-
កីឡាករទូក ត្រូវចាត់ទុកថា លទ្ធផលចាញ់ឈ្នះ មិនជាបញ្ហាទេ សំខាន់ញាំងឱ្យពិធីអុំទូកសប្បាយរីករាយ

(ភ្នំពេញ)៖ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកទឹកចិត្តកីឡាករទូកថា លទ្ធផលចាញ់ឈ្នះ មិនជាបញ្ហាទេ សំខាន់ញាំងឱ្យព្រះរាជពិធីបុណ្យអុំទូកសប្បាយរីករាយ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារជួយមូលដ្ឋានសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្មំពេញ បានថ្លែងក្នុងនាមតំណាងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រចាំការអចិន្រ្តៃយ៍នៅបញ្ជាការដ្ឋានអង្គរក្ស អនុប្រធានក្រុមការងារជួយមូលដ្ឋានខណ្ឌច្បារអំពៅ និងជាប្រធានក្រុមការងារជួយមូលដ្ឋានសង្កាត់ព្រែកថ្មី ក្នុងពិធីក្រុងពាលីចុះទូក “ង” ឈ្មោះ “ពិសិដ្ឋមរកតអម្ពវ័នតេជោសែនជ័យ” ដែលស្ថិតនៅក្នុងវត្តអម្ពវ័ន សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ទៅទឹកទន្លេ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមអុំប្រណាំង ទូក ង នៅខេត្តកណ្តាល នាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ នឹងរៀបចំថែរក្សាប្រពៃណីលើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយរបស់បងប្អូនប្រជាជន ក្រោមម្លប់សន្តិភាព ។ ឯកឧត្តម គឹម រស្មី បានបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់កីឡាករប្រណាំងទូក «ង» សម្រាប់ចូលរួមប្រកួតរយៈពេល២ថ្ងៃ ឯកឧត្តមបាននាំយកអំណោយជាស្បៀងអាហារ និងថវិកាឧបត្ថម្ភដល់គណៈកម្មការ និងកីឡាករនៅក្នុងខណ្ឌច្បារអំពៅ ដែលមានចំណុះទូក និងគណៈកម្មការទូក…
-
សម្តេចតេជោ ហ៊ុន សែន គោរពដឹងគុណថ្វាយព្រះបរមរតនកោដ្ឋ លើការលះបង់ដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា ។ នេះបើយោងតាមបង្ហោះលើបណ្តាញសង្គមផ្លូវការរបសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ខណៈថ្ងៃទី១៥ តុលា គឺកម្ពុជា រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១២ឆ្នាំ ដែលជាថ្ងៃព្រះអង្គសោយទីវង្គត់ កាលពីឆ្នាំ២០១២ ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់តាមបណ្តាញសង្គមផ្លូវការថា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃគម្រប់ខួប ១២ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ។ សម្តេចតេជោ…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូក្រសួងមុខងារសារធារណៈគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំក្រសួង បានបង្អោនកាយ សង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងរលឹកនឹកដល់ព្រះគុណូបការគុណ និងស្នាព្រះហស្ថរបស់ព្រះអង្គ ចំពោះជាតិ និងប្រជាជន។ កូនចៅ ចៅទួត សូមក្រាបថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខួប ១២ព្រះវស្សា នៃការយាងចូលព្រះទីវង្គតថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គឺជាខួប ១២ព្រះវស្សា…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។ ឯកឧត្តម ជា វ៉ាន់ដេត និងថ្នាក់ដឹកនាំក្រសួង បានបង្អោនកាយ សង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងរលឹកនឹកដល់ព្រះគុណូបការគុណ និងស្នាព្រះហស្ថរបស់ព្រះអង្គ ចំពោះជាតិ និងប្រជាជន។ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់យាងសោយព្រះទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ស្នាព្រះហស្ថដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច…
-
ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។ ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួង បានបង្អោនកាយ សង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងរលឹកនឹកដល់ព្រះគុណូបការគុណ និងស្នាព្រះហស្ថរបស់ព្រះអង្គ ចំពោះជាតិ និងប្រជាជន។ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់យាងសោយព្រះទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ស្នាព្រះហស្ថដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ…
-
ក្លឹបកីឡាប្រណាំងទូក ពោធិ៍មង្គល ធ្វើពិធីក្រុងពាលី ដើម្បីសុំសេចក្ដីសុខ សេចក្ដី ចំរើន មុននឹង ចូលរួមប្រណាំង អបអរបុណ្យចេញព្រះវស្សា នៅខេត្តកណ្ដាល

ខេត្តកណ្ដាល៖ គណៈកម្មការគ្រប់គ្រងទូកក្លឹប ពោធិ៍មង្គល បានរៀបចំពិធី ក្រុង ពាលី ដើម្បីសុំសេចក្ដីសុខសេចក្ដីចំរើន ពិសេសសូមឲ្យទទួលបានជោគជ័យ ក្នុង ការប្រកួតប្រជែងនៃ ព្រឹត្តិការណ៍ ប្រណាំងទូក អបអរពិធីបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៧ និង ១៨ ខែ តុលា ឆ្នាំ២០២៤ នៅដងទន្លេបាសាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល និងការប្រកួតប្រជែងជាច្រើនទៀត នៅក្នុងឆ្នាំ២០២៤ ។ ពិធីនេះបានធ្វើឡើងនៅភូមិ ពោធិ៍មង្គល ក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្ដាលដោយមានការចូលរួមពី លោកស្រី សូត គិរីកញ្ចនា អភិបាលរង ស្រុក ពញាឮ លោកស្រី ប្រាក់ សុភា ប្រធានគណៈកម្មការដឹកនាំ និង ទ្រទង់ទូក អាជ្ញាធរដែនដី ព្រមទាំងកីឡាករ ចំណុះទូកពេជ្រ កុមារសែនជ័យ ផងដែរ ។ លោកស្រី ប្រាក់ សុភា ប្រធានគណៈកម្មការ ទូកក្លឹប ពោធី៍មង្គល…
-
ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ សហការរៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ»

ភ្នំពេញ៖ ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីបច្ចេកទេសលើការងារការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំអង្គភាពនៃក្រសួងមហាផ្ទៃ ដែលមានតួនាទីចាប់ពីប្រធាននាយកដ្ឋានឡើង និងមន្ត្រីជំនាញបច្ចេកទេសដទៃទៀតជាច្រើនរូប ។ សិក្ខាសាលាតាមបណ្តាក្រសួង ស្ថាប័ន ដែលចាប់ផ្តើមចេញពីក្រសួងមហាផ្ទៃនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១)…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រៀបចំទស្សនកិច្ចលើកទី៣ ជូនមន្ត្រីរាជការក្រសួង នៅតាមបណ្តាខេត្ត នាទិសឦសាន

ភ្នំពេញ៖ នៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងបានរៀបចំបន្ថែមជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងដែលមានចំនួន ១៤០នាក់ ជាលើកទី៣ ដើម្បីធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការធ្វើបទបង្ហាញអំពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដែលជាស្ថាប័នពាក់ព័ន្ធ រួមមាន អគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន និងបញ្ជាការដ្ឋានកងវិស្វកម្ម ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេសជិតខាង។ ដំណើរទស្សនកិច្ចមួយនេះ បានធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សួនច្បារព្រះមេរុត្រូវបានចុះបញ្ជីជាដីរដ្ឋ

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានឱ្យដឹងថា នាពេលនេះសួនច្បារព្រះមេរុ ស្ថិតក្នុងភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទំហំ ១៧ ៥៨៦ ម៉ែត្រការ៉េ ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ គួរបញ្ជាក់ថា សួនច្បារព្រះមេរុ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងព្រះបរមរាជវាំង ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ជាធរមាន៕ ដោយ៖ម៉ាដេប៉ូ
-
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ២០ ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចបរវធិបតី បានលើកឡើងថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ការចាកចេញពីភាពឯកានយោបាយ និងសេដ្ឋកិច្ច ដោយបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ ១៩៩៩ និង ការចូលជាសមាជិក WTO នៅឆ្នាំ ២០០៤ បានជំរុញឱ្យកម្ពុជា អាចចាប់យកសក្តានុពល ពីយន្តការពាណិជ្ជកម្មពហុភាគីនានា ដោយសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ ។ ក្នុងរយៈពេលជាង…