Category: នយោបាយ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ នេះជាពេលវេលាកំណត់ទិសដៅ​បន្តសម្រាប់​កសាងខេត្តស្ទឹងត្រែងឲ្យកាន់តែរីកចម្រើនទៅមុខ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ នេះជាពេលវេលាកំណត់ទិសដៅ​បន្តសម្រាប់​កសាងខេត្តស្ទឹងត្រែងឲ្យកាន់តែរីកចម្រើនទៅមុខ

    (ស្ទឹងត្រែង)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា នេះជាពេលវេលាកំណត់ទិសដៅបន្តសម្រាប់​កសាងខេត្តស្ទឹងត្រែងឲ្យកាន់តែរីកចម្រើនទៅមុខ ដោយរក្សាបាននូវសន្តិសុខស្បៀង និងស្ថេរភាពកំណើនសេដ្ឋកិច្ច ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍លើកឡើងពីការងារ​ចាំបាច់បន្តសម្រាប់អនុវត្តរួមមាន៖ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រសួងរៀបចំ​ដែនដី បាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រមុខ​រាជរដ្ឋា​ភិបាល បានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ប្រជាជាតិកម្ពុជា ធ្វើយ៉ាងណាជំរុញការងារ​ចុះបញ្ជីដីធ្លីបង្ហើយ ឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត និងផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ៕ ដោយ / គ្រី សម្បត្តិ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨ ។ រយៈពេល២០ឆ្នាំមកនេះ កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ។ ក្នុងនាមជាសមាជិក WTO កម្ពុជា មានសិទ្ធិទទួលបានប្រព្រឹត្តកម្ម «ប្រជាជាតិដែលទទួលបានភាព អនុគ្រោះបំផុត (Most-Favoured Nation – MFN)» ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដូចសមាជិកទាំងអស់ ។ លោកជំទាវរដ្ឋមន្ត្រី បានបន្តថា…

  • ឯកឧត្តម ហេង សួរ ៖ គ្រប់ភាគីពាក់ព័ន្ធគឺជាតួអង្គសំខាន់ក្នុងការផ្តល់ធាតុចូលដើម្បីលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត

    ឯកឧត្តម ហេង សួរ ៖ គ្រប់ភាគីពាក់ព័ន្ធគឺជាតួអង្គសំខាន់ក្នុងការផ្តល់ធាតុចូលដើម្បីលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត

    សៀមរាប៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ទាំងភាគីកម្មករនិយោជិត ភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមជាមួយភាគីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត តាមរយៈការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិតបណ្តើរៗដោយអាចរក្សាបាននូវការងារ និងផលប្រយោជន៍របស់អ្នកបើកបរបច្ចុប្បន្ន។ ការថ្លែងបញ្ជាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា» នៅសណ្ឋាគារ Royal Angkor Resort ក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល ប្រមាណជាង ៣០០នាក់។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ត្រូវកែការការសម្រួលឲ្យមានភាពសមរម្យ និងធានាបាននូវសុវត្ថិភាពសម្រាប់កម្មករនិយោជិត ក្នុងន័យនេះគឺមិនចាំបាច់ទាល់តែត្រូវតែផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតបច្ចុប្បន្នទាំងស្រុងនោះទេ គឺគ្រាន់តែកែសម្រួលរថយន្តឲ្យមានកន្លែងកៅអង្គុយសមរម្យ ជំនួសឲ្យរថយន្តណាដែលតម្រូវឲ្យកម្មករនិយោជិតត្រូវឈរជិះលើរថយន្តនាពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ក៏ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជាប្រចាំ ជាពិសេសត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើរថយន្តកែច្នៃខុសបច្ចេកទេស ដែលមិនអាចយកធ្វើជារថយន្តដឹកកម្មករនិយោជិតបាននោះឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ការផ្តល់ជាធាតុចូលយ៉ាងសំខាន់ពីភាគីពាក់ព័ន្ធនានា ដូចជាតំណាងភាគីនិយោជិត តំណាងភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមផ្តល់ជាមតិ និងសំណើកែលម្អនានា ដើម្បីក្រុមការងារអាចយកមកបញ្ចូលក្នុងគោលនយោបាយស្តីពី សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត…

  • ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចណ៍ ជំរុញឱ្យ សហព័ន្ធទេសចរណ៍កម្ពុជា ពង្រឹងគុណភាពសេវាកម្ម ពិសេសវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចណ៍ ជំរុញឱ្យ សហព័ន្ធទេសចរណ៍កម្ពុជា ពង្រឹងគុណភាពសេវាកម្ម ពិសេសវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ដឹកនាំដោយលោក ឌិន សុមេធារិទ្ធ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញកំណើនទេសចរណ៍ ប្រកបដោយនិរន្តរភាព និងលើកកម្ពស់គុណភាពសេវាកម្ម ពិសេសវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍ នាល្ងាចថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះដំណើរអញ្ជើញមកកាន់ទីស្តីការក្រសួង ក្នុងគោលបំណងកសាងគោលដៅទេសចរណ៍ វប្បធម៌ ធម្មជាតិជាលក្ខណៈ High Season និង Green Season នៅកម្ពុជាឱ្យមានការទទួលស្គាល់កម្រិតពិភពលោក និងថ្លែងអំណរគុណដល់សហព័ន្ធទេសចរណ៍កម្ពុជាដែលតែងតែសហការលើការដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដោយអនុវត្តយន្តការសភាពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានផងដែរ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា…

  • ប្រធានក្រុមមេធាវី អាស៊ី កម្ពុជា នឹងសហការជាមួយក្រសួងយុត្តិធម៌ ដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការដើម្បីជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស

    ប្រធានក្រុមមេធាវី អាស៊ី កម្ពុជា នឹងសហការជាមួយក្រសួងយុត្តិធម៌ ដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការដើម្បីជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស

    (ភ្នំពេញ)៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានចាត់ទុកជាការងារ​អាទិភាព​ដ៏សំខាន់មួយ ក្នុងការងារកែ ទម្រង់វិស័យយុត្តិធម៌ ដើម្បីធានានូវស្ថានភាព​ឈ្នះ-ឈ្នះទាំងអស់គ្នា ដែលជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុម​រមនា​ក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស ។ ទន្ទឹមនេះការដោះស្រាយ វិវាទក្រៅ​ប្រព័ន្ធតុលាការ មិនត្រឹមតែអាចជួយដល់គូភាគីវិវាទអាចបញ្ចប់ទំនាស់ដោយ ឆាប់​រហ័ស ដោយផ្អែកតាម គោល ការណ៍ឈ្នះ-ឈ្នះទាំងអស់គ្នានោះទេ ប៉ុន្តែអាចជួយ​កាត់បន្ថយការ កកស្ទះសំណុំ រឿងរដ្ឋប្បវេណីនៅតាមសាលាជម្រះក្តីផងដែរ ។ នេះជាការលើកឡើង របស់ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គ លេខាធិការនៃអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅ ប្រព័ន្ធតុលាការ ក្រសួងយុត្តិធម៌ តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាស​អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌ និងការ​អនុវត្តក្នុងសម័យរដ្ឋាភិ បាលឌីជីថល” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាល​រាជ​ធានីភ្នំពេញ និងលោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមបញ្ញាវន្តកម្ពុជា​ដើម្បី​អភិ​ឌ្ឍន៍ ប្រធានក្រុមមេធាវី អាស៊ីកម្ពុជា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤…

  • ការចុះបញ្ជីដីធ្លី ជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវរួមទាំងកាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព

    ការចុះបញ្ជីដីធ្លី ជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវរួមទាំងកាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព

    (រតនគិរី)៖ ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តរតនគិរី នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី ជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ រួមទាំងកាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព ហើយអាណត្តិទី៧នេះ គឺជាឱកាសដ៏ល្អមួយដែលយើងទាំងអស់គ្នាត្រូវរួមគ្នាបញ្ចប់នូវភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ ដោយមិនត្រូវអូសបន្លាយពេលវេលាតទៅទៀតនោះទេ ដើម្បីចៀសវាងបង្កបញ្ហាលំបាកទៅថ្ងៃមុខ ដែលអាចនាំមកនូវរឿងរ៉ាវសោកសៅសម្រាប់សង្គមជាតិជាថ្មីម្ដងទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ការបញ្ចប់ភាពចម្រូងចម្រាស់នាពេលនេះ គឺដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញកិច្ចការសំខាន់ចំពោះមុខបន្តទៀតសំរាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ។ ការចុះបញ្ជីដីធ្លីនៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងជាច្រើនលើកច្រើនសារមកហើយប៉ុន្តែនៅតែពុំទាន់បានបញ្ចប់នៅឡើយ ដោយឡែកលើកនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលបទបញ្ជាយ៉ាងជាក់លាក់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់គោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋគឺដើម្បីបញ្ចប់វិវាទដីធ្លី និងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតជំនាន់ ។ សម្រាប់ខេត្តរតនគិរី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់រដ្ឋបាលខេត្ត អាជ្ញាធរដែនដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥(AIPA-45) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។ មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ (AIPA)ជាវេទិកាសភានៃបណ្ដាប្រទេស​ជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ការជួបប្រជុំជាប្រចាំឆ្នាំរបស់ AIPA ជាការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគំាទ្រនិងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​ជាមួយអាស៊ាន ដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីក​ចម្រើនប្រកបដោយចីរភាព វិបុលភាពនិងបរិយាបន្នជូនប្រជាពលរដ្ឋនៅ​ក្នុង​តំបន់និងអន្តរជាតិ។ អាយប៉ាមានសមាជិកចំនួន១០ប្រទេស រួមមាន៖ ព្រុយណេដារុយសាឡឹម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវ​ទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “តួនាទីរបស់​សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន”។ អំឡុងពេលចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥នេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងចូលរួមកិច្ចប្រជុំសំខាន់ៗ…

  • សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់​អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព

    សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់​អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។ សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចាកចេញពីមាតុភូមិ កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំកំពូល ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដោយផ្តោតទៅលើការជំរុញបន្ថែមទៀត នូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនង ជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន…

  • កម្ពុជា-លុចសំបួ បង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ

    កម្ពុជា-លុចសំបួ បង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ

    (ឡាវ)៖ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រី​សម្រាប់កិច្ច​សហប្រតិបត្តិការ និងសកម្មភាពមនុស្សធម៌ នៃប្រទេសលុចសំបួ ចូលជួប​សម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូល​រួមកិច្ចប្រជុំកំពូល​អាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្ដើមសម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងពីទំនាក់ទំនងការទូតកន្លងមក រវាងកម្ពុជា-លុចសំបួ ដោយសម្ដេច បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនដើម្បី​ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-លុចសំបួ។ ក្នុងន័យនេះ ប្រទេសទាំងពីរ គប្បីបង្កើតយន្តការពិគ្រោះយោបល់រវាងក្រសួងការ​បរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងកំណត់អំពីវិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចបវរធិបតីអំពីបំណង​របស់លុចសំបួ ក្នុងការជ្រើសរើសប្រទេសមួយចំនួន រួមទាំងកម្ពុជា ជាប្រទេសដៃគូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ…

  • កម្ពុជា ត្រូវការធនធានមនុស្សដែលមានជំនាញ ដើម្បីអាចទាក់ទាញការវិនិយោគ​បន្ថែមទៀត

    កម្ពុជា ត្រូវការធនធានមនុស្សដែលមានជំនាញ ដើម្បីអាចទាក់ទាញការវិនិយោគ​បន្ថែមទៀត

    (ភ្នំពេញ)៖ កម្ពុជា ត្រូវការធនធានមនុស្សដែលមានជំនាញ ដើម្បីអាចទាក់ទាញការ​វិនិយោគបន្ថែមទៀត ដូចនេះ កម្ពុជា បានដាក់ចេញនូវគោលនយោបាយ​ក្នុងការ​បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ប្រជាជនក្រីក្រប្រមាណ ១លាន៥សែននាក់ ។ នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ ក្នុងជំនួបនេះ ឯកឧត្តម SHINOHARA បានចាត់ទុកជាឱកាសថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងជម្រាបលា ទៅកាន់ប្រទេសជប៉ុនវិញ ដោយត្រូវចូលនិវត្តន៍ ក្រោយពីឯកឧត្តម បានមកបំពេញការងារការទូតចំនួន ៤លើកផ្សេងៗគ្នានៅប្រទេសកម្ពុជា ដោយលើកដំបូង នៅឆ្នាំ១៩៦៧ ក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសង្គ្រាមនៅឡើយ បន្ទាប់មក ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១-១៩៩៣ និងនៅឆ្នាំ២០០១ ឯកឧត្តមគឺជាទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងចុងក្រោយ ជាឯកអគ្គរាជទូតរបស់ប្រទេសជប៉ុនប្រចាំកម្ពុជានៅឆ្នាំ២០០៧។ ឯកឧត្តម ក៏បានរំលឹកពីជំនួបលើកទី១ ជាមួយសម្តេចនៅប្រទេសបារាំងនៅឆ្នាំ១៩៨៩ និងបានសម្តែងការកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះសម្តេចដែលអាចធ្វើការសម្រេចចិត្តភ្លាមៗ ច្បាស់លាស់ និងត្រឹមត្រូវ។ ប្រមាណ១៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីចប់អាណត្តិបេសកកម្មជាឯកអគ្គរដ្ឋទូតនៅឆ្នាំ២០០៩ ឯកឧត្តម បានក្លាយជាតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។ ឯកឧត្តម មានសេចក្តីរីករាយដែលបានបន្តកិច្ចការនៅប្រទេសកម្ពុជា…