Category: នយោបាយ

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់ ក្រសួង មហាផ្ទៃ កម្ពុជា បំពេញទស្សនកិច្ច​ការងារ​នៅ​ប្រទេស​វៀតណាម

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់ ក្រសួង មហាផ្ទៃ កម្ពុជា បំពេញទស្សនកិច្ច​ការងារ​នៅ​ប្រទេស​វៀតណាម

    (ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រសួងមហាផ្ទៃ កម្ពុជា ទៅបំពេញទស្សនកិច្ចការងារ​នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍​ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គម​និយមវៀតណាម និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។ ដំណើរទស្សនកិច្ចការងារនេះ គឺជាការបន្តអនុវត្តយន្តការ​សហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល​វៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នឹងចូល​រួមកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិ​ការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការ​សហប្រតិ​បត្តិការឆ្នាំ២០២៥ រវាងក្រសួងទាំងពីរ ផងដែរ ។ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងមានជំនួបទ្វេភាគីក្នុងកិច្ចប្រជុំ​ចង្អៀត ជាមួយ ឯកឧត្តម…

  • នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយ ទៅពាក់ព័ន្ធនឹងរឿងព្រំដែន

    នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយ ទៅពាក់ព័ន្ធនឹងរឿងព្រំដែន

    (ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដាំទៅ​អ្នកនយោបាយទាំងអស់ ទាំងខ្មែរ និងថៃ សូមកុំយករឿង​នយោ​បាយ ទៅលូកលាន់ លើកិច្ចការងារបច្ចេកទេសរបស់​រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារទាំងអស់ គឺលើគោល​ការ បច្ចេកទេស ផែនទី និងច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងរឿង​ព្រំដែន ។ សម្ដេចបវរធិបតី ក៏បានប្រកាសដែរថា កម្ពុជា រក្សា​ជំហរដោះស្រាយ បញ្ហាព្រំដែនតាមសន្ដិវិធី ប៉ុន្ដែកម្ពុជា ក៏រក្សា​សិទ្ធិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន មិ​ន​ខ្លាច នឹងប្រើកម្លាំង ប្រសិនបើមានអ្នកចូល មកឈ្លានពាន ។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កម្ពុជា ថ្លែងដូច្នេះ នៅ​ក្នុង​ពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈ​មណ្ឌល​សន្និបាតកោះពេជ្រ ។ សម្តេចបវរធិបតី បានថ្លែងផ្តាំដល់អ្នកនយោបាយខ្មែរ និងថៃ អ្នកជាតិនិយម កុំទាញយករឿងនយោបាយ មកបូកឡូក​ជាមួយបច្ចេកទេសព្រំដែន និងច្បាប់អន្តរជាតិ ពីព្រោះអ្នក មិនមែនជាអ្នកជំនាញព្រំដែនទេ ទុកឲ្យអ្នកជំនាញព្រំដែន គេធ្វើការ។…

  • នាយករដ្ឋមន្ត្រី គូសញ្ជាក់ពីសៀវភៅប្រវត្តិវិទ្យាថ្មី, តើមានកែ​ប្រែ​ប្រវត្តិ​សាស្ត្រដូចការចោទប្រកាន់មែនដែរឬទេ?

    នាយករដ្ឋមន្ត្រី គូសញ្ជាក់ពីសៀវភៅប្រវត្តិវិទ្យាថ្មី, តើមានកែ​ប្រែ​ប្រវត្តិ​សាស្ត្រដូចការចោទប្រកាន់មែនដែរឬទេ?

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសញ្ជាក់ថា មានមតិ មួយចំនួន បានចោទប្រកាន់ ទៅលើការដាក់បង្រៀន​សៀវភៅប្រវត្តិវិទ្យាថ្មីថា ដើម្បីកែប្រែប្រវត្តិសាស្រ្តឱ្យខ្មែរដឹង​គុណ​ប្រទេសជិតខាង ដែលការចោទនេះ ពុំមែនជាការពិត​នោះ​ទេ ព្រោះថា ខ្លឹមសារនៅក្នុងសៀវភៅប្រវត្តិវិទ្យា រក្សានៅ​ដដែល គ្រាន់តែធ្វើទំនើបកម្មសៀវភៅ ឱ្យមានភាពល្អប្រសើរ​ប៉ុណ្ណោះ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់​ទាក់​ទងនឹងសៀវភៅបំពេញបន្ថែម មានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលអ្នកលេងបណ្ដាញ​សង្គមមួយចំនួន បានយកមកផ្សព្វផ្សាយថា មានកែប្រែប្រវត្តិ​សាស្ត្រនោះ គឺជាសៀវភៅ ដែលបានពន្យល់បន្ថែម តាមដំ​ណាក់​កាល តាមប្រវត្តិសាស្រ្ដដែលបានកើត និងធ្វើទំនើបកម្ម ដើម្បីកុមារចាប់សិក្សា និងទទួលបានចំណេះដឹង ។ សម្ដេចបវរធិបតី បានបញ្ជាក់បន្ថែមថា សៀវភៅ «ខ្មែរ និងដំ​ណើរ​ឆ្ពោះ​ទៅកាន់វិបុលភាព» គឺជាសៀវភៅសិក្សាបន្ថែម មាន​ក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ចាប់ពីតាំង​សម័យ​សង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ន ដែលមាន​ប្រភពឯកសារ មកពីឯកសារប្រវត្តិសាស្រ្តដែល បានចងក្រ​កន្លងមក ឈរលើគោលជំហរប្រកាន់ខ្ជាប់នូវការពិត មិនក្រឡៃ​ប្រវត្តិសាស្រ្ត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។ សៀវភៅ​នេះ មិនមែននិយាយពីការដឹងគុណ ប្រទេសណាមួយនោះទេ…

  • រដ្ឋមន្ត្រីសុខាភិបាល៖ «គម្រោងមជ្ឈមណ្ឌលស៊ីក្លូត្រុង នៅ​មន្ទីរ​​ពេទ្យ​កាល់ម៉ែត នឹងរួមចំណែកបង្កើនប្រសិទ្ធភាពការធ្វើរោគ​វិនិ​ច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា»

    រដ្ឋមន្ត្រីសុខាភិបាល៖ «គម្រោងមជ្ឈមណ្ឌលស៊ីក្លូត្រុង នៅ​មន្ទីរ​​ពេទ្យ​កាល់ម៉ែត នឹងរួមចំណែកបង្កើនប្រសិទ្ធភាពការធ្វើរោគ​វិនិ​ច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា»

    (ភ្នំពេញ)៖ ខណៈទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ​ជំនាញផ្នែក Cyclotron ប្រចាំ តំបន់មហាសមុទ្រឥណ្ឌា ដឹកនាំដោយលោក Christian MERIAU, Directeur du GIP CYROI កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសផ្នែក Cylotron ដែលបានមកជួយសិក្សាលម្អិតអំពីសុវត្ថិភាព​វិទ្យុសកម្ម និងការការពារកាំរស្មី ក្នុងគម្រោងសាងសង់អគារ​វេជ្ជសាស្រ្ត ស៊ីក្លូត្រុងបន្ថែម និងផ្តល់យោបល់ ដើម្បីជាមូល​ដ្ឋានកាន់តែរឹងមាំសម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌល Cyclotron នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត គាំទ្រដល់ការ​ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាតិគ្រប់គ្រងជំងឺមហារីក ។ លោកសាស្ត្រាចារ្យ Christian MERIAU បានថ្លែងអំណរ​គុណ និងបានអបអរសាទរដល់កម្ពុជា ជាពិសេសមន្ទីរពេទ្យ​កាល់ម៉ែត ដែលបានចាប់ផ្តើមគម្រោងសាងសង់មជ្ឈមណ្ឌល Cyclotron ហើយនឹងដាក់ឱ្យដំណើរការម៉ាស៊ីន PET CT ដើម្បីដើរឱ្យទាន់សភាពការណ៍វិវត្តរីកចម្រើនផ្នែកខាងវិទ្យាសាស្រ្តវេជ្ជសាស្រ្ត។ លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់អំពីគោលបំណងជួយកម្ពុជា​បន្ថែមទៀតរួមមាន៖ ជួយបណ្តុះបណ្តាលនិស្សិត និងអ្នកជំនាញការជនជាតិខ្មែរ លើបច្ចេកទេសស៊ីក្លូត្រុង -ទទួលនិស្សិតខ្មែរដែលចង់ធ្វើកម្មសិក្សា និងសិក្សាស្រាវជ្រាវ​ពាក់ព័ន្ធនឹងការងារស៊ីក្លូត្រុង -ជួយសម្របសម្រួលបញ្ជូនអ្នក​ជំនាញផ្នែកស៊ីក្លូត្រុងមកជួយបណ្តុះបណ្តាលនៅកម្ពុជា និង ជួយផ្តល់ប្រឹក្សាលើបច្ចេកទេសសាងសង់សំណង់…

  • សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រ ជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២ ៥៥១នាក់

    សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រ ជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២ ៥៥១នាក់

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីចែកសញ្ញាបត្រ ជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២ ៥៥១នាក់ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស។ និស្សិត ដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៦៩នាក់ផងដែរ ។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឱ្យដឹងថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានកើតចេញពីអង្គការ ក្នុងស្រុកមួយបណ្តុះបណ្តាលជំនាញវគ្គខ្លី ទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០០២ ។ អង្គការ អាស៊ី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីចែកសញ្ញាបត្រ​ដល់​និស្សិត នៃសកលវិទ្យាល័យ អាស៊ី អឺរុប

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីចែកសញ្ញាបត្រ​ដល់​និស្សិត នៃសកលវិទ្យាល័យ អាស៊ី អឺរុប

    ផ្សាយបន្ដផ្ទាល់ ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចែកសញ្ញាបត្រដល់និស្សិត នៃសលកវិទ្យាល័យអាស៊ី អឺរុប នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

  • ក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យអង្គការដៃគូរួមចំណែក​ជាមួយ​គោ​លដៅលំហែបៃតង ដើម្បីការពារអត្ថប្រយោជន៍ ប្រជា​សហ​គមន៍នៅតាមមូលដ្ឋាន

    ក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យអង្គការដៃគូរួមចំណែក​ជាមួយ​គោ​លដៅលំហែបៃតង ដើម្បីការពារអត្ថប្រយោជន៍ ប្រជា​សហ​គមន៍នៅតាមមូលដ្ឋាន

    (ភ្នំពេញ)៖ ការបណ្តុះជំនាញដល់ប្រជាសហគមន៍ឱ្យពួកគេ អាចទាញយកប្រាក់ចំណូលប្រចាំថ្ងៃបានពីការងារអភិរក្សធនធានធម្មជាតិ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ នៅតាម​របៀ​ងទេសចរណ៍ធម្មជាតិនីមួយៗ ជាទិសដៅសំខាន់​នៃ​គោ​ល​ដៅលំហែបៃតង ដែលក្រសួងបរិស្ថានបានដាក់ចេញនៅ​ក្នុង​យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ អនុលោមតាមយុទ្ធសាស្រ្តនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ឯកឧត្តមនឹងគាំទ្រដល់គម្រោងសកម្មភាពអង្គការដៃគូទាំងអស់ ដែលបានរួមចំណែកនៅក្នុងគោលដៅលំហែបៃតងនេះ ហើយការចូលរួមនោះទៀតសោត គឺដើម្បីការពារ​អត្ថប្រយោជន៍ ប្រជាសហគមន៍នៅតាមមូលដ្ឋាន។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីយ៉ាងដូច្នេះ ធ្វើឡើងនៅ​ក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយលោក​ស្រីបណ្ឌិត Jemima Parry-Jones ប្រធានសមាគម​អ្នក​ជំនាញ​អភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី នៅថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងការងារអភិរក្សសត្វត្មាតពីការផុតពូជ ដោយលទ្ធភាពជាក់ស្តែងគឺ​បានរួមចំណែកធ្វើឱ្យចំនួនសត្វសត្វត្មាតមានការកើនឡើងជាលំដាប់ ជាពិសេសគម្រោងបានបង្រៀន និងបណ្តុះជំនាញ​ដល់​ប្រជាសហគមន៍ឱ្យពួកគាត់ផ្លាស់ប្តូរពីរបរចូល​ព្រៃចាប់​សត្វមកជាអ្នកការពារ និងអភិរក្សសំបុកសត្វ ដើម្បីបង្កើន​ចំនួនសត្វត្មាតពីការផុតពូជ តាមរយៈការពារទីជម្រក លុបបំ​បាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បី​ផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈ​ចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្ស​ជំនាន់ក្រោយ ដែលសកម្មភាពទាំងនេះបានឆ្លើយតប​ទៅនឹង​យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព។ សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២២ យោងតាមលទ្ធផល​ជំរឿនស្តីពីស្ថានភាពសត្វត្មាតកម្ពុជា…

  • សហជីពធំៗនៅកម្ពុជា គាំទ្រពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ យ៉ាងពេញទំហឹងចំពោះការប្ដេជ្ញាចិត្តមិនចូលរួមធ្វើបាតុកម្មជាមួយក្រុមជ្រុលនិយមក្រៅច្បាប់

    សហជីពធំៗនៅកម្ពុជា គាំទ្រពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ យ៉ាងពេញទំហឹងចំពោះការប្ដេជ្ញាចិត្តមិនចូលរួមធ្វើបាតុកម្មជាមួយក្រុមជ្រុលនិយមក្រៅច្បាប់

    (ភ្នំពេញ)៖ សហជីពធំៗដែលមានឥទ្ធិពលនៅកម្ពុជា បាន​ប្រកាស​គាំទ្រពេញទំហឹងចំពោះប្រជាពលរដ្ឋ សិស្សនិស្សិត និងពលករខ្មែរកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ដែលបានប្ដេជ្ញា​ចិត្តមិនចូលរួមបាតុកម្មជាមួយក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ខណៈពួកគេបានថ្កោល​ទោសអ្នកផ្ដួចផ្ដើមបាតុកម្មទាំងអស់នោះ។ លោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករបានថ្លែងថា​៖ «ខ្ញុំពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់បងប្អូន និងក្មួយៗ​ដែល​កំពុង​ស្នាក់នៅ ឬក៏ធ្វើការងារជាពលករនៅ​សាធារណរដ្ឋ​កូរ៉េ ដែលមិនចូលរួមពាក់ព័ន្ធបាតុកម្មជាមួយក្រុម​ជ្រុលនិយម​ទាំងនោះ ព្រោះបាតុកម្មមិនមែនជាដំណោះស្រាយ ហើយ​តែង​នាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»។ លោកបន្តថា៖«សូមបងប្អូនកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលបានញុះញង់ ហើយខ្ញុំគាំទ្រពេញទំហឹងតែម្ដងចំពោះបងប្អូន យើងកុំ​ទៅចូល​រួមធ្វើបាតុកម្ម ព្រោះបាតុកម្មមិនមែនជាជម្រើសដែលធ្វើឱ្យ​ស្រុកទេសយើងរីកចំរើននោះទេ គឺមានការជួយគ្នា ដើម្បី​អភិវឌ្ឍ​ស្រុកទេសយើង»។ លោក អ៊ុន ដារ៉ា បន្ថែមថា បាតុកម្មធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់​ស្រុកទេសរបស់គេ និងខូចទាំងឈ្មោះជាជាតិខ្មែរនៅលើ​ឆាក​អន្តរជាតិ។ ដូច្នេះ ក្នុងនាមជាពលរដ្ឋខ្មែរឈប់ចាញ់​ឧបាយ​កល​បោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបានញុះញង់បងប្អូនឱ្យចូលរួមបាតុកម្មដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករ​កម្ពុជា​​បានថ្លែងថា ៖ «ខ្ញុំគាំទ្រចំពោះការប្ដេជ្ញាចិត្ត​របស់បងប្អូន​ខ្មែរយើងនៅកូរ៉េ ដែលពួកគាត់តាំងចិត្តខ្ពស់មិនចូលរួមបាតុ​កម្មជាមួយក្រុមជ្រុលនិយមទាំងនោះ ព្រោះបាតុកម្ម មិនមែន​ជាដំណោះស្រាយទេ ហើយនាំឱ្យខាតបង់ពេលវេលា លុយ​កាក់ កិត្តិយសខ្លួនឯង និងសង្គមជាតិយើងនៅបរទេស​ទៅវិញ​ទេ» ។ លោកបន្តថា ក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់កំពុងអុជ​អាល​ដែលយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋ…

  • រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

    រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មានចំនួន ៧មាត្រា ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងងនេះវិលត្រឡប់មកវិញនៅកម្ពុជា ។ ក្រោយពីបានពិភាក្សាតាមនីតិវិធីរួច អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យចំនួន ១១៥សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំចំនួន ១១៥រូប។ ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក មានចំនួន ៤ជំពូក និង ១៥មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់វត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។ ដោយវត្ថុចាប់យកនៅក្នុងដំណាក់កាលនីតិវិធីនៃរឿងក្តីព្រហ្មទណ្ឌ មិនទាន់ក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋនៅឡើយ…

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ កម្ពុជាមានឆន្ទៈមោះមុត ជាប្រទេសមួយនាំមុខគេ ក្នុងតំបន់ ដែលបានសហការជាមួយសហរដ្ឋអាមេរិក

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ កម្ពុជាមានឆន្ទៈមោះមុត ជាប្រទេសមួយនាំមុខគេ ក្នុងតំបន់ ដែលបានសហការជាមួយសហរដ្ឋអាមេរិក

    (ភ្នំពេញ)៖ កម្ពុជា មានឆន្ទៈមោះមុត ជាប្រទេសមួយនាំមុខគេក្នុងតំបន់ ដែលបានសហការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរក និងបញ្ជូនអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់បង់អាយុជីវិតក្នុងសង្រ្គាមឥណ្ឌូចិនទៅកាន់មាតុប្រទេសវិញ ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាសជួប គណៈប្រតិភូសភាទាំងពីរគណបក្ស របស់សហរដ្ឋអាមរិក ដឹកនាំដោយ ឯកឧត្តម ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ខណៈដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការចែករំលែក ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីតួនាទីដ៏សំខាន់របស់សភា ដែលជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋផងដែរ។ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដ៏យូរអង្វែង នៃប្រទេសទាំងពីរបានឈានដល់ខួប ៧៥ឆ្នាំ ។ ទំនាក់ទំនង កម្ពុជានិង អាមេរិក នៅក្នុងរយៈពេល ៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជូនវត្ថុបុរាណប្រមាណ ១៥០មុខដែលកម្ពុជា…