Category: នយោបាយ

  • នាយករដ្ឋមន្ត្រី ៖ រដ្ឋនឹងជួសជុលផ្សារបឹងឈូក នៅខេត្តបាត់ដំបង ជូនអាជីវករម្ចាស់តូបដោយឥតគិតថ្លៃ

    នាយករដ្ឋមន្ត្រី ៖ រដ្ឋនឹងជួសជុលផ្សារបឹងឈូក នៅខេត្តបាត់ដំបង ជូនអាជីវករម្ចាស់តូបដោយឥតគិតថ្លៃ

    (បន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាល នឹងធ្វើការជួសជុលផ្សារបឹងឈូក ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជូនអាជីវករម្ចាស់តូបដោយឥតគិតថ្លៃឡើងវិញ បន្ទាប់ពីផ្សារនេះ បានរងការឆាបឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដោយបានបំផ្លាញតូបអស់ប្រមាណជិត១៥០តូប ។ ទន្ទឹមនេះ សម្ដេចក៏បានប្រកាស នឹងផ្ដល់កម្មសិទ្ធិដល់ម្ចាស់តូបទាំងអស់ផងដែរ ។ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្តេចបវរធិបតី បានមានប្រសាសន៍ថា ផ្សារបឹងឈូក ត្រូវបានវិនិយោគឡើងដោយឯកជន អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ពោល គឺតាំងពីឆ្នាំ១៩៩២ ។ បន្ទាប់ពីការឆាបឆេះនេះ វិស័យឯកជន ដែលគ្រប់គ្រងផ្សារនេះ អស់លទ្ធភាពក្នុងការសាងសង់ឡើងវិញ ដូច្នេះហើយសម្តេច សម្រេចយកផ្សារនេះជាផ្សាររដ្ឋវិញ និងប្រកាសសាងសង់ឡើងវិញ ឆ្លើយតបនឹងសំណូមពររបស់ក្រុមអាជីវករ ដែលរងផលប៉ះពាល់ពីការឆេះផ្សារបឹងឈូកនេះ ដើម្បីឱ្យអាជីវករ មានទីតាំងក្នុងការប្រកបរបរលក់ដូរវិញ ។ ជាមួយនឹងការប្រកាសសាងសង់ផ្សារបឹងឈូកនេះឡើងវិញ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិនានា ដែលភាគច្រើន ផ្តោតលើសន្តិភាព និងការបង្រួបបង្រួមជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិនានា ដែលភាគច្រើន ផ្តោតលើសន្តិភាព និងការបង្រួបបង្រួមជាតិ

    (បន្ទាយមានជ័យ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំអន្តរជាតិនានា ដែលភាគច្រើន ផ្តោតទៅលើប្រធានបទ សន្តិភាព ការបង្រួបបង្រួមជាតិ និងការអត់ឱន ហើយនៅក្នុងចំណោមកិច្ចប្រជុំទាំងនោះ ក៏មានកិច្ចប្រជុំស្តីពីបញ្ហាមីន នៅខេត្តសៀមរាប ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារសន្តិភាពនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ ។ ក្នុងន័យនេះ សម្តេច បញ្ជាក់ថា ប្រធានបទសន្តិភាព នៅតែមានតម្លៃជាសាកល មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជានោះទេ ប៉ុន្តែថែមទាំងមានតម្លៃសម្រាប់សន្តិភាពតំបន់និងពិភពលោកផងដែរ ។ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា កាលពីសប្ដាហ៍មុន មានកិច្ចប្រជុំអន្តរជាតិនៅភ្នំពេញ តំណាងសភាពីបណ្ដាប្រទេសជាច្រើន មកពីទ្វីបអាហ្រ្វីកផង មកពីទ្វីបអាមេរិកឡាទីនផង មកពីអឺរ៉ុបផង មកពីអាស៊ីផង មកប្រជុំគ្នានៅនេះ មានទាំងគណបក្សមានទាំងសភា និយាយប្រធានបទគឺ…

  • រាជរដ្ឋាភិបាល បានប្រឹងប្រែងដោះស្រាយបញ្ហាប្រជាពលរដ្ឋមិនមានដីធ្លីពិតប្រាកដ ដោយបានរៀបចំជាដីសម្បទានសង្គមកិច្ច ចែកជូនពលរដ្ឋនៅដើមឆ្នាំក្រោយ

    រាជរដ្ឋាភិបាល បានប្រឹងប្រែងដោះស្រាយបញ្ហាប្រជាពលរដ្ឋមិនមានដីធ្លីពិតប្រាកដ ដោយបានរៀបចំជាដីសម្បទានសង្គមកិច្ច ចែកជូនពលរដ្ឋនៅដើមឆ្នាំក្រោយ

    (បន្ទាយមានជ័យ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល បានប្រឹងប្រែងដោះស្រាយបញ្ហាប្រជាពលរដ្ឋមិនមានដីធ្លីពិតប្រាកដ ដោយបានរៀបចំជាដីសម្បទានសង្គមកិច្ច បែងចែកដីជូនប្រជាពលរដ្ឋរួចរាល់ហើយ ដោយគ្រោងផ្តល់ជូនដល់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ នាដើមឆ្នាំក្រោយតែម្តង ។ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្តេចបវរធិបតី បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចតាមនីតិវិធីច្បាប់ ដោយនឹងចែកដីជូនពលរដ្ឋណា ដែលអត់ដីពិតប្រាកដ ខណៈការដាក់ចេញនូវគោលនយោបាយនេះ គឺដើម្បីលើកស្ទួយជីវភាពរបស់ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ជាមួយនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកដល់ប្រជាពលរដ្ឋ កុំស្តាប់តាមការញុះញង់របស់ជនមួយចំនួនតូច ដែលបំផុសបំផុលឱ្យបងប្អូនទៅកាប់ទន្ទ្រានព្រៃ ឬឈួសឆាយដីរដ្ឋខុសច្បាប់ឱ្យសោះ ។ សម្តេច ក៏បានផ្តាំទៅក្រុមអគតិមួយចំនួន ត្រូវបញ្ឈប់ជាបន្ទាន់ផងដែរ នូវសកម្មភាពទាំងឡាយណា ដែលឆបោកពលរដ្ឋតាមរយៈការឃោសនាឲ្យមានការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ដើម្បីតែផលប្រយោជន៍ខ្លួនឯងនោះ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ គឺជាថ្ងៃគម្រប់ខួបលើកទី ២៦ឆ្នាំ នៃទិវាសន្តិភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ គឺជាថ្ងៃគម្រប់ខួបលើកទី ២៦ឆ្នាំ នៃទិវាសន្តិភាព

    (បន្ទាយមានជ័យ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមាន ប្រសាសន៍ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ គឺជាថ្ងៃគម្រប់ខួបលើកទី២៦ឆ្នាំ នៃទិវាសន្តិភាព ដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យកាលពីឆ្នាំទៅ ហើយឆ្នាំនេះ គឺជាឆ្នាំទី១ ដែលយើងចាប់ផ្តើមអបអរសាទរ ដោយបង្កើតជាថ្ងៃឈប់សម្រាក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីយើងបាន អនុវត្តន៍ដោយជោគជ័យ នូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលបានដាក់ចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ អស់រយៈពេល ៥០០ឆ្នាំ ។ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា

    (បន្ទាយមានជ័យ)៖ ក្រោយយកព្រឹត្ដិការណ៍ CLV ដើម្បីប្រឆាំងរាជរដ្ឋាភិបាល ត្រូវបានបរាជ័យទាំងស្រុង ហើយពលរដ្ឋបានងាកមកគាំទ្រ និងជឿទុកចិត្ដលើការដឹកនាំរបស់រាជរដ្ឋាភិបាលវិញនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា ។ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្តេចបវរធិបតី បានមានប្រសាសន៍ថា ក្រុមប្រឆាំង នៅតែមានគំនិតអវិជ្ជមាន និងមានផែនការប្រើប្រាស់ឱ្យយុវជននៅក្រៅប្រទេស បំផុស និងបោកពលរដ្ឋឱ្យចូលរួមធ្វើសកម្មភាពដុតបំផ្លាញប្រទេស ដូចថ្ងៃទី១៨ សីហា ក្នុងព្រឹត្ដិការណ៍ CLV ដើម្បីប្រឆាំងរាជរដ្ឋាភិបាល ។ ប៉ុន្ដែរាជរដ្ឋាភិបាល បានទប់ស្កាត់ផែនការនេះ បានទាន់ពេលវេលា និងរក្សាបានសន្ដិភាព និងស្ថិរភាពនៅក្នុងប្រទេសបាន ដើម្បីស្វែងរកសន្ដិភាពទាំងផ្លូវកាយ និងផ្លូវចិត្ដ ។ ក្រោយមកផែនការនេះ ត្រូវបានបរាជ័យទាំងស្រុង និងពលរដ្ឋបានងាកមកគាំទ្រ និងជឿទុកចិត្ដលើការដឹកនាំរបស់រាជរដ្ឋាភិបាលវិញ សម្ដេចធិបតី…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ គឺជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ គឺជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ

    (បន្ទាយមានជ័យ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះ-ឈ្នះ នៅខេត្តបន្ទាយមានជ័យ គឺជា​សមិទ្ធផលនៃនយោ​បាយឈ្នះឈ្នះ ។ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេ​ជោ​ឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី បានយកឱកាសនេះថ្លែងថា នាពេលកន្លងទៅ អ្នកនយោ​បាយ​ជ្រុលនិយម បានបោកប្រជាពលរដ្ឋនៅភូមិបឹង​ជង្រុកតេជោឈ្នះ -ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ឱ្យចូលរួម​សកម្មភាពបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល​ស្របច្បាប់ និងដុតសង្គមកម្ពុជា ។ សម្ដេច បានបញ្ជាក់ថា ជាពិសេសថ្មីៗនេះ អ្នកនយោបាយជ្រុលនិយម ក៏បានបោកបញ្ឆោតឱ្យយុវជននៅកម្ពុជា រស់នៅក្រៅប្រទេស ដូចជា៖ ជប៉ុន កូរ៉េ ធ្វើបាតុកម្ម ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ អ្នកនយោបាយមួយចំនួនហៅ (ហៅពលរដ្ឋភូមិបឹង ជង្រុកតេជោឈ្នះ- ឈ្នះ ទៅស្ទឹងមានជ័យ ហើយ​សន្យានេះ សន្យានោះ ។…

  • ឯកឧត្តម កើត ឆែ៖ ការគ្រប់គ្រងឯកសារ មានសារៈសំខាន់ណាស់​សម្រាប់​មន្ត្រីរាជការ បុគ្គលិករដ្ឋបាល នៃរដ្ឋបាលរាជធានីភ្នំពេញ

    ឯកឧត្តម កើត ឆែ៖ ការគ្រប់គ្រងឯកសារ មានសារៈសំខាន់ណាស់​សម្រាប់​មន្ត្រីរាជការ បុគ្គលិករដ្ឋបាល នៃរដ្ឋបាលរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ការសិក្សារៀនសូត្រឱ្យបានចេះដឹងលើការងាររបៀប និងការ​គ្រប់គ្រងឯកសារ មានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការ បុគ្គលិក​រដ្ឋបាល នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ដើម្បីយកចំណេះទាំងនេះ ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ នៅតាម​អង្គភាព​រៀងៗខ្លួន ឱ្យបានត្រឹមត្រូវ ស្របតាមសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋ​បាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ក្រសួងមហាផ្ទៃ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម កើត ឆែ អភិបាលរង នៃគណៈ​អភិបាល​រាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាតំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកវគ្គ​បណ្តុះ​បណ្តាលស្តីពីការងាររបៀប និងការគ្រប់គ្រងឯកសារ»នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះនៅសាលារាជធានីភ្នំពេញ ដោយលោកស្រី ជោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាគ្រូឧទ្ទេសនិងមាន​សិក្ខា​កាម​ចូលរួមប្រមាណជាង៣០០នាក់។ ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា៖ ពាក់ព័ន្ធ និងវគ្គបណ្តុះ​បណ្តាល​នេះ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំវគ្គនេះរួច​ម្តងហើយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ហើយក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវ វគ្គ​​​​​​​​​​​​​​​​​​​​​​​​​​​​ប​ណ្តុះ​បណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការបានជាច្រើនលើក…

  • ក្រសួងរៀបចំដែនដី លើកទឹកចិត្តមន្ទីរ រាជធានីខេត្ត ឱ្យរួមគ្នាពូនជ្រំ រដ្ឋបាលសាធារណៈទំនើប

    ក្រសួងរៀបចំដែនដី លើកទឹកចិត្តមន្ទីរ រាជធានីខេត្ត ឱ្យរួមគ្នាពូនជ្រំ រដ្ឋបាលសាធារណៈទំនើប

    កំពត៖ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដើម្បីឈាន​ឆ្ពោះទៅ សម្រេចបាននូវគោលនយោបាយគន្លឹះរបស់ក្រសួងដែលដឹកនាំដោយឯកឧត្តមសាយ សំអាល់ ក្នុងការចុះបញ្ជីដីធ្លីបង្ហើយ ផ្តល់សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទនោះលុះត្រាតែមន្ត្រីជំនាញនៅតាមមន្ទីររៀបចំដែនដីរាជធានីខេត្តរួមគ្នាអនុវត្តនិងបង្កើន​ការពូនជ្រំរដ្ឋបាលសាធារណៈ ទំនើបឱ្យប្រសើរ ។ ក្នុងពិធីប្រកាសតែងតាំងលោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីទៅជា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្ត កំពត កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលាខេត្ត ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ ជាតំណាង​ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា ក្នុងការចុះបញ្ជីដីធ្លីបង្ហើយ ផ្តល់សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទនោះ លុះត្រាតែមន្ត្រីជំនាញ នៅតាមមន្ទីររៀប​ចំដែនដីរាជធានី​ខេត្ត រួមគ្នាអនុវត្តនិងបង្កើនការពូន ជ្រំរដ្ឋបាលសាធារណៈទំនើបឱ្យប្រសើរ ។ក្នុងនោះ ទី១.សាមគ្គីគ្នា ធ្វើការ, ទី២ ពង្រឹងសមត្ថភាពគ្រប់ពេលនិង ទី៣. ពង្រឹងសីលធម៌ វិជ្ជាជីវៈ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយ​សមាជិក​សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយ​សមាជិក​សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង

    (ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ អមដំណើរ បាន​អញ្ជើញចុះទស្សនកិច្ច និងជួបសំណេះសំណាលជា មួយ សមាជិក​សហគមន៍​កសិកម្មទំនើបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទ សំបូរ ខេត្តកំពង់ធំ។ ក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមពីសំណាក់ ឯកឧត្តមឯកអគ្គរដ្ឋទូត​សហភាពអ៊ឺរ៉ុប ឆេក និងអាល្លឺម៉ង់ បានអញ្ជើញចុះទស្សនកិច្ចពីដំណើរការដាំ​ដុះដំណាំស្វាយចន្ទី ការដាក់ជីបំប៉ន ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្ម​នៃដំណាំស្វាយចន្ទី និងជំរុញទៅកាន់ទីផ្សារប្រកបដោយគុណភាព និង​ប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានកោតសរសើរ​សហគមន៍ ដែលមានការរៀបចំនូវផែនការសហគមន៍បានល្អ មានយុទ្ធសាស្រ្ត​ក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៥០% និងគ្រាប់ស្វាយចន្ទីស្ងួត ៥០% ដែលអាចធានាតម្លៃទីផ្សារស្វាយចន្ទីបានល្អ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់សមាជិកទាំងអស់ត្រូវចេះធ្វើការរួមគ្នា មានទំនើបកម្ម​ទាំងសហគមន៍ និងធនធានមនុស្ស មានការគ្រប់គ្រងល្អ ត្រួតពិនិត្យស្តង់​ដាការងារត្រឹមត្រូវ ជាពិសេសត្រូវមានភាពស្មោះត្រង់ជាមួយគ្នា ដោយពង្រឹងការដាំដុះឱ្យមានគុណភាពល្អ និងលក់បានថ្លៃ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានទទួលនូវសំណូមពររបស់សហគមន៍ និងស្វែងរកដៃគូ និងគម្រោងនានាជួយគាំទ្រនូវសហគមន៍កសិកម្មទំនើបនេះ ហើយក្រសួង​កសិកម្មនឹងជួយជាជំនួយបច្ចេកទេស ការគ្រប់គ្រងសត្វល្អិត ប្រកបដោយ​ប្រសិទ្ធភាព…

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់​អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់​អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ

    (បន្ទាយមានជ័យ)៖ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់​អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុក​តេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ​ដោះ​ស្រាយ​និងអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានឱ្យដឹងថា ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាតំបន់ដ៏ស្មុគស្មាញ មានទាំងជម្លោះដីធ្លី និងការចិញ្ចឹមកម្លាំងខុសច្បាប់ពីក្រុមប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលថែម​ទៀតផង ។ តំបន់បឹងជង្រុក និង៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺជាចំណែកនៃទីតាំង ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទានកម្មជូនគ្រួសារយោធាសមាហរណកម្ម សម្រាប់អាស្រ័យផល​តាមខ្លឹមសារ ៣យ៉ាង នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ រួមមាន៖ ១៖ ការធានាអាយុជីវិត និងរូបកាយ, ២៖ ការធានាអាជីព និងមុខរបរ និង ៣៖ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនទ្រព្យ…