Category: នយោបាយ

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

    (ភ្នំពេញ)៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួម ពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាននាព្រឹកថ្ងៃទី១៨ តុលា ។ សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម ពិធីចូលកាន់តំណែង របស់ ឯកឧត្តម Prabowo Subianto ជាប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា តបតាមការអញ្ជើញរបស់ ឯកឧត្តម Joko Widodo ។ អញ្ជើញចូលរួមអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីនេះរួមមាន៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ…

  • ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងគណៈប្រតិភូសភាខេត្តណាហ្គាណូ នៃប្រទេសជប៉ុន ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន

    ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងគណៈប្រតិភូសភាខេត្តណាហ្គាណូ នៃប្រទេសជប៉ុន ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន

    ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាខេត្ត ណាហ្គាណូ (Nagano) នៃប្រទេសជប៉ុន ដឹកនាំដោយលោក NAKAGAWA Hiroji ប្រធានគណៈកម្មាធិការកសិកម្ម និងរុក្ខាប្រមាញ ដោយពិភាក្សា ផ្តោតយ៉ាងសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយខេត្តណាហ្គាណូ នៃប្រទេសជប៉ុន ជាពិសេសលើវិស័យបញ្ជូន និងទទួលពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសជប៉ុនគឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់សម្រាប់កម្ពុជា ដោយក្នុងនោះរដ្ឋាភិបាលជប៉ុនក៏ចូលរួមក្នុងការបង្កើតធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន ក៏ដូចជាការទទួលយកកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។ ប្រទេសជប៉ុនជាគោលដៅដែលប្រជាជនកម្ពុជាចង់ទៅធ្វើការ ជាក់ស្តែងបច្ចុប្បន្នមានប្រជាជនកម្ពុជាកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុនប្រមាណ ២ម៉ឺននាក់ ។ ទន្ទឹមនឹងការថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី ក៏បានស្នើដល់រដ្ឋាភិបាលជប៉ុន ជាពិសេសខេត្តណាហ្គាណូ បង្កើនចំនួនការទទួលយកពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករកម្ពុជាប្រមាណជិត ៣០០នាក់ប៉ុណ្ណោះកំពុងធ្វើការនៅក្នុងខេត្តណាហ្គាណូ។ ឯកឧត្តម រដ្ឋមន្ត្រី រំពឹងថាតាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាខេត្តណាហ្គាណូ នាពេលនេះនឹងអាចចងក្រងជារបាយការណ៍សម្រាប់ពិនិត្យមើលលក្ខខណ្ឌផ្សេងៗដែលភាគីជប៉ុនត្រូវការដើម្បីទទួលយកពលករជំនាញរបស់កម្ពុជាបន្ថែមទៀត។…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួម​មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួម​មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃ​ព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២៤នេះ បានដឹក​នាំគណៈប្រតិជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​លើក​ទី៤៥(AIPA-45) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តប​តាម​ការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។ មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ (AIPA)ជាវេទិកាសភានៃបណ្ដា​ប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត ៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ការជួបប្រជុំជាប្រចាំឆ្នាំរបស់ AIPA ជាការប្រមូល​ផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគំាទ្រ​និងរួមសហ​ប្រតិបត្តិ​ការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យ​សហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាពនិង​បរិយា​បន្ន​ជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងអន្តរជាតិ។ អាយប៉ាមាន​សមាជិក​ចំនួន ១០ប្រទេស រួមមាន៖ ព្រុយណេដារុយសាឡឹម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ មហាសន្និបាត​អន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវទទួលធ្វើជាម្ចាស់​ផ្ទះនៅឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “តួនាទីរបស់សភា​ក្នុងការពង្រឹង​ការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន”។ អំឡុងពេលចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥នេះ សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី…

  • ក្រុមហ៊ុន Cambodia Angkor Air ស្នើសុំប្រគល់យន្តហោះថ្មីមួយគ្រឿង ជូន​ក្រសួងទេសចរណ៍ប្រសិទ្ធិនាម និងដាក់ស្លាកផ្សាយពាណិជ្ជកម្មលើតួយន្តហោះ

    ក្រុមហ៊ុន Cambodia Angkor Air ស្នើសុំប្រគល់យន្តហោះថ្មីមួយគ្រឿង ជូន​ក្រសួងទេសចរណ៍ប្រសិទ្ធិនាម និងដាក់ស្លាកផ្សាយពាណិជ្ជកម្មលើតួយន្តហោះ

    ភ្នំពេញ៖ ខណៈ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ លោកបណ្ឌិត Zhan David នាយកប្រតិបត្តិ និងជាតំណាងក្រុមហ៊ុន Cambodia Angkor Air បានលើកឡើងពីស្ថានភាពអាជីវកម្មក្រុមហ៊ុន បញ្ហា​ប្រឈម និងស្នើសុំអនុសាសន៍លើគម្រោងផែនការអាជីវកម្មរបស់ក្រុម​ហ៊ុននាឆ្នាំ​ខាងមុខដែលគ្រោងបង្កើន និងបន្ថែមជើងហោះហើរត្រង់ពីទីក្រុងធំៗ នៅប្រទេសចិន និងជើងហោះហើរក្នុងស្រុក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈ​ការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរបរទេស និងចិន មកទស្សនាប្រទេសកម្ពុជា ។ ក្នុងជំនួបនេះដែរ ខាងក្រុមហ៊ុនបានគោរពស្នើសុំប្រគល់យន្តហោះថ្មីមួយគ្រឿង ក្នុង​ចំណោមយន្តហោះចំនួន ៥គ្រឿងដែលក្រុមហ៊ុននឹងទិញជូនក្រសួងទេសចរណ៍​ប្រសិទ្ធិនាម និងដាក់ស្លាកផ្សាយពាណិជ្ជកម្មលើតួយន្តហោះ ហើយក្រសួងក៏បាន​ឯកភាពតាមសំណើរបស់ក្រុមហ៊ុន ។ លោកបណ្ឌិត ក៏សូមសន្យាជូន ឯកឧត្តមរដ្ឋមន្រ្តីនឹងជួយបន្តផ្សព្វផ្សាយពីសក្តានុពល​ទេសចរណ៍របស់កម្ពុជាដល់ប្រជាជនចិនឱ្យបានទូលំទូលាយ និងរៀបចំវេទិកាជំនួប​ធុរកិច្ចរវាងអ្នកវិនិយោគិនចិន ដើម្បីទាក់ទាញវិនិយោគបន្ថែមពីប្រទេសចិន​នៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែអំណរគុណ ដល់ ក្រុមហ៊ុន Cambodia Angkor Air ដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជាតាមរយៈការផ្តល់​យន្តហោះថ្មី១គ្រឿង ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវ​ទេសចរ​បរទេសជាច្រើនមកទស្សនាប្រទេសកម្ពុជា…

  • សម្ដេច ម៉ែន សំអន ៖ រណសិរ្ស កម្ពុជា ឡាវ បានឯកភាពគ្នា ៨ចំណុច លើ អនុស្សរណ:  ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង

    សម្ដេច ម៉ែន សំអន ៖ រណសិរ្ស កម្ពុជា ឡាវ បានឯកភាពគ្នា ៨ចំណុច លើ អនុស្សរណ:  ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង

    ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិ កម្ពុជា និង ឯកឧត្តមបណ្ឌិត ស៊ិនឡៈវង់ ឃុតផៃធូត ប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្ស អភិវឌ្ឍន៍ជាតិឡាវ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណ:យោគយល់គ្នា ស្តីពីកិច្ច សហប្រតិបត្តិការ ឆ្នាំ២០២៤-២០២៨ រវាងរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង រណសិរ្សអភិវឌ្ឍន៍ជាតិឡាវ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងអំពីទំនាក់ទំនងការទូតកម្ពុជា-ឡាវ បានចាប់ផ្តើមពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៥៦ ជាចំណងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណី ដែលទំនាក់ទំនងនេះត្រូវបានពង្រឹង និងពង្រីករហូតត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅក្នុងឆ្នាំ២០១៩ ។ ឯកឧត្តមបណ្ឌិត ស៊ិនឡៈវង់ ឃុតផៃធូត ក៏បានចាប់អារម្មណ៍ចំពោះការ អភិវឌ្ឍន៍របស់កម្ពុជាយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការដឹកនាំដ៏វៀងវៃ របស់ សម្តេមហាបវរធិបតី…

  • ផ្សាយផ្ទាល់ការប្រគំតន្រ្តីខ្នាតយក្ស “ពេលវេលាល្អ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក” នាំមកជូនដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ។

    ផ្សាយផ្ទាល់ការប្រគំតន្រ្តីខ្នាតយក្ស “ពេលវេលាល្អ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក” នាំមកជូនដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ។

    ផ្សាយផ្ទាល់ការប្រគំតន្រ្តីខ្នាតយក្ស “ពេលវេលាល្អ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក” នាំមកជូនដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ។ នៅរាត្រីនេះហ្វេនៗនឹងទទួលបានភាពរីករាយ រាំលេងកម្សាន្ត ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗដូចជាអ្នកនាង មាស សុខសោភា ពូឃ្លាំង លោកនីកូ កញ្ញា វី ឌីណេត លោក ណាវីត និងតារាកិត្តិយសជាច្រើនរូបទៀត។ ទីតាំង៖ បរិវេណសួនមាត់ទន្លេកោះពេជ្រទីរួមខេត្តកំពង់ចាម។

  • សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជួបសំណេះសំណាល ជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៅសហគមន៍ស្ទឹងមានជ័យ

    សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជួបសំណេះសំណាល ជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៅសហគមន៍ស្ទឹងមានជ័យ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញសំណេះសំណាល ពិសារអាហារសាមគ្គីជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ប្រមាណជិត ១០០០ នាក់ នៅសាលាមត្តេយ្យយ៉ូស ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះ លោក ស្កុត នីសុន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) បានថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបាន និងបន្តជួយឧបត្ថម្ភគាំទ្រដល់ បេសកកម្មរបស់អង្គការមនុស្សធម៌របស់លោកអស់រយៈពេលជាង ១០ឆ្នាំ ។ ទន្ទឹមនេះ លោក ស្តុត នីសុន ក៏បានរាយការណ៍សំខាន់ៗអំពីសមិទ្ធផលជាង ២០ឆ្នាំ របស់អង្គការលើទឹកដីកម្ពុជា ក្នុងសហគមន៍ស្ទឹងមានជ័យ ដោយបានជួយគាំទ្រជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ តាមរយៈការគាំទ្រសហគមន៍ កម្មវិធីថែទាំសុខភាព…

  • សួនច្បារមុខព្រះបរមរាជវាំងត្រូវបានចុះបញ្ជិជាដីរដ្ឋ

    សួនច្បារមុខព្រះបរមរាជវាំងត្រូវបានចុះបញ្ជិជាដីរដ្ឋ

    (ភ្នំពេញ)៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា៖សួនច្បារមុខព្រះបរមរាជវាំង ស្ថិតក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទំហំ ១០ ៨៣៣ ម៉ែត្រការ៉េ ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ គួរបញ្ជាក់ផងដែរថា សួនច្បារមុខព្រះបរមរាជវាំង ត្រូវបានចុះបញ្ជីតាមបច្ចេកទេស​សុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងព្រះបរមរាជវាំង ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ជាធរមាន៕ ដោយ ៖ ម៉ាដេប៉ូ

  • ឯកឧត្តម ប៉ែន បូណា ៖ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ គឺជាតួនាទីរបស់យើង ទាំងអស់គ្នា

    ឯកឧត្តម ប៉ែន បូណា ៖ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ គឺជាតួនាទីរបស់យើង ទាំងអស់គ្នា

    (ភ្នំពេញ)៖ «កិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ដ៏ធំធេងបំផុតរបស់​ថ្នាក់ដឹកនាំនៃយើង បានធ្វើឱ្យកម្ពុជាមានការប្រែប្រួលខុសគ្នាស្រឡះរវាងអតីតកាល និងបច្ចុប្បន្នកាល ហើយកំពុងបោះជំហានឆ្ពោះទៅអនាគតកាល​ប្រកបដោយក្តីសង្ឃឹម»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនាឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបជាង ៣០០នាក់ ។ ឯកឧត្តម ប៉ែន បូណា បន្តគូសរំលេចទៀតថា សមិទ្ធផលដែលយើងមានសព្វថ្ងៃមានទំហំធំធេងណាស់ សម្រាប់ប្រទេសដ៏កំសត់របស់យើង។ ដូច្នេះ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ពីសំណាក់ក្រុមជ្រុលនិយម និងបណ្តាញឃោសនាបម្រើផលប្រយោជន៍បរទេស គឺជាតួនាទីរបស់យើងទាំងអស់គ្នាដែលជាមន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់មានន័យថា យើងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងទិសដៅសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ផ្ទុយទៅវិញ មានក្រុមជ្រុលនិយមមួយចំនួនដែលមិនបានកសាងសមិទ្ធផលអ្វីសោះ តែបែរជាអង្គុយបង្កើតព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ និងមួលបង្កាច់ដើម្បីញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គមសំដៅរារាំងដំណើរការអភិវឌ្ឍជាតិទៅវិញ។ ដូច្នេះ តួនាទីរបស់យើង គឺការពារសមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាលដោយមិនអនុញ្ញាតឱ្យអ្នកណាមួលបង្កាច់ ឬកាឡៃតាមទំនើងចិត្តជាដាច់ខាត ។ បើតាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមជ្រុលនិយមដែលចាំរារាំងដំណើរការកសាងប្រទេសមានការរៀបចំជាបណ្តាញប្រទាក់ក្រឡាគ្នា ពោលគឺមានអ្នកប្រឌិតព័ត៌មានក្លែងក្លាយ…

  • ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ បង្ហាញពីស្ថានភាពបឋម និងពិភាក្សា​លើជំហានឆ្ពោះទៅមុខ លើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ​ក្រសួងអប់រំ

    ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ បង្ហាញពីស្ថានភាពបឋម និងពិភាក្សា​លើជំហានឆ្ពោះទៅមុខ លើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ​ក្រសួងអប់រំ

    (ភ្នំពេញ)៖​ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និង ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាសហធិបតី ក្នុង​សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង​អប់រំ យុវជន និងកីឡា» នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។ សិក្ខាសាលានេះ ប្រព្រឹត្តឡើងនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួម​ពីថ្នាក់​ដឹកនាំទទួលបន្ទុក និងមន្ត្រីបច្ចេកទេសលើការងារការពិនិត្យឡើងវិញ ការវិភាគមុខ​ងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំអង្គភាព​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា ដែលមានតួនាទី ចាប់ពីប្រធាន នាយកដ្ឋានឡើង និងមន្ត្រីជំនាញបច្ចេកទេសជាច្រើនរូបទៀត ។ សិក្ខាសាលាតាមបណ្តាក្រសួង ស្ថាប័ន ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖ ១. បង្ហាញវឌ្ឍនភាពការងារ ដែលក្រុមការងារបច្ចេកទេស អន្តរក្រសួង បានរួមចិត្ត រួមស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋមនៃការវិភាគមុខងារ…