-
ឯកឧត្តម អ៊ុ រាត្រី កោតសរសើរសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុមនុស្សធម៌

(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានកោតសរសើរ ដោយស្មោះចំពោះគណៈកម្មាធិការសាខាព្រមទាំងមន្ត្រីប្រតិបត្តិទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់លះបង់ពេលវេលាកម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះ អ្នកងាយរងគ្រោះនិង រងគ្រោះ ពង្រឹងកម្លាំងសកម្មភាពមូលដ្ឋាន ក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិដើម្បីបុព្វហេតុមនុស្សធម៌នៅគ្រប់ទីកន្លែងដែលពុំទុកឲ្យនរណាម្នាក់អត់អាហារស្លាប់នោះឡើយ ។ ការថ្លែងនូវការកោតសរសើរនេះ ក្នុងកិច្ចប្រជុំ ពិភាក្សា ស្តីពីការរៀបចំសន្និបាត អាណត្តិ ទី៦ និងត្រៀមប្រារព្ធ ពិធីខួបលេីកទី១៦២ ទិវា ៨ឧសភា របស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម អ៊ុ រាត្រី បានលើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះ ទី១ សុំការពិនិត្យពិភាក្សា លើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការចាត់តាំង វិធានការលើ គណៈកម្មការ អនុគណៈកម្មការរួម ដើម្បីធ្វើការរៀបចំសន្និបាត អាណត្តិទី៦ ។ ទី២សុំការពិនិត្យពិភាក្សាបេក្ខជនគណៈកម្មការអាណត្តិទី៥ នឹងឈានទៅអាណត្តិទី៦ និងទី៣ សុំការពិនិត្យពិភាក្សាការងារត្រៀមរៀបចំប្រារព្ធខួបទី១៦២ ទិវា៨ឧសភា ២០២៥ នៅថ្នាក់សាខាខេត្ត ៕ ដោយ / គ្រី…
-
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុន JTI សកលលោក ពិនិត្យលទ្ធភាព និងទាក់ទាញការវិនិយោគបន្ថែមទៀត

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដលក្រុមហ៊ុន JTI សកលលោក ពិនិត្យលទ្ធភាព និងទាក់ទាញការវិនិយោគបន្ថែមទៀតជាពិសេសពិពិធកម្មផលិតកម្មលើវិស័យផ្សេងទៀតតួយ៉ាងដូចជាឧស្សាហកម្មឱសថ និងកែច្នៃអាហារ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Eddy Pirard អគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Japan Tobacco International (JTI) សកលលោក និងសហការី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោក Eddy Pirard និងសហការី ដែលបានអញ្ជើញមកប្រទេសកម្ពុជា និងស្នើសុំអនុសាសន៍ណែនាំ និងចក្ខុវិស័យពី សម្តេច ក្នុងកិច្ចដំណើរការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោ បានបន្តថា ទោះបីសម្តេចមិនមែនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្តី សម្តេច នៅតែទទួលជួបជាមួយវិស័យឯកជន…
-
ឯកឧត្តម នេត្រ ភក្រ្តា ៖ អំពាវនាវដល់ពលរដ្ឋចូលរួមអភិរក្សសត្វផ្សោត និងគាំទ្រទេសចរណ៍ធម្មជាតិនៅមូលដ្ឋានដើម្បីបង្កើនចំណូលដល់សហគមន៍

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានចូលរួមការពារនិងអភិរក្សសត្វផ្សោតនៅតាមដងទន្លេមេគង្គ ដើម្បីអភិរក្សជីវៈចម្រុះដ៏សម្បូណ៌បែប នៃទន្លេមេគង្គឱ្យបានគង់វង្ស និងផ្តល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋានតាមរយៈការលើកកម្ពស់ទេសចរណ៍ធម្មជាតិ បង្កើនចំណូលជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។ ឯកឧត្តម ប្រធានក្រុមការងារបានថ្លែងថា សត្វផ្សោតជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់កម្ពុជា និងសម្រាប់ជីវៈចម្រុះពិភពលោក។ បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនប្រមាណ ១០៥ក្បាលដែលរស់នៅទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះនិងខេត្តស្ទឹងត្រែង ហើយជាពិសេសនៅតំបន់អភិរក្សព្រែកកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ជាកន្លែងទេសចរណ៍សត្វផ្សោតដ៏សំខាន់ ហើយមួយថ្ងៃៗ មានទេសចរជាតិនិងអន្តរជាតិបានអញ្ជើញទៅទស្សនាកម្សាន្ត ដែលផ្តល់នូវការងារនិងចំណូលជូនដល់សហគមន៍មូលដ្ឋាន។ ខេត្តក្រចេះមានទីតាំងទេសចរណ៍ប្រកបដោយសក្តានុពលជាច្រើនដូចជាអន្លង់សត្វផ្សោតព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី, រមណីយដ្ឋានឆ្នេរខ្សាច់វត្ដសសរ១០០ ដែលស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ, តំបន់សហ គមន៍ទេសចរណ៍សហគមន៍កោះទ្រង់ ក្នុងក្រុងក្រចេះ, រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី។ ជាមួយគ្នានេះ ខេត្តក្រចេះក៏មាននូវផលិតផលសំខាន់ៗទាក់ទាញភ្ញៀវទេសចរផងដែរដូចជាក្រឡានថ្មគ្រែ, ក្រូចថ្លុងកោះទ្រង់ ប៉ិកួៈនៅស្រុកឆ្លូង និងមុខម្ហូបពីត្រីនៃទន្លេមេគង្គផងដែរ។ ឯកឧត្តមប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ និងសូមកោតសរសើររដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្ត និងគណៈកម្មការគ្រប់គ្រងរមណីយដ្ឋាននានា និងសហគមន៍ទេសចរណ៍សហគមន៍ដែលបានចូលរួមរៀបចំពង្រឹងករធ្វេីបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អប្រសេីរ, បម្រេីសេវាកម្មជូនភ្ញៀវឱ្យបានល្អ, រៀបចំបញ្ជីមុខម្ហូប និងកំណត់តម្លៃឱ្យបានត្រឹមត្រូវ, រក្សាអនាម័យក្នុង និងជុំវិញបរិវេនអាជីវកម្មរបស់ខ្លួន, រក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវបានល្អ ៕…
-
ឯកឧត្តម ហួត ហាក់ ៖ មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់បម្រើសេវាជូនពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត

(កំពង់ចាម)៖ ឯកឧត្តម ហួត ហាក់ អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម និង ជាប្រធានក្រុមការងារគណបក្សចុះមូលស្រុកស្ទឹងត្រង់ បានស្នើឲ្យ មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវបន្តការយកចិត្តទុកដាក់មើលថែរក្សាសុខទុក្ខ និងបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ស្របតាមទិសដៅ និងគោលនយោបាយរបស់គណបក្ស ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺឲ្យមន្ត្រីគណបក្សទាំងអស់ ត្រូវចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីដឹងពីសុខទុក្ខការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ ។ ឯកឧត្តម ហួត ហាក់ បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផងដែ ។ ឯកឧត្តម ហួត ហាក់ បានកោតសសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្ស ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងការកសាងស្នាក់ការឃុំទួលសំបួរនេះ ដើម្បីគណបក្ស ពោលគឺធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានរឹងមាំ ។ លោក ហេង វុទ្ធី ប្រធាន…
-
ស្ពានខ្ពស់ជាងគេ នៅកម្ពុជាសម្រេចការសាងសង់បាន ៩៣% គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមីនា ខាងមុខនេះ

(ភ្នំពេញ)៖ ស្ពានលេខ២៨ ដែលខ្ពស់ជាងគេ (មានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣០ម៉ែត្រ) សម្រេចបាន ៩៣% គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈពេលដែលផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ ១៥៥១) ស្រុកសំឡូត ស្រុកវាលវែង ក្រុងខេមរភូមិន្ទ សម្រេចបាន ៩៦,១៦%។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ ១៥៥១) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ ។ ការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប ១៩៨,៥១ គ.ម (PK០០០+០០០ – PK១៩៨+៥១៨) ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK ៣៥+៩០០…
-
ឯកឧត្តម ហ៊ីង ប៊ុនហៀង សំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ទូទាំងស្រុកកណ្តាលស្ទឹងចំនួន ១១៣៦នាក់

(ខេត្តកណ្ដាល)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកណ្តាលស្ទឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះលោកគ្រូ-អ្នកគ្រូ ទូទាំងស្រុកកណ្តាលស្ទឹង ចំនួន ១១៣៦នាក់ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ បន្ទាប់ពីបានស្តាប់សេចក្តីជូនដំណឹង ស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី របស់គណបក្សប្រជាជនកម្ពុជា រួចមក, ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋានស្រុកកណ្តាលស្ទឹង ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេលកន្លងមកនេះ ។ ឯកឧត្តម បានលើកឡើងថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ជាពិសេស តាមរយៈការអនុវត្តវិធានការគន្លឹះទាំង…
-
នាយករដ្ឋមន្ត្រី ៖ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ធានាការផ្គត់ផ្គង់ទឹក ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។ គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ បានស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ នៅក្នុងខេត្តតាកែវ កណ្ដាល និងព្រៃវែង ។ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធានាដល់ការមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិនមានការព្រួយបារម្ភពីការខ្វះខាតទឹកប្រើប្រាស់ឡើយ ។ ប្រព័ន្ធធារាសាស្ត្រនេះ មានស្ថានីយន៍បូមទឹកដោយស្វ័យប្រវត្តិដែលប្រើប្រាស់ថាមពលអគ្គិសនីចំនួន ១២កន្លែង ដើម្បីអន្តរាគមន៍បូមទឹកចូលក្នុងប្រឡាយមេ រួចបញ្ចូលទៅក្នុងប្រឡាយរង រួចបន្តចូលក្នុងប្រឡាយជើងក្អែបដែលនៅតាមភ្លឺស្រែរបស់ប្រជាកសិករ រួចបង្ហូរចូលក្នុងស្រែតែម្ដង ។ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ត្រូវបានគ្រប់គ្រងដោយសហគមន៍កសិករប្រើប្រាស់ទឹក បង្កេីតឡេីងដោយក្រសួងធនធានទឹក និងឧតុនិយម ហើយមានដំណើរការដោយរលូន ព្រមទាំងមានការចូលរួមយ៉ាងទៀងទាត់ និងសកម្ម ដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ…
-
អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ ដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (walk street) ដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យដំណើរការដំបូង

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះពិនិត្យ ដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (walk street) ខណៈដែរ នៅល្ងាចថ្ងៃទី០១ កុម្ភះនេះ គឺជាថ្ងៃដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យដំណើរការដំបូង។ ឯកឧត្ដម ឃួង ស្រេង ខណៈចុះពិនិត្យនេះបានមានប្រសាសន៍លើកឡើងថា ៖ ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចេញពីប្រទេសដែលក្រីក្រ និងក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ដូច្នេះហើយ ទើបរាជធានីភ្នំពេញ បានរៀបចំខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជម្រើស ក្នុងការដើរលំហែកាយ ហាត់ប្រាណ ទទួលបាននូវផាសុខភាពល្អ ព្រោះពួកគាត់មានជីវភាពធូធាមួយកំរិតហើយ។ ពាក់ព័ន្ធនឹងគម្រោងផ្លូវថ្មើរជើង (walk street)នេះ ឯកឧត្ដមអភិបាលរាជធានីថារដ្ឋបាលរាជធានីភ្នំពេញ បានគិតគូររួចហើយ ប៉ុន្តែដោយសារស្ថានភាពជម្ងឺកូវីដ-១៩ គម្រោងនេះត្រូវបានផ្អាក។ តែមកដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីគម្រោងនេះ ត្រូវបានបង្កើតឡើងវិញនិងបានដាក់ឱ្យដំណើរការសាកល្បងនៅពេលនេះ ។ ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា ៖ សុខទុក្ខនិងសុខមាលភាពរបស់ប្រជាពលរដ្ឋគឺជាការគិតគូររបស់អាជ្ញាធរ និង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះ…
-
ឯកឧត្តម ចាយ បូរិន អញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូន ឯកឧត្តម ញឹម វណ្ណដា ដល់គេហដ្ឋាន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជន ចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមបណ្ឌិត ញឹម វណ្ណដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រ មណ្ឌលព្រៃវែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមបណ្ឌិត ញឹម វណ្ណដានិងក្រុមគ្រួសារ ។ ឯកឧត្តម ញឹម វណ្ណដា…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ បេសកកម្មដែលយើងបាន និងកំពុងធ្វើ ជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព

(ភ្នំពេញ)៖ ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារនៃការអនុវត្តការងារឆ្នាំ២០២៤ និងលើកទិសដៅការងាសម្រាប់អនុវត្តឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» នៃខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ទៅកាន់ ថ្នាក់ដឹកនាំ និងមន្ត្រីថា បេសកកម្មដែលយើងបាន និងកំពុងធ្វើ ជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការងារកែទម្រង់ដែលយើង បានធ្វើកន្លងមក មិនមែនជាការងារដែលងាយស្រួលពេកនោះទេ។ ការងារខ្លះមានភាពស្មុគស្មាញ មានការប្រឈម ត្រូវការពេលវេលាយូរ និងត្រូវការឆន្ទៈខ្ពស់ក្នុងការអនុវត្ត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា “ខ្ញុំនៅតែនិយាយដដែលថា ខ្ញុំមានភ័ព្វសំណាងដែលខ្ញុំមានឱកាសបានមកចូលរួមការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងមុខងារសាធារណៈ ដែលសុទ្ធតែមានសមត្ថភាព វិជ្ជាជីវៈ និងឆន្ទៈខ្ពស់ ដើម្បីបម្រើជាតិ និងប្រជាជន។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា “ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់យើងទាំងអស់ កន្លងមកនេះ មិនត្រឹមតែជាការបំពេញតួនាទីភារកិច្ចយ៉ាងហ្មត់ចត់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជាផ្នែកមួយ ក្នុងការផ្លាស់ប្តូរ និងកែលម្អផ្នត់គំនិតរបស់មហាជន ជាពិសេសមកលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី…