Category: នយោបាយ

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាចិត្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

    រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាចិត្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

    ភ្នំពេញ៖ ក្នុងឱកាសជួបសន្ទនាតាមទូរស័ព្ទ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីដែលទើបតែងតាំងថ្មី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានរំលឹកអំពីទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរដែលត្រូវបានបង្កើតឡើងដោយ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តម Sukarno អតីតប្រធានាធិបតីឥណ្ឌូណេស៊ី នៅឆ្នាំ១៩៥៩ ព្រមទាំងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏កក់ក្តៅ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងផ្នែកនានាដូចជា នយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ អប់រំនិងវប្បធម៌។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅសាជាថ្មីជូនចំពោះ ឯកឧត្តម Sugiono ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី និងទន្ទឹងរង់ចាំជួបឯកឧត្តមផ្ទាល់ក្នុងពេលខាងមុខ ៕ ដោយ ៖ សួង ពិសិដ្ឋ

  • USAID ប្រកាសការវិនិយោគ ១២លានដុល្លារ ដើម្បីបន្តគាំទ្រក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា

    USAID ប្រកាសការវិនិយោគ ១២លានដុល្លារ ដើម្បីបន្តគាំទ្រក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា

    ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសការវិនិយោគ ១២លានដុល្លារ ដើម្បីបន្តគាំទ្រក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ។ នេះជាគូសបញ្ជាក់របស់លោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមករវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន។ លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។  ចំពោះការបោសសម្អាតមីន លោកស្រីនឹងប្រកាសការវិនិយោគចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា…

  • “វីដេអូ៖ ថ្ងៃនេះ កាលពី ៣៣ឆ្នាំមុន ខួប ពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស”

    “វីដេអូ៖ ថ្ងៃនេះ កាលពី ៣៣ឆ្នាំមុន ខួប ពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស”

    ថ្ងៃនេះ កាលពី ៣៣ឆ្នាំមុន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ចម្បងមួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលកំពុងទន្ទឹងរងចាំសន្តិភាព បន្ទាប់ពីរងទុក្ខវេទនាក្នុងសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍។កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ បានបើកផ្លូវឱ្យប្រទេសកម្ពុជា បោះជំហានចាកចេញពីភ្លើងសង្គ្រាម និងទទួលឱកាសជាច្រើនក្នុងការស្ដារ និងកសាងមាតុភូមិឡើងវិញ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា​ #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ #៦០វិនាទីនៃប្រវត្តិសាស្រ្ត #ប្រជាជនកម្ពុជា #ភ្លើងសង្គ្រាម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • “វីដេអូ៖ ដំណើរឆ្ពោះទៅរកសន្តិភាពជូនប្រជាជាតិ និង ប្រជាជនកម្ពុជា”

    “វីដេអូ៖ ដំណើរឆ្ពោះទៅរកសន្តិភាពជូនប្រជាជាតិ និង ប្រជាជនកម្ពុជា”

    ប្រភព ៖ ឯកសារស្រាវជ្រាវ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ប្រជាជាតិ #ប្រជាជនកម្ពុជា #កិច្ចព្រមព្រៀងទីក្រុងប៉ារីស Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ទូតហុងគ្រី ប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត

    ទូតហុងគ្រី ប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត

    (ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតហុងគ្រី បានបង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត ។ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនៃជំនួប ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានសម្ដែងនូវការកោតសរសើរ​ចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតីដែលបានដាក់ចេញ និងអនុវត្ត​កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបាន និងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង និងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និង យូរអង្វែងរវាងហុងគ្រី និងកម្ពុជា ដោយឯកឧត្តមបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ នៅក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យកាន់តែច្រើន។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ជាប្រពៃណី និងទំនាក់ទំនង និងសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ តាមរយ:ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងយន្តការពិគ្រោះយោបល់ទ្វេភាគី…

  • មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ចូលរួមជាហប្រធាន​ដឹក​នាំ​​​កិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

    មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ចូលរួមជាហប្រធាន​ដឹក​នាំ​​​កិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

    (ប្រទេសសិង្ហបុរី)៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​និងទូរគម​នា​គមន៍ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំ​កិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើក​ទី៥ – 5th U.S.-ASEAN Cyber Policy Dialogue” ជាមួយ ឯកឧត្តម Nathaniel C. Fick ឯកអគ្គរដ្ឋទូតគោចររបស់សហរដ្ឋអាមេរិក ទទួលបន្ទុក​កិច្ចការលំហ​​សាយប័រ​និងគោលនយោបាយឌីជីថល និង ឧបការីរង Liesyl Franz នៃការិយាល័យ​លំហ​សាយប័រ​និងគោលនយោបាយឌីជីថល នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ។ កិច្ចសន្ទនានេះមានការចូលរួមពីតំណាងប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងសហរដ្ឋអាមេរិក ដែលផ្តោតសំខាន់ទៅលើបញ្ហា​ប្រឈមពីការគំរាមកំហែងតាមប្រព័ន្ធសាយប័រនៅក្នុងតំបន់និងអន្តរជាតិ ភាពចាំបាច់នៃការកសាងសមត្ថភាពលើជំនាញសាយប័រ និងការធ្វើបច្ចុប្បន្នភាព​គោលនយោបាយរបស់អាស៊ាននិងសហរដ្ឋអាមេរិកពាក់ព័ន្ធសន្តិសុខសាយប័រ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ស្ថេរភាពនយោបាយ និងសន្ដិសុខពេញលេញរបស់កម្ពុជាជាកត្តាផ្ដល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែមទៀតនៅកម្ពុជា

    ស្ថេរភាពនយោបាយ និងសន្ដិសុខពេញលេញរបស់កម្ពុជាជាកត្តាផ្ដល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែមទៀតនៅកម្ពុជា

    (ភ្នំពេញ)៖ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) លើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងបរិវត្តកម្មឌីជីថល ហើយថាកម្ពុជា​ជាប្រទេសមួយដែលបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ពីព្រោះកម្ពុជាមាន​ស្ថេរភាពនយោបាយ និងសន្តិសុខពេញលេញដែលជាកាតា​លីករជំរុញឱ្យអ្នកវិនិ​យោគ​មានទំនុកចិត្តខ្ពស់ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួនសម្រាប់​ការ​វិនិយោគរបស់វិនិយោគិនបរទេសនៅកម្ពុជា។ ឯកឧត្តម បញ្ជាក់ថា កម្ពុជាអាច​សហការ​លើវិស័យអចលនទ្រព្យដល់អ្នកវិនិយោគអាមេរិក​ដែលក្នុងវិស័យ​អចលន​ទ្រព្យនេះគឺត្រូវការភាពរហ័សទាន់ចិត្ត និងតម្លាភាពអំពីបរិវត្តកម្មឌីជីថល។​ នេះជាការលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង​ប្រតិភូសភា​ពាណិជ្ជ​កម្មអាមេរិកប្រចាំកម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានលើកឡើងអំពីកិច្ចការរបស់ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសទាក់ទិននឹងការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។ ឯកឧត្តម មានប្រសាសន៍ថា កម្ពុជា ចាត់ទុកសម្ដេចព្រះនរោត្តមសីហនុ គឺជានិមិត្តរូបបិតាឯករាជ្យជាតិ រីឯ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានិមិត្តរូបនៃបិតាសន្តិ ភាព និង​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជាបិតាសហសម័យកម្ពុជា។ បច្ចុប្បន្ន កម្ពុជា​កំពុង​ប្រែក្លាយមុខមាត់ថ្មី ដោយមិនមានការខ្វល់ខ្វាយទៅនឹងជម្លោះ ឬវិវាទ​អ្វីផ្សេងទៀត​នោះទេ គឺយើងផ្ដោតសំខាន់តែទៅលើការអភិវឌ្ឍខ្លួនទៅមុខ…

  • អូស្ត្រាលី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស​ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀរគរអ្នកវិនិយោគមក​កម្ពុជា

    អូស្ត្រាលី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស​ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀរគរអ្នកវិនិយោគមក​កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម Darek YIP ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​អូស្ត្រាលី​ប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-អូស្ត្រាលីឱ្យកាន់តែប្រសើរឡើង ជាពិសេស​ក្នុងវិស័យ​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ និងទំាងកៀរគរ​អ្នកវិនិយោគមកកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានទទួលឯកឧត្តម Darek YIP ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាពអូស្ត្រាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់ឯកឧត្តម Darek YIP ដែលទើបចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ​សមត្ថភាពថ្មី​របស់​អូស្ត្រាលីប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កម្ពុជាកំពុងឋិតក្នុង​ដំណាក់កាលមួយដែលកំពុងតែដំណើរការរៀបចំខ្លួនឯងឡើងវិញ ព្រោះកម្ពុជាធ្លាប់​បានឆ្លងកាត់នូវរបបគ្រប់គ្រងជាច្រើនសម័យកាលមកហើយ ក្នុងនោះក៏បានឆ្លង​កាត់​នូវភ្លើងសង្គ្រាម និងក្រោយមកក៏ទទួលបានឯករាជ្យនិងសុខសន្តិភាព​ពេញលេញ​ហើយ​បច្ចុប្បន្នក៏ដល់ពេលវេលាដែលត្រូវរៀបចំខ្លួនឯងជាថ្មីឡើងវិញផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានចាត់ទុកសម្ដេចព្រះនរោត្តមសីហនុ គឺជាបិតាឯករាជ្យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាព រីឯសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាបិតាសហសម័យកម្ពុជា។ ដូច្នេះពេលនេះកម្ពុជាកំពុងតែរៀបចំខ្លួនតាមបែបសហសម័យរបស់ខ្លួន។ ឯកឧត្តម សាយ សំអាល់ ក៏បានឱ្យដឹងអំពីការងារមួយចំនួនរបស់ក្រសួងរៀបចំដែនដី…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្ដេជ្ញាដឹកនាំក្រសួងឱ្យសម្រេច​បានភាពជោគជ័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់​រាជរដ្ឋាភិបាលកម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្ដេជ្ញាដឹកនាំក្រសួងឱ្យសម្រេច​បានភាពជោគជ័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់​រាជរដ្ឋាភិបាលកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា យើងទាំងអស់គ្នានឹងបន្តដំណើរទៅមុខ​ក្នុងការដឹកនាំក្រសួងធ្វើយ៉ាងណាបន្សល់ទុកនូវយន្តការមួយប្រកបដោយភាពជោគជ័យ រក្សាបាននូវស្ថេរភាពកំណើនសេដ្ឋកិច្ចសម្រាប់ក្រសួងក៏ដូចជាប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានចំណុចអាទិភាពចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុង​ស្ដីពីការងារ​ពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថានឹងប្រែក្លាយគំនិតយោបល់​ដែល​បានដាក់ជូនក្នុងអង្គប្រជុំនេះទៅជាទស្សនៈវិស័យសំរាប់ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់តទៅមុខទៀត។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីក្តីរីករាយពេញចិត្តចំពោះ​លទ្ធផលការងារដែលសម្រេចបាន និងបានថ្លែងអំណរគុណចំពោះការចូលរួម​ផ្ដល់​មតិយោបល់តាក់តែងរចនាសម្ព័ន្ធរបស់ក្រសួងសំរាប់អនាគត ៕ ដោយ / គ្រី សម្បត្តិ

  • រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយសម្បទានក្នុងគោលដៅទាញ​ប្រជាពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ

    រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយសម្បទានក្នុងគោលដៅទាញ​ប្រជាពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ

    (ភ្នំពេញ) ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់​ចេញ​អំពីទិដ្ឋភាពរួមទាក់ទិននឹងគោលនយោបាយសម្បទានដើម្បីលើកស្ទួយជីវភាព​ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងបង្កើនបន្ថែមនូវខឿនសេដ្ឋកិច្ចមូលដ្ឋាននិង​គ្រួសារ ។ នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងជំនួប​សម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារធនាគារពិភពលោក នាថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា គោលនយោបាយ​នេះ គឺជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមានការចង្អុលបង្ហាញ និងគាំទ្រពីសំណាក់សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងគោលដៅដើម្បីទាញ​ប្រជា​ពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ។ គោលនយោបាយសម្បទាននេះ មានន័យថា​សម្បទានទាំងហិរញ្ញវត្ថុ ទាំងនយោបាយនិងភាពអនុគ្រោះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការងារសម្បទានដែលត្រូវបានអនុវត្ត​ក្រោមកិច្ច​សហការជាមួយធនាគារពិភពលោកនេះ ត្រូវសម្រួចបន្ថែម​ទៀតនិង​កំណត់​ទិសដៅអោយបានជាក់លាក់ធ្វើយ៉ាងណាជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើងយ៉ាងពិតប្រាកដ ស្របតាមអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ ជាការឆ្លើយតប តំណាងក្រុមការងារធនាគារពិភពលោក បានថ្លែងអំណរគុណដល់ ឯកឧត្តម សាយ សំអាល់ ដែលបានបង្ហាញអំពីគោលនយោបាយសម្បទាន​ជាក់លាក់​ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យចំទិសដៅនិងឆ្លើយតបតាមតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋ។ តាមរយៈគម្រោងLASED ដែលបានអនុវត្តកន្លងមក​ក្រោម​កិច្ចសហការរវាងធនាគារពិភពលោក និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺមានលក្ខណៈគ្រប់ជ្រុងជ្រោយដោយបានជួយដល់ប្រជាជន​លើវិស័យ​ជាច្រើនក្នុងនោះមាន ដីធ្លី…