Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសរៀបចំដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅវត្តខ្មែរកម្ពុជាក្រោម នៅខែវិច្ឆិកាខាងមុខ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសរៀបចំដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅវត្តខ្មែរកម្ពុជាក្រោម នៅខែវិច្ឆិកាខាងមុខ

    (ភ្នំពេញ)៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា សម្ដេច និងក្រុមគ្រួសារ មូលមតិឯកភាពគ្នារៀបចំដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ ការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោមនេះ បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ និងក្រុមគ្រួសារបានខកខានធ្វើជាច្រើនឆ្នាំកន្លងទៅ ដោយសារជួបរឿងអកុសលដោយឪពុក និងម្តាយក្មេករបស់សម្តេច បានទទួលមរណភាព ។ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងលើបណ្ដាញសង្គមថា អង្គកឋិនទាននេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅវិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី០៣ ខែវិច្ចកា ឆ្នាំ២០២៤ ដែលមានសម្តេចតេជោ និងភរិយា ចូលរួមដោយផ្ទាល់ ។ ការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោមនេះ បើតាមសម្តេចប្រធានព្រឹទ្ធសភា បានឱ្យដឹងថា ភរិយាខ្ញុំ បានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ ប៉ុន្តែជាអកុសលឪពុកខ្ញុំទទួលមរណភាពនៅឆ្នាំ២០១៣…

  • ក្រសួងប្រៃសណីយ៍បានដឹកនាំគណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងនាំយកសេវាបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH ឆ្នាំ២០២៤ នៅប្រទេសបារំាង

    ក្រសួងប្រៃសណីយ៍បានដឹកនាំគណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងនាំយកសេវាបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH ឆ្នាំ២០២៤ នៅប្រទេសបារំាង

    (បារាំង)៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងនាំយកសេវា​បច្ចេក​វិទ្យារដ្ឋាភិបាលឌីជីថលចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនៅថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២៤ នៅ STATION F ក្នុងរដ្ឋធានីប៉ារីស ដែលជាព្រឹត្តិការណ៍អមនៃកិច្ច​ប្រជុំកំពូល​ហ្វ្រង់​កូហ្វូនលើកទី១៩ ធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំទៅដោយតួអង្គសំខាន់ៗ​នៃប្រទេសនិយាយ​ភាសាបារាំង តំណាងធុរកិច្ចប្រមាណ ១៥០០នាក់ តំណាងរដ្ឋាភិបាលប្រមាណ ១០០នាក់ និងការដាក់តាំងបង្ហាញពិព័រណ៍ពីបណ្ដាប្រទេស ខេត្ត និងសហ​គ្រាសនានា ប្រមាណ១៥០ស្ដង់។ ដោយក្នុងនោះ ធុរកិច្ចថ្មីឌីជីថលទាំង១២ ដែលត្រូវបានជ្រើសរើសដើម្បីតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្ពុជា រួមមានធុរកិច្ចថ្មី Tenbox (ដែលជាធុរកិច្ចថ្មីឌីជីថលចូលរួមប្រកួត​ប្រជែងនៅ​ក្នុងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ FrancoTech), Sala, PillTech, Morakot Technology, Poscar Digital, ArrowDot, CamMob, BiKay, Confluence, Sourceamax Asia, Quantum-Engineering…

  • ត្រឹមដើមខែតុលា ឆ្នាំ២០២៤ ក្រសួងការងារទទួលបានសមាជិក ប.ស.ស. កើនឡើងដល់ជាង ២,៥លាននាក់

    ត្រឹមដើមខែតុលា ឆ្នាំ២០២៤ ក្រសួងការងារទទួលបានសមាជិក ប.ស.ស. កើនឡើងដល់ជាង ២,៥លាននាក់

    ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលសមាជិករបស់ខ្លួនកើនឡើងដល់ ២,៥៤៣,៨៧០នាក់ (ស្រី ១,៤១៣,០១១ នាក់)។ បើតាមឯកឧត្តមរដ្ឋលេខាធិការ ក្នុងចំណោមសមាជិកសរុបជាង២,៥ លាននាក់នេះ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ចំនួន ៤៨២,៥៧៧នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារ ចំនួន ១,៥៨១,៩៨៨ នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ៣៦២,៣៥៥នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន១១៦,៩៥០នាក់។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់លម្អិតថា ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើង គួរឱ្យកត់សំគាល់ ក្នុងឆ្នាំ២០២៤នេះ ដែលបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី…

  • ឯកឧត្ដម ឃួង ស្រេង ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំសមាគមអន្តរជាតិ​អភិបាលក្រុងប្រើប្រាស់ភាសាបារាំង

    ឯកឧត្ដម ឃួង ស្រេង ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំសមាគមអន្តរជាតិ​អភិបាលក្រុងប្រើប្រាស់ភាសាបារាំង

    (ក្រុងប៉ារីស)៖គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានអញ្ជើញ ចូលរួមកិច្ចប្រជុំ ការិយាល័យអចិន្ត្រៃយ៍លើកទី១០២ ក្រោមអធិបតីភាពលោកជំទាវ អាន អ៊ីដាល់ ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់ភាសាបារាំង ។ បើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រីដោ សម្ផស្ស និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីសនារសៀលថ្ងៃទី៤តុលា២០២៤នេះថា កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញនិងជា អនុប្រធាន អចិន្ត្រៃយ៍ សមាគម អន្តរជាតិ អភិបាល ក្រុង ប្រើប្រាស់ ភាសា បារាំង AIMF និងសហការី បាន​អញ្ជើញចូលរួមចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ ក្រោម​អធិប​តី​ភាពលោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាល​ក្រុងប្រើប្រាស់ភាសាបារាំង នៅសាលប្រជុំសាលាក្រុងប៉ារីស ។ លោកស្រីអ្នកនាំពាក្យសាលារាជធានីបញ្ជាក់ទៀតថា កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ នេះប្រព្រឹត្តដើម្បីពិនិត្យ និងអនុម័តរបៀបវារៈសំខាន់មួយចំនួនរបស់សមាគមរួមមាន៖១. អនុម័តរបាយការណ៍កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍

    សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ តបតាម ការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ជន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ។ អញ្ជើញអមដំណើរសម្តេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងវិស័យឯកជន នៃសភា ពាណិជ្ជកម្មកម្ពុជា។ កិច្ចប្រជុំកំពូល ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” នឹង​ផ្តោតទៅ លើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវ…

  • ឯ​កឧត្តម អ៊ុច វ៉ាន់ថា៖ យោធិនចូលសោធននិវត្តន៍ បានចូល​រួម​យ៉ាង​ស​កម្ម​ក្នុង​កិច្ចការ ការពារជាតិ មាតុភូមិ និងចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយឆន្ទៈមោះមុត

    ឯ​កឧត្តម អ៊ុច វ៉ាន់ថា៖ យោធិនចូលសោធននិវត្តន៍ បានចូល​រួម​យ៉ាង​ស​កម្ម​ក្នុង​កិច្ចការ ការពារជាតិ មាតុភូមិ និងចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយឆន្ទៈមោះមុត

    (ខេត្តតាកែវ)៖ ឯកឧត្តម ឧត្តមសេនីយ៍ ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានមានប្រសាសន៍ថា៖ សម្តេចតេជោ បានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ទទួលបានសុខសន្តិភាព ស្ថេរភាពជាតិពេញលេញ ជូនជាតិមាតុភូមិ និងប្រជនកម្ពុជា ។ ទទឹមហ្នឹងនេះដែរក្នុងរយៈពេល ២៥ឆ្នាំ មកនេះ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ពិតជា បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ការស្វែងរកសន្តិភាព និងចូលរួមក្នុងវិស័យការពារជាតិ បម្រើប្រជាជន អភិវឌ្ឍន៍ប្រទេស ដែលទទួលបានផ្លែផ្កាគួរជាមោទនៈ។ ថ្លែងនៅក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ និងបើកវគ្គហ្វឹកហ្វឺន ដល់នាយទាហានរង និងពលទាហាន ឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ ឯក អ៊ុច វ៉ាន់ថា បានគូសបញ្ជាក់ថា៖ សមិទ្ធផលដែលយើងទទួលបានទាំងអស់នូវពេលនេះ គឺពិតណាស់បានពីការចូលរួម ប្តេជ្ញាចិត្តខ្ពស់ អនុវត្តន៍ភារកិច្ច ប្រកបដោយឆន្ទៈមោះមុត…

  • សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា ចង់ឃើញ និងចង់បានប្រទេសកូរ៉េទាំងពីរ មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ

    សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា ចង់ឃើញ និងចង់បានប្រទេសកូរ៉េទាំងពីរ មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ

    (ភ្នំពេញ)៖ កម្ពុជា ចង់ឃើញ និងចង់បានឱ្យប្រទេសកូរ៉េទាំងពីរ ដែលជាបងប្អូននឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ ។ នេះជាការគូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ចាង យ៉ុងហ្គុន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូល ជូបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការអបអរសាទរខួបលើកទី៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី១ ខែតុលាកន្លងមក និងខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំង២ផងដែរ។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរអស់រយៈពេល ៦០ឆ្នាំមកនេះ គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសទាំងពីរគឺ ឯកឧត្តម គីម អ៊ីលស៊ុង និងព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគោរពអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ដែល បានជាប់ឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា កម្ពុជា បន្ទាប់ពីបានបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីអស់រយៈពេល ៣៨ឆ្នាំ និងបានសម្រេចនូវសមិទ្ធផលដ៏មានតម្លៃជាច្រើនដែលមិនអាចកាត់ថ្លៃបាន ជូនប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តទៀតថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន…

  • ករណីមានការតម្លើងថ្លៃភ្ញៀវទេសចរណ៍អាចថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេករដ្ឋបាលខេត្តកំពត និងធ្វើការត្រួតពិនិត្យជូនភ្លាមៗ

    ករណីមានការតម្លើងថ្លៃភ្ញៀវទេសចរណ៍អាចថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេករដ្ឋបាលខេត្តកំពត និងធ្វើការត្រួតពិនិត្យជូនភ្លាមៗ

    (ភ្នំពេញ)៖ ភ្ញៀវទេសចរណ៍ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពត ឱ្យបានជ្រាបថា ប្រសិន​បើ​មានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពតមានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេក​យើង​ខ្ញុំបាន រដ្ឋបាលខេត្តនិងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។ នេះបើ​យោង​តាម​សេចក្ដីជូនដំណឹង នៅលើផេកហ្វេសបុកផ្លូវការរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ។ សេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា រដ្ឋបាលខេត្តដោយមានមន្ទីរទេសចរណ៍ខេត្ត​ជា​សេនាធិការបានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទ​ទូទាំង​ខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្តនិងរដ្ឋបាលខេត្តដើម្បី​រក្សាទុកត្រួត​ពិនិត្យ​ក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃ​មានពិធីបុណ្យទាន ឬ ថ្ងៃធម្មតា។ គួរបញ្ជាក់ផងដែរថា រយ:ពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាក់ក្នុងឱកាសនៃពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ខេត្តកំពតមានទេសចរចូលមកសម្រាកកម្សាន្ត និងស្នាក់នៅ​ជាង ១២ម៉ឺននាក់។ ការធ្វើដំណើររបស់ភ្ញៀវលើដងផ្លូវគ្រប់ទីកន្លែង​ទូទាំខេត្ត​មានស្ថានភាពល្អប្រ​សើរដោយគ្មានករណីគ្រោះថ្នាក់ ឬហេតុការណ៍អ្វីកើត​ឡើងគួរឱ្យកត់សម្គាល់នោះឡើយ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រុមក្មេងទំណើង១៣នាក់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ៣ត្រូវបានកំលាំងនគរបាលខេត្តតាកែវក្របួចបានហើយនិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូង

    ក្រុមក្មេងទំណើង១៣នាក់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ៣ត្រូវបានកំលាំងនគរបាលខេត្តតាកែវក្របួចបានហើយនិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូង

    (តាកែវ)៖ ក្រុមក្មេងទំណើងចំនួន ១៣នាក់ត្រូវបានកងកំលាំងសមត្ថកិច្ចនគរបាល​ខេត្តតាកែវ ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៤នេះ និងកំពុង​កសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្តតាកែវហើយ ដើម្បីធ្វើការផ្ដន្ទាទោស​អោយខានតែបាន បន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះបានធ្វើ​សកម្មភាពជិះ​ម៉ូតូ​ជាក្រុម ប្រដាប់ដោយដំបងជ្រុង និងដុំឥដ្ឋ គប់មកលើរថយន្តរបស់ប្រជាពលរដ្ឋ​ដែលកំពុងធ្វើតំណើរនៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៧-៤៨ ស្ថិតនៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាលពីវេលាម៉ោង ១៩និង៣៥នាទី នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ បណ្ដាលរថយន្តម៉ាកឡង់គ្រីស័រ​មួយគ្រឿងបែកផ្ទៃកញ្ចក់ខាងមុខ តែមិនបង្ករអោយមានអ្នករងរបួសឡើយ ។ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការ​នគរបាល​ខេត្តតាកែវ បានអោយដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋថា មានករណីគប់កញ្ចក់រថយន្តនៅលើកំណាត់ផ្លូវជាតិលេខ ៣ ភ្លាមនោះលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានបញ្ជារអោយរូបលោកដឹកនាំកំលាំងការិយាល័យជំនាញ សហការណ៍​ការជាមួយនិងកំលាំងអធិការនគរបាល ៣ស្រុកដែលមាន​ភូមិសាស្ត្រ​នៅជាប់ផ្លូវ​ជាតិ​លេខ៣ រួមមានស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ចុះពិនិត្យកន្លែងកើត​ហេតុ និងសិក្សាពីសកម្មភាពរបស់​ក្រុមក្មេងទំនើរទាំងនោះ តាមរយៈកាមេរ៉ាសុវត្តិ​ភាព​របស់ម្ចាស់រថយន្ត ត្រូវធ្វើយ៉ាងណាស្វែងរក និងចាប់ខ្លួនក្រុមក្មេងទំនើង​ទាំងនេះអោយខានតែបាន គឺមិនត្រូវបណ្ដែតបណ្ដោយអោយសកម្មភាពរបស់ក្មេង​ទំនើងកំពុងប្រព្រឹត្តនេះរួចខ្លួនបានឡើយ ។ លោកស្នងការរងបន្តរថា ក្រោយពិនិត្យកន្លែងកើតហេតុសិក្សារួច…

  • រយៈពេល៣ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌមានភ្ញៀវជាតិអន្តរជាតិជាង ២០ម៉ឺននាក់មកលេងកម្សាន្តនៅរមណីដ្ឋានតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំង

    រយៈពេល៣ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌមានភ្ញៀវជាតិអន្តរជាតិជាង ២០ម៉ឺននាក់មកលេងកម្សាន្តនៅរមណីដ្ឋានតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំង

    (កំពង់ឆ្នាំង)៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃក្នុងនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរណ៍ជាតិនឹងបរទេសមកទស្សនា​កម្សាន្តនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ប្រមាណ ២០៥២៧០នាក់(ម្ភៃម៉ឺនប្រាំពាន់ពីរយចិតសិបនាក់) ក្នុងនោះភ្ញៀវជាតិចំនួន ២០៥១៥១ និងភ្ញៀវបរទេសចំនួន១១៩នាក់ ទិន្នន័យនេះមានការកើនឡើងជាងឆ្នាំមុន ២១.៩៤ភាគរយ។ ការកើនឡើងនេះបញ្ជាក់ឲ្យឃើញពីតម្លៃនៃការយកចិត្តទុកដាក់របស់អាជ្ញាធរមន្ទីរពាក់ព័ន្ធជាពិសេសឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង​និងជា​​ប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលតែងតែជម្រុញនិងលើកទឹក​ចិត្តឲ្យ​មានរៀបចំសម្រួលនូវហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាការយកចិត្តទុកដាក់​លើបញ្ហាបរិស្ថាន និងតម្លៃម្ហូបអាហារឲ្យសមរម្យ ស្របតាមបរិបទទេសចរណ៍គ្មាន​ផ្សែងនាំមកនូវភាពរីកចម្រើនដល់ប្រទេសជាតិយើង និងជីវភាពរស់នៅរបស់បងប្អូន​ប្រជាពលរដ្ឋ ក្រោមការដឹកនាំនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុនសែន​អតីតនាយករដ្ឋមន្ត្រី នឺងជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេ:។ គួរំលឹកផងដែរខេត្តកំពង់ឆ្នាំង មានចម្ងាយ ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន២៤កន្លែងរមណីយដ្ឋានវប្បធម៌ធម្មជាតិ មានចំនួន ១៤កន្លែង ។ រយៈពេល ៣ ថ្ងៃនៃថ្ងៃបុណ្យភ្ជុំបិណ្យនេះប្រជាពលរដ្ឋមានការសប្បាយរីករាយក្នុងការធ្វើដំណើរកំសាន្តតាមរ្យមណីយដ្ឋានផ្សេងៗដោយមិនមានការភ័យរអំពីបញ្ហាសន្តិសុខនេះឡើយ ដោយឃើញថាតាមកន្លែងកំសាន្តនីមួយៗមានកា ការពារយកចិត្តទុកដាក់ពីកងកម្លាំងសមត្ថកិច្ចក៏ដូចជាបងប្អូនប្រជាការពារនិងអាជ្ញាធរគ្រប់ទីកន្លែងផងដែរ។ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងសូមថ្លែងអំណរអរគុណជូនចំពោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្នងការនគរបាលខេត្ត លោកបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការសឹករងខេត្ត ព្រមទាំងបងប្អូនប្រជាការពារតាមមូលដ្ឋានដែលបានខិតខំយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈរយៈពេលបីថ្ងៃក្នុងពិធីបុណ្យភ្ជុំនេះ និងសូមជូនពរជូន ឯកឧត្តមព្រមទាំងលោកបញ្ជាការទាំងបី ប្រភេទនិងបងប្អូនប្រជាការពារឲ្យជួបតែពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ…