Category: នយោបាយ

  • លោក ងិន វណ្ណាវឌ្ឍន៍ ត្រូវបានតែងតាំងជា ប្រធានមន្ទីរថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ជំនួសលោក ចៅ វ៉ិត ដែលត្រូវយចូលនិវត្តន៍

    លោក ងិន វណ្ណាវឌ្ឍន៍ ត្រូវបានតែងតាំងជា ប្រធានមន្ទីរថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ជំនួសលោក ចៅ វ៉ិត ដែលត្រូវយចូលនិវត្តន៍

    (ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ងិន វណ្ណាវឌ្ឍន៍ ជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ជំនួសលោក ចៅ វ៉ិត ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ កម្មវិធីនេះមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត រូមជាមួយនិង ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្ត សរុបប្រមាណ ២១០នាក់ ។ ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានអបអរសាទរចំពោះលោក ងិន វណ្ណាវឌ្ឍន៍ ដែលត្រូវប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ថ្មី នាពេលនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី…

  • សម្តេច ម៉ែន សំអន សមាគមមិត្តភាព កម្ពុជា-វៀតណាម ដើរតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

    សម្តេច ម៉ែន សំអន សមាគមមិត្តភាព កម្ពុជា-វៀតណាម ដើរតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

    (ខេត្តកែប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តិភាពកម្ពុជា-វៀតណាម និងលោកជំទាវ ង្វៀង ធីថាញ់ ប្រធានសមាគមមិត្តិភាពវៀតណាម-កម្ពុជា សហប្រធានបានដឹកនាំកិច្ចប្រជុំនៃសមាគមប្រទេសទាំងពីរ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានរៀបចំឡើងនៅ សណ្ឋាគារវ៉ាការ៉ាកែប នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។  សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ទំនាក់ទំនងការទូតទ្វេភាគីមកដល់ពេលនេះមានរយៈពេល ៥៧ឆ្នាំ ដែលបានបង្កើតឡើង ដោយគោរពស្រឡាញ់គ្នាជាបងប្អូន និងបានរីកចម្រើនយ៉ាងខ្លាំង ជាពិសេស នៅក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ ការពារជាតិ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ និងវិទ្យាសាស្ត្រ។ ជាពិសេស ការពង្រឹងនូវចំណងមិត្តភាព, ការទូប្រជាជន, កិច្ចសហប្រត្តិការព្រំដននៃប្រទេសទាំងពី ដើម្បីរក្សាបានព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ លោកជំទាវ ង្វៀង ធីថាញ់…

  • គ.ជ.ប ផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥

    គ.ជ.ប ផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥

    (ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។ ថ្លែងក្នុងកិច្ចប្រជុំដែលបានរៀបចំឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការ គ.ជ.ប ឯកឧត្តម មាន សិទិ សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា៖ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាសង្កាត់ នៅក្នុងមុខតំណែងនៃ ក្រុងកំពង់សោម ត្រូវធ្វើនៅតាមសាលាសង្កាត់ទាំង ៥ របស់ក្រុង ហើយក្រុមប្រឹក្សាសង្កាត់អាចទៅបង្ហាញខ្លួនចំពោះប្រធានក្រុមប្រឹក្សាសង្កាត់ ឬមិនបាច់បង្ហាញខ្លួនក៏បាន។ ប្រធាន ក្រុមប្រឹក្សាសង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាសង្កាត់ ដើម្បីបញ្ជូនតាមឋានានុក្រម មក គ.ជ.ប។ ឯកឧត្តម បានថ្លែងថា ៖ គ.ជ.ប បានបិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបញ្ជីនេះ មានបញ្ជាក់អំពីការិយាល័យចុះឈ្មោះបោះឆ្នោតផងដែរ គឺសាលា សង្កាត់ ទាំង ៥ នៃក្រុងកំពង់សោម។ជាមួយគ្នានេះចំពោះការចុះឈ្មោះអ្នកបោះឆ្នោត និងការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប ត្រូវចាប់ផ្តើមពីថ្ងៃ៥ ខែធ្នូ ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាមានកសិផលសក្តានុពលជាច្រើនដែលត្រូវការការកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាមានកសិផលសក្តានុពលជាច្រើនដែលត្រូវការការកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Tania Meyer នាយកប្រចាំប្រទេសនៃធនាគារពិភពលោក (The World Bank) ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍លោកស្រីនាយក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានបង្ហាញនូវជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងធ្វើការងារជាមួយគ្នាបន្ថែមទៀតក្នុងវិស័យកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្មក្នុងការរក្សាស្ថេរភាពថ្លៃកសិផលសម្រាប់ប្រជាកសិករ និងអ្នកប្រើប្រាស់ ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ ដែលជាជំនួយការរបស់ប្រជាកសិករជួយទៅលើផ្នែកបច្ចេកទេសនិងការរាយការណ៍នូវបញ្ហាប្រឈមផ្សេងៗ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត មានផែនការច្បាស់លាស់ ទទួលបានកម្ចីដើមទុនការប្រាក់ទាប អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសជាប្រចាំពីក្រសួង និងការគាំពារពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាមានកសិផលសក្តានុពលជាច្រើនដែលត្រូវការការកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ប្រការសំខាន់ការប្រកួតប្រជែងនេះគឺផ្តោតសំខាន់ទៅលើគុណភាពល្អប្រណិត រសជាតិឆ្ងាញ់…

  • ម៉ាស៊ីនថតស្វ័យប្រវត្តិ ថតឃើញសត្វព្រៃកម្រចំនួន ២៨ប្រភេទនៅ ដែនជម្រកសត្វព្រៃលំផាត់

    ម៉ាស៊ីនថតស្វ័យប្រវត្តិ ថតឃើញសត្វព្រៃកម្រចំនួន ២៨ប្រភេទនៅ ដែនជម្រកសត្វព្រៃលំផាត់

    (ភ្នំពេញ)៖ សត្វព្រៃចំនួន ២៨ប្រភេទ រួមមានប្រភេទអំបូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វស្លាប ឆ្មាព្រៃ និងអំបូរសត្វព្រៃជាច្រើនប្រភេទទៀតត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិនិងកំណត់អត្តសញ្ញាណ ។ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅដែនជម្រកសត្វព្រៃលំផាត់ ខេត្ត មណ្ឌលគិរី បានបញ្ជាក់ថា ដែលជម្រកសត្វព្រៃលំផាត់នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយសជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ ។ គួរបញ្ជាក់ថាការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតងចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤។ សម្រាប់គោលបំណង គឺដើម្បីវាស់ស្ទង់ទិន្នន័យពីប្រភេទថនិកសត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាព សម្រាប់ធ្វើការអភិរក្សក្រោមគម្រោងរេដបូកលំផាត់។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងដែរថាលទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថតសត្វព្រៃបានចំនួន ២៨ប្រភេទដែលមានទំហំផ្សេងៗគ្នា រាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអំបូរសត្វពាហនៈមានមាឌធំជាងគេនៅលើពិភពលោក រហូតដល់ប្រភេទសត្វក្តាន់ញ៉ែង ដែលជាប្រភេទអំបូរក្តាន់តូចជាងគេបំផុតទីពីរនៅលើពិភពលោកផងដែរ។ ហើយក៏មានប្រភេទសត្វព្រៃជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកំពុងរងគ្រោះខ្ពស់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List) ដែលក្នុងនោះមានសត្វពីរប្រភេទស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត គឺ សត្វស្វាកន្ទុយស…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ និងសង្ហារឹម ដែលជាយន្តការដ៏មានសារៈសំខាន់ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ និងសង្ហារឹម ដែលជាយន្តការដ៏មានសារៈសំខាន់ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា

    (ភ្នំពេញ) ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ក្រៅពីការបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិហើយនោះ ការងារដែលត្រូវបន្តអនុវត្តទៅមុខ គឺគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មសង្ហារឹម ដើម្បីធានាឱ្យឧស្សាហកម្មទាំងនេះបានដំណើរការទៅមុខ ពីព្រោះទាំងនេះគឺជាយន្តការសម្រាប់បង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ។ ការថ្លែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ធ្វើឡើង ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ លើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីបើកសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ។ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ឆ្នាំនេះជាឆ្នាំទី១៤ហើយ ដែលសមាគមអ្នកសាងសង់កម្ពុជា បានរៀបចំសន្និបាតបូកសរុប ការងារប្រចាំឆ្នាំរបស់សមាគម ហើយក៏ជាលើកទី១២ នៃការរៀបចំកម្មវិធីតាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជា-អន្តរជាតិ ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា ។ គោលបំណងចម្បងនៃការរៀបចំកម្មវិធីតាំងពិព័រណ៍នេះ គឺដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនទាំងក្នុងប្រទេស និងក្រៅប្រទេសដែលជាម្ចាស់រោងចក្រ ឬជាអ្នកនាំចូលសម្ភារៈ បរិក្ខារ និងគ្រឿងចក្រ សំណង់នីមួយៗ…

  • ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤

    ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤

    ព្រះសីហនុ៖ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកជំទាវ សេង សុមេត្តាបានថ្លែងក្នុងពិធីនេះដោយបញ្ជាក់ថាសម្រាប់លទ្ធផលនាកន្លងមក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងមូលដ្ឋានក្រុងព្រះសីហនុ បាន និង កំពុងរួមចំណែក្នុងការអនុវត្តនូវអាទិភាពគន្លឹះយុទ្ធសាស្រ្តបញ្ចកោណ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ប្រកបដោយភាពប្រាកដនិយម ដែលទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន និងជំរុញក្នុងការសម្រេចចក្ខុវិស័យប្រែក្លាយខេត្តនៃតំបន់ឆ្នេរជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ លោក ជំទាវបានមានប្រសាសន៍ថា៖លើសពីនេះ ក្រុមការងារក៏បានដាក់ចេញនូវផែនការក្នុងការជម្រុញអនុវត្តគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយនៅក្នុងមូលដ្ឋានឱ្យបានសម្រេចជាស្ថាពរ និងលើកនូវទិសដៅបន្តដោយផ្តោតលើការបន្តពង្រឹងការកសាងផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីតាមសក្តានុពល និង តំបន់ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០៕ ដោយ ៖ ម៉ាដេប៉ូ

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញបន្ថែមដល់អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មាន និងរូបភាពដែលប៉ះពាល់ដល់តម្លៃ និងកិត្តិយសស្រ្តី និងកុមារឡើយ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញបន្ថែមដល់អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មាន និងរូបភាពដែលប៉ះពាល់ដល់តម្លៃ និងកិត្តិយសស្រ្តី និងកុមារឡើយ

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំ និងជំំរុញបន្ថែមដល់អ្នកសារព័ត៌មាន ទាំងឡាយមិនត្រូវផ្សព្វផ្សាយមាតិការព័ត៌មានដែលរំពានលើកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ស្ត្រី និងក្មេងស្រីឡើយ ។ ការថ្លែងនេះ បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌ មាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ ស្កាត់អំពើហិង្សាលើស្ត្រី» ដែលមានការអញ្ជើញចូលរួមជាអធិបតីផងដែរ ដោយរដ្ឋមន្ត្រីក្រសួង កិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី, តំណាងដៃគូរពាក់ព័ន្ធជាតិ និងអន្តរជាតិ និងអ្នកចូលរួមប្រមាណជាង ៣០០នាក់ នាថៃ្ងទី០៥ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការសហការគ្នារវាងក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្នុងរាជធានីភ្នំពេញ ។ វេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រនេះ បានរៀបចំឡើងនៅទន្ទឹមនឹងពិភពលោក រួមទាំងកម្ពុជាបាននិងកំពុងចូលរួមក្នុងយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេង ស្រីឆ្នាំ២០២៤ និងដើម្បីកៀងគរភាគីពាក់ព័ន្ធសំខាន់ៗ ឲ្យចូលរួមសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងដោះស្រាយបញ្ហាសំខាន់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ។ ឯកឧត្តម នេត្រ ភត្រ្តា នៅក្នុងពិធីនោះបានថ្លែងថា ក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការខិតខំប្រឹងប្រែងធានាការអនុវត្តអំណាចទី៤ ដែលជាអំណាចសារព័ត៌មាន…

  • ច្បាប់ទូទាត់ថវិកាឆ្នាំ២០២៣ និងច្បាប់ ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៥ ត្រូវបានព្រឹទ្ធសភា ពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុង

    ច្បាប់ទូទាត់ថវិកាឆ្នាំ២០២៣ និងច្បាប់ ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៥ ត្រូវបានព្រឹទ្ធសភា ពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុង

    (ភ្នំពេញ)៖ ច្បាប់ទូទាត់ថវិកាឆ្នាំ២០២៣ និងច្បាប់ ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៥ ត្រូវបានព្រឹទ្ធសភា ពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុង ខណៈឯកឧត្តម ង៉ែត ចដ្តាវី សមាជិកព្រឹទ្ធសភា ត្រូវបានអង្គព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប ។ អង្គប្រជុំ បានដំណើរការដោយមានរបៀបវារៈចំនួន៣ រួមមាន៖ របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ គឺជាដំណើរការនៃការធ្វើសវនកម្មលើប្រតិបត្តិការថវិកាឆ្នាំ២០២៣ ប្រកបដោយភាពទទួលខុសត្រូវ និងតម្លាភាព។ សេចក្តីព្រាងច្បាប់នេះ ក៏ជាការអនុវត្តវិញ្ញាសាដ៏លំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំប្រទេសកម្ពុជាឱ្យចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ កសាងនូវលក្ខខណ្ឌចាំបាច់នៃមូលដ្ឋានសេដ្ឋកិច្ចប្រកបដោយកំណើន និងនាំឱ្យប្រទេសជៀសផុតពីវិបត្តិនានាដែលអាចគំរាមកំហែងដល់ស្ថិរភាព សង្គម គាំទ្រដល់វិស័យសង្គមកិច្ច និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចរបស់ជាតិ។ សេចក្តីព្រាងច្បាប់នេះ បានជួយឱ្យកម្ពុជាអនុវត្តបាននូវការប្រកាន់ខ្ជាប់របបប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ គឺការរៀបចំដំណើរការបោះឆ្នោតសកលខែកក្កដា…

  • សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្រ្តី ឡាវ ចូលជួបសម្ដែងការគួរសម

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្រ្តី ឡាវ ចូលជួបសម្ដែងការគួរសម

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ។ សម្តេចតេជោ ហ៊ុន សែន រីករាយនឹងការផ្លាស់ប្តូរទស្សនកិច្ចប្រកបដោយការចាប់ចិត្តរវាងប្រទេសទាំងពីរ ។ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវការអបអរសាទរចំពោះ បុណ្យឯករាជ្យជាតិកម្ពុជា ដែលបាននាំមកនូវភាពស៊ីវិល័យ ស្ថិរភាពនយោបាយ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាជំហានៗ និងជាពិសេសកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានអរគុណកម្ពុជា ដែលជាបងប្អូនដ៏ស្មោះស្ម័គ្រ ដែលបានគាំទ្រកិច្ចប្រជុំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA) នៅឡាវ រហូតទទួលបានជោគជ័យ តាមគោលដៅយ៉ាងត្រចះត្រចង់។ ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះទីហ្វុងយ៉ាហ្គីឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវសេចក្តីអំណរអរគុណដល់ប្រទេសកម្ពុជា ដែលសម្តែងនូវការយកចិត្តទុកដាក់ និងការជួយគ្នាក្នុងគ្រាអាសន្ននៃគ្រោះធម្មជាតិនេះ។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយ…