Category: នយោបាយ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី នៅវិមានសន្តិភាព

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ លោកស្រី Laurel E. Miller ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។ មូលនិធិអាស៊ី បានក្លាយជាដៃគូកិច្ចសហប្រតិបត្តិការជាមួយ ព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំ គឺនៅឆ្នាំ១៩៩៣ ចាប់តាំងពីប្រទេសកម្ពុជា មិនទាន់ស្គាល់សន្តិភាពពេញលេញនៅឡើយ ។ សូមរំលឹកថា មូលនិធិអាស៊ី កំពុងប្រារព្ធខួបលើកទី ៧០ នៃប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បន្ទាប់ពីបានចំណាយពេល ៧ទសវត្សរ៍ ដើម្បីចូលរួមគាំទ្រ ដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសជាដៃគូ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងជួយគាំទ្រទៅតាមអ្វី ដែលជាបំណងប្រាថ្នារបស់ប្រទេសដៃគូ ។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា បេសកកម្មរបស់មូលនិធិអាស៊ី គឺការប្តេជ្ញាជួយគាំទ្រ ដល់វិស័យអាទិភាពដែលរដ្ឋាភិបាលបានដាក់ចេញ ដែលជាបំណងប្រាថ្នារបស់ប្រទេស…

  • បើកសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦

    បើកសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦

    ឧត្តរមានជ័យ៖ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការប្រារព្ធ សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦ ។ ជាលទ្ធផល អង្គសន្និបាត បានបោះឆ្នោតអនុម័តគាំទ្រ ឯកឧត្តម មាន ចាន់យ៉ាដា ជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦ និងមានអនុប្រធានអចិន្ត្រៃយ៍ ១រូប, អនុប្រធាន ២រូប, ហេរញ្ញិក ១រូប, លេខាធិការ ១រូប និងសមាជិកសមាជិកាចំនួន ៩រូបទៀត។ សមាសភាពគណៈកម្មាធិការសាខា ខេត្តឧត្តរមានជ័យ អាណត្តិទី៦នេះ ក៏ត្រូវបានទទួលស្គាល់ជាផ្លូវការ ពីកាកបាទក្រហមកម្ពុជា ដោយសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ក្នុងនាមជាប្រធានគណៈកម្មាធិការថ្មីនៃសាខាកាកបាទក្រហមកម្ពុជា…

  • នាយករដ្ឋមន្ត្រី ណែនាំបងប្អូន ពូ មីង អុំ និងលោកតា លោកយាយទាំងអស់ ឱ្យស្គាល់ចម្ការកៅស៊ូ ដែលមានវ័យ ១០០ឆ្នាំ នៅកម្ពុជា

    នាយករដ្ឋមន្ត្រី ណែនាំបងប្អូន ពូ មីង អុំ និងលោកតា លោកយាយទាំងអស់ ឱ្យស្គាល់ចម្ការកៅស៊ូ ដែលមានវ័យ ១០០ឆ្នាំ នៅកម្ពុជា

    ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៩កញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំបងប្អូន ពូ មីង អុំ និងលោកតា លោកយាយទាំងអស់ ឱ្យស្គាល់ចម្ការកៅស៊ូ ដែលមានវ័យ ១០០ឆ្នាំ នៅកម្ពុជា ។ សម្ដេចធិបតី បានលើកឡើងលើបណ្ដាញសង្គមដូច្នេះថា ១០០ឆ្នាំ នៃដំណាំកៅស៊ូនៅកម្ពុជា ។ ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដោយជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បង ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ) ។ ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញការបារាំង បានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួន ៥ ដែលមានដីក្រហមបាសាល់ ។ ក្រោយមក ចម្ការកៅស៊ូមានលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំបានបង្កើតឡើងដោយក្រុមហ៊ុនវិនិយោគរបស់បារាំងធំៗចំនួន៥ នៅលើខេត្តដែលមានដីក្រហមបាសាល់ រួមមាន ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី ។ ជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូ…

  • ក្រសួងការងារអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ

    ក្រសួងការងារអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ

    ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវនិស្សិត​ជ័យលាភីអាហារូបករណ៍សិក្សានៅជប៉ុន ដើរតួជាទូត​សុឆន្ទៈក្នុងការផ្សព្វ​ផ្សាយពី​សក្តានុពលប្រទេសជាតិ ដើម្បីទាក់ទាញការវិនិយោគ ភ្ញៀវទេសចរ និងបង្កើត​ឱកាសការងារនៅក្នុងស្រុកបន្ថែមទៀត។ ការលើកឡើងនេះនៅក្នុងជំនួបនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ១២នាក់ ដែល​នឹង​ចេញ​ដំណើរទៅសិក្សានៅប្រទេសជប៉ុន ក្រោមជំនួយទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) ដើម្បីទទួលនូវបទពិសោធន៍ ព័ត៌មាន និងអនុសាសន៍ល្អៗ​ពីថ្នាក់​ដឹកនាំក្រសួងការងារ នៅទីស្តីការក្រសួងនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានមានប្រសាសន៍ថា ការទទួលបានអាហារូបករណ៍​នៅ​ជប៉ុននេះ គឺជាឱកាសល្អមួយបន្ថែមទៀត ក្នុងការកសាងសមត្ថភាព ទំនាក់ទំនងជាមួយ​ពលរដ្ឋ​បរទេស ដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាឱកាសផ្សេងៗបន្ថែមទៀតសម្រាប់​កសាង​ជីវិតសម្រាប់ពេលអនាគត។ ជាមួយគ្នានេះ លោកជំទាវថ្លែងថា ក្នុងនាមជាបញ្ញវ័ន្ត ត្រូវបន្តធ្វើជាទូតសុឆន្ទៈក្នុងការ​ផ្សព្វ​ផ្សាយ​វប្បធម៌ គោលនយោបាយកម្ពុជាទៅបរទេស ដើម្បីបង្ហាញពីសក្ដានុពល​របស់កម្ពុជា និងជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ វិនិយោគិនបរទេស ជាពិសេសជំរុញការបង្កើតការងារនៅក្នុងស្រុកកាន់តែច្រើនថែមទៀត។ លោកជំទាវបានលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងសិក្សារៀនសូត្រពីមុខវិជ្ជារបស់ខ្លួន ស្របតាមបរិបទសង្គម ការប្រែប្រួលបច្ចេកវិទ្យា និងរួមចំណែកជាមួយរាជរដ្ឋា​ភិបាល​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកជំទាវ ក៏បានរំលឹកឱ្យចូលរួមចែករំលែកបទ​ពិសោធ​ន៍​ពីបរិបទនៃការវិវត្តវិទ្យសាស្ត្រ សង្គមសាស្ត្រ និងការអប់រំផ្សេងៗដល់និស្សិតកម្ពុជា​ជំនាន់ក្រោយ។ គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនតាមរយៈ…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ទុកដាក់សំរាម ជាពិសេសសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវនឹង​ជួយ​ឱ្យ​បរិស្ថានស្អាត មានសោភ័ណភាព និងនៅជួយឱ្យយើងមានសុខភាពល្អថែមទៀត

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ទុកដាក់សំរាម ជាពិសេសសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវនឹង​ជួយ​ឱ្យ​បរិស្ថានស្អាត មានសោភ័ណភាព និងនៅជួយឱ្យយើងមានសុខភាពល្អថែមទៀត

    ភ្នំពេញ៖ «ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាពទេ ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ ដែលបង្កឡើងពីការបំពុលដោយប្លាស្ទិក»។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពេលចូលរួមទស្សនាកប៉ាល់ Plastic Odyssey ប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក និងជួបសំណេះសមណាលជាមួយនាវិក នាររសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តងថា កប៉ាល់ Plastic Odyssey បានចូលរួមផ្សព្វផ្សាយ ពីបញ្ហាប្លាស្ទិកដល់ប្រជាពលរដ្ឋ នៅលើពិភពលោកថាបញ្ហាប្លាស្ទិកបង្កគ្រោះថ្នាក់ដល់សុខភាព អាយុជីវិត និង បរិស្ថានទាំងមូលតែម្តង។ ការចូលចតកប៉ាល់ Plastic Odyssey នៅកម្ពុជា ក្នុងការធ្វើដំណើរជុំវិញពិភពលោក ពីប្រទេសបារាំង ឆ្លងកាត់ទៅ អឺរ៉ុប អាហ្រ្វិកនិងអាស៊ី ពីប្រទេសជប៉ុន មកឥណ្ឌូណេស៊ី សិង្ហបុរី និងមកកម្ពុជា នាពេលនេះ បានចូលរួមដោះរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ដោយធ្វើការកែច្នៃប្លាស្ទិកធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗទៀតបាន ជាជាងយកទៅបោះចោល ដល់ប្រជាជនលើពិភពលោក។ ឯកឧត្តមរដ្ឋមន្រ្តីកោតសរសើរដល់ក្រុមការងារកប៉ាល់ទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក…

  • ប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងពង្រីកគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែខ្លាំងក្លា ជាមួយក្រសួងសុខាភិបាល កម្ពុជា

    ប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងពង្រីកគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែខ្លាំងក្លា ជាមួយក្រសួងសុខាភិបាល កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក សាណុយ កាហ្សូម៉ាស្សា (SANUI Kazumasa) ប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា និងក្រុមការងារ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់អ្នកជំនាញបច្ចេកទេស និងការផ្តល់ជំនួយហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្រទានឥតសំណងដល់វិស័យសុខាភិបាល ដូចជាសាងសង់មូលដ្ឋានសុខាភិបាល និងផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ នៅតាមមន្ទីរពេទ្យជាច្រើនក្នុងប្រទេសកម្ពុជា ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលជាច្រើន មិនអាចកាត់ថ្លៃបានជាង ៣ទសវត្សរ៍កន្លងមក និងបាននឹងកំពុងជួយជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគី JICA អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង…

  • សមាជិកអ្នកធាក់ស៊ីក្លូ ៣០០នាក់ ទទួល អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

    សមាជិកអ្នកធាក់ស៊ីក្លូ ៣០០នាក់ ទទួល អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

    (ភ្នំពេញ)៖ លោកជំទាវ ជា ស៊ីណា ឃួង ស្រេងប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសប្បុរសធម៌ចែករំលែកសម្ភារៈ នៃយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” របស់សមាគមកាយឫទ្ធិនារីកម្ពុជា និងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ៣០០នាក់ នៅសាលារាជធានីភ្នំពេញ។ លោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានមានប្រសាសន៍ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងសម្រាប់ពេលនេះ សម្តេចនិងលោកជំទាវបានខ្វាយខ្វល់ចំពោះសុខទុក្ខ លោកអ៊ុ លោកពូដែលជាសមាជិកមូលនិធិត្រីចក្រយាន ដោយបានផ្តល់ជាអំណោយជូនក្នុងឱកាសបុណ្យភ្ជុំបិណ្យនេះ ដែលទទួលបាន ពី យុទ្ធនាការ ចាស់…

  • មូលនិធិអាស៊ី នឹងបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា

    មូលនិធិអាស៊ី នឹងបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា

    (ភ្នំពេញ)៖ មូលនិធិអាស៊ី តែងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានា​របស់រដ្ឋាភិបាលកម្ពុជា ជាពិសេស គឺការចូលរួមគាំទ្រយ៉ាងសកម្មដល់អាជ្ញាធរ​នៅតាមមូលដ្ឋាន ដូចជា៖ ការចុះធ្វើការស្រាវជ្រាវពីជីវភាពរស់នៅរបស់ប្រជាជន ដើម្បីកសាងភាពធន់នឹងវិបត្តិ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការបើកវគ្គបណ្តុះ​បណ្តាលពីវិធីសាស្រ្តកសាងគម្រោងថវិកា ជាដើម។ សម្រាប់ទស្សនវិស័យទៅថ្ងៃខាងមុខ មូលនិធិអាស៊ី នឹងបន្តខិតខំគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដោយអនុលោមតាមយុទ្ធ​សាស្រ្ត គោលនយោបាយ និងរបៀបវារៈអាទិភាពរបស់រដ្ឋាភិបាល ដែលជាបំណង​ប្រាថ្នារបស់ប្រជាជនកម្ពុជា និងជាបេកកម្មរបស់មូលនិធិអាស៊ី គឺធ្វើយ៉ាងណាបន្តគាំ​ទ្រដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ ។ នេះជាការគូសបញ្ជាក់របស់ លោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ីថ្មី (The Asia Foundation) ក្នុងឱកាសចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកស្រីប្រធានមូលនិធិអាស៊ី បានរាយការណ៍ជូនសម្តេចតេជោប្រមុខរដ្ឋស្តីទី នូវលទ្ធផលការងាររបស់មូលនិធិអាស៊ី កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យទៅខាងមុខក្នុងការចូលរួមគាំទ្រការងារអាទិភាពរបស់រដ្ឋាភិបាល ។…

  • ប្រតិភូក្រសួងធនធានទឹកជាង១០០​នាក់ អញ្ជើញទៅ​ទស្សនា​ខេត្តភាគឦសាន

    ប្រតិភូក្រសួងធនធានទឹកជាង១០០​នាក់ អញ្ជើញទៅ​ទស្សនា​ខេត្តភាគឦសាន

    ស្ទឹងត្រែង៖ប្រតិភូនៃក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ហូ សិទ្ធីវ័ន្ត អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យ​ក្រសួង​ព្រម​ទាំងមន្រ្តីរាជការ​ជាង១០០នាក់បានធ្វើទស្សនកិច្ចប្រព័ន្ធ​ធារា​សាស្រ្ត​នៅខេត្តភាគឦសាក្នុងរយៈពេល២ថ្ងៃ​បន្តបន្ទាប់គ្នា(១៦​និង១៧ ខែកញ្ញា)ក្នុងនោះ​មាន ខេត្តក្រចេះ និងស្ទឹងត្រែង ។ ប្រតិភូក្រសួងធនធានទឹក បានទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងបាន​ចូល​ទៅបង្គោលព្រំដែនលេខ០៣៤ ,០៣៥ និងទស្សនកិច្ច​នៅ​តំបន់វារីអគ្គិសនីសេសានក្រោម២ផងដែរ ។ ក្នុងឱកាសនេះក្រុមប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាន​ទឹកនិងឧតុនិយម ដែល​បានផ្ដល់ឱកាសដល់មន្ត្រីក្រោមឱវាទបានចុះទស្សនកិច្ចសិក្សាតាមព្រំដែន ជាពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះ​រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបន្តរក្សាបាននូវសុខ​សន្តិភាព និងការអភិវឌ្ឍជូន​ប្រទេសជាតិ និងប្រជាជន ៕ដោយ៖ដេង ម៉ាវិន

  • គោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ផ្ដោតសំខាន់លើការ រក្សាលំនឹងថ្លៃកសិផល និងការកសាងសហគមន៍កសិកម្មទំនើប

    គោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ផ្ដោតសំខាន់លើការ រក្សាលំនឹងថ្លៃកសិផល និងការកសាងសហគមន៍កសិកម្មទំនើប

    (ភ្នំពេញ)៖ ក្នុងជួបជាមួយក្រុមហ៊ុន សិលា ផិបភើរ ខូអិលធីឌី នៅទីស្តីការក្រសួង​កសិកម្ម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំអំពីកម្មវិធីគោលនយោបាយ​អាទិភាព​ក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការរក្សាលំនឹងថ្លៃកសិផល និងការកសាងសហគមន៍កសិកម្មទំនើបដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យមានការអភិវឌ្ឍបន្ថែមទៀត ដោយផ្តោតលើគុណភាពល្អ ប្រណិត មានស្តង់ដាខ្ពស់ ជួយកសិករនៅផ្នែកកែច្នៃ និងនាំចេញទៅទីផ្សារ ធ្វើយ៉ាងណាឱ្យខ្សែច្រវាក់តម្លៃ មានភាពល្អប្រសើរ ផ្ដោតលើគុណភាព ជាជាងប្រកួតប្រជែងលើបរិមាណ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រុមហ៊ុនអាចពិចារណាសហការជាមួយសហគមន៍​កសិកម្មទំនើប ដែលអាចផលិតទៅតាមតម្រូវការរបស់ក្រុមហ៊ុន មានគុណភាពល្អ មាន​ធនធានគ្រប់គ្រាន់សម្រាប់ផលិតកម្ម មានប្រសិទ្ធភាពសេដ្ឋកិច្ច ទទួលបានការវិនិយោគ និងចែករំលែកផលចំនេញទាំងអស់គ្នា។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកសិកម្មត្រូវការការចូលរួមពីវិស័យឯកជន និងក្រុមហ៊ុន លើកកម្ពស់ការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ផលិតកសិផលមានគុណភាព និងមានតម្លៃបន្ថែមខ្ពស់។ សម្រាប់កម្ចីដែលមានអត្រាការប្រាក់ទាប ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុន​សហការ​ជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីអាចមានលទ្ធភាព​ក្នុងការធ្វើការជាមួយធនាគារពាក់ព័ន្ធ ក្នុងការផ្តល់កម្ចី ដោយឆ្លងកាត់ការគិតគូរ…