Category: នយោបាយ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ចប់គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត នៅក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ចប់គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត នៅក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់-ទទួលបញ្ចប់គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត នៅក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសហប្រតិបត្តិការលើការងារបរិវត្តកម្មឌីជីថលដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាកន្លងមក។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ហួត ស៊ីនាថ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម គិម ភិរុណ ជំនួយការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនេះនឹងចូលរួមបម្រើដល់ការងារបរិវត្តកម្មឌីជីថល និងធ្វើឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងការប្រើប្រាស់ អ៊ីនធឺណិតនៅក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព ។ ឯកឧត្តម ហួត ស៊ីនាថ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមការងារបច្ចេកទេសដែលបានខិតខំយកចិត្តទុកដាក់លើគម្រោងនេះរហូតសម្រេចបានជោគជ័យ ក្នុងការជំរុញដំណេីរការងារបរិវត្តកម្មឌីជីថលនៅក្នុងក្រសួងផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ អ្នកដឹកនាំ ត្រូវតែមានការគិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ អ្នកដឹកនាំ ត្រូវតែមានការគិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន

    (ភ្នំពេញ)៖ ប្រើប្រាស់ធនធានប្រកបដោយការយកចិត្តទុកដាក់ ពិសេសការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការដើរលើគន្លងនិយាមសាកល ជាកត្តាសំខាន់មួយ ។ ហើយអ្នកដឹកនាំ ត្រូវតែមានការគិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិតក្នុងការថែទាំសុខភាព ៖ និន្នាការសុខភាពនាថ្ងៃអនាគត និងការកំណត់អាទិភាព” នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានសហការជាមួយមហាវិទ្យាល័យសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលរបស់យើង ដើម្បីបន្តពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ និងបុរេសកម្ម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវពាក្យគន្លឹះចំនួន ៤ ជូនដល់អង្គសិក្ខាសាលាថ្ងៃនេះ សម្រាប់វិស័យសុខាភិបាល គឺ ១) Leadership ដោយអ្នកដឹកនាំ ត្រូវមានការពន្យល់ ការចូលរួម មានឆន្ទៈ ការសហការគ្រប់ផ្នែកនិងភាគីពាក់ព័ន្ធ យុទ្ធសាស្រ្តសម្របសម្រួល និងឆ្លើយតបនឹងតម្រូវការពាក់ព័ន្ធ ជាពិសេសក្រមសីលធម៌ ដល់អ្នកប្រើប្រាស់សេវា…

  • ប្រធានរដ្ឋសភា កម្ពុជា និង ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ សភា និងវិស័យជាច្រើនទៀត

    ប្រធានរដ្ឋសភា កម្ពុជា និង ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ សភា និងវិស័យជាច្រើនទៀត

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥នេះ ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាពជូនកម្ពុជា និងបានគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជារហូតមក។ សម្តេចបានលើកឡើងថា អ្នកវិនិយោគម៉ាឡេស៊ីបានមកបណ្តាក់ទុនមុនគេនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ សម្តេចបានអរគុណប្រទេសម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់គាំពារពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅ ម៉ាឡេស៊ី បានយ៉ាងកក់ក្តៅដូចជាពលរដ្ឋរបស់ខ្លួនដូច្នេះដែរ។ សម្តេចបានស្នើប្រធានរដ្ឋសភាម៉ាឡេស៊ីជួយទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី មកបណ្តាក់ទុននិងទស្សនាកម្ពុជាបន្ថែមទៀត ព្រមទាំងជួយផ្តល់បន្ថែមអាហារូបករណ៍ដល់សិស្សនិស្សិតនិងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅម៉ាឡេស៊ី ឱ្យបានកាន់តែច្រើន ដើម្បីក្លាយជាធនធាននៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមបណ្ឌិត បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា ម៉ាឡេស៊ីបាន រួមសហការការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា លើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាគូសបញ្ជាក់ថាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅម៉ាឡេស៊ី ជាពលរដ្ឋសកម្ម ស្មោះត្រង់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍនៅម៉ាឡេស៊ី។ ឆ្លើយតបនឹងសំណើរបស់សម្តេចប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិតបានសន្យាថា…

  • អ៊ីរ៉ង់ត្រៀមដាក់បញ្ចូលនាវាស៊ើបការណ៍សម្ងាត់ទៅក្នុងល្បែងសង្គ្រាម

    អ៊ីរ៉ង់ត្រៀមដាក់បញ្ចូលនាវាស៊ើបការណ៍សម្ងាត់ទៅក្នុងល្បែងសង្គ្រាម

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់គ្រោងដាក់បញ្ចូលនាវាស៊ើបការណ៍សម្ងាត់របស់ខ្លួនទៅក្នុងល្បែងសង្គ្រាម បន្ទាប់ពីបានប្រគល់វាទៅដល់ដៃកងទ័ពជើងទឹកអ៊ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នាវាស៊ើបការណ៍សម្ងាត់ Zagros គឺជានាវាយោធាប្រភេទថ្មី ដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិច និងមានសមត្ថភាពស្ទាក់ចាប់ប្រតិបត្តិការតាមអ៊ីនធឺណិត និងត្រួតពិនិត្យការស៊ើបការណ៍សម្ងាត់។ នេះបើតាមការចេញផ្សាយដោយអង្គភាពសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់។ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Shahram Irani បាននិយាយថា នាវា Zagros ដែលជាប្រភេទនាវាស៊ើបការណ៍ដំបូងរបស់អ៊ីរ៉ង់នេះ នឹងក្លាយជាអ្នកឃ្លាំមើលរបស់កងទ័ពជើងទឹកអ៊ីរ៉ង់នៅក្នុងសមុទ្រ និងមហាសមុទ្រ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងកាលពីខែតុលាឆ្នាំមុនថា ប្រទេសអ៊ីរ៉ងនឹងបង្កើនថវិកាយោធាប្រហែល ២០០ភាគរយ ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់សត្រូវ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • យោធិននៃកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ២០០នាក់ ស្ម័គ្រ​ចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែក ១៦មករាខេត្ត​ព្រះវិហារ

    យោធិននៃកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ២០០នាក់ ស្ម័គ្រ​ចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែក ១៦មករាខេត្ត​ព្រះវិហារ

    ព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូច​អន្តរាគមន៍លេខ៩ ចំណុះកង​ពលធំអន្តរាគមន៍​លេខ៣ ប្រចាំទិសទី១ ប្រាសាទ​ព្រះវិហារចំនួន ២០០នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីយកទៅជួយ​សង្គ្រោះអាយុ​ជីវិតជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់នៅក្នុងមន្ទីរពេទ្យ ១៦មករា និងមន្ទីរសុខាភិបាលខេត្តព្រះវិហារ ។សកម្មភាពនជក៏ដើម្បី​ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ( ៧មករា ១៩៧៩ – ៧មករា ឆ្នាំ២០២៥ ) ការបរិច្ចាគឈាមបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទី​បញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ក្រោមវត្តមានឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង និង​ជានាយសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ ។ ឧត្តមសេនីយ៍ត្រី អាន់ លន មេបញ្ជាការរង និងជានាយសេនាធិការ កងពល​តូចអន្តរាគមន៍លេខ៩ បានបង្ហាញអារម្មណ៍​រំភើបដែលបានចូលរួម​បរិច្ចាគ​ឈាមចំនួន២០០នាក់គ្រប់តាមចំនួនស្នើសុំ និងបានត្រៀមកម្លាំងបម្រុង​មួយចំនួនផ្សេងទៀត ក្នុងករណីចាំបាច់ជាក់ស្តែងណាមួយ ។ ឯកឧត្តម គីម រិទ្ធី បានថ្លែងកោតសរសើរចំពោះភាពអង់អាចក្លាហាន​របស់​នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរា​គមន៍លេខ៩…

  • ធ្វើផ្លូវក្រវាត់ព្រំដែន៖ បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដីជាង ២សែន ម៉ែត្រការ៉េក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី

    ធ្វើផ្លូវក្រវាត់ព្រំដែន៖ បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដីជាង ២សែន ម៉ែត្រការ៉េក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី

    រតនគិរី៖ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធព្រំដែនក្នុងខេត្តរតនគិរី ការ​បោស​សម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេច​បានលើផ្ទៃដី ២៣៧ ៥០០ ម៉ែត្រការ៉េ ។នេះជាលទ្ធផលរបស់កងកម្លាំងវិស្វកម្មកម្ពុជាបានរកឃើញ។ចំពោះមុខ កម្លាំងជំនាញកំពុងរាវរកគ្រាប់មិនទាន់ផ្ទុះតាមគោលដៅ​របស់​ខ្លួនជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការកសាងផ្លូវក្រវាត់ព្រំដែន ។ អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានប្រាប់អ្នកសារព័ត៌មាន​កាលពីពេលថ្មីៗកន្លងមកនេះថា ថវិកា​មូលនិធិ​ខ្សែក្រវាត់ព្រំដែននេះ ជាកញ្ចប់ថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានមកពីការចូលរួម​ចំណែករបស់​ប្រជាពល​រដ្ឋក្នុង និងក្រៅប្រទេស ដើម្បីកសាងហេដ្ឋារចនា​សម្ព័ន្ធជាតិ ។ឯកឧត្តមបន្តថា ផ្លូវក្រវាត់ព្រំដែនមានប្រវែងជាង ១០០​គីឡូម៉ែត្រចាប់រាប់ពីបង្គោលលេខ ០០ មុំ៣ នៅតំបន់កន្ទុយនាគផ្នែក​ខាងលើជាប់ព្រំដែនកម្ពុជា-ឡាវ មកដល់​បង្គោល​លេខ ៣០ ជាផ្នែកទី១។ ចំណែកផ្នែកទី២ ព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងផ្នែកទី៣ ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ។ ឯកឧត្តមបន្តថា កម្លាំងកងវិស្វកម្មកម្ពុជា កំពុងប្រឹងប្រែងធ្វើផ្លូវក្រវាត់​ព្រំដែននេះយ៉ាងសស្រោកសស្រាំ ។ឯកឧត្តម​អភិបាល​ខេត្តបានរំលឹកថា កាលពីមុនកូវីដ១៩ កងវិស្វកម្ម បានស្ថាបនាផ្លូវក្រវាត់ព្រំដែននេះ​ម្តងរួច​មកហើយ ចាប់ពីបង្គោល​លេខ​៣០ នៅត្រង់ច្រកទ្វាព្រំដែន ស្រុកអូរយ៉ាដាវ សំដៅទៅទិសខាងជើងមុំ៣ ។កាលណោះធ្វើបាន៨០គីឡូម៉ែត្រ ប៉ុន្តែបានផ្អាក​រយៈពេល ៤ឆ្នាំគិតមកដល់ពេលនេះ។ បើតាមការរៀបរាប់របស់ឯកឧត្តមអភិបាលខេត្ត ដោយសារការផ្អាក​ជាច្រើន​ឆ្នាំនេះ…

  • អភិបាលខេត្តស្ទឹងត្រែងស្នើឱ្យគ្រប់សាលារៀនទាំងអស់ចូលរួមទប់ស្កាត់ការលក់ចំណីអាហារដែលប៉ះពាល់សុខភាពសិស្ស

    អភិបាលខេត្តស្ទឹងត្រែងស្នើឱ្យគ្រប់សាលារៀនទាំងអស់ចូលរួមទប់ស្កាត់ការលក់ចំណីអាហារដែលប៉ះពាល់សុខភាពសិស្ស

    ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងក្នុងឱកាស​អញ្ជើញ​ចូលរួម​ពិធីបិទសន្និបាតនៅមន្ទីរអប់រំ យុវជននិងកីឡាកាលពីថ្ងៃទី១៥ ខែមករា​ បានស្នើឱ្យគ្រ​ប់សាលា​រៀន និងគ្រប់កម្រិតទាំងអស់ឱ្យចូលរួមទប់ស្កាត់ការលក់​ចំណីអាហារដែលប៉ះពាល់ដល់សុខភាពសិស្ស តាមរយៈអាជីវករលក់ដូរភេសជ្ជៈ​ជាតិផ្អែម។ ឯកឧត្តមអភិបាលខេត្តបានវាយតម្លៃខ្ពស់លើសមិទ្ធផលសំខាន់ៗនៃការអនុវត្តការងារអប់រំក្នុងឆ្នាំសិក្សាកន្លងរបស់មន្ទីរអប់រំ ។ ឯកឧត្តមបានលើកឡើង​​ពី​អាទិភាពស្នូលទាំង៨ចំណុចរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ១.ការពង្រឹងអភិបាលកិច្ចសាលារៀន ,២.ការពិនិត្យកែសម្រួលនិងរៀបចំ​កកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ,៣.ការលើក​កម្ពស់សុខភាពសិក្សា កម្មវិធីអាហារូបត្ថម្ភ​ដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលារៀន ,៤.ការជំរុញ និងលើកទឹកចិត្ត​ការចូលរួមរបស់​មាតាបិតា អាណាព្យាបាលនិងសហគមន៍តាម​ពាក្យ​ស្លោក«ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» ,៥.​ការអប់រំ​ឌីជីថល ,៦.ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ,ទី៧.ការក​សាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និង៨.ការអភិវឌ្ឍន៍ការអប់រំកាយ និងកីឡា ៕ដោយ៖ដេង ម៉ាវិន

  • ក្រុមសមាជិកព្រឹទ្ធសភាបានរៀបចំវេទិកាស្តីពី “ពង្រឹង​សមត្ថភាពដឹកនាំ ក្រុម​ប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំង វិស័យឌីជីថល”នៅខេត្តកំពត

    ក្រុមសមាជិកព្រឹទ្ធសភាបានរៀបចំវេទិកាស្តីពី “ពង្រឹង​សមត្ថភាពដឹកនាំ ក្រុម​ប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំង វិស័យឌីជីថល”នៅខេត្តកំពត

    កំពត៖រយៈពេលពីរថ្ងៃគឺថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០២៥  ក្រុមសមាជិក​ព្រឹទ្ធសភាបានរៀបចំវេទិកាស្តីពី “ពង្រឹង​សមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំង វិស័យឌីជីថល” Castle Bayview Resort & Spa ខេត្តកំពត ។ ក្នុងវេទិកាខាងលើ​ឯកឧត្តម​បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភាបាន​មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធាន​ព្រឹទ្ធសភា ,សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា តែងតែលើកទឹក​ចិត្ត និងផ្តល់​សិទ្ធិអាទិភាពដល់ស្ត្រី​នៅក្នុងភាពជាអ្នកដឹកនាំ ទាំងនៅក្នុងស្ថាប័ន​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ដើម្បីរួមចំណែក​សម្រេចបានតាមចក្ខុ​វិស័យ​របស់រាជរដ្ឋាភិបាល ពិសេសលើកកម្ពស់សមត្ថភាពស្ត្រី ក្នុងភាពជាអ្នកដឹកនាំ ឯកឧត្តមអនុប្រធានទី២បានបង្ហាញគន្លឹះ​សំខាន់ៗមួយចំនួនដល់អ្នកចូលរួម។ ចំណែកលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជា​ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានបញ្ជាក់ថា វេទិកាស្តីពី “ពង្រឹង​សមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំង វិស័យ​ឌីជីថល” ភូមិភាគទី៥ មានគោលបំណង…

  • គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី អញ្ជើញមកដល់កម្ពុជា

    គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី អញ្ជើញមកដល់កម្ពុជា

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត តាន់ស្រី ជាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato’ (Dr.) Johari bin Abdul) ប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៥ ។ អញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមាន ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងឯកឧត្តម ប៉ាសុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ម៉ាឡេស៊ី ។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ីគ្រោងជួបប្រជុំទ្វារភាគីជាមួយ សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

  • ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី នាំយកថវិកា ៤០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកជួយសង្គ្រោះកុមារកម្ពុជា

    ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី នាំយកថវិកា ៤០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកជួយសង្គ្រោះកុមារកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកថវិកាចំនួន ៤០,៧០០,០០០រៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានមកពីការរៀបចំកម្មវិធី «រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរធម៌» នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ថវិកានេះមានការចូលរួមរបស់ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនដទៃទៀតផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងនូវការគោរព និងកោតសរសើរចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់ លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងជាបិតាសង្គ្រោះកុមារកម្ពុជា ក៏ដូចជាលោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការមើលថែទាំកុមារ ដែលមកទទួលការពិនិត្យព្យាបាល និងសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផានេះ ពីគ្រប់មជ្ឈដ្ឋាន ដោយគ្មានការរើសអើង។ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌, ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ…