-
លោកគ្រូ អ្នកគ្រូ ៖ ទិវាសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាការចងចាំដល់ប្រជាជនកម្ពុជាគ្រប់ៗរូប

(កណ្តាល)៖ ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ធ្នូ គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុង ក្រោមរូបមន្តឈ្នះ-ឈ្នះ គឺឈ្នះទាំងអស់គ្នា។ សន្តិភាពមានតម្លៃលើសលុប ដែលមិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជាបានរស់នៅក្នុងសេចក្តីសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បាននូវសង្គ្រាមទាំងស្រុង និងការរកឃើញនូវការឯកភាពជាតិមួយពេញលេញ ។ ជាក់ស្តែង ថ្នាក់ដឹកនាំ នាយកសាលា លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាហ៊ុនសែនព្រៃទទឹងស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល បានលើកឡើងថា សន្តិភាពពិតជាមានន័យណាស់សំរាប់ប្រទេសនីយមួយ ប្រសិនបើគ្មានសន្តិភាពនោះទេ មិនអាចមានការអភិវឌ្ឍន៍បានទេ ការអប់រំកុមារពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោង “ទីក្រុងមេគង្គ ឃី” ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ គូសបញ្ជាក់ថា រួមគ្នាថែរក្សាសុខសន្តិភាព គឺជាកត្តាសំខាន់សម្រាប់ជីវិត ការអភិវឌ្ឍ និងដង្ហើមនៃសង្គមជាតិ ហើយមានគេថាប្រវត្តិកម្ពុជា មានប្រវត្តិមួយចម្អិនកំពឹស ហើយរយៈកាលសន្តិភាព ២៦ឆ្នាំកន្លងមកគឺជាពេលវេលាដែលមានសន្តិភាពយូរជាងគេហើយសម្រាប់ ៥០០ឆ្នាំចុងក្រោយ តែអ្វីដែលរាជរដ្ឋាភិបាល និងប្រជាជនចង់បាន គឺចង់បានសន្តិភាពរយៈពេលរាប់រយឆ្នាំបន្តទៀត ហើយរក្សាឱ្យបានជានិច្ចតទៅ។…
-
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា លើកទឹកចិត្តដល់ មណ្ឌលថែទាំសុខភាពកុមារចេនឡា បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួងសុខាភិបាល ដើម្បីការថែទាំសុខភាពកុមារ និង ទារក នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ប្រធានក្រុមប្រឹក្សាភិបាល មណ្ឌលថែទាំសុខភាពកុមារចេនឡា និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល ។ គោលបំណងនៃជំនួបគឺ ដើម្បីធ្វើរបាយការណ៍អំពីសមិទ្ធផលការងាររបស់អង្គការ ក្រោមកិច្ចសហការជាមួយ មន្ទីរពេទ្យខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ក្នុងការអនុវត្តគម្រោងមណ្ឌលថែទាំសុខភាពកុមារចេនឡា យ៉ាងរលូននាពេលកន្លងមក ផ្នែកសង្គ្រោះបន្ទាន់ទារកទើបនឹងកើត ផ្នែកសង្គ្រោះបន្ទាន់កុមារ ការថែទាំទារកទូទៅ និងការបណ្តុះបណ្តាលជាប់ជាប្រចាំជូនគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យដែលទទួលបន្ទុកការងារពនិត្យ ព្យាបាល និងថែទាំនេះ ព្រមទាំងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្តស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងក្ដីសោមនស្សរីករាយស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ស្ថាបនិកអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានបង្កើតអង្គការនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០១៦មក ។ អង្គការបានចូលរួមចំណែកសហការ និងគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសការថែទាំសុខភាពកុមារ និងទារក ក្នុងខេត្តគោលដៅ ទទួលបានសមិទ្ធិផលជាច្រើននាពេលកន្លងមក ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី…
-
ព្រះមហាក្សត្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ដហៃណាន ប្រទេសចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេស ទាំងពីរ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ដហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន ។ អញ្ជើញអមព្រះរាជដំណើរ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង រួមមាន ៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃព្រះបរមរាជវាំង ។ ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជទានព្រះរាជសវនាការដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ ។ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្តហៃណាន នឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេស ទាំងពីរ ៕ ដោយ សួង…
-
IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។ លោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ លោកនាយកតំបន់ បានវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវវកំណើនសេដ្ឋកិច្ចខ្ពស់ របស់កម្ពុជាប្រកបដោយភាពធន់។ លោកនាយកតំបន់ ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ និងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ សម្ដេចបវរធិបតី…
-
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា អាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ

(ភ្នំពេញ)៖ កម្ពុជា អាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព រួមទាំងអ្នកដោះមីន ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម អូឡេកសាន់ឌឺ ហ្កាម៉ាន (Oleksandr Gaman) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ ឯកឧត្តម Oleksandr Gaman ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃប្រទេសអ៊ុយក្រែន ដែលបានអញ្ជើញចូលជួបសម្ដែងការគួរសម។ សម្តេចតេជោ បានសម្តែងការសោកស្តាយចំពោះសោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបានកើតឡើងនៅអ៊ុយក្រែន ក្នុងរយៈកាល ៣ឆ្នាំកន្លងទៅនេះ។ កម្ពុជាស្គាល់ច្បាស់ផលលំបាក ទុក្ខវេទនា និងរសជាតិសង្រ្គាម ហើយ សម្តេច ដឹងយ៉ាងប្រាកដថា “មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ”។ សម្តេចតេជោ ក៏បានបន្តថា សម្តេច បានលះបង់អំណាចពេលដែល សម្តេច នៅមានកម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ដើម្បីប្តូរនឹងសុខសន្តិភាព និង…
-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា ជាពិសេសតាមរយៈការរៀបចំជាប្រចាំឆ្នាំនូវវេទិការដ្ឋ-ឯកជន ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” ព្រមទាំងលើកទឹកចិត្តគាំទ្រឱ្យមានការរៀបចំវេទិកានេះក្នុងវិសាលភាពឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមពីផ្នែក និងវិស័យពាក់ព័ន្ធកាន់តែច្រើន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងបែបនេះ ខណៈទទួលជួបជាមួយ ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ បន្ទាប់ពីបានលើកឡើងដោយសង្ខេបនូវលទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តបង្ហាញពីទិសដៅការងារអាទិភាពបន្ទាប់ រួមមាន ការរៀបចំដែនដី ដើម្បីកំណត់អោយបានជាក់លាក់នូវតំបន់អភិរក្ស តំបន់សម្រាប់អភិវឌ្ឍន៍ តំបន់ឧស្សាហកម្ម ព្រមទាំងតំបន់សម្រាប់ធ្វើកសិកម្ម សំដៅធានាឱ្យបាននូវសន្តិសុខស្បៀង សម្រាប់អ្នកបន្តវេននាពេលអនាគត ។ បន្ថែមលើនេះទៀត គឺការគិតគូរពីការរៀបចំតំបន់នានា ដែលមានសក្តានុពលសេដ្ឋកិច្ច សំដៅបង្កើតទីផ្សារនិងឱកាសការងារជូនប្រជាជន ដើម្បីបង្កើនប្រាក់ចំណូល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដើម្បីឱ្យសំណង់ទទួលបាន គុណភាព សុវត្ថិភាព និងសោភ័ណភាពនោះ ត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានគូសបញ្ជាក់ថា ដើម្បីឱ្យសំណង់ទទួលបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាពនោះ យើងត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី ។ ជាបឋម គឺត្រូវផ្តើមគិតពីការរៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីឈានទៅកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់លំនៅដ្ឋានរបស់ប្រជាជនកម្ពុជា ។ នេះជាប្រសាសន៍លើកឡើងក្នុងសាលាស្ដីពីគុណភាព សុវត្ថិភាពនិងសោភ័ណភាពសំណង់ជូនអ្នកប្រកបវិជ្ជាជីវៈ និងអ្នកប្រកបអាជីវកម្មក្នុងវិស័យសំណង់ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួបប្រជុំគ្នានិងទទួលបានការឯកភាពរួមគ្នាទាក់ទិន នឹងវិស័យសំណង់ ដើម្បីធ្វើឲ្យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានគុណភាព សុវត្ថិភាពនិងសោភណ្ឌភាព ពីព្រោះដល់ពេលវេលាហើយ ដែលយើងត្រូវសម្រេចចិត្ត ដើម្បីជោគវាសនាអនាគតនៃវិស័យសំណង់ទាំងអស់គ្នា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ចំពោះកិច្ចការនគរូបនីយកម្មនៃទីប្រជុំជន ចាំបាច់គឺត្រូវផ្តើមចេញពីការឯកភាពគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ដៃគូសហការ អ្នកប្រកបវិជ្ជាជីវៈក្នុងអាជីពសំណង់ ជាមូលដ្ឋាន មុននឹងចាប់ផ្តើមគិតគូរពីការរៀបចំក្របខណ្ឌ ច្បាប់, បទដ្ឋានសំណង់, ការគ្រប់គ្រង និងយន្តការគ្រប់គ្រងសំណង់,ការបង្កើនគុណភាព…
-
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅវិមាន ៧មករា ដោយមានការចូលរួមពី សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល អគ្គលេធិការ អគ្គលេខាធិការរង គណៈចលនាមហាជន តំណាងគណៈជំនាញ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ប្រមាណ ២.០០០ ពាន់នាក់ នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានលើកឡើង បណ្តាសមិទ្ធផលសម្រេចបានរបស់គណៈចលនាមហាជន ទូទាំងប្រទេស និងគណៈចលនានានា ដែលបានរួមគ្នាសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់លើការងារយុវជន ការងារស្រ្តី ការងារសហជីព និងការងារចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍…
-
ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ បានជួយសម្រួលដល់ការធ្វើដំណើរ ជំរុញកំណើនសេដ្ឋកិច្ច និងការរីកចម្រើនថែមទៀត

(កណ្ដាល)៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងជួយជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការជួយជំរុញ ដល់ការរីកចម្រើន ដែលត្រូវតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោង “ទីក្រុងមេគង្គ ឃី” ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ពិសេស ស្ពាន គឺជាការតភ្ជាប់ប្រជាជន, សេដ្ឋកិច្ច និងតំបន់មួយទៅតំបន់មួយ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ ជាឧទាហរណ៍ជាក់ស្តែង យើងបានឃើញហើយថា ទន្លេមេគង្គ មុខបួន ត្រើយខាងលិច សុទ្ធតែអគារ ជ្រោយចង្វារ ព្រែកព្នៅ តែដោយឡែកអរិយក្សត្រមិនទាន់អភិវឌ្ឍច្រើន ក៏ប៉ុន្តែអនាគត គឺនឹងរីកដូចគ្នាទៅនឹងទិសខាងលិចដែរ ។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោយពីស្ពាន មិត្តភាពកម្ពុជា-កូរ៉េ សាងសង់រួច សកម្មភាពមនុស្ស…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសម្ដេចមហាមន្ត្រី គុយ សុផល អនុប្រធាន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ , ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងក្រុមប្រតិបត្តិ សរុបចំនួន ២៨រូប ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ កិច្ចប្រជុំមានរបៀបវារៈមួយចំនួនដូចជា ៖ ១. ឆ្លងសេចក្តីព្រាង របាយការណ៍បូកសរុបសកម្មភាពឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ , ២. ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយឆ្នាំ២០២៤, ៣. ស្នើសុំការអនុម័តរបាយការណ៍ ឆ្នាំ២០២៤ ទិសដៅឆ្នាំ២០២៥ និងផែនការថវិកាសម្រាប់ចំណាយជាអាទិភាព ឆ្នាំ២០២៥ និង ៤. បញ្ហាផ្សេងៗ ។ កាកបាទក្រហមកម្ពុជា ជាស្ថាប័នឈានមុខគេ ខាងវិស័យមនុស្សធម៌តែមួយគត់ នៅព្រះរាជាណាចក្រកម្ពុជា…