ជាំងដែលពុកផុយទាំង​បួនជ្រុង ដំបូលរបស់រួតទី៣ ជួសជុលស្នាមប្រេះ លុបថ្នក់ទឹក ព្រមទាំងទល់ទ្រប្រាង្គ និងសម្អាតដោយដកកូនរុក្ខជាតិដែលដុះលើជញ្ជាំងប្រាសាទផង។ លោកបានបន្តឱ្យដឹងថា ប្រាសាទនេះ រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀង និងរុក្ខ​ជាតិ ដែលដុះចាក់ឬសធ្វើឱ្យគ្រឹះស្រុត បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង។ បញ្ហាសំណើមក៏ធ្វើឱ្យខឿនរបស់ប្រាសាទពុកផុយ។ កាលពីឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការជួសជុលប្រាសាទអូរផ្អុងម្ដង​មក​ហើយ ដោយការជួសជុលកាលណោះ គឺពង្រឹងផ្នែកខាងក្រៅនៃជញ្ជាំងទាំង៤ជ្រុង និងជួសជុលរួតទី១និងទី២។ គួរបញ្ជាក់ថាប្រាសាទអូរផ្អុង គឺជាក្រុមប្រាសាទមួយ ក្នុងចំណោមប្រាសាទផ្សេងទៀត​នៅលើភ្នំគូលែន ដូចជា ប្រាសាទដំរីក្រាប ប្រាសាទរោងចិនអ្នកតា និងប្រាសាទខ្ទីង​ស្លាប់។ល។ ប្រាសាទនេះ បានកសាងឡើង នៅលើទីខ្ពស់ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ អំឡុងសតវត្សរ៍ទី៨នៃគ្រីស្ដសករាជ៕ ដោយ…

  • លទ្ធផលបណ្តោះអាសន្នថ្ងៃទី៣ ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង ៩ពាន់នាក់ និងអ្នក​ដែល​ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជាង ១ម៉ឺននាក់

    លទ្ធផលបណ្តោះអាសន្នថ្ងៃទី៣ ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង ៩ពាន់នាក់ និងអ្នក​ដែល​ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជាង ១ម៉ឺននាក់

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានបង្ហាញ​ពីលទ្ធផល​បណ្តោះអាសន្នថ្ងៃទី៣ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទូទាំងប្រទេសដោយ ប្រជាពលរដ្ឋចុះឈ្មោះ​បោះ​ឆ្នោតថ្មី មានចំនួន ៩.០៩២ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១១.២០១ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១.២៥៣ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៧៥៦ នាក់។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.នៅថ្ងៃទី៤ ខែកញ្ញាបានឱ្យដឹងដែរថាចំពោះ លទ្ធផលសរុបរយៈពេល ៣ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣៣.៧៧៨ នាក់ អ្នកដែលនឹងត្រូវលុប​ឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៨.៣២២ នាក់ អ្នកដែលបានស្នើសុំកែតម្រូវ​ទិន្នន័យ មានចំនួន ៣.២៧៤ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៨.៧០៣ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យមើលសកម្មភាពរៀបចំ​ទីតាំងដី​សម្បទានសង្គមកិច្ច ក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យមើលសកម្មភាពរៀបចំ​ទីតាំងដី​សម្បទានសង្គមកិច្ច ក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញ​ចុះ​ពិនិត្យ​មើលសកម្មភាពរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ការដាំបង្គោលព្រំដីឡូត៍ និងការ​សាងសង់ផ្លូវដី ស្ថិតនៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ដែលបាន​និងកំពុងអភិវឌ្ឍន៍ទៅជាបុរីជនបទនាពេលខាងមុខ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំឱ្យមានការរៀបចំដាំដើម​ឈើឱ្យ​បាន​ច្រើន និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ នៅក្នុងគម្រោងឱ្យឆាប់រហ័សដើម្បីឲ្យបងប្អូន​ប្រជា​ពលរដ្ឋ ដែលទទួលបានដីដែលជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការ​អភិវឌ្ឍសេដ្ឋកិច្ច នេះ ត្រូវប្រែក្លាយឲ្យទៅជាតំបន់កសិកម្ម បង្កបង្កើនផល លើក​ស្ទួយជីវភាពក្នុងគ្រួសារ ។ សូមបញ្ជាក់ថា តាមរយៈគម្រោង LASED lll រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់​ដីឡូតិ៍​លំនៅដ្ឋាន និងដីឡូតិ៍កសិកម្ម ដល់ប្រជាពលរដ្ឋ ២៤៩គ្រួសារ ឃុំប្រស្នឹប ស្រុក​រលាផ្អៀ ខេត្តកំពង់ឆ្នាំង ក្នុងនោះបានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធទឹក-ភ្លើង ងាយស្រួលក្នុងការរស់នៅ និងប្រកបរបរទទួលទាន ។ គួររំលឹកផងដែរថា ការចាប់ឆ្នោតជ្រើសរើសយកដីឡូតិ៍លំនៅដ្ឋាន និងដីឡូតិ៍កសិកម្ម នៃ​កម្មវិធីសម្បទានដីសង្គមកិច្ច នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច ដំណាក់កាលទី៣…