Category: នយោបាយ

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់ការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាល​ដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ

    ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការ​ណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូន​ដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធ​វីដេអូសន្និសីទ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានសមាសភាព​ចូលរួមសរុបចំនួន ៣៩០៣នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុងវិស័យ សុខាភិបាលគ្រប់ ឋានានុក្រមឱ្យចាប់អារម្មណ៍ថា វិស័យសុខាភិបាល គឺជាឧស្សាហកម្មនៃសេវាកម្ម ដូច្នេះ មន្ទីរពេទ្យគ្រប់កម្រិត និង មណ្ឌល សុខភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ រៀបចំការផ្តល់សេវា របស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពជាជំហ៊ានៗ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនដល់មន្ទីរពេទ្យ ជាពិសេស​សម្រាប់​មន្ទីរពេទ្យបង្អែកស្រុក ខេត្ត គ្រប់កម្រិត ឱ្យបង្កើត​យន្តការពិនិត្យ និងព្យាបាល​ជំងឺ​ដោយក្រុមគ្រូពេទ្យដែលមានពហុជំនាញ ជួបជជែក​ពិភាក្សាគ្នា​លើការផ្តល់រោគ​វិនិច្ឆ័យ-វិធីសាស្ត្រព្យាបាល និងការតសមដានបន្ត។ ក្នុងការអនុវត្ត​គំនិតផ្តួច​ផ្តើម​នេះ ថ្នាក់ដឹកនាំនៅតាមឋានានុក្រមបន្តបន្ទាប់ត្រូវចូលរួមអនុវត្តទៅតាមតួនាទី និងភារកិច្ច ដើម្បីធានាឱ្យមានខ្សែគណនេយ្យភាពពីប្រធានស្ថាប័ន រហូតដល់​អ្នកអនុវត្តផ្ទាល់នៅតាមមន្ទីរពេទ្យ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី​ បានអនុញ្ញាតដល់ក្រុមការងារមណ្ឌលសុខភាព​ចំណារក្រោម​នៃមន្ទីរសុខភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ដើម្បីបង្ហាញពីការ​ប្រើប្រាស់ PDIA សម្រាប់បង្កើនការមកប្រើប្រាស់សេវានៅមណ្ឌលសុខភាព និងមណ្ឌលសុខភាពស្លា នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានបង្ហាញ​ពីការប្រើប្រាស់ PDIA សម្រាប់បង្កើនការស្រាវជ្រាវរកអ្នកជំងឺទឹកនោមផ្អែម​នៅក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាព ៕ ដោយ ៖…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបន្តផ្តល់គោលនយោបាយអនុគ្រោះនានា ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់កម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបន្តផ្តល់គោលនយោបាយអនុគ្រោះនានា ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់កម្ពុជា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។ រាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យ ស្រូវអង្ករ និងបានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និង ការនាំចេញអង្ករ ហើយទន្ទឹមនេះ ការនាំចូល បរិក្ខារកសិកម្ម និង គ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែង។ រដ្ឋនៅតែបន្តយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើម ដូចជាការកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម, រោងម៉ាស៊ីនកិនស្រូវ ដែលកិនកែច្នៃបម្រើការនាំចេញ និងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ ក្រៅពីកត្តាទិន្នផល, កម្ពុជាបានពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់ខ្លួន ដោយបានបន្តចែកចាយ និងនាំចេញទៅគោលដៅ ទីផ្សារពិភពលោកចំនួន ២១២ គោលដៅ លើបរិមាណប្រមាណជាង ៦,៦ លានតោនអង្ករ ពីឆ្នាំ ២០១០ មកដល់ឆ្នាំ ២០២៤ ដែលនេះសបញ្ជាក់ឱ្យឃើញថា ការជំរុញដោយសកម្មនៅក្នុងការធ្វើទីផ្សារអង្ករកម្ពុជា ទាំងពីសំណាក់រាជរដ្ឋាភិបាល និង វិស័យឯកជន…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឬស្សី ជាគ្រឿងបង្គំសំណង់ដ៏សំខាន់មួយ ផ្ដល់ឧត្តមប្រយោជន៍ដល់សហគមន៍និងសេដ្ឋកិច្ចជាតិ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឬស្សី ជាគ្រឿងបង្គំសំណង់ដ៏សំខាន់មួយ ផ្ដល់ឧត្តមប្រយោជន៍ដល់សហគមន៍និងសេដ្ឋកិច្ចជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ឬស្សី ជាគ្រឿងបង្គំសំណង់ដ៏សំខាន់មួយ ហើយការកែច្នៃរុក្ខជាតិនេះបន្ថែមទៀតពិតជាផ្ដល់ឧត្តមប្រយោជន៍ដល់សហគមន៍និងសេដ្ឋកិច្ចជាតិ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាគោលនយោបាយជាតិស្ដីពីឬស្សី ដែលរៀបចំដោយគណៈស្ថាបត្យករកម្ពុជា សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តម ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា បានឲ្យដឹងថា សិក្ខាសាលាស្តីពី “គោលនយោបាលជាតិស្តីពីឬស្សី» រៀបចំឡើងដើម្បីចូលរួមចំណែកលើកគុណតម្លៃវិស័យស្ថាបត្យកម្មឬស្សី ស្មាច់ និងរុក្ខជាតិផ្សេងៗ ក្នុងនោះក៏បង្ហាយពីផលប្រយោជន៍នៃការប្រើប្រាស់សម្ភារៈសំណង់ គ្រឿងបង្គំ សំណង់អំពីឬស្សី សម្ភារៈប្រើប្រាស់ក្នុងវិស័យសិប្បកម្ម សិល្បៈ ប្រពៃណី ទំនាមទំលាប់ និងការរស់នៅប្រចាំថ្ងៃ របស់ប្រជាជន ព្រមទាំងក្នុងគោលបំណងបង្កើនសេដ្ឋកិច្ចជាតិរួមមានៈ ការដាំដុះ ការកែឆ្នៃនិងការផលិត និង ការនាំចេញ ដែលជាផ្នែកមួយជួយដល់សេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ លក្ខណៈពិសេសមួយ របស់ក្រសួងមុខងារសាធារណៈ គឺ សុខដុមនីយកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ លក្ខណៈពិសេសមួយ របស់ក្រសួងមុខងារសាធារណៈ គឺ សុខដុមនីយកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ

    (ភ្នំពេញ)៖ មានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាព​មន្ត្រីរាជការក្រសួងមុខងារសាធារណៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងនូវអនុសាសន៍គន្លឹះជាច្រើន ជូនដល់សិក្ខាកាមសម្រាប់ជាពុទ្ធិ និងការតម្រង់ទិស ក្នុងឧត្តមភាពជាមន្ត្រីរាជការ។ ក្រៅពីរំលេចពីសមិទ្ធផលដែលក្រសួងមុខងារសាធារណៈសម្រេចបាន ក្នុងនាមជា​សេនាធិការ របស់រាជរដ្ឋាភិបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​ចំណុចពិសេស របស់ក្រសួងមុខងារសាធារណៈចំនួន ៣ចំណុចរួមមាន៖ ទី១. សុខដុមនីយកម្ម នៃថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ។ ទី២. ទឹកចិត្ត ឆន្ទះនៃការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ ។ ទី៣. ការសំឡឹងមើលថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាឱកាសជាជាងបញ្ហា ឬការប្រឈម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកពីចំណុចខាងលើ បន្ថែមថា “ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មិនបានបែងចែកជំនាន់ ឬអ្នកចូលមុនចូលក្រោយនោះទេ ពោលគឺរួមចិត្ត រួមស្មារតីតែមួយនៅក្នុង ក្រសួងមុខងារសាធារណៈ ឆ្ពោះទៅមុខ ហើយអនុវត្តបេសកកម្មក្នុងស្មារតីតែមួយ បំពេញការងាររួមគ្នា ប្រកបដោយជវភាពនៃតួអង្គតែមួយ និងមានការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនេះ ឯកឧត្តមបានបន្តថា “ទឹកចិត្ត ឆន្ទៈនៃការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ បានបំពេញកិច្ចការងារស្នូល និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដោយពុំមានរើសមន្ត្រីថ្មីនោះទេ…

  • គណៈប្រតិភូធុរកិច្ចអាមេរិក ចាប់អារម្មណ៍នាំចេញផលិតផលកសិកម្ម របស់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ

    គណៈប្រតិភូធុរកិច្ចអាមេរិក ចាប់អារម្មណ៍នាំចេញផលិតផលកសិកម្ម របស់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ

    (ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០កញ្ញា លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈ​ប្រតិភូ​ធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរបេសកកម្មធុរកិច្ចនៅ​កម្ពុជា​នាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរក​កាលា​នុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅ កម្ពុជា ដើម្បីនាំ​ចេញ​ផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។ ជាមួយគ្នានេះ គណៈប្រតិភូក៏មានគោលបំណងជំរុញ កិច្ចសហប្រតិបត្តិការក្នុងវិស័យ​អប់រំនៅកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិកបានសម្រេចបង្កើត​ការិយាល័យតំណាងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការសម្របសម្រួលជូន​និស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅសហរដ្ឋអាមេរិកផងដែរ។ សម្ដេចធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក ក្នុងការស្វែង​រក​ឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា​ទៅកាន់ទីផ្សារ​សហរដ្ឋអាមេរិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់និងអាទិភាពរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម ដូចជា កញ្ចប់លើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាម​មូលដ្ឋាន ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីកនិងហេដ្ឋារចនា​សម្ព័ន្ធ សំដៅចូលរួមកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផល​កសិកម្ម​របស់កម្ពុជា។ សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូធុរកិច្ចអាមេរិកឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ…

  • ក្រុមហ៊ុន ហ៊ិននីគែន ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា

    ក្រុមហ៊ុន ហ៊ិននីគែន ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា

    (ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០កញ្ញា លោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) បានគោរពជម្រាបជូន សម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំ និងថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ដែលបានផ្តល់កិច្ចសហការ និងការយកចិត្តទុកដាក់ ដល់ក្រុមហ៊ុន កន្លងមក។ ទន្ទឹមនឹងនេះ លោកអគ្គនាយកប្រចាំតំបន់ បានប្ដេជ្ញាចិត្ត ក្នុងការបន្តការវិនិយោគនៅកម្ពុជា ដោយអនុវត្ត តាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចូលរួមការពារ អ្នកប្រើប្រាស់ និងរួមចំណែកលើកកម្ពស់ការទទួលខុសត្រូវ ក្នុងសង្គម រួមទាំងកិច្ចការពារបរិស្ថាន។ សូមជម្រាបថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (Heineken Cambodia) មានវត្តមាននៅកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ ហើយមានវឌ្ឍនភាពក្នុងដំណើរអាជីវកម្មប្រកបដោយភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើន។ ជាមួយគ្នានេះ ការចូលរួមចំណែករបស់ក្រុមហ៊ុន ក៏បានលើកកម្ពស់ដល់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងអាជីវកម្មលើទីផ្សារជាច្រើន។ នៅក្នុងជំនួបនេះដែរ…

  • កម្ពុជា ចិន ពិភាក្សាគ្នាអំពីការរកមធ្យោបាយក្នុងការជំរុញ កិច្ចសហប្រតិបត្តិការអាស៊ាន-ចិនបន្ថែមទៀត

    កម្ពុជា ចិន ពិភាក្សាគ្នាអំពីការរកមធ្យោបាយក្នុងការជំរុញ កិច្ចសហប្រតិបត្តិការអាស៊ាន-ចិនបន្ថែមទៀត

    (ភ្នំពេញ)៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ាន របស់កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nong Rong អនុប្រធាននៃការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តម Nong Rong បានពិភាក្សាអំពីទំនាក់ទំនងកម្ពុជា និងចិន ក៏ដូចជាទំនាក់ទំនងអាស៊ាន-ចិន ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើឱ្យស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវវិស័យសក្តានុពលទ្វេភាគី នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលរួមមាន សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង អន្តរកាលបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ និងការអភិវឌ្ឍនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងឡូជីស្ទិក តាមរយៈពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីការស្វែងរកមធ្យោបាយ ក្នុងការបង្កើតគម្រោង​ជាក់ស្តែងសម្រាប់អនុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនបន្ថែមទៀត ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ៕ ដោយ…

  • ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង ចាត់ទុកប្រទេសទាំងពីរ ជាដន្លងនឹងគ្នា និងឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តការលើគ្រប់វិស័យ

    ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង ចាត់ទុកប្រទេសទាំងពីរ ជាដន្លងនឹងគ្នា និងឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តការលើគ្រប់វិស័យ

    (ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានចាត់ទុកប្រទេសទាំងពីរ ជាដន្លងនឹងគ្នា និងឯកភាពគ្នាពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ។ ការឯកភាពគ្នារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានកើតឡើងនៅក្នុងជំនួបពិភាក្សាការងារ នៅវិមានរដ្ឋសភាសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» នៅសាធារណៈរដ្ឋកូរ៉េ ។ នៅក្នុងជំនួបនេះ ឯកឧត្តម អ៊ូ វ៉ន់ស៊ីក បានសម្ដែងការពេញចិត្ត និងរីករាយចំពោះការកើនឡើងនូវទំនាក់ទំនងក្នុងវិស័យ ពាណិជ្ជកម្ម និងវិនិយោគ ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាង សាធារណរដ្ឋកូរ៉េ និងកម្ពុជា មានការកើន ឡើងយ៉ាងខ្លាំង។ ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកន្លងមកនេះ បានបង្កលក្ខណៈកាន់តែ ងាយស្រួល សម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង២០០ បានទៅចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជា កន្លងមក។ ឯកឧត្តម ប្រធានរដ្ឋសភាកូរ៉េ ក៏បានស្នើសុំសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងសម្រួលដល់…

  • ក្រសួងរៀបចំដែនដី និងគណៈស្ថាបត្យករកម្ពុជា ចុះMOU ជាមួយបណ្តាសាកលវិទ្យាល័យ និងអង្គភាពសារព័ត៌មាន ពង្រីកវិសាលភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា លើវិស័យដែនដី

    ក្រសួងរៀបចំដែនដី និងគណៈស្ថាបត្យករកម្ពុជា ចុះMOU ជាមួយបណ្តាសាកលវិទ្យាល័យ និងអង្គភាពសារព័ត៌មាន ពង្រីកវិសាលភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា លើវិស័យដែនដី

    (ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈស្ថាបត្យករកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយបណ្តាសាកលវិទ្យាល័យ និងអង្គភាពសារព័ត៌មាន នឹងពង្រីកវិសាលភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យដែនដីកាន់តែទូលំទូលាយ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារច្បាប់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រុមការងារច្បាប់ និងក្រុមមេធាវីស្ម័គ្រចិត្ត បានធ្វើការទំនាក់ទំនងជាមួយគណៈស្ថាបត្យករកម្ពុជា បណ្ដាសាកលវិទ្យាល័យ និងវិទ្យាស្ថាន ដែលជាគ្រឹះស្ថានឧត្តមសិក្សា និងក្រោយឧត្តមសិក្សា អង្គភាពសារព័ត៌មាន រៀបចំអនុស្សរណៈយោគយល់គ្នាចំនួន២ ដើម្បីឧត្តមប្រយោជន៍ដល់និស្សិត និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកិច្ចសហការលើការអភិវឌ្ឍវិស័យទាំងឡាយក្រោមសមត្ថកិច្ចរបស់ក្រសួង ចូលរួមពង្រឹងសមត្ថភាពអ្នកវិជ្ជាជីវៈ និងបណ្ដុះបណ្ដាលនិស្សិតរបស់សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានគូសបញ្ជាក់ថា គោលបំណងចម្បងនៃការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺដើម្បីប្រមូលផ្ដុំនូវស្ថាប័ន និងបញ្ញាវ័ន្ដ ដែលមានចំណេះ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយគណៈប្រតិភូ ធុរកិច្ចអាមេរិក ដែលមកទស្សនកិច្ចនៅកម្ពុជា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយគណៈប្រតិភូ ធុរកិច្ចអាមេរិក ដែលមកទស្សនកិច្ចនៅកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបជាមួយ គណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូធុរកិច្ចអាមេរិក ដែលបានដឹកនាំក្រុមការងារ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម ជាមួយភាគីពាក់ព័ន្ធ ពិសេស ក្នុងគោលបំណងទិញអង្ករ និងផលិតផលម្ហូបអាហារពីកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារ អាមេរិក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ។ សូមជម្រាបថា យោងតាមស្ថិតិ ពាណិជ្ជកម្ម អន្តរជាតិ របស់ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ ដែល ចេញផ្សាយ កាល ពី ពេល ថ្មីៗ នេះ បានឱ្យដឹងថា រយៈពេល…