Category: នយោបាយ

  • គ.ជ.ប. អនុញ្ញាតឲ្យគណបក្សនយោបាយធ្វើការឃោសនាបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម ខេត្តព្រះសីហនុ ពីថ្ងៃទី១៧-២៤ ខែមករា

    គ.ជ.ប. អនុញ្ញាតឲ្យគណបក្សនយោបាយធ្វើការឃោសនាបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម ខេត្តព្រះសីហនុ ពីថ្ងៃទី១៧-២៤ ខែមករា

    (ភ្នំពេញ)៖ ឯកឧត្តម សោម សូរីដា សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធលើការងារបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ លើប្រធានបទ ៖ ការចាប់ផ្តើមបើកដំណើរ ការនៃការឃោសនាបោះឆ្នោត និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការឃោសនាបោះឆ្នោត ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តម សោម សូរីដា បានលើកឡើងថា ការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើង វិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុមានទិសដៅឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ជូនអ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ក្នុងមណ្ឌលក្រុងកំពង់សោមនៃខេត្ត ព្រះសីហនុ។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បី បញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។ សកម្មភាពទាំងនោះមានជា អាទិ៍ ៖ ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន ។ ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងក្រុងកំពង់សោម។ ការជួបជុំ ឬការឃោសនាតាមផ្ទះរបស់អ្នកបោះឆ្នោត។សកម្មភាពបិទផ្សាយបដា ពាក្យស្លោក ឬកម្មវិធីនយោបាយ…

  • រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការសាងសង់ផ្លូវ និងអណ្ដូងទឹក ជូនអតីតយុទ្ធជន​នៅខេត្តកំពង់ធំ

    រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការសាងសង់ផ្លូវ និងអណ្ដូងទឹក ជូនអតីតយុទ្ធជន​នៅខេត្តកំពង់ធំ

    (កំពង់ធំ)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន​អញ្ជើញចុះពិនិត្យ ការសាងសង់ផ្លូវ និងអណ្ដូងទឹក ជូនអតីតយុទ្ធជន នៅលើ​ដីសម្បទានសង្គមកិុច្ច ទើបមករស់នៅថ្មី ដែលអំណោយដ៏ថ្លៃថ្លា​របស់សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅឃុំក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា​ខេត្តកំពង់ធំ បានឲ្យដឹងថា ផ្ទះថ្មី៦៥ខ្នង សាងសង់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ និងចាប់ឆ្នោតប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជា​ប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយបច្ចុប្បន្ន ផ្ទះ សាងសង់បាន ៩៥%…

  • ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ៖ ការចូលរួមគាំទ្ររបស់ ដៃគូអភិវឌ្ឍន៍ បានចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា

    ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ៖ ការចូលរួមគាំទ្ររបស់ ដៃគូអភិវឌ្ឍន៍ បានចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា នាទីស្តីការក្រសួងសុខាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តលើគម្រោងសុខាភិបាលនានា ។ លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំក្រសួងសុខាភិបាល ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយដែលនាំឱ្យវិស័យសុខាភិបាល បានទទួលនូវសមិទ្ធិផលជាច្រើនគួរជាទីមោទនៈ ក្នុងរយៈពេលជាង១ឆ្នាំកន្លងមក ។ លោកស្រី បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី អំពីលទ្ធផលការងារជាមួយ ក្រសួងសុខាភិបាល និងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងការអនុវត្តគម្រោងនានា នាពេលបច្ចុប្បន្ន និងអនាគត ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

  • ហ្វីលីពីន អរគុណកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ ដោះស្រាយករណីពពោះជំនួស

    ហ្វីលីពីន អរគុណកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ ដោះស្រាយករណីពពោះជំនួស

    (ភ្នំពេញ)៖ ហ្វីលីពីន បានសម្ដែងនូវការដឹងគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ និងកាយវិការដ៏ល្អរបស់កម្ពុជាក្នុងការ ដោះស្រាយករណីពពោះជំនួសនាពេលថ្មីៗនេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃជំនួបតាមទូរស័ព្ទផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ហ្វីលីពីន រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាពីការត្រៀមរៀបចំ ដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ កាន់ប្រទេសហ្វីលីពីននៅខែក្រោយ និងបានសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងសំខាន់លើវិស័យនានា រួមទាំងវិស័យសេដ្ឋកិច្ចផងដែរ ។ ឯកឧត្តម រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការធានាថាដំណើរទស្សនកិច្ចនេះនឹងសម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសមភាគីហ្វីលីពីន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរ កម្រិតខ្ពស់ និងបានរំលឹកឡើងវិញនូវជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតី Ferdinand…

  • សម្ដេចតេជោ ហ៊ុន សែន៖ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើ​សមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាព​វាយផងចរចាផង?

    សម្ដេចតេជោ ហ៊ុន សែន៖ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើ​សមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាព​វាយផងចរចាផង?

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំនួរថា តើត្រូវរង់ចាំ​ឲ្យ​អ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើម​ចរចា​ក្នុងស្ថានភាពវាយផងចរចាផង? សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បាន​លើកដូច្នេះតាមរយៈបណ្ដាញសង្គមនាយប់​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។ សម្ដេចតេជោ បានលើកឡើងថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាព​ជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង? សម្ដេចបញ្ជាក់ថា សម្រាប់ខ្ញុំ ប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការវានៅតែប៉ុណ្ណឹង។ ការជាក់ស្តែងរយៈពេលកន្លងមកនេះកម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ មន្ត្រីរាជការ ត្រូវអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយប្រជាជ​​ន ជាគោលដៅដែលយើងត្រូវតែនឹ​កឃើញ​ជា​ប្រចាំ

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ មន្ត្រីរាជការ ត្រូវអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយប្រជាជ​​ន ជាគោលដៅដែលយើងត្រូវតែនឹ​កឃើញ​ជា​ប្រចាំ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានប្រាប់ដល់សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាលថា “មន្ត្រីរាជការ ត្រូវអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយប្រជាជន ជាគោលដៅដែលយើងត្រូវ​តែនឹកឃើញ​ជាប្រចាំ។ “វិជ្ជាជីវៈ បេសកកម្ម របស់យើងធំជាងគេក្នុងនាមជាមន្ត្រីរាជការ គឺការផ្តល់សេវា និងការបម្រើប្រជាជន។” ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើក​ឡើងបែបនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ខណៈអញ្ជើញ​ស្តាប់ការចូលរួមមតិយោបល់ និងបទពិសោធរបស់ សិស្សមន្ត្រី នៃសាលា​ភូមិន្ទរដ្ឋបាល ដែលបានឆ្លងកាត់ការប្រឡងប្រជែង និងជាប់ជាជ័យលាភី។ ក្រោយការសិក្សានៅសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីទាំង ២៣០រូប នឹងត្រូវ​ទៅចេញទៅបំពេញការងារតាមមូលដ្ឋានគោលដៅរាជធានី ខេត្ត ដែលខ្លួន​បានជ្រើសរើសរៀងៗខ្លួនក្នុងអំឡុងពេលដាក់ពាក្យចូលរួមប្រឡង ។ បន្ទាប់ពីបានស្តាប់មតិយោបល់ និងការចែករំលែកបទពិសោធ​របស់​សិស្ស​មន្ត្រី​រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “បេក្ខជនគ្រប់ៗរូប ហាក់ដូចជាបានកំពុងចែករំលែកនូវមេរៀនជីវិត ដែលឆ្លងកាត់ការតស៊ូ ពុះពារ ខិតខំប្រឹងប្រែង រហូតសម្រេចបាននូវលទ្ធផលដ៏មានតម្លៃ ហើយក្លាយខ្លួន​ទៅ​ជា​សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលមួយរូប ពោរពេញដោយសក្តានុពល និងជាមន្ត្រីរាជការប្រកបដោយគុណភាព។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ដោយបានរម្លឹកដល់មេរៀន​ជីវិតដ៏មានគុណតម្លៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ…

  • ប្រមុខការទូតកម្ពុជានិងអ៊ីរ៉ង់គូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយអ៊ីរ៉ង់

    ប្រមុខការទូតកម្ពុជានិងអ៊ីរ៉ង់គូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយអ៊ីរ៉ង់

    ភ្នំពេញ៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូស​បញ្ជាក់អំពីសារៈសំខាន់នៃទំនាក់​ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអ៊ីរ៉ង់ ។ការបញ្ជាក់នេះ​បានធ្វើ​ឡើងក្នុងពេលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យឯកឧត្តម អាលី កាបា ណាហ្យារី (Ali Akbar Nazari )ឯកអគ្គរដ្ឋ​ទូតនៃសាធារណរដ្ឋ​ឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួប​សម្តែងការគួរសម កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។ ក្នុងជំនួបឯកឧត្តម ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Nazari បានលើកឡើងអំពី​ស្ថានភាពបច្ចុប្បន្ននៃ ទំនាក់ទំនងទ្វេភាគី និងបានរំលឹកអំពីការប្រារព្ធខួប​លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-អ៊ីរ៉ង់ កាលពីឆ្នាំ២០២២។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីកិច្ច ខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិ​ការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល និងថាមពល ព្រមទាំងបាន​ស្វាគមន៍ចំពោះ​វឌ្ឍនភាពលើការបិទបញ្ចប់កិច្ច ព្រមព្រៀងសំខាន់ៗ រួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ​ទុន​រវាងកម្ពុជា និងអឺរ៉ង់ ការបង្កើតគណៈកម្មការសេដ្ឋកិច្ចចម្រុះ និងអនុស្សរណៈនៃការយោគ នុស្សរណៈនៃការ​យោគយល់គ្នា ស្តីពីកិច្ច សហប្រតិបត្តិការប្រេងកាត ។ ឯកឧត្តម…

  • សម្តេច ម៉ែន សំអន អបអរសាទរបុណ្យចូលឆ្នាំថ្មីជាមួយមន្រ្តីខេត្តតៃនិញ ប្រទេសវៀតណាម

    សម្តេច ម៉ែន សំអន អបអរសាទរបុណ្យចូលឆ្នាំថ្មីជាមួយមន្រ្តីខេត្តតៃនិញ ប្រទេសវៀតណាម

    ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នក​តំណាងរាស្រ្តមណ្ឌលខេត្ត​ស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅខេត្ត​តៃនិញ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃពុធទី១៥ ខែមករា ឆ្នាំ២០២៥។ នៅក្នុងពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិក​ក្រុមប្រឹក្សាខេត្ត  ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងត្បួងឃ្មុំ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនិងស្ថាន​អគ្គ​កុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋ​សង្គម​និយមវៀត​ណាម និងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ​នៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម។ គប្បីជម្រាបជូនថា ជារៀងរាល់ឆ្នាំ គណៈប្រតិភូប្រទេសទាំងពីរតែងតែប្រារព្ធពិធី អបអរសាទរបុណ្យចូលឆ្នាំ និងបានជូនពរ​គ្នាទៅវិញទៅមក ដែលបានបញ្ជាក់ពី​ចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ ពិសេសខេត្តដែលជាប់ព្រំដែន និងដើម្បី​បង្ហាញឲ្យឃើញពីការរីកចម្រើនទៅមុខជាលំដាប់ នូវចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពយូរអង្វែង រវាងកម្ពុជា-វៀតណាម និងខេត្តស្វាយរៀង ខេត្តព្រៃវែង…

  • បណ្ណាល័យមេគង្គ-ឡានឆាង រួមចំណែករឹតចំណងមិត្តភាពប្រជាជន និងប្រជាជន កម្ពុជា-ចិន

    បណ្ណាល័យមេគង្គ-ឡានឆាង រួមចំណែករឹតចំណងមិត្តភាពប្រជាជន និងប្រជាជន កម្ពុជា-ចិន

    ព្រៃវែង៖លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចធិបតី​នាយករដ្ឋមន្ត្រី បានអញ្ជើញ​បំពេញទស្សនកិច្ច​ជាលើកទី២ទៅកាន់​បណ្ណាល័យ​មេគង្គ-ឡានឆាង (ទី១) ដែលមានទីតាំងនៅសាលាបឋមសិក្សា​ព្រហារ នៃ​ភូមិ​ទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ ក្នុងដំណើរទស្សនកិច្ចកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកជំទាវ​បណ្ឌិតសភាចារ្យ ខ្លូត ធីតា បានបង្ហាញពី​គោលបំណងសំខាន់ចំនួន៤។ក្នុងនេះ ១.បង្កើនមិត្តភាពរវាងប្រជាជននិងប្រជាជនទាំងពីរ កម្ពុជានិងចិន ,ទី២.ពាំនាំ​នូវការ​នឹក​​រលឹកពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ព និងចែកផ្សាយ​សៀវភៅទៅកាន់បរទេស និង មូលនិធិសប្បុរសធម៌​សុខភាពសាធារណៈប៉េកាំង ដែលជាម្ចាស់ជំនួយក្នុងការកែលម្អបណ្ណាល័យនេះដល់សាលាបឋមសិក្សាព្រហារ ,ទី៣.​ចូលរួមលើកកម្ពស់អំណានរបស់សិស្សានុសិស្ស និងមហាជនទូទៅ​តាមរយៈការផ្តល់បន្ថែមនូវបរិមាណសៀវភៅអាន និងទី៤.ពិនិត្យឡើងវិញពី​លទ្ធភាពជួយបន្ថែមទៀតដល់ការអភិវឌ្ឍពុទ្ធិរបស់សិស្សានុសិស្សដូចជាការផ្តល់កាតាប និងសម្ភារៈកីឡា។ ទាក់ទងនឹងបណ្ណាល័យជនបទមួយនេះ លោក បឿក ធាង នាយកសាលា​បឋម​សិក្សាព្រហារ បានបញ្ជាក់​ថា បន្ថែមពីលើ​សិស្សដែលមានភារកិច្ចត្រូវចូល​អានសៀវភៅតាមការចាត់តាំងរបស់គ្រូបន្ទុកថ្នាក់ ក៏មានមហាជនជាពិសេស​អាណាព្យាបាល​ដែលជូនកូនរបស់ខ្លួនមកសាលារៀនប្រមាណ​ជាង១០០​នាក់ជារៀងរាល់ថ្ងៃឱ្យចូលមកអានសៀវភៅក្នុងបណ្ណាល័យនេះ។ ចំណែកមេឃុំច្រេស បានធ្វើការកត់សម្គាល់ថា ចាប់តាំងពីមានបណ្ណាល័យ​មេគង្គ-ឡានឆាង កុមារក្នុងឃុំច្រេសកាន់តែ​ច្រើន​បានក្លាយជាអ្នកអាន ហើយការសិក្សារបស់សិស្សកាន់តែល្អប្រសើរ រហូតទទួលបានការវាយតម្លៃខ្ពស់​ពីមន្ទីរអប់រំ យុវជន និងកីឡា​ខេត្តព្រៃវែងពីការ​សិក្សាល្អរបស់សិស្សានុសិស្សក្នុង​សាលាបឋមសិក្សាព្រហារថែមទៀត។ ឆ្លើយតបនឹងកំណើនការអានលោកជំទាវបណ្ឌិតសភាចារ្យបានបន្ថែមសៀវភៅសិក្សាចំនួន៣០០ក្បាលទៀតដល់បណ្ណាល័យ។បរិមាណសៀវភៅនេះ អាច​អនុញ្ញាតឱ្យសិស្សអាចខ្ចីយកទៅអានបន្ថែមទៀតនៅផ្ទះ។ ចំណែកលោក Liu Wenzhi តំណាងមូលនិធិPeace land ប្រចាំកម្ពុជា​បានសាទរពីចំណង​មិត្តភាពរវាងប្រជាជនកម្ពុជា​និងចិនតាម រយៈការបង្កើត​បណ្ណាល័យមេគង្គឡានឆាងចំនួន២កន្លែងនៅក្នុងប្រទេសកម្ពុជា​ដែលជាជំនួយ​របស់​មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែក​ផ្សាយសៀវភៅ​ទៅកាន់បរទេស និង…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ អ៊ីរ៉ង់ និង កម្ពុជា នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវពិនិត្យ សិក្សា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ អ៊ីរ៉ង់ និង កម្ពុជា នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវពិនិត្យ សិក្សា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា

    (ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បាន លើកឡើងថា ប្រទេសទាំងពីរ អ៊ីរ៉ង់ និង កម្ពុជា នៅមានសក្តានុពលជាច្រើនទៀតដែល ត្រូវពិនិត្យ សិក្សា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរមិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដ៏សំខាន់ដល់ការកសាងសុខសន្តិភាព ការអភិវឌ្ឍប្រកបចីរភាព និងវិបុលភាពដល់មនុស្សជាតិលើភពផែនដី ពីព្រោះថា ក្នុងពេលបច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកស្ថិតនៅក្នុងស្ថានភាពផុយស្រួយ ប្រែប្រួលឆាប់រហ័ស បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងការអភិវឌ្ឈរបស់ប្រជាពលរដ្ឋនៅលើពិភពលោកទាំងមូល ។ ឯកឧត្តម អាលី អាកបា ណាហ្សារី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានា ការពារសុខសន្តិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដែលនេះជាជោគជ័យដ៏ធំធេងធ្វើឱ្យប្រទេសជាតិទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ កន្លងមកសម្រេចបាន…