-
បញ្ហាទឹក ផ្លូវ ភ្លើង បរិស្ថាន ទំនាស់ដីធ្លី និងបទល្មើសនេសាទ នៅតែមានជាតំរូវការ សំណើរ និងសំណូមពររបស់ប្រជាពលរស់នៅស្រុកពញាឮ

(ខេត្តកណ្តាល)៖ បញ្ហាទឹក ផ្លូវ ភ្លើង បរិស្ថាន ទំនាស់ដីធ្លី និងបទល្មើសនេសាទ នៅតែមានជាតំរូវការ សំណើរ និងសំណូមពររបស់ប្រជាពលរស់នៅស្រុកពញាឮ ដែលបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី១ ជាមួយប្រជាពលរដ្ឋ នៅស្រុកពញាឮ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ។ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល ជាមួយប្រជាពលរដ្ឋនៅស្រុកពញាឮ ប្រជាពលរដ្ឋ បានលើកឡើងលើកបញ្ហាកង្វះទឹកស្អាត ស្នើសុំជួសជុលផ្លូវ ស្នើសុំផ្លូវបេតុង ស្នើសុំលូរំដោះទឹក បញ្ហាទំនាស់ដីធ្លី ការទុកដាក់សំរាមបង្កក្លិនដល់ប្រជាពលរដ្ឋ បទល្មើសនេសាទ និងស្នើសុំដាក់បង្គោលភ្លើង ព្រមទាំងរៀបចំខ្សែឱ្យមានរបៀបរៀបរយ សរុបចំនួន ៥០សំណើ និងសំណូមពរ ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖…
-
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចេញថ្លៃរាល់ការចំណាយទាំងអស់ក្នុងការព្យាបាលដល់អ្នកជំងឺ ជៀប ភារ៉ា មានអាការៈថប់ និងញ័រដេីមទ្រូងខ្លាំងម្តងម្កាលអស់រយៈពេលជាយូរ

(ភ្នំពេញ)៖ យោងតាមបណ្ដាញសង្គមរបស់សម្ដេចធិបតី នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកជំងឺ ជៀប ភារ៉ា អាយុ 20ឆ្នាំ មានអាការៈថប់និងញ័រដេីមទ្រូងខ្លាំងម្តងម្កាលអស់រយៈពេលជាយូរ តែមួយរយៈចុងក្រោយការធ្វេីទុក្ខកាន់តែខ្លាំង ពិបាកទ្រាំរំខានដល់ជីភាពប្រចាំថ្ងៃរបស់គាត់។ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនប្អូនស្រីមកទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូងនិងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រោយពីទទួលបានការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យឯកទេសបេះដូង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួចមក រកឃេីញថាប្អូនស្រីមានបញ្ហាវិបត្តិចង្វាក់បេះដូង(Wolff-Parkinson-White syndrome)។ ក្រោយពីទទួលបានការព្យាបាលដោយ Ablation រួចមក ប្អូនស្រីបានធូរស្បើយ និងមានសុខភាពរឹងមាំ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ផ្តល់អនុសាសន៍ដល់អ្នកជំនាញការកសិកម្ម និងវិស័យឯកជនត្រូវគិតគូរផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដឹងពីទំហំផ្ទៃដីក្នុងការអនុវត្តជាក់ស្តែង

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អ្នកជំនាញការកសិកម្ម និងវិស័យឯកជនត្រូវគិតគូរផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដឹងពីទំហំផ្ទៃដីក្នុងការអនុវត្តជាក់ស្តែង គម្រោងចំណាយជាក់លាក់ ស្វែងយល់ពីបញ្ហាប្រឈមនានា និងវិនិយោគចំគោលដៅ ទទួលបានផលចំនេញពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវមានភាពបុរេសកម្ម និងមានខ្លឹមសារគ្រប់គ្រាន់អាចទទួលយកបានទាំងអស់គ្នា ទើបអាចវិនិយោគប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ សូមរំឭកជូនថា យោងតាមស្មារតីនៃកិច្ចជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រទេសគុយបា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ អតីតនាយករដ្ឋមន្ដ្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់ជំនួយអង្ករចំនួន៦ពាន់តោន និងសន្យាផ្តល់នូវជំនួយបច្ចេកទេសកសិកម្មបន្ថែមទៀតដល់ប្រទេសគុយបា…
-
“ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ ការប្រើប្រាស់ប្រព័ន្ធ MCS Mobile App បានបង្ហាញថា វត្តមានមន្ត្រីរាជការនៃក្រសួងមុខងារសារធារណៈ ដែលមកបម្រើការងារមានចំនួនជាង ៩៣%

(ភ្នំពេញ)៖ ក្រៅពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានជាច្រើន ទាំងការងារប្រចាំថ្ងៃ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលបានរាយការណ៍នៅក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ វឌ្ឍនភាពការងារមួយដែលគួរកត់សម្គាល់បន្ថែមនោះគឺ «ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្រ្តីរាជការ»។ មានប្រសាសន៍រាយការណ៍ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងអង្គប្រជុំ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបង្ហាញថា ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្រ្តីរាជការដែលមកបម្រើការងារនៅទីស្តីការក្រសួងមុខងារសាធារណៈ មានវឌ្ឍនភាពគួរជាទីចាប់អារម្មណ៍។ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ ការប្រើប្រាស់ប្រព័ន្ធ MCS Mobile App បានបង្ហាញថា វត្តមានមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ដែលមកបម្រើការងារមានចំនួនជាង ៩៣%។ តួលេខនេះ មិនបានរាប់បញ្ចូលចំនួនមន្ត្រីដែលអវត្តមានដោយមានច្បាប់ត្រឹមត្រូវនោះឡើយ។” ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់។ សូមជម្រាបថា ការដាក់អនុវត្តប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមរយៈការប្រើប្រាស់ MCS Mobile App ជាយន្តការថ្មីដើម្បីបំពេញបន្ថែមលើប្រព័ន្ធគ្រប់គ្រងវត្តមានក្នុងពេលបច្ចុប្បន្ន។ តួលេខដែលបានស្រង់តាមប្រព័ន្ធបច្ចេកវិទ្យាដែលបញ្ជាក់ខាងលើ បានបង្ហាញថា មន្ត្រីរាជការរបស់យើងបាន និងកំពុងបំពេញតួនាទី ភារកិច្ច លើការបម្រើការងារប្រចាំថ្ងៃជូនរាជរដ្ឋាភិបាលគួរជាទីមោទនៈ។ ក្រសួងមុខងារសាធារណៈ មានមោទនភាព និងសូមអរគុណមន្ត្រីរាជការគ្រប់ៗរូបដែលបានខិតខំប្រឹងប្រែង មានទំនួលខុសត្រូវ និងគោរពតួនាទីមកបម្រើការងារដើម្បីរួបរួមអភិវឌ្ឍស្ថាប័ន និងវិស័យមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ដោយ ង៉ាន់…
-
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ណែនាំឱ្យមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន

(មណ្ឌលគិរី)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដើម្បីស្តាប់នូវរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ មន្ទីរទេសចរណ៍ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពអង្គភាព ពង្រឹងមូលធនមនុស្ស ស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ និងបន្តថែរក្សាបរិយាកាសដុខដុមនីយកម្មនៅក្នុងអង្គភាព ។ ក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីភាពចាំបាច់សម្រាប់ក្រុមខេត្តតំបន់ឦសាន ដែលជាក្រុមខេត្តមួយក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន ៕ ដោយ ៖ ហេង សម្បត្តិ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភំ្នពេញ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖ ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ៕ ដោយ ៖ វណ្ណលុក
-
ឯកឧត្តម ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរួមចំណែកថែរក្សា ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សា ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ បានចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ទប់ស្កាត់បានទាំងស្រុងនូវបដិវត្តពណ៌ ធានាប្រក្រតីភាពសង្គម ជីវភាពសង្គមលើគ្រប់វិស័យ រក្សាប្រក្រតីភាពមីក្រូសេដ្ឋកិច្ច បង្កើនជំនឿទុកចិត្ត ដល់អ្នកវិនិយោគគិន ពានិជ្ជករ ភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋរស់នៅដោយភាពសុខដុមរមនា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤តុលានេះ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ លើកឡើងថា៖ ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ…
-
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិការខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើនដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អនុធីន ឆានវីរគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការប្ដេជ្ញាចិត្តប្រកបដោយភាតរភាពដូចៗគ្នា ក្នុងការពូនជ្រំជំរុញ និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឱ្យអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ កាន់តែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ជាពិសេសការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ដែលផ្ដល់បរិយាកាសអំណោយផលដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃធុរជន និងប្រជាជន នៃប្រទេសទាំងពីរ ។ ការប្ដេជ្ញាចិត្តជាវិជ្ជមាននេះ បានធ្វើឡើងក្នុងឱកាសប្រមុខក្រសួងមហាផ្ទៃទាំងពីរ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលភាគីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងសមភាគីថៃ ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលបានខិតខំអនុវត្តស្មារតីនៃកិច្ចប្រជុំកាលពីឆ្នាំ២០២២ ធ្វើឱ្យទំនាក់ទំនងខេត្តនិងខេត្ត និងជារួមប្រទេសនិងប្រទេស បន្តមានភាពល្អប្រសើរ ដោយទប់ស្កាត់បាននូវបាតុភាពអវិជ្ជមាននានា តាមរយៈការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបដោះស្រាយបញ្ហាជាក់ស្ដែងនានា ។ ភាគីទាំងពីរ ក៏បានបន្តផ្លាស់ប្ដូរយោបល់គ្នា លើប្រធានបទសំខាន់ៗ…
-
គម្រោងវិនិយោគ និងធុរកិច្ចចំនួន ២៥ទៀត មានទុនសរុប ៩១៧លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចបរធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំលើកទី១១ ដើម្បីពិនិត្យគម្រោង វិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៥ ដែលមានទុនវិនិយោគសរុប៩១៧ លានដុល្លារ។ គម្រោងដែលទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១២, គម្រោងថ្មី ចំនួន ១២, និងការពង្រីកគម្រោង ចំនួន១ ដែលមានទុនវិនិយោគសរុប៩១៧ លានដុល្លារអាមេរិក មានដូចជា រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និង រមណីយដ្ឋាន ។ ក្នុងចំណោមគម្រោងទាំងនេះ, មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគដោយជនជាតិប៉ូឡូញ ក្នុងការទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប និងប្រទេសនានា ដែលជានិន្នាការល្អសម្រាប់ការបង្កើតបរិយាកាសវិនិយោគ និង…
