-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា កំពុងសិក្សារៀបចំឲ្យមានផ្លូវជិះកង់ពីខេត្តកែបដល់ខេត្តកោះកុង

(កែប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា កំពុងសិក្សារៀបចំ ឱ្យមានផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិអ្នេរអង្កោល ឃុំនេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្តេចធិបតី បានថ្លែងអបអរសាទរពលរដ្ឋខេត្តកែបទទួលបានសមិទ្ធផលថ្មី «វិថីតេជោសន្តិភាពឆ្នេរអង្កោល ។ សម្តេចថា វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍ និងបម្រើប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ ៦ពាន់គ្រួសារ ។ សូមជម្រាបថា គម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ មានប្រវែងសរុបជាង១២គីឡូម៉ែត្រ ស្ថិតនៅ ភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍ ។ គម្រោងនេះ បានប្រើប្រាស់រយៈពេលសាងសង់…
-
ព្រឹទ្ធសភា ចេញលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេច ដូចខាងក្រោម៖ ១- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ទៅគណៈ-កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។ ២- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហ-ប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ទៅគណៈ-កម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម…
-
វិថីតេជោសន្តិភាព ឆ្នេរអង្កោល ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

(កែប)៖ វិថីតេជោសន្តិភាព ឆ្នេរអង្កោល អមដោយទេសភាពប្របតាមមាត់សមុទ្រដ៏ស្រស់ស្អាត ដែលស្ថិតនៅភូមិកែប និងភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ផ្លូវថ្មីមួយខ្សែនេះ នឹងក្លាយជាសរសៃឈាមទេសចរណ៍យ៉ាងសំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល ដែលនឹងជួយទាក់ទាញសក្តានុពលទេសចរណ៍ និងជំរុញការអភិវឌ្ឍផ្សេងៗទៀត ។ តាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្គោលនេះ មានប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅ ភូមិកែប និងភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។ គម្រោងនេះបានអនុវត្តការងារបច្ចេកទេស សាងសង់រួមមាន៖ ការងារចាក់ក្រាលបេតុងកៅស៊ូប្រភេទAC មានកម្រាស់ ១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមាន ២គន្លង…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ មានរបៀបវារៈដូចខាងក្រោម៖ ១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ។ ២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង ឬប្រើប្រាស់ទៅលើយានយន្ត និង លក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ។ ៣- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ។ ៤- ផ្សេងៗ ៕ ដោយ ៖ វណ្ណលុក
-
ឯកឧត្តម ទុយ រី ៖ ព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លា របស់ “ព្រះបរមរតនកោដ្ឋ” ក្នុងការទាមទារឯករាជ្យ ដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប

(ជប៉ុន)៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានសង្កត់ធ្ងន់ពីព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លាដែលមិនអាចបំភ្លេចបានរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលបានរំដោះប្រទេសកម្ពុជាទាំងស្រុងចេញពីអាណានិគមបារាំង ដោយទទួលបានឯករាជ្យ នៅថ្ងៃទី០៩ វិច្ឆិកា ១៩៥៣ ដែលជាគ្រឹះដ៏រឹងមាំនាំឱ្យមកនូវសិទ្ធិសេរីភាព សន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបានដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។ ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដោយមានការអញ្ចើញចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន និងភ្ញៀវជប៉ុន ប្រមាណជា ២០០នាក់ នៅក្នុងបរិវេនស្ថានទូត មានជាអាទិ៍ ការបញ្ចាំងវីដេអូស្តីពី កម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជបូនីយកិច្ចកសាងជាតិដ៏ឧត្តុងឧត្តមរបស់ អង្គព្រះមហាក្សត្រ ព្រះវររាជបិតាជាតិខ្មែរ…
-
សម្តេច ម៉ែន សំអន ៖ ប្រទេសជាតិមានសុខសន្តិភាពពេញេលេញ អនុញ្ញាតិឲ្យប្រជាពលរដ្ឋកម្ពុជាអាចប្រារព្ធពិធីបុណ្យប្រពៃណីជាតិបានយ៉ាងអធិកអធម

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីដង្ហែអង្គកឋិនទាននៅវត្តសាមគ្គីរតនមុនី ស្ថិតក្នុងភូមិបុស្ស ឃុំស្វាយតាយៀន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រឹកថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ អង្គកឋិនទានសាមគ្គីនេះត្រូវបានផ្តួចផ្តើមឡើង ឯកឧត្តម ម៉ៅទី និងលោកជំទាវ គង់ សោមា, លោក ម៉ៅ លីណា និងលោកស្រី នី ធាវី, អ្នកស្រី ម៉ៅ សីហា និងលោក លឹម លីនដា និង អ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានដង្ហែប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពទ្ធសីមាវត្តសាមគ្គីរតនមុនី។ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមន៍សិល្បៈករខ្មែរ ក៏បានមានប្រសាសន៍ថា…
-
គណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មានប្រទេសចិន ស្វែងយល់អំពីប្រព័ន្ធផ្សព្វផ្សាយនៅមន្ទីរព័ត៌មានខេត្តសៀមរាប

(ខេត្ត សៀមរាប )៖ បន្ទាប់ពីជំនួបរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិន នៅរាជធានីភ្នំពេញ នាថ្ងៃ៩ ខែវិច្ឆិកា លោកវរសេនីយ៍ឯក អូ ឈាន បានដឹកនាំគណៈប្រតិភូមកកាន់ខេត្តសៀមរាបជាមួយនឹងការសម្របសម្រួលពីក្រសួងការពារជាតិ ដោយមាន លោកឧត្តមសេនីយ៍ត្រី គឹម អ៊ុក នាយករងនាយកដ្ឋានព័ត៌មាន ចូលរួម។ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងឱកាសនេះ ដោយស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកទស្សនកិច្ចនៃមន្ទីរព័ត៌មានខេត្តសៀមរាប។ ឯកឧត្តមបានបញ្ជាក់ថា ជំនួបនេះជាលើកដំបូងដែលអាចក្លាយជាស្ពានសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងឱកាសសហការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តសៀមរាប។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានចូលរួមចំណែកជួយជ្រោមជ្រែងដល់ការអភិវឌ្ឍជាច្រើននៅកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប ដូចជាការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ក្នុងនោះ ឯកឧត្តមបានសង្ឃឹមថា គណៈប្រតិភូចិន នឹងមានឱកាសសិក្សាស្វែងយល់អំពីវិស័យព័ត៌មាន និងសោតទស្សន៍នៅខេត្តសៀមរាប និងស្វែងរកឱកាសសហការតាមរយៈក្រសួងព័ត៌មានផងដែរ។ ក្នុងសំណេះសំណាល លោកវរសេនីយ៍ឯក អូ ឈាន បានបង្ហាញពីចិត្តសប្បាយរីករាយនឹងឱកាសមកទស្សនកិច្ចនៅខេត្តសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា។ គាត់បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការស្វែងយល់អំពីប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តសៀមរាប ជាពិសេសការងារផ្សព្វផ្សាយព័ត៌មាន ដើម្បីអាចបម្រើប្រយោជន៍សាធារណជន។…
-
ពុទ្ធបរិស័ទ កម្ពុជា ថៃ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ រួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីរក្សាប្រពៃណីវិស័យពុទ្ធសាសនា

(ខេត្តបន្ទាយមានជ័យ)៖ ពុទ្ធបរិស័ទ កម្ពុជាថៃជាប់ព្រំដែនខេត្តបន្ទាយមានជ័យ បានរួមគ្នា ធ្វើបុណ្យកឋិនទានសាមគ្គីរក្សាប្រពៃណីវិស័យពុទ្ធសាសនា ជាមួយគ្នាបើទោះជាមានជាតិសាសន៍ផ្សេងក្ដី ប៉ុន្តែកម្ពុជា និង ថៃ មានប្រពៃណី ទំនៀមទំលាប់ស្រដៀងគ្នា។ លោកមហាឧបាសិកា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានឲ្យដឹង ជុំវិញការមានទឹកចិត្តសទ្ធាមុតមាំលើកុសលផលបុណ្យ ហើយមិនចាំតែនៅជិត នៅឆ្ងាយពីទីវត្តអារាម ឬទីកន្លែង ធ្វើបុណ្យ ឬក៏ប្រកាន់ជាតិសាសន៍ពណ៌សម្បុរ ពិសេសពុទ្ធសាសនិកជនក៏ដូចជាអ្នកដែលគោរពប្រណិបត្តិព្រះពុទ្ធសាសនា អាចចូលរួមគ្រប់កម្មវិធីបុណ្យក្នុងពុទ្ធសាសនាស្របលើគោលដៅតែមួយ ។ ក្នុងឱកាសបុណ្យកឋិនទានសាមគ្គីនៅវត្តខ្លាកូនថ្មី នៅក្រុងសិរីសោភ័ណ កាលពីពេលថ្មីៗនាឆ្នាំ២០២៤នេះ លោកឧកញ៉ា ហង្ស ស៊ីផា បានបញ្ជាក់បន្ថែម ពីការធ្វើបុណ្យទានមិនរើសអើងពិសេសក្នុងវិស័យពុទ្ធសាសនា ។ ព្រះឥន្ទមុនីវង្សា សំ វ៉ាន់ថា ចៅអធិការវត្តខ្លាកូនថ្មី បានមានថេរដីកា មិនថាវេលានេះ កន្លងមកមានថ្នាក់ដឹកនាំ មន្ត្រីរាជការនិងពុទ្ធបរិស័ទថៃនៅទីក្រុងនិងខេត្តជាប់ព្រំដែនខេត្តបន្ទាយមានជ័យ តែងបានមកចូលរួមគ្រប់ពិធីបុណ្យពុទ្ធសាសនា ជាមួយការជួយកសាងសមិទ្ធផលពុទ្ធសាសនាទៀតផង ហើយដូចគ្នាដែរថ្នាក់ដឹកនាំ មន្ត្រីរាជការនិងពុទ្ធបរិស័ទក្នុងប្រទេសក៏ដូចគ្នា ខេត្តបន្ទាយមានជ័យ មានទំនាក់ទំនងល្អនិងបានឧបត្ថម្ភកសាងសមទ្ធិផលខាងពុទ្ធសាសនាទៅខាងភាគីថៃផងដែរ ។ បច្ច័យកឋិនទានសាមគ្គី ទទួលបានពី ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា…
-
រដ្ឋមន្រ្តីក្រសួងការងារ៖ ការសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត

(ភ្នំពេញ)៖ គម្រោងស្ថិតនៅលើផ្ទៃដីជាង ៥០០ហិកតា ក្នុងខេត្តកំពង់ស្ពឺនេះ ជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។ ប្រសាស៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងបែបនេះ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក John Yu ប្រធានក្រុមហ៊ុន Golden Intergrity International Investment Group។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះការបង្កើតសួនឧស្សាហកម្មនេះ ដោយមើលឃើញថា គម្រោងនេះនឹងផ្តល់ការងារប្រមាណ ៥ម៉ឺន ទៅ ៦ម៉ឺនកន្លែងបន្ថែមទៀត ។ ទន្ទឹមនេះ ខេត្តកំពង់ស្ពឺគឺជាគោលដៅយ៉ាងសំខាន់ដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ ក៏ដូចជាផ្តល់ឱកាសការងារជាច្រើន ទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់និងក្នុងខេត្តជុំវិញ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា…
-
ឯកឧត្តម គួច ចំរើន ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែដង្ហែតាមព្រះរាជតម្រិះដ៍ថ្លៃថ្លា និងក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះបរមរតនកោដ្ឋ

(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន តែងតែដង្ហែតាមព្រះរាជតម្រិះដ៍ថ្លៃថ្លា និងក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងការថែរក្សាសុខសន្តិភាព ឯករាជ្យជាតិ បង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅថែរក្សាការពាររដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ សំដៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤ ដែលប្រទេសកម្ពុជាយើងទទួលបានឯករាជ្យពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង។ ទិវាបុណ្យឯករាជ្យជាតិ…