Category: នយោបាយ

  • ប្រធានសហព័ន្ធសន្តិភាពសកលអន្តរជាតិ ៖ សន្តិភាព និងការបង្រួបបង្រួមជាតិ បានអនុវត្តនៅកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់អន្តរជាតិសិក្សាស្វែងយល់ និងធ្វើជាគំរូ

    ប្រធានសហព័ន្ធសន្តិភាពសកលអន្តរជាតិ ៖ សន្តិភាព និងការបង្រួបបង្រួមជាតិ បានអនុវត្តនៅកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់អន្តរជាតិសិក្សាស្វែងយល់ និងធ្វើជាគំរូ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់សហព័ន្ធសន្តិភាពសកល សមាគមអន្តរជាតិនៃសភាដើម្បីសន្តិភាព ដឹកនាំដោយ លោក ឆាល យ៉ាង(Charles Yang) ប្រធានសហព័ន្ធសន្តិភាពសកលអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។ ជំនួបនោះភាគីទាំងពីរបានពិគ្រោះយោបល់លើខ្លឹមសារធម្មនុញ្ញសន្តិភាព (Pea ce Charter) ដែលជាឯកសារស្នូលសម្រាប់សម័យប្រជុំពេញអង្គ សភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៤ ។ សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះសកម្មជនស្វែងរកសន្តិភាព មកពីបណ្តាប្រទេសជាច្រើន ដូចជាសាធារណរដ្ឋកូរ៉េ អាមេរិក ឥណ្ឌា ជាដើមនោះ បានមកដល់កម្ពុជា នាឱកាសនេះ ដើម្បីផ្លាស់ប្តូរយោបល់ជាធាតុចូលដ៏សំខាន់ទៅលើការកសាងធម្មនុញ្ញសន្តិភាព ដែលជាឯកសារសំខាន់មួយក្នុងការកសាងការពារសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយចីរភាព ជូនប្រជាជនទូទាំងសកលលោក ស្របពេលដែលស្ថានការណ៍ពិភពលោកកំពុងរងនូវភាពផុយស្រួយ មានហានិភ័យខ្ពស់ និងសណ្តាប់ធ្នាប់សកលធ្លាក់ចុះនោះ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្រាប់កម្ពុជាសន្តិភាពពិតជាមានតម្លៃធំធេង។ សន្តិភាពនៅកម្ពុជា បានមកដោយលំបាក ក្រោយពីប្រទេសជាតិបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ និងរបបប្រល័យពូជសាសន៍ ធ្វើឱ្យសង្គមជាតិបែកបាក់…

  • ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី អញ្ជើញមក បំពេញទស្សនកិច្ចការងារនៅកម្ពុជា

    ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី អញ្ជើញមក បំពេញទស្សនកិច្ចការងារនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានអញ្ជើញមកបំពេញ​ទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។ ដំណើរទស្សនកិច្ចនេះ គូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អ នៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៃប្រទេសទាំងពីរ ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Prabowo Subianto នឹងមាន​ជំនួប​សម្តែងការគួរ​សមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខ​រដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ៕ ដោយ ៖ សួង ពិសិដ្ឋ

  • ឯកឧត្តម សុខ សូកេន ចូលរួមកិច្ចប្រជុំត្រីភាគី ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា​

    ឯកឧត្តម សុខ សូកេន ចូលរួមកិច្ចប្រជុំត្រីភាគី ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា​

    ភ្នំពេញ, ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា​ ដឹកនាំដោយឯកឧត្តម​ Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមទេសចរណ៍នៃប្រទេសចិន​ ដឹកនាំដោយលោកស្រី Zheng Lijuan ប្រធានទីភ្នាក់ងារទេសចរណ៍ដែលធំបំផុតនៅប្រទេសចិន តាមប្រព័ន្ធបច្ចេកវិទ្យា VOOV នៅទីស្ដីការក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះ បានប្តេជ្ញារួមគ្នាដើម្បីជំរុញការតភ្ជាប់ជើងហោះហើរ រវាងប្រទេសកម្ពុជា និងប្រទេសចិនឱ្យបានកាន់តែច្រើន ក៏ដូចជាការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃប្រទេសកម្ពុជា ទៅលើបណ្តាញសង្គមនៅប្រទេសចិន សំដៅជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ ចាន់ វិចិត្រ

  • កម្ពុជា និងកាហ្សាក់ស្ថាន ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

    កម្ពុជា និងកាហ្សាក់ស្ថាន ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សោម វិសាល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កាណាត់ ទូមីសហ្ស ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសា​ធារណរដ្ឋកាហ្សាក់ស្ថាន ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ បានប្តេជ្ញាលើក កម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត និងគាំទ្រគ្នា ទៅវិញទៅមក ទាំងក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និងពហុភាគី រវាងប្រទេសទាំងពីរ ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែង នូវការអបអរសាទរឯកឧត្តម កាណាត់ ទូមីសហ្ស ចំពោះការទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានថ្មី ប្រចាំកម្ពុជា និងបានបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមសហការជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតកាហ្សាក់ស្ថាន ដើម្បីលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ។ ភាគីទាំងពីរ បានពិនិត្យការវិវត្តនៃទំនាក់ទំនងទ្វេភាគី និងឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំ។ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ ពាក់ព័ន្ធនឹងការចាប់ផ្តើមពិភាក្សាគ្នាទ្បើងវិញ…

  • សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីអញ្ជើញផ្តល់ភ្លើងបូជា​សពសម្តេចចៅហ្វាវាំង គង់ សំអុល

    សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីអញ្ជើញផ្តល់ភ្លើងបូជា​សពសម្តេចចៅហ្វាវាំង គង់ សំអុល

    ភ្នំពេញ៖ សពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានរៀបចំពិធីបូជានៅវត្តជម្ពូវ័ន នាព្រឹកថ្ងៃសុក្រទី៦ ខែកញ្ញា ឆ្នាំ​២០២៤ បន្ទាប់ពីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលផល​បុណ្យជូនវិញ្ញាណក្ខន្ធ នៅគេហដ្ឋានអស់រយៈ​ពេលប្រមាណ ៥ថ្ងៃ ។ ពិធីបូជាសពត្រូវបានរៀបចំឡើងប្រកបដោយកិត្តិយសឧត្តុង្គឧត្តមបំផុតឱ្យស័ក្តិសមទៅវីរភាព និងស្នាដៃជាច្រើនដែល​សម្តេច​ចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល បានខិតខំបំពេញអស់កម្លាំង​កាយចិត្តក្នុងមួយជន្មាយុរបស់សម្តេច។ក្នុងពិធី​បូជាសពទទួលបាន​ការនិមន្តចូលរួមពីសម្តេចព្រះសង្ឃ ព្រះសង្ឃប្រមាណ ៩៤អង្គ មានការអញ្ជើញចូល​រួមពីសម្តេច​អគ្គមហាសេនាតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន​ព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល ឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន​រូបទៀត ។ ក្រោយពេលគោរពវិញ្ញាណក្ខន្ធពីសំណាក់ភ្ញៀវកិត្តិយសហើយនោះ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល និងកុលបុត្រ កុលធីតា អញ្ជើញសុំភ្លើងពីសម្តេចព្រះសង្ឃនាយកស្តីទី…

  • កម្ពុជា ទទួលបានហិរញ្ញប្បទាន ទឹកប្រាក់ ២លានដុល្លារ សម្រាប់គម្រោងចំនួន៨ ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤

    កម្ពុជា ទទួលបានហិរញ្ញប្បទាន ទឹកប្រាក់ ២លានដុល្លារ សម្រាប់គម្រោងចំនួន៨ ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤

    (ភ្នំពេញ)៖ កម្ពុជា ទទួលបានហិរញ្ញប្បទាន ដែលមានទឹកប្រាក់ ប្រមាណ ២លានដុល្លារ​អាមេរិក សម្រាប់គម្រោងចំនួន៨ ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ ។ កម្ពុជា ទទួលបានហិរញ្ញប្បទាន ធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង​ស្តីពី​មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម សុខចិន្តាសោភា ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃសាធារណរដ្ឋប្រជាមានិតចិន ។ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ កម្ពុជា​ទទួល​បាន ហិរញ្ញប្បទាន ដែលមានទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក សម្រាប់​គម្រោងចំនួន៨ ដែលផ្តោតលើផ្នែក ទេសចរណ៍ សកម្មភាពមីន កសិកម្ម អភិវឌ្ឍន៍ជន​បទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋ​កិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការកសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។ កិច្ចសហប្រតិបត្តិការនេះបញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការ​ជាមួយប្រទេសមេគង្គ-ឡានឆាង។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែង​អំណរ​គុណចំពោះប្រទេសចិន ដែលបានបន្តគាំទ្រកម្ពុជា និងប្រទេសសមាជិកមេគង្គផ្សេង​ទៀតតាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបាន​រួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងបណ្តាប្រទេសក្នុង​អនុតំបន់ទន្លេមេគង្គ…

  • រោងចក្រសហគ្រាសចំនួន ៣កន្លែងធំៗបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ ដែលប៉ះពាល់ដល់បរិស្ថាន ខណៈក្រសួងចាប់ផ្តើមអនុវត្តច្បាប់

    រោងចក្រសហគ្រាសចំនួន ៣កន្លែងធំៗបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ ដែលប៉ះពាល់ដល់បរិស្ថាន ខណៈក្រសួងចាប់ផ្តើមអនុវត្តច្បាប់

    (ភ្នំពេញ)៖ រោងចក្រសហគ្រាសចំនួន ៣កន្លែងធំៗ នៅខេត្តស្វាយរៀង និងនៅខេត្តបាត់ដំបង គឺក្រុមហ៊ុន Hi blue Washing Process Co., Ltd ដែលជាឧស្សាហកម្មបោកគក់ខោប៊យ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានបំពាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ភាពស្អាតក្នុងដែនទឹកស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងបានបង្ហាញនូវភាពស្មោះត្រង់ក្នុងការបញញចេញសំណល់រាវក្រោយការស ម្អាតរួចរបស់ខ្លួនសម្រាប់ជូនមន្ត្រីអធិការកិច្ចក្រសួងធ្វើការតាមដានពីចម្ងាយនូវដំណើរការបញ្ចេញសំណល់រាវរបស់ខ្លួន។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្ននាំពាក្យក្រសួងបរិស្ថាន បានគូស​បញ្ជាក់ថា ក្រសួងបរិស្ថាន ក៏បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ដែលមិនទាន់បានអនុវត្តការបំពាក់ឧបករណ៍​ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ ត្រូវរួសរាន់ធ្វើការបំពាក់ឧបករណ៍នេះ ចាប់ពីពេលនេះតទៅ។ ក្នុងករណីខកខាន មិនបានធ្វើការបំពាក់ដូចបានកំណត់នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ១០០% ដោយមិនមានការលើកលែងឡើយ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុល​សក្តា​នុពល ដែលតម្រូវឱ្យរោងចក្រ…

  • ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តឱ្យក្រុមការងារសិក្សាបន្ថែមពីទីតាំងផ្សេងៗ​ច្រើនទៀត​ក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្រ្ត ដើម្បីកៀរគរភាគីពាក់ព័ន្ធឱ្យគាំទ្រនៅក្នុងការ​អនុវត្ត ជីវម៉ាស (Biomass)

    ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តឱ្យក្រុមការងារសិក្សាបន្ថែមពីទីតាំងផ្សេងៗ​ច្រើនទៀត​ក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្រ្ត ដើម្បីកៀរគរភាគីពាក់ព័ន្ធឱ្យគាំទ្រនៅក្នុងការ​អនុវត្ត ជីវម៉ាស (Biomass)

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅទីស្តីការ​ក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ។ បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារ​គម្រោងបានលើកទឹកចិត្តឱ្យក្រុមការងារសិក្សាបន្ថែមពីទីតាំងផ្សេងៗច្រើនទៀតក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្រ្តដើម្បីកៀរគរភាគីពាក់ព័ន្ធឱ្យគាំទ្រនៅក្នុងការអនុវត្ត ពិនិត្យ​លទ្ធភាពក្នុងការចាប់ផ្តើមការងារពីធ្យូងជីវៈ (Biochar) ដោយធ្វើយ៉ាងណា​ផ្ដល់​ផលចំណេញដល់កសិករ នឹងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមការងារសិក្សាបន្ថែមពីទីតាំងផ្សេងៗ​ច្រើនទៀត​ក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្រ្តដើម្បីកៀរគរភាគីពាក់ព័ន្ធឱ្យគាំទ្រនៅ​ក្នុងការអនុវត្តគម្រោងនេះ ។ សូមបញ្ជាក់​​ជូនថាជីវម៉ាស (Biomass) គឺជាសរីរាង្គដែលមាននៅក្នុងរុក្ខជាតិ កាកសំណល់សត្វ ដំណាំកសិកម្ម និងសំណល់ឧស្សាហកម្ម ហើយជាធម្មតា​ត្រូវបានបំប្លែងទៅជីវឧស្ម័ន និងជីវឥន្ធនៈសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • កម្ពុជាបើកចំហរ និងស្វាគមន៍អ្នកវិនិយោគ មកលើការកែច្នៃកសិផលកម្ពុជា ដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ

    កម្ពុជាបើកចំហរ និងស្វាគមន៍អ្នកវិនិយោគ មកលើការកែច្នៃកសិផលកម្ពុជា ដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ

    (ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម នឹងពិភ្សាការងារ ជាមួយឯកឧត្តម វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុង ការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ ក្នុងនោះក៏មានវិស័យកសិកម្មតាមរយៈច្រកមច្ឆានិងអង្ករ (Rice and Fish Corridor) សម្រាប់ការអភិវឌ្ឍកសិកម្មរវាងប្រទេសទាំងពីរឱ្យទទួលបាននូវប្រសិទ្ធភាព និងមានលទ្ធផលផ្លែផ្កា។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាបើកចំហរ និងស្វាគមន៍អ្នកវិនិយោគមកលើការកែច្នៃកសិផលកម្ពុជា ដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ ដែលមានគុណភាពល្អប្រណិត មានរសជាតិឆ្ងាញ់ ដែលអ្នកវិនិយោគចិនអាចពិចារណាវិនិយោគនៅកម្ពុជា។ តាមរយៈការវិនិយោគនៅកម្ពុជាដោយផ្ទាល់ អ្នកវិនិយោគនឹងទទួលបានផលចំណេញទាំងនៅលើទីផ្សារចិននិងទីផ្សារអន្តរជាតិ និងអាចជួយលើក កម្ពស់ជីវភាពរបស់កសិករកម្ពុជាថែមទៀត ។តបតាមសំណើរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានស្វាគមន៍ចំពោះទស្សនកិច្ចរបស់…

  • ព្រឹទ្ធសភា បើកសម័យប្រជុំជាវិសាមញ្ញនីតិកាលទី៥ នៅរសៀលថ្ងៃស្អែក ដើម្បីបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប

    ព្រឹទ្ធសភា បើកសម័យប្រជុំជាវិសាមញ្ញនីតិកាលទី៥ នៅរសៀលថ្ងៃស្អែក ដើម្បីបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប

    (ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃព្រឹកទី៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទីរសៀល ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ ៕ ដោយ ៖ វណ្ណលុក