-
ការហោះហើរត្រង់ កម្ពុជា-ឥណ្ឌា មិនត្រឹមតែជំរុញទេសចរណ៍វប្បធម៌ធម្មជាតិទេ ថែមទាំងទេសចរណ៍សាសនាផងដែរ

(ភ្នំពេញ)៖ ការតភ្ជាប់ការហោះហើរត្រង់ កម្ពុជា-ឥណ្ឌា មិនត្រឹមតែជំរុញទេសចរណ៍វប្បធម៌ធម្មជាតិទេ ថែមទាំងទេសចរណ៍សាសនាផងដែរ ។ នេះជាការគូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាឱកាសអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ដែលបានចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។ លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំ រាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតរបស់សម្តេច, ជ័យជំនះនៃការបោះឆ្នោតចុងក្រោយនៅកម្ពុជា និងការផ្ទេរអំណាចដោយរលូនទៅអ្នកដឹកនាំជំនាន់ក្រោយ វ័យក្មេង និងប្រកបដោយថាមពល។ នៅក្នុងសកម្មភាពមីន លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដែលកម្ពុជាសម្រេចបាន ជាពិសេស ការរៀបចំយ៉ាងជោគជ័យនូវ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន ដែលកម្ពុជាជាម្ចាស់ផ្ទះ ។ លោកជំទាវ បានគូសបញ្ជាក់ថា សម្តេចតេជោ មានបទពិសោធន៍យ៉ាងទូលំទូលាយ ខាងនយោបាយសកលលោក ។…
-
នាយករដ្ឋមន្ត្រី ប្រកាសថា ស្ថាប័នអនុវត្តច្បាប់ នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង ដោយមិនបន្ធូរដៃឡើយ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបប្រកាសថា ស្ថាប័នអនុវត្តច្បាប់ នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង ដោយមិនបន្ធូរដៃឡើយ ហើយសូមឪពុកម្តាយ អាណាព្យាបាល ចូលរួមខិតខំសហការ ពិសេសអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រ ដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅ រយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុងសង្គមជាតិរបស់យើង ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះក្នុងពិធី ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥, ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី១៩, ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រ វិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និងសិស្សថ្នាក់វិជ្ជាជីវៈនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤។ សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កន្លងទៅ សមត្ថកិច្ច និងកងកម្លាំងជំនាញទូទាំងប្រទេស បានចុះប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្មេងទំនើង បានចំនួនជាង ២ពាន់នាក់ ដែលមានជិត ៧០០ករណី ហើយកំពុងត្រូវបានអនុវត្តទោស យ៉ាងតឹងរឹង និងហ្មត់ចត់ ហើយស្ថាប័នអនុវត្តច្បាប់ នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង ដោយមិនបន្ធូរដៃឡើយ…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៤០៩គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន

(សៀមរាប)៖ កាកបាទក្រហមកម្ពុជា បានសម្រេច ផ្តល់អំណោយមនុស្សធម៌ ជូនលោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតសរុប ចំនួន ១៤០៩គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ក្រុងរុនតាឯក តេជោសែន គឺជាក្រុង១ទើបបង្កើតថ្មី នៃខេត្តសៀមរាប ដែលមានសង្កាត់ចំនួនពីរគឺសង្កាត់ រុនតាឯក និងសង្កាត់ បល្ល័ង្ក មានភូមិសរុបចំនួន១៦ ក្នុងនោះ សង្កាត់រុនតាឯក មានភូមិចំនួន ៧ និងសង្កាត់បល្ល័ង្កមានភូមិចំនួន៩ និងមានប្រជាពលរដ្ឋ រស់នៅសរុបប្រមាណ ៩៦៥៤ គ្រួសារ ស្មើនឹង ៣៦,៤១២នាក់ ស្រី១៨,៧៩៤នាក់។ ប្រជាពលរដ្ឋ ដែលកំពុងមករស់នៅក្នុងក្រុងថ្មីនេះ គឺជាអតីតប្រជាពលរដ្ឋធ្លាប់តាំងទីលំនៅមិនរៀបរយក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមកគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ហើយបានស្ម័គ្រចិត្តមកតាំងទីលំនៅថ្មីនាទីនេះ ដោយទទួលបាននូវប័ណ្ណកម្មសិទ្ធិស្របច្បាប់ ក្រោមការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័នសង្គមផ្សេងៗទៀតក្នុងតំបន់នេះ ឱ្យក្លាយជាក្រុងរណបមួយដ៍ស្រស់បំព្រង ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ភាពសុខសាន្ត…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិត និងសិស្ស ថ្នាក់វិជ្ជាជីវៈនៃសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ១.១៥៧ អង្គ/នាក់

(ភ្នំពេញ)៖ សម្ដេចមាហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី១៩ ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រ វិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និងសិស្សថ្នាក់វិជ្ជាជីវៈសរុបចំនួន ១.១៥៧ អង្គ/នាក់ នៃសាកលវិទ្យាល័យធនធានមនុស្ស នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ធ្នូ ២០២៤ ។ សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិត ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលជានិច្ចកាលបានផ្ដល់អាទិភាព លើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យ៉ាងច្បាស់ថា ធនធានមនុស្ស ជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាព របស់ប្រទេសជាតិ ព្រោះថា…
-
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាព្យាបាលជូនអ្នកជំងឺសំដៅប្រសិទ្ធភាព ដោយត្រូវធ្វើការសហការគ្នាគ្រប់ផ្នែក

(ភ្នំពេញ)៖ ចំណុចសំខាន់ៗ ដែលពាក់ព័ន្ធនឹងប្រសិទ្ធភាព នៃការបម្រើសេវាព្យាបាលជូនអ្នកជំងឺ សំដៅប្រសិទ្ធភាព ដោយត្រូវធ្វើការសហការគ្នាគ្រប់ផ្នែក រវាងមន្ទីរពេទ្យនិងមន្ទីរពេទ្យ ក្នុងនោះត្រូវធ្វើការខិតខំក្នុងការសង្រ្គោះនៅនឹងកន្លែងឱ្យបានគ្រប់ជ្រុងជ្រោយដោយក្រុមការងារពហុជំនាញ និងឯកទេស មុននឹងពិចារណាបញ្ជូនបន្ត និងដោយទាន់ពេលវេលា ជាមួយទំនាក់ទំនងបន្តឥតដាច់ពីមូលដ្ឋានសុខាភិបាលមួយ ទៅមូលដ្ឋានសុខាភិបាលមួយទៀត ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខណៈអញ្ជើញធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យថ្នាក់ជាតិ»។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលខុសត្រូវពីដើមដល់ចប់លើការបញ្ជូនអ្នកជំងឺពីមូលដ្ឋានឯកជន មកសាធារណៈ និងការខិតខំព្យាបាលអ្នកជំងឺដោយប្រើអស់សមត្ថភាពនៅនឹងកន្លែងនីមួយៗ។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងជាអនុសាសន៍គន្លឹះៗ ដល់ថ្នាកដឹកនាំមន្ទីរពេទ្យជាតិ ដោយត្រូវអនុវត្តឱ្យបានកាន់តែប្រសើរ និងកាន់តែល្អបំផុត ក្នុងនាមជាអ្នកដឹកនាំ គឺត្រូវតែជាគំរូលើគ្រប់ទិដ្ឋភាព ទាំងការដឹកនាំលើស្មារតី បច្ចេកទេស រដ្ឋបាល និងគ្រប់គ្រងទូទៅជារួម។ ឯកឧត្តមរដ្ឋមន្រ្តី មានជំនឿជាក់លើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ លើភាពស្មោះត្រង់ ស្មារតីទទួលខុសត្រូវ សុចរិតភាពពីបេះដូង លើការងារដឹកនាំ លើការសម្រេចចិត្ត កិច្ចការទំនាក់ទំនងគ្នាដោយការគោរព…
-
ផ្លូវថ្មើរជើង (Walk street)តាមបណ្តោយមាត់ទន្លេមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង នឹងចាប់ផ្តើមរៀបចំ នៅដើមឆ្នាំ២០២៥ខាងមុខនេះ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាថ្មីទៀតដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet)តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រៈបរមរាជវាំង នារសៀលថ្ងៃទី២៥ ធ្នូ ២០២៤ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងថា ផ្លូវថ្មើរជើងនេះយើងមានគម្រោងយូរមកហើយតែអាស្រ័យដោយស្ថានភាពជួបការលំបាកដូចជាជំងឺកូវិដ.១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម ។ តែទោះបីយ៉ាងណារាជរដ្ឋាភិបាលបានណែនាំឱ្យខិតខំអនុវត្តឱ្យសម្រេចបានគម្រោង ផ្លូវថ្មើរជើងនេះក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ សម្រួលការកកស្ទះចរាចរ ក៏ដូចលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានី ភ្នំពេញបានគិតគូជំរុញ ការងារផ្លូវថ្មើរជើងនេះឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។ ដើម្បីឱ្យគម្រោងនេះបានដំណើរការដោយរលូន ជាជំហានដំបូងគឺបើកផ្លូវថ្មើរជើងនេះចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ,ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដែលធានាថា គម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា ៖ ក្រុមលេខាធិការដ្ឋានរបស់មន្ទីរ បានកំពុងដំណើរការពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងលើរួមទាំងការផ្សព្វផ្សាយ ឱ្យបានជ្រួតជ្រាបដល់បងប្អូនប្រជាពលរដ្ឋពីអត្ថប្រយោជន៍នៃផ្លូវថ្មើរជើងនេះ ដែលចែកចេញជា ៣តំបន់ដោយសុំឱ្យប្រជាពលរដ្ឋចូលរួម ។…
-
អាកាសយានដ្ឋានតារាសាគរ នឹងធ្វើការហោះហើរសាកល្បងលើកដំបូងលើទឹកដីខេត្តកោះកុង ដោយបានចំណាយថវិកាជាង ២០០លានដុល្លារ

(ភ្នំពេញ)៖ អាកាសយានដ្ឋានដ៏ថ្មីស្រឡាងលើទឹកដី ខេត្តកោះកុង នឹងធ្វើការសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្នសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរលើកដំបូង ដោយគេរំពឹងថា នឹងអាចទទួលអ្នកដំណើរ ៧លាននាក់ និងទំនិញ ១ម៉ឺនតោនក្នុង ១ឆ្នាំ ហើយនឹងបន្តកើនអ្នកដំណើរដល់ ២០លាននាក់ និងទំនិញ ៦ម៉ឺនតោនក្នុង ១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០ទៅ ។ មុនសម្ពោធមួយថ្ងៃគឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អាកាសយានដ្ឋានតារាសាគរបានបើកពិធីក្រុងពលី និងសូត្រមន្តដាក់ឲ្យដំណើរការ ជាបណ្តោះអាសន្នសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរជួល ឆាតទើរ (Charter) ដែលជាកម្មវិធីហោះហើរសាកល្បងក្នុងស្រុកជំហានដំបូងផងដែរ ។ ពិធីក្រុងពលី និងសូត្រមន្តដាក់ឲ្យដំណើរការ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment Co., Ltd.។ គួរបញ្ជាក់ថា អាកាសយានដ្ឋានតារាសាគរ ត្រូវបានអភិវឌ្ឍន៍ ក្នុងដំណាក់កាលទី១ លើផ្ទៃដី ២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន ១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក ។ ចំពោះក្រុមហ៊ុនវិនិយោគ…
-
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ៖ ក្មេងទំនើងដែលបង្កកាប់ចាក់ និង អុកឡុកក្នុងសង្គមតុលាការមិនលើកលែងដាច់ខាត

(ភ្នំពេញ)៖ ក្រោមរូបភាពកាប់ចាក់ និងព្រួតវាយដល់ជនរងគ្រោះយ៉ាងសាហាវ ពីពួកក្រុមក្មេងទំនើងត្រូវបានក្រសួងយុត្តិធម៌ធ្វើការព្រមានចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត គ្មានការលើកលែងទេ ហើយព្រមជាមួយគ្នាបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវសហការរាយការណ៍ បើមានករណីនេះកើតឡើងដើម្បីធ្វើការបង្រ្កាប និងចាប់ជនល្មើសមកផ្តន្ទាទោសមិនអត់ឱនឱ្យបានឡើយ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ ប្រចាំការ ក្រសួងយុត្តិធម៌បានឱ្យដឹងថា ៖ ស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្មេងទំនើងបង្កការអុកឡុកក្នុងសង្គម ។ ដូចជាករណី ហិង្សាដ៏សាហាវមួយនៅថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៤នៅវេលាម៉ោង ២ទាភ្លឺ ស្ថិតនៅក្នុងភូមិរហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ប្រព្រឹត្តិដោយក្មេងទំនើងមួយក្រុមយកកាំបិតផ្គាក់ កាប់លើជនរងគ្រោះបណ្តាលឲ្យមានរបួសធ្ងន់ ស្រាលចំនួន ២នាក់ ។ ឯកឧត្តមបានថ្លែងថាក្រោយប្រព្រឹត្តិបទល្មើសនេះក្រុមជនល្មើសត្រូវបានចាប់ខ្លួន ចំនួន ៣នាក់ និង ៩នាក់ផ្សេងទៀតកំពុងតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោស។ អ្នកពាក់ព័ន្ធ និងអ្នកប្រព្រឹត្តិមិនអាចឱ្យរួចពីសំណាញ់ច្បាប់ឡើយ ។ ឯកឧត្តម ជិន ម៉ាលីន បានឲ្យដឹងបន្ថែមថា ចំពោះការអនុវត្តបទបញ្ជារបស់សម្តេចបវរធិបតី នាយករដ្ឋម ន្ត្រី និងចំណាត់ការរបស់ក្រសួងយុត្តិធម៌សំណុំក្មេងទំនើងនៅទូទាំងប្រទេស គិតរហូតមក ដល់ពេលនេះមាន…
-
តំណាងរដ្ឋមន្ត្រីការបរទេស សំណេះសំណាល ជាមួយនិស្សិតជ័យលាភី អាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសេឡង់ ឆ្នាំសិក្សា២០២៥

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាតំណាងរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ នៅទីស្ដីការក្រសួង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។ នៅក្នុងពិធីសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរ និងកោតសរសើរដល់ និស្សិតជ័យលាភីទាំងអស់ដែលបានទទួលបានអាហារូបករណ៍នេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែក នូវបទពិសោធផ្ទាល់ខ្លួនដែលបានឆ្លងកាត់ការសិក្សា និងរស់នៅក្រៅប្រទេស និងជំរុញចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ចូលរួមសកម្មភាព ជាមួយសហគមន៍កម្ពុជា និងចែករំលែក នូវវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយអ្នកទាំងនោះ។ ក្នុងនាមជានិស្សិតបរទេសម្នាក់ គឺជា ឯកអគ្គរាជទូតកម្ពុជាម្នាក់ ដែលតំណាងកម្ពុជា និងផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌របស់កម្ពុជា ទៅកាន់សង្គមអូស្ត្រាលី និងនូវែលសេទ្បង់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់ និស្សិតជ័យលាភីទាំងអស់ នូវកាតព្វកិច្ចរបស់ខ្លួន វិលត្រឡប់មកប្រទេសវិញបន្ទាប់ពីបញ្ចប់ការសិក្សា ទើបកម្ពុជាមិនជួបប្រទះនឹងបញ្ហារំហូរខួរក្បាលទៅក្រៅប្រទេស។ តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមរដ្ឋលេខាធិការ…
-
ទូតវៀតណាមចប់អាណត្តិ វាយតម្លៃខ្ពស់ពីការរីកចម្រើន នៃការទូតរបស់កម្ពុជា

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតវៀតណាមចប់អាណត្តិ បេសកកម្មនៅកម្ពុជា បានវាយតម្លៃខ្ពស់ ពីការរីកចម្រើន នៃការទូតរបស់កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ ដែលបាននាំមកនូវកិត្យានុភាព និងតួនាទីយ៉ាងសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ និងកាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ ។ ការបញ្ជាក់របស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ដូច្នេះ ក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញាតិឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។ បន្ទាប់ពីបានបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ក្នុងនាមព្រះករុណា ព្រះមហាក្សត្រ កម្ពុជា សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួប ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងសហការី មុនពេលដែល ឯកឧត្តមឯកអគ្គរដ្ឋទូតចាកចេញពីកម្ពុជា ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងនូវសេចក្តីដឹងគុណផងដែរ ចំពោះ សម្តេចតេជោ ដែលបានគាំទ្រដល់ឯកឧត្តមផ្ទាល់ ក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ និងជាពិសេស…