-
រដ្ឋសភា កម្ពុជា បានពិភាក្សានិងអនុម័ត លុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

(ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃសុក្រទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកា រដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០៥រូប។ យោងសេចក្តីប្រកាសព័ត៍មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា អង្គសភាបានអនុម័តយល់ព្រមរបៀបវារះបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ចំនួន២ដោយ មានសំឡេង ១០៩ នៃចំនួនសមាជិករដ្ឋសភាទាំងមូលដែលមានដូចតទៅ៖១-ការសម្រេចសុពលភាពនៃអាណត្តិបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា បានអាននូវសេចក្តីប្រកាស របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការសម្រេចសុពលភាពនៃអាណត្តិបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។ ២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គោលបំណងដែលកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការ ជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយមើលឃើញពីកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និតក្នុងរយៈពេល២៥ឆ្នាំកន្លងមក…
-
ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) បានប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ លោកសាស្ត្រាចារ្យ Tetsuya Watanabe បានថ្លែងដូច្នេះ ក្នុងឱការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន ERIA បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបន្តវិវឌ្ឍរីកចម្រើននៅកម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី កម្ពុជា នឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។ លោកប្រធានវិទ្យាស្ថាន បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីបច្ចុប្បន្នភាព និងវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថាន ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ក្នុងការរៀបចំក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំង ការកសាងសមត្ថភាព។ លោកប្រធានវិទ្យាស្ថានបានបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការបន្តភាពជាដៃគូដ៏ល្អប្រសើរ ជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៥០ និងបំណងជួយសម្របសម្រួល…
-
កិច្ចប្រជុំត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅសល់រយៈពេល ៦ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំ២០២៤ នឹងចាប់ផ្តេីមតាមប្រពៃណីទំនៀមទំលាប់ជាតិនៅមុខព្រះបរមរាជវាំងតាមដងទន្លេសាបចាប់ពីថ្ងៃទី១៤ ដល់ ១៦ វិច្ឆិកាខាងមុខនេះ ។ ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញកំពុងមមាញឹកលេីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណះ ក៏ដូចកែលំអរសោភណ្ឌភាពទីក្រុង ពិសេសនៅជុំវិញតំបន់ប្រារព្វពិធីដោយធានាថា ព្រះរាជពិធីបុណ្យអុំទូកខាងមុខដ៏ខ្លីនេះដំណេីរការទៅដោយរលូន ប្រកបដោយសន្តិសុខល្អ និងសោភណ្ឌភាព។ ក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨វិច្ឆិកានេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវគិតគូឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងការគ្រប់គ្រងកម្លាំង ការងារសង្គ្រោះបន្ទាន់ បង្កើតទីបញ្ជាការស្រាលក្នុងកិច្ចប្រតិបត្តិការណ៍ ការពារសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអ៊ុទូក ទប់ស្កាត់ការលំហូរចរាចរណ៍ ចំពោះរថយន្តមួយចំនួនចូលមកក្នុងរាជធានី ទប់ស្កាត់ ជនអាណាថា ចោរលូក ហោប៉ៅជាដើមនិងការបង្ការទប់ស្កាត់ហានិភ័យនៃគ្រោះអគ្គីភ័យនិងការគិតគូពីអនាម័យបរិស្ថាន។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ៖ ព្រះរាជពិធីបុណ្យអ៊ុទូកឆ្នាំនេះ ទាំងខាងក្នុងនិងក្រៅព្រះរាជពិធី កម្លាំងរបស់យើងត្រូវតែធានាឱ្យបាន សន្តិសុខ…
-
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំ បន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួនពីររួមមាន៖ ១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ យស ថានារី ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។ ២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ៕ ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាល នឹងប្រែក្លាយតំបន់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចដ៏ធំមួយរបស់ប្រទេសកម្ពុជា

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលមានគោលដៅប្រែក្លាយតំបន់ឆ្នេរអោយទៅជារបៀងសេដ្ឋកិច្ចដ៏ធំមួយរបស់ប្រទេសកម្ពុជា ។ សមុទ្រកម្ពុជាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើននិងផ្ដល់ប្រាក់ចំណូលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ការរៀបចំដែនដី ត្រូវឱ្យស្របទៅនឹងសក្តានុពលនៃតំបន់នីមួយៗនោះទើបជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចបានឆាប់រហ័ស ។ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានពិនិត្យរាល់គម្រោងដែលបានរៀបចំចុងក្រោយមុននឹងចាប់ផ្តើមអនុវត្ត និងបានទទួលយកគំនិតផ្តួចផ្តើមមួយចំនួនទៀតមកពិនិត្យពិភាក្សា ឱ្យស្របទៅនឹងផែនការអភិវឌ្ឍមេរបស់តំបន់ឆ្នេរ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជជែកពិភាក្សា និងទទួលបានការឯកភាពរួមគ្នា ក្នុងកិច្ចការជំរុញអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាអោយកាន់តែរីកចម្រើន និងទាញយកផលប្រយោជន៍ពីការអភិវឌ្ឍន៍នេះ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ និងប្រែក្លាយជីវភាពប្រជាពលរដ្ឋនៅតំបន់ឆ្នេរអោយកាន់តែល្អប្រសើរថែមទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបំផុសគំនិតដល់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យជជែកពិភាក្សាអំពីការរៀបចំឆ្នេរពីខេត្តកោះកុងដល់ខេត្តកែប ថាតើត្រូវមានយុទ្ធសាស្ត្ររៀបចំដូចម្ដេចខ្លះ និងការរៀបចំព្រែក ដោយត្រូវដឹងអំពីតួលេខសរុបរបស់ព្រែក និងត្រូវរៀបចំក្នុងកម្រិតបែបណាដើម្បីទទួលភ្ញៀវទេសចរណ៍ និងសំរាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន ហើយត្រូវរៀបចំផ្លូវ ទឹក ភ្លើង ចំណតរថយន្ត…
-
កម្មវិធីបើក “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា កម្មវិធីបើក “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានប្រព្រឹត្តទៅនៅ រោងភាពយន្ត លេជេន សាខាអូឡាំព្យ៉ា រាជធានីភ្នំពេញ។ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក Chen Cong អគ្គទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំង តំណាងមន្ត្រីរាជការ ក្រសួងស្ថាប័ន សហគ្រាស សិស្សនិស្សិត និង ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមកពីប្រទេសចិន និង កម្ពុជា បានមានវត្តមានអញ្ជើញចូលរួមក្នុងពិធីបើកនេះ និងបានទស្សនាភាពយន្តចិន រឿង “ជីវិតលើភ្លើង” ដែលមានបញ្ចូលសំឡេងជាភាសាខ្មែរ។ លោក An Xiaoyu និពន្ធនាយករងប្រចាំការនៃCGTN និង ជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិក…
-
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សិក្ខាសាលានេះ ជាការបន្តជួបជាមួយក្រសួងស្ថាប័ន ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងយ៉ាងមុតមាំថា តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ នឹងទទួលបាននូវបទពិសោធ និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមូលដ្ឋានក្នុងការអនុវត្តការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សិក្ខាសាលានារសៀលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញវឌ្ឍនភាពការងារបឋម នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ…
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយជោគជ័យ។ សូមរំលឹកថា សម្តេចមហាបវរធិបតី កាលពីរសៀលថ្ងៃទី ៥វិច្ឆិកា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេង្គ (GMS) លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ារ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូន សម្រាប់សមាហរណកម្មអនុតំបន់មេគង្គ និងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាព សម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលបានប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤…
-
សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលខេត្តប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃ៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៤នៅសាលប្រជុំសាលាខេត្តក្រោមការអញ្ជើញចូលរួមពី ឯកឧត្ដម អន ស៊ុម ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្តម សេរី កុសល តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ រួមជាមួយថ្នាក់ដឹកនាំមន្ត្រី រាជការ កងកម្លាំង អាជ្ញាធរ យុវជន យ៉ាងច្រើនកុះករ។ ក្នុងឱកាសនេះឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកយកនូវអត្ថន័យសង្ខេបខ្លីនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ នេះ ផ្ដើមចេញពីសុឆន្ទៈស្នេហាជាតិ និងខឿនមហាសាមគ្គីរបស់ខ្មែរក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះករុណាបរមរតនកោដ្ឋជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត៕ ដោយ៖ គៀន ច័ន្ទហ៊ីន
-
នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា

(ចិន)៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានកោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ។ ក្នុងឱកាសនៃជំនួបនេះ សម្ដេចបវរធិបតី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែលបានសម្របសម្រួល ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ស្ថិតនៅខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗនេះ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសនៅក្នុងវិស័យ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្ដែង…