-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយប្រធានសភា នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅវិមានរដ្ឋសភា រដ្ឋធានីអាប៊ុយដាប៊ី នៅល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធាន Saqr Ghobash បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងក្តីរីករាយដែលសម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ឯកឧត្តម បានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេច នាពេលនេះ នឹងពង្រឹង និងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ឯកឧត្តម បានលើកឡើងថា ឯកឧត្តម ដឹងពីប្រវត្តិសាស្ត្រកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និង សោកនាដកម្ម។ ឯកឧត្តម សូមវាយតម្លៃដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចប្រឹងប្រែងរបស់ សម្តេច ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីសន្តិភាពជូនកម្ពុជា។ ឯកឧត្តម បន្តថា ប្រទេសយើងទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជកម្មសេរី (FTA)។ អ្វីដែលសំខាន់ គឺធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះក្លាយជាការពិត។ រដ្ឋសភាអេមីរ៉ាតអារ៉ាប់រួម អាចដើរតួនាទីសំខាន់ក្នុងកិច្ចការនេះ។…
-
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ជួបសំណេះសំណាល និង ស្តាប់សំណូមពរបងប្អូនប្រជានេសាទនៅឃុំកំពង់ភ្លុក

(ភ្នំពេញ)៖រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទជិត ១០០នាក់ដែលកំពុងរស់នៅឃុំកំពង់ភ្លុក ខេត្តសៀមរាប។ ក្រសួងកសិកម្មបានឱ្យដឹងថាក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជា ពលរដ្ឋនៅរសៀលថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០២៤របស់ ឯកឧត្តមរដ្ឋ មន្ដ្រី ក្រសួងកសិកម្មនេះ ធ្វើឡើងដើម្បីស្វែងយល់អំពីជីវភាព ព្រមទាំង ស្ដាប់សំណូមពរទាំងឡាយរបស់បងប្អូនប្រជានេសាទ ដែលធ្លាប់បានថ្លែង ជម្រាបជូនសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលលោកអញ្ជើញមកកាន់តំបន់ទេសចរណ៍កំពង់ភ្លុក កាលពីដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ នាឱកាសនោះដែរចំពោះសំណូមពរមួយចំនួនដែលបងប្អូនប្រជានេសាទបានលើកឡើង ត្រូវបានឯកឧត្តមរដ្ឋមន្ដ្រីចាត់តាំងមន្ដ្រីជំនាញឱ្យសិក្សា និង ដោះស្រាយជូនបងប្អូនប្រជានេសាទឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសុំចិត្តបងប្អូនប្រជា នេសាទ ចូលរួមសហការជាមួយមន្ដ្រីជំនាញ ដោយធ្វើនេសាទគោរពតាម ច្បាប់ស្ដីពីជលផល។ ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ ត្រូវបាន ឯកឧត្តមរដ្ឋមន្ដ្រី ចាត់ទុកថាគឺជាការចូលរួមចំណែកយ៉ាងធំធេងរបស់ បងប្អូនប្រជានេសាទ ក្នុងការធានានិរន្ដរភាពធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្ស និងកាន់តែសម្បូរឡើងនៅក្នុងរយៈពេលប៉ុន្មាន ឆ្នាំខាងមុខ ៕ ដោយ ៖ ម៉ាដេប៉ូ
-
ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត៖ មហោស្រពមិត្តភាព កម្ពុជា-ចិន ឆ្នាំ២០២៤ ជាចលករដ៏សំខាន់ នឹងរួមចំណែកលើកកម្ពស់វប្បធម៌ និងប្រពៃណីនៃប្រទេសទាំងពីរ

សៀមរាប៖ មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤ គឺជាចលករដ៏សំខាន់ នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន ពិសេសរវាងយុវជនអំពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់នៃប្រទេសទាំងពីរ និងកសាងចំណងមិត្តភាព, ទំនុកចិត្ត, ការយល់គ្នាទៅវិញទៅមក ក៏ដូចជាស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រដ្ឋមន្ត្រីប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងព្រឹត្តិការណ៍មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គររីសត ក្រុងសៀមរាប ដែលរៀបចំដោយផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) សហការជាមួយមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (CFPD) និងជាការអបអរខួបទី៦៦ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន និងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ។ ឯកឧត្តម សុខ ពិសិដ្ឋ អគ្គលេខាធិការផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន(YHCCF) បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការផ្លាស់ប្តូរសិល្បៈនិងវប្បធម៌, ពង្រឹងការយល់ដឹងពីគ្នាដើម្បីកសាងទំនុកចិត្តនិងមិត្តភាព ព្រមទាំងផ្តល់ឱកាសឱ្យសហគ្រិននៃប្រទេសទាំងពីរ អាចស្វែងរកឱកាសពាណិជ្ជកម្ម…
-
រាជរដ្ឋាភិបាល លើកទឹកចិត្ត និងជំរុញសកម្មភាព ក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធ “ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤” នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថា ផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។អ្វីដែលជាការកត់សម្គាល់ គឺសមត្ថភាពរបស់កូនខ្មែរ ដែលអាចផលិតរ៉ូបូត (Robot) ឆុងកាហ្វេបានដោយប្រើប្រាស់បច្ចេកវិទ្យា ហើយនេះ ជាស្នាដៃកូនខ្មែរ ក្នុងការផលិតឧបករណ៍ ឬសម្ភារដោយការច្នៃប្រឌិតភ្ជាប់នឹងបច្ចេកទេសក្នុងការផលិត ឬបម្រើសេវាកម្ម។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រើប្រាស់បច្ចេកវិទ្យារៀបចំធ្វើជាបញ្ជការងារ ដើម្បីផ្តល់ព័ត៌មាន អំពីតម្រូវការ និងឱកាសការងារ ជូនដល់និស្សិត…
-
ឯកឧត្តម ហេង សួរ ចុះសួរសុខទុក្ខកម្មករនិយោជិតនៅតាមកន្លែងស្នាក់នៅ នៃតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសាកសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី ចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតនាពេលនេះ គឺដើម្បីពិនិត្យមើលជាក់ស្តែងអំពីជីវភាព និងការស្នាក់នៅ ជាពិសេសបានដឹងពីសុខទុក្ខពិតប្រាកដរបស់បងប្អូនកម្មករនិយោជិតដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានា។ នៅក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាមួយឯកឧត្តមរដ្ឋមន្ត្រី នាពេលនេះ បងប្អូនកម្មករនិយោជិតក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីជីវភាពរស់នៅ និងការងារក្នុងរោងចក្រ សហគ្រាស រួមនិងអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានពីរោងចក្រ សហគ្រាស និងការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលផ្តល់ជូនដល់កម្មករនិយោជិតផងដែរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិតខិតខំប្រឹងប្រែងធ្វើការងារ ជាពិសេសគ្រួសារដែលមានសមាជិកជាយុវជន សូមជួយជំរុញពួកគាត់ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឬហៅថា TVET ១,៥លាននាក់ ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលផ្តល់ជូនការបណ្តុះបណ្តាលឥតគិតថ្លៃ និងឆាប់ទទួលបានជំនាញច្បាស់លាស់ដើម្បីអាចប្រកបការងារ និងរកប្រាក់ចំណូលជួយក្រុមគ្រួសារបន្ថែមផងដែរ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការធ្វើការងារនៅតាមរោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលក៏គិតគូរជាខ្លាំងលើប្រព័ន្ធគាំពារសង្គម និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ ជារួម គោលបំណងចំបងដែលរាជរដ្ឋាភិបាលចង់បាននោះ…
-
កម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) បានកំណត់ប្រារព្ធធ្វើឡើងចំនួន០៤ថ្ងៃ នៅក្នុងខែមិនា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កិច្ចសហការរួមគ្នាក្នុងការរៀបចំកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) បានកំណត់ប្រារព្ធធ្វើឡើងចំនួន០៤ថ្ងៃ នៅក្នុងខែមិនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ។ បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរួច ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សរីករាយ និងមានកត្តិយសក្នុងការផ្តួចផ្តើមកម្មវិធីនេះឡើងក្នុងគោលបំណងជំរុញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងគៀងគរនូវវិនិយោគិនមកវិនិយោគក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្មកម្ពុជា។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការរៀបចំកម្មវិធីខាងលើនេះនឹងមានការអញ្ជើញចូលរួមពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលទាមទារឱ្យការរៀបចំកម្មវិធីត្រូវមានផែនការច្បាស់លាស់ មានការផ្សព្វផ្សាយទូលំទូលាយ មានអ្នកចូលរួមកុះករ មានទំនួលខុសត្រូវខ្ពស់ មានភាពរលូន និងទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាក្រសួងបើកចំហរ និងស្វាគមន៍នូវដៃគូនានាដែលមានបំណងចង់ចូលរួមគាំទ្រនូវកម្មវិធីខាងលើនេះ ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការគិតគូរសន្តិសុខស្បៀងក្នុងតំបន់ និងការបង្កើនចំនូលសេដ្ឋកិច្ចសម្រាប់វិស័យកសិកម្ម៕ ប្រភព…
-
ក្រុមហ៊ុន ជាសមាជិកវេទិកាសម្ព័ន្ធឧស្សាកម្មកូរ៉េ ជាង ៥០ បង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

(ភ្នំពេញ)៖ ក្រុមហ៊ុនប្រមាណជាង ៥០ ដែលជាសមាជិកវេទិកាសម្ព័ន្ធឧស្សាកម្មកូរ៉េ (KIAF) បង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ) ។ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា តាមការសន្យានៅពេលដែលលោកបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតីលេីកដំបូង។ លោកប្រធានបានបន្ថែមទៀតថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលេីជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា, សេវាថែទាំសុខភាពនិងកែសម្ផស្ស, ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចធុរកិច្ចរបស់វេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ នៅកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញពីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានការសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិ,…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងធ្វើឌីជីថលភាវូបនីយកម្មរបៀបរស់នៅ និងការផ្ដល់សេវាកម្មសម្រាប់ប្រជាជន ដើម្បីផ្ដល់ឱ្យកម្ពុជានូវបរិយាកាសសន្តិសុខនយោបាយនិងសន្តិសុខសេដ្ឋកិច្ចបន្ថែមទៀត

(ភ្នំពេញ)៖ បច្ចុប្បន្នយើងកំពុងធ្វើឌីជីថលភាវូបនីយកម្មរបៀបរស់នៅ និងក្នុងការផ្តល់សេវាកម្មសម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងឌីជីថលភាវូបនីយកម្មនៃការងាររបស់យើង នឹងអាចបង្កើនផលិតភាពរបស់យើង សម្រួលប្រតិបត្តិការរបស់យើង កាត់បន្ថយថ្លៃដើមប្រតិបត្តិការ បង្កើនប្រសិទ្ធភាព និងបង្កើនសុវត្ថិភាព ដែលនេះពិតជានឹងផ្តល់ឱ្យសង្គមកម្ពុជានូវបរិយាកាសសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ចបន្ថែមទៀត។ នេះជាការថ្លែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំណាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីអបអរសាទរកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្ដូរទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ( ខេមបូឌា) ខូអិលធីឌី ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីការងារជាយុទ្ធសាស្រ្តអាទិភាពមួយចំនួនរបស់ក្រសួងក្នុងនោះមានការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជាដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅនិងប្រកបអាជីវកម្មផ្សេងៗតាមរយៈការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។ បច្ចុប្បន្នករណីវិវាទដីធ្លីត្រូវបានដោះស្រាយអស់ជាច្រើនករណីនិងបានធ្លាក់ចុះមកនៅសល់ត្រឹមក្រោម ១០០០ ករណីប៉ុណ្ណោះដែលជាករណីមិនមានភាពរសើបផ្នែកនយោបាយឬភាពរសើបដែលបណ្ដាលឱ្យមានអសន្តិសុខផ្នែកសេដ្ឋកិច្ចនោះទេ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្រែក្លាយរាល់សេវាទាំងអស់របស់ក្រសួងដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋប្រមាណ ៥០០មុខ ឱ្យទៅជាសេវាដែលប្រើប្រាស់តាមរយៈប្រព័ន្ធ ឌីជីថល (digital)ទាំងអស់ ទាំងផ្នែកសុរិយោដី ផ្នែកសំណង់ និងផ្នែកផ្សេងៗជាច្រើនទៀត ដែលសេវាទាំងនេះហៅថាសេវាគាប់ចិត្តសម្រាប់ប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់តាមប្រព័ន្ធអនឡាញ ។ ចំពោះទន្លេសាប យើងត្រូវមានកាតព្វកិច្ចក្នុងការថែរក្សាមរតកនេះទុកសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋបន្តជំនាន់, ដោះស្រាយបញ្ហាទិញដីនិងផ្ទះក្នុងបុរីសម្រាប់ប្រជាពលរដ្ឋ និងត្រូវអនុវត្តគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប…
-
ភាពតស៊ូរបស់លោកស្រី សៅ កុសល៖ ដំណើរឆ្ពោះទៅចំណុចស្នូលនៃការងារផ្នែកលក់របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ភ្នំពេញ ៖ ដំណើរអាជីពការងាររបស់លោកស្រី សៅ កុសល គឺបានបង្ហាញពីការតស៊ូ និងការរីកចម្រើនដែលជារឿងរ៉ាវបង្កប់នូវស្មារតី អំណត់អត់ធន់ និងការសម្របខ្លួនចំពោះបញ្ហាផ្សេងៗនៅក្នុងអាជីពការងារ។ លោកស្រីបានចាប់ផ្តើមអាជីពរបស់លោកស្រីនៅ ក្រុមហ៊ុន ហ៊ិននីគែន ក្នុងនាមជាអ្នកផ្សព្វផ្សាយស្រាបៀរ ដោយលោកស្រីមានតួនាទីណែនាំនូវផលិតផលរបស់ក្រុមហ៊ុន ដើម្បីអោយអតិថិជនជាច្រើនបានស្គាល់។ ជាច្រើនឆ្នាំមកនេះ លោកស្រីបានកាន់តួនាទីថ្មីបន្តបន្ទាប់ ហើយសព្វថ្ងៃនេះលោកស្រីបានក្លាយជាជំនួយការរដ្ឋបាលផ្នែកលក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការលក់ និងការចែកចាយផលិតផលរបស់ក្រុមហ៊ុន ទៅបានយ៉ាងរលូន។ លោកស្រី កុសល បានរៀបរាប់អំពីបទពិសោធន៍ការងារដ៏គួរឱ្យកត់សម្គាល់របស់លោកស្រីក្នុងវីដេអូពិសេសមួយ ដើម្បីរំលឹកដល់ដំណើរការងារនេះ។ ចូរស្តាប់ពីរឿងរ៉ាវរបស់លោកស្រី កុសល នៅលើទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។ កុសលមានបងប្អូនប្រាំនាក់ហើយគាត់បានកំព្រាម្តាយតាំងពីតូច ហេតុនេះហើយទើបលោកស្រីត្រូវទទួលរ៉ាប់រងលើការផ្គត់ផ្គង់គ្រួសារជាមួយឪពុករបស់លោកស្រី។ ទោះបីជាលោកស្រីមានបំណងចង់បញ្ចប់ការសិក្សាក៏ដោយប៉ុន្តែឧបសគ្គផ្នែកហិរញ្ញវត្ថុបានបង្ខំឱ្យលោកស្រីបោះបង់ការសិក្សាតាំងពីនៅថ្នាក់វិទ្យាល័យ។ ប៉ុន្មានឆ្នាំក្រោយបន្ទាប់ពីបោះបង់ការសិក្សាមក កុសលក៏បានរកការងារធ្វើជាអ្នករត់តុនៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ។ ពេលនោះ លោកស្រីបានមើលឃើញពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់អ្នកផ្សព្វផ្សាយស្រាបៀរ។ ប៉ុន្តែដំបូងឡើយ លោកស្រីមានការស្ទាក់ស្ទើរចិត្ត ដោយគាត់ខ្វាយខ្វល់ថាការងារជាអ្នកផ្សព្វផ្សាយស្រាបៀរនេះត្រឹមត្រូវសម្រាប់គាត់ឬអត់។ ប៉ុន្តែជាមួយនឹងភាពក្លាហាន លោកស្រីបានប្រាប់ខ្លួនឯង និងក្រុមគ្រួសារថា៖ «ប្រសិនបើខ្ញុំមិនសាកទេ ខ្ញុំនឹងមិនដឹងឡើយ»។ ដូច្នេះហើយលោកស្រីក៏បានចាប់ផ្តើមការងារដំបូងជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ លោកស្រីបានចែករំលែកថា៖ «ពេលខ្ញុំចាប់ផ្ដើមអាជីពនេះកាលពីឆ្នាំ ១៩៩៨…
-
ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្មចំនួន ១៧ ទទួលបានពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម ចំនួន១៧ ទទួលបានពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤ បន្ទាប់ពីសហគ្រាសទាំងនោះ បានខិតខំប្រឹងប្រែងលើកកម្ពស់ផលិតភាព ចូលរួម និងគាំទ្រចំពោះការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាព ។ ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្មទាំងនេះ ត្រូវបានចាតទុកថាជាគំរូដ៏ល្អ ជួយដល់ការផ្សព្វផ្សាយ និងពង្រីកសកម្មភាព ក៏ដូចជាជំរុញឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជាឱ្យចូលរួមចលនាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថាន ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងផលិតកម្មស្អាត ការគ្រប់គ្រងបរិស្ថាន និងទំនួលខុសត្រូវសង្គម ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ក្នុងចំណោមរោងចក្រ សហគ្រាស សិប្បកម្ម និងសាធារណជនទូទៅ។ ថ្លែងក្នុងកម្មវិធីប្រគល់ ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ពានរង្វាន់ឧស្សាហកម្ម បៃតងកម្ពុជាឆ្នាំ ២០២៤ ជាផ្លែផ្កាដែលក្រសួងសម្រេចបាន បន្ទាប់ពីគម្រោងសហការជាមួយអង្គការ UNIDO ស្តីពី «ការអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន»…