Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើសារឆ្លើយតប ពាក់ព័ន្ធលោក អឹម នី នៅខេត្តពោធិ៍សាត់ ដែលអះអាងថា ធ្លាប់បានជួយសម្តេច នៅសម័យប៉ុលពត

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារឆ្លើយតប ពាក់ព័ន្ធលោក អឹម នី នៅខេត្តពោធិ៍សាត់ ដែលអះអាងថា ធ្លាប់បានជួយសម្តេច នៅសម័យប៉ុលពត

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឆ្លើយតបលោក អឹម នី នៅខេត្តពោធិ៍សាត់ ដែលបានអះអាងថា ធ្លាប់បានជួយសម្តេច នៅសម័យប៉ុលពត ថា សម្តេចមិនដែលភ្លេចគុណអ្នកណាទេ ។ សម្តេច បានថ្លែងបញ្ជាក់ទៅ លោក អឹម នី ថា មិនមានអ្នកណាជួយសម្តេច ឲ្យរត់នោះដែរនៅពេលសម័យនោះ កិច្ចការសម្តេច ជាអ្នកសម្រេចទាំងអស់ ព្រោះសម្តេចពេលនោះជាមេបញ្ជាការកងពល ដែលអាចបញ្ជាកងទ័ព និងសម្រេចកិច្ចការផ្សេងៗដោយខ្លួនឯង ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ ខ្ញុំសូមផ្ញើជូនចំពោះលោក អ៊ឹមនី អ្នកសារព័ត៌មាន ក៏ដូចជាបងប្អូនទាំងអស់ដែលបានចូលមើលតេឡេក្រាមនេះ។ តាមការរៀបរាប់របស់លោក អ៊ឹមនី ដែលខ្ញុំហៅថាប្អូន ឬក៏បង តែតាមមើលប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ ខ្ញុំសូមបញ្ជាក់ថាទី១ ខ្ញុំគ្មានប្រវត្តិច្រើនទេ ខ្ញុំមានប្រវត្តិតែ១គត់ គឺប្រវត្តិដែលបានថតជាខ្សែភាពតយន្ត រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី រួចមកហើយ នេះគឺជាប្រវត្តិពិតរបស់ខ្ញុំ ហើយខ្ញុំក៏បានធ្វើបាឋកថាថ្ងៃមុន អស់រយៈពេល ២ម៉ោង ខ្ញុំបាននិយាយច្រើនហើយ ហើយរឿងរបៀបនេះកើតឡើងមិនតិចជាង ៥០ដងទេ។…

  • នាយករដ្ឋមន្ត្រី អបអរក្រុមបាល់ទាត់នារីកម្ពុជា បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង នៃព្រឹត្តិការណ៍ AFF Women’s Cup 2024

    នាយករដ្ឋមន្ត្រី អបអរក្រុមបាល់ទាត់នារីកម្ពុជា បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង នៃព្រឹត្តិការណ៍ AFF Women’s Cup 2024

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈបណ្ដាញសង្គម នាព្រលប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួមអបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលបានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីទីម័រខាងកើត ឡើងទៅកាន់ “វគ្គផ្ដាច់ព្រ័ត្រ” ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្នុងព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ AFF Women’s Cup 2024 ដោយលទ្ធផល ៣ ទល់ ០ ។ សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បង្វឹកដោយលោកគ្រូ ឃួន ឡាបូរ៉ាវី និងមានអ្នកស្រី ពុធ ធីតា ជាប្រធានប្រតិភូដឹកនាំ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តក្នុងការប្រកួតពានរង្វាន់ AFF Women’s Cup 2024 ក្រោយយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិនារីទីម័រខាងកើត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដោយលទ្ធផល ៣-០ ។ គ្រាប់បាល់ទី១ រកបានដោយកីឡាការិនី សឿន វិផា សម្រាប់ការស៊ុតពិន័យ១១ម៉ែត្រនៅនាទី៣៦ និង ២គ្រាប់ទៀតរកបានដោយកីឡាការិនី…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ប្រទេសចិន ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចមិត្តភាព និងផ្លូវការ រយៈពេល ៣ថ្ងៃ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ប្រទេសចិន ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចមិត្តភាព និងផ្លូវការ រយៈពេល ៣ថ្ងៃ

    (ប៉េកាំង)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដល់ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ច មិត្តភាពផ្លូវការ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចត នៅអាកាសយានដ្ឋានអន្តរជាតិកាពីតល់ កាលពីវេលាម៉ោង ១៣ និង ១០នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង ត្រូវនឹងម៉ោង ១២ និង ១០នាទី ម៉ោងនៅរាជធានីភ្នំពេញ ។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម លីវ ជិនចាវ (Liu Jianchao) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ ថ្នាក់ដឹកនាំរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន…

  • សហគមន៍តំបន់ការពារធម្មជាតិលើខ្នងភ្នំគូលែន ទទួលបានការពង្រឹងតួនាទីយ៉ាងសំខាន់ពី ក្រសួងបរិស្ថាន តាមរយៈគម្រោង CSLEP ក្នុងកិច្ចការពារ និងអភិរក្សព្រៃឈើ និងការលើកកម្ពស់ជីវភាព ជាមួយសក្តានុពលលំហែបៃតង

    សហគមន៍តំបន់ការពារធម្មជាតិលើខ្នងភ្នំគូលែន ទទួលបានការពង្រឹងតួនាទីយ៉ាងសំខាន់ពី ក្រសួងបរិស្ថាន តាមរយៈគម្រោង CSLEP ក្នុងកិច្ចការពារ និងអភិរក្សព្រៃឈើ និងការលើកកម្ពស់ជីវភាព ជាមួយសក្តានុពលលំហែបៃតង

    ​(ភ្នំពេញ​)៖​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី ដៃគូសហការ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់ក្នុងកិច្ចការងារការពារ និងអភិរក្សព្រៃឈើសហគមន៍ ហើយក៏ជាកន្លែងដែលសហគមន៍ត្រូវធ្វើជាម្ចាស់ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតង ដែលត្រូវស្វាគមន៍ ភ្ញៀវទេសចរមកកម្សាន្ត តាមរយៈការបោះតង់សម្រាក និងទស្សនាទេសភាពធម្មជាតិ ទីតាំងវប្បធម៌ ប្រវត្តិសាស្រ្ត សាសនា ជាដើម នៅក្នុងព្រៃសហគមន៍ទៀតផង ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា សហគមន៍តំបន់ការពារធម្មជាតិ នៅលើខ្នងភ្នំគូលែន ជាតំបន់ដែលមានព្រៃឈើក្រាស់ មានទេសភាពស្រស់ស្អាត ហើយអាចឱ្យភ្ញៀវទេសចររបោះតង់សម្រាកក្បែរមាត់ទឹក និងទស្សនាប្រាសាទនានាក្នុងព្រៃជាច្រើនទៀតផង ។ យោងតាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន តាមរយៈគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដែលហៅកាត់ថា CSLEP ដែលដឹកនាំអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍជនបទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកល និងរាជរដ្ឋាភិបាលកម្ពុជា…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន គណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ។ នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម…

  • សម្តេចតេជោ ហ៊ុន សែន៖បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

    សម្តេចតេជោ ហ៊ុន សែន៖បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

    ភ្នំពេញ៖ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហោះសារ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤)។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះ​ជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គី​ប្រជាជនទាំង​មូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការ​ចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់​កម្ពុជា​បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់​កម្ពុជា​បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន

    ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី២ ខែធ្នូ ឆ្នាំ២០២៤នេះ តបតាមការ​អញ្ជើញ​របស់គណបក្សកុម្មុយនីស្តចិន សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុង​ទស្សនកិច្ចរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន គណៈទាក់ទងការ​បរទេសនៃគណបក្សប្រជាជនកម្ពុជា ឯកឧត្តម​បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃ ព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិ- ប្បញ្ញត្តិ និងរាជរដ្ឋាភិបាល។ តាមកម្មវិធីនៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ លោក ស៊ី ជីនពីង…

  • ២ធ្នូ « ជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ​ »

    ២ធ្នូ « ជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ​ »

    ភ្នំពេញ៖ថ្ងៃនេះ ទី២ ខែធ្នូ ឆ្នាំ២០២៤គឺជាគម្រប់ខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិ​កម្ពុជា​(០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៤)។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ នេះគឺ «ជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ជាខួបលើកទី៤៦ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ រណសិរ្ស២ធ្នូ ជាកម្លំាងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោ បាយ ដឹកនាំបង្កើតដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត ក្នុងការរំដោះ…

  • នាយករដ្ឋមន្ត្រី អញ្ជើញពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

    នាយករដ្ឋមន្ត្រី អញ្ជើញពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

    (សៀមរាប)៖ បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសចុះពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៤ ។ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិនៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរតាមបែបបទអ្នកទន្លេ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាបផងដែរ។ បន្ទាប់ពីបានទស្សនកិច្ច និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នកប្រកបរបរជាអ្នកបេីកបរកាណូត និងអុំទូកបម្រេីសេវាជូនអ្នកទេសចរ សម្ដេចបវរធិបតី ទទួលបាននូវសំណូមពរមួយចំនួន ហេីយសម្រេចផ្តល់ជាដំណោះស្រាយជូនដូចខាងក្រោម៖ ១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមដែលមានស្រាប់ ដេីម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វេីដំណេីរ និងកាត់បន្ថយការហុយ ។ ២. កសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដីដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន ។ ៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់ ។ សម្ដេចនាយករដ្ឋមន្ត្រី សូមកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍ ដេីម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយ ជាពិសេសក៏រួមចំណែកក្នុងការលេីកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាប ៕ ដោយ ៖…

  • ម៉ាឡេស៊ី ១៣៧,០០០ នាក់ចាកចោលផ្ទះ ព្រោះទឹកជំនន់​​

    ម៉ាឡេស៊ី ១៣៧,០០០ នាក់ចាកចោលផ្ទះ ព្រោះទឹកជំនន់​​

    បរទេស ៖ ទឹកជំនន់នៅប្រទេសម៉ាឡេស៊ី បានបណ្តាលឲ្យមនុស្សជាង១៣ម៉ឺន៧ពាន់នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង នៅទូទាំងប្រទេស គិតត្រឹមថ្ងៃអាទិត្យ។ ប្រជាជនម៉ាឡេស៊ីដែលកំពុងប្រឈមមុខនឹងទឹកជំនន់ធ្ងន់ធ្ងរខ្លាំងជាងគេ នៅរដ្ឋ Kelantan ប៉ុន្មានថ្ងៃមកនេះ បានពណ៌នាថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយៈពេល មួយទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជម្លៀស នៅទូទាំងប្រទេស បានកើនឡើងដល់ ១៣៧,៩៣០នាក់ គិតត្រឹមថ្ងៃទី១ ខែធ្នូ ម្សិលមិញ។ ចំនួនអ្នកស្លាប់ មានចំនួនបួននាក់ នៅរដ្ឋ Kelantan, Terengganu) និង Sarawak។ ឧបនាយករដ្ឋមន្ត្រី Ahmad Zahid Hamidi ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា បុគ្គលិកសេវាសង្គ្រោះបន្ទាន់រាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋដែឡរងគ្រោះ រួមជាមួយនឹងទូកជួយសង្គ្រោះ រថយន្ត និង ឧទ្ធម្ភាគចក្រ។ ទឹកជំនន់គឺជាបាតុភូត កើតមានជាប្រចាំឆ្នាំ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនចំនួន ៣៤ លាននាក់ មួយនេះ ដោយសារខ្យល់មូសុងឦសាន ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ចាប់ពីខែវិច្ឆិកា ដល់ខែមីនា៕ ប្រភពពី AFP…