Category: នយោបាយ

  • សម្ដេចធិបតី ៖ រួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

    សម្ដេចធិបតី ៖ រួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

    (តាកែវ)៖ ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ ។ យើងចាំបាច់ត្រូវរក្សាសក្តានុពល ដែលមានស្រាប់ និងរក្សាអ្វីដែលជាធម្មជាតិ សម្រាប់ជំរុញភាពទាក់ទាញនៅក្នុងសហគមន៍ ព្រមទាំងជួយរៀបចំ និងផ្តល់ហេដ្ឋារចនាសម្ព័ន្ធ បំពេញបន្ថែម​ ជាមួយនឹងការសិក្សាបង្កើនសមត្ថភាព របស់សហគមន៍។ យើងធ្វើអ្វីមួយត្រូវគិតដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ឱ្យអស់លទ្ធភាពជាមុនសិិន មុននឹងអនុញ្ញាតឱ្យវិស័យឯកជនមកវិនិយោគនៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋ ។ បន្ថែមពីលើនេះ សូមស្វែងរកដៃគូសក្តានុពលមកជួយអភិវឌ្ឍនៅក្នុងសហគមន៍ ប៉ុន្តែយើងត្រូវរក្សាសហគមន៍ជាគោលជានិច្ច ។ សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលបានខិតខំបង្កើតព្រឹត្តិការណ៍ និង ផលិតផលទេសចរណ៍ថ្មីៗជាច្រើន ប្រកបដោយភាពទាក់ទាញ ព្រមទាំងជួយលើកស្ទួយបន្ថែមទៀតនូវគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ មានដូចជាព្រឹត្តិការណ៍បុណ្យទន្លេ, អង្គរសង្ក្រាន្ត និង ផ្លូវថ្មើរជើង ជាដើម…

  • បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ត្រូវបានបើកជាផ្លូវការ

    បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ត្រូវបានបើកជាផ្លូវការ

    ផ្សាយបន្ដផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ តាកែវ៖ បុណ្យទន្លេលើកទី៩ឆ្នាំ២០២៥ បានប្រារព្ធនៅមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមប្រធានបទ “គុណតម្លៃ នៃទន្លេ៖ ផ្សារភ្ជាប់ វប្បធម៌ និងទេស ចរណ៍ធម្មជាតិ”។ពិធីប្រចាំឆ្នាំនេះបានប្រារព្ធរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ ។ការរៀបចំបុណ្យទន្លេ គឺដើម្បីលើកកម្ពស់តម្លៃ នៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយ តំបន់ សក្តានុពលទេសចរណ៍ នៅខេត្តជាប់ដងទន្លេក្នុងព្រះរាជាណាចក្រកម្ពុជា។

  • ឯកឧត្តម វង សូត ដឹកនាំសមាជិក សមាជិការដ្ឋសភា ចុះពិនិត្យ​មើលការបង្កបង្កើនផលដំណាំពោតរបស់សហគមន៍កសិកម្មជីរោទ៍រុងរឿង ខេត្តត្បូងឃ្មុំ

    ឯកឧត្តម វង សូត ដឹកនាំសមាជិក សមាជិការដ្ឋសភា ចុះពិនិត្យ​មើលការបង្កបង្កើនផលដំណាំពោតរបស់សហគមន៍កសិកម្មជីរោទ៍រុងរឿង ខេត្តត្បូងឃ្មុំ

    (ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និង​សមាជិក សមាជិការដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញ​ចុះពិនិត្យការបង្កបង្កើនផលដំណាំពោតរបស់សហគមន៍កសិកម្មជីរោទ៍រុងរឿង និងជួបសំណេះសំណាលជាមួយ​សមាជិក​សហគមន៍ ៥០គ្រួសារ ស្ថិតនៅក្នុងភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ។ លោកប្រធានសហគមន៍កសិកម្មជីរោទ៍រុងរឿង បានឲ្យដឹងថា សហគមន៍បានផ្តួចផ្តើម រួមគ្នាបង្កើតឡើងនៅឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្មខេត្ត អាជ្ញាធរឃុំ ស្រុក ។ បច្ចុប្បន្ន សហគមន៍ មានថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល ៥រូប ក្នុងនោះស្រី ២រូប គណៈកម្មាធិការត្រួតពិនិត្យ ៣រូប និងមានសមាជិកសរុប ៣៥នាក់ ក្នុងនោះស្រី ១២នាក់ មានភាគហ៊ុនសរុបចំនួន ១១០ហ៊ុន ស្មើនឹងទឹកប្រាក់សរុប ១១ ០០០ ០០០រៀល ។ បន្ទាប់ពីបានបង្កើតសហគមន៍ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ឃ្លាំងមួយអាច​ស្តុកទុកកសិផលចំនួន ១០០តោន ដែលឃ្លាំងនេះបាន​បម្រើការ​ស្តុកទុកដាក់ពោតរបស់សមាជិកសហគមន៍​យ៉ាងសំខាន់ ។ សហគមន៍កសិកម្ម…

  • ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យ​ព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមាន​ប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល

    ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យ​ព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមាន​ប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋបានបង្ហាញពីទំនុកចិត្ត និងភាព​កក់​ក្តៅ ក្នុងការទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ដោយប្រើប័ណ្ណ បេឡាជាតិសន្តិសុខសង្គម ឬ ហៅថា ប.ស.ស. ដោយសារក្រុមគ្រូពេទ្យមិនមានការរើសអើង ហើយ​យកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាលចំពោះអ្នកជំងឺប្រកប​ដោយ​វិជ្ជាជីវៈ និងក្រមសីលធម៌ ។ លោកស្រី សយ សុភាស់ សមាជិក ប.ស.ស. បានលើកឡើង​ថា នៅពេលដែលលោកស្រី និងក្រុមគ្រួសារ បានមកទទួល​សេវា​ថែទាំ​និងពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង ពិត​ជាសប្បាយចិត្តនិងពេញចិត្តជាខ្លាំង ដោយសារក្រុមគ្រូពេទ្យ​បាន​យកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការ​រើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រភេទអ្វីនោះទេ។ លោកស្រីបន្តថា ពេលដែលបានប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺបានជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់នៅពេលគាត់ឈឺត្រូវទៅពេទ្យ ដែលនេះពិតជាបានលើកកម្ពស់​ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន ។ ជាមួយគ្នានេះ លោកស្រី ជា ណៃអេន ជាសមាជិក ប.ស.ស. ក៏បានលើកឡើងផងដែរថា លោកស្រីមកពិនិត្យនិងព្យាបាល​សុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួងនេះ ប្រសិនបើមិនមាន​ប្រើ​ប្រាស់ប័ណ្ណ ប.ស.ស. នោះទេ ម្លោះលោកស្រីប្រហែលជា ត្រូវចំណាយច្រើនលើថ្លៃសេវាព្យាបាល។ លោកស្រី បានបង្ហាញ​ការពេញចិត្តចំពោះការទៅទទួលសេវា និងបានលើកឡើងពីការ​ពិតថា ប័ណ្ណ ប.ស.ស. ពិតជាសំខាន់ខ្លាំងណាស់សម្រាប់​សម្រា​ប់​ពលរដ្ឋគ្រប់រូប ជាក់ស្ដែងគឺសម្រាប់ក្រុមគ្រួសាររបស់​លោក​ស្រី​ផ្ទាល់តែម្ដង…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ត្រូវរួមគ្នាដោះស្រាយបោសសម្អាតនូវករណីវិវាទដីធ្លីដែលនៅសេសសល់ទូទាំងខេត្តក្រចេះ មុននឹងបញ្ចប់ការវាស់វែងដីធ្លីបង្ហើយនៅទូទាំងខេត្ត

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ត្រូវរួមគ្នាដោះស្រាយបោសសម្អាតនូវករណីវិវាទដីធ្លីដែលនៅសេសសល់ទូទាំងខេត្តក្រចេះ មុននឹងបញ្ចប់ការវាស់វែងដីធ្លីបង្ហើយនៅទូទាំងខេត្ត

    (ក្រចេះ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តក្រចេះ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ដល់ពេលវេលាហើយដែលក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក ត្រូវរួមគ្នាដោះស្រាយបោសសំអាតនូវករណីវិវាទដីធ្លីដែលនៅសេសសល់នៅទូទាំងខេត្តក្រចេះមុននឹងបញ្ចប់ការវាស់វែងដីធ្លីបង្ហើយនៅទូទាំងខេត្តនេះ ដែលនេះគឺជាការចូលរួមចំណែកបញ្ចប់បញ្ហាចម្រូងចម្រាស់ដ៏ធំមួយក្នុងសង្គមជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយលទ្ធផលការងារដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តក្រចេះដែលយើងបានខិតខំប្រឹងប្រែងដោះស្រាយរយៈពេលជិត ២ ឆ្នាំមកនេះនិងជំរុញឱ្យមានការចូលរួមដោះស្រាយករណីវិវាទដែលនៅសេសសល់ក្នុងខេត្តនេះបន្តទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិនិងអាជ្ញាធរដោះស្រាយវិវាទដីធ្លី ត្រូវបានដឹកនាំដោយឯកឧត្តមផ្ទាល់ ហើយតាមរយៈយន្តការទាំងបីនេះយើងបានចុះបញ្ជីដីធ្លីបានជាង ៤ លានក្បាលដីបន្ថែមទៀតនៅទូទាំងប្រទេសក្នុងរយៈពេលជិត២ ឆ្នាំមកនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា យុទ្ធនាការចុះបញ្ជីដីធ្លីនេះបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ១៩៨៩ដែលកាលនោះបានបដិសេធការទាមទារការកាន់កាប់អចលនទ្រព្យមុនឆ្នាំ ១៩៧៩ ហើយទទួលស្គាល់កម្មសិទ្ធិឯកជន។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារថ្នាក់ជាតិ គណៈកម្មាការសុរិយោដីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានឯកភាពនិងសម្រេច ៖ទី១. កំណត់ការដោះស្រាយបញ្ចប់ករណីទាមទារដីរដ្ឋ ពីបងប្អូនប្រជាពលរដ្ឋដែលបានតាំងទី និងស្នាក់នៅលើទីតាំងដីរបស់រដ្ឋ ដោយត្រូវអនុវត្តតាមគោលការណ៏ណែនាំរបស់រាជរដ្ឋាភិបាលទី២.…

  • ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរ ក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព

    ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរ ក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូសមាគមយុវជនខ្មែរមហានគរ ដឹកនាំដោយ លោក ហេង សំណាង ប្រធានប្រតិបត្តិសមាគម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់វិស័យបរិស្ថានកម្ពុជា ឱ្យស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត ភាពបៃតង និងចីរភាព ។ លោក ហេង សំណាង បានជម្រាបជូន អំពីវឌ្ឍនភាពការងាររបស់បណ្តុំអង្គការ និងសមាគមដែលបានរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ លោកក៏បានស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមរដ្ឋមន្រ្តី លើការងារអនុវត្តបន្ត ជាពិសេសការចូលរួមក្នុងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» និងស្នើឱ្យមានការរៀបចំគណៈកម្មការក្រសួងបរិស្ថាន ដើម្បីលើកទឹកចិត្តក្រុមយុវជនស្ម័គ្រចិត្តចូលរួមការងារបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់សមាគម និងគាំទ្រដល់គំនិតផ្តួចផ្តើមនានា។ ឯកឧត្តមបានលើកទឹកចិត្តឱ្យសមាគមជ្រើសរើសយកផ្លូវជាតិមួយ ដើម្បីចូលរួមក្នុងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» និងបានបញ្ជាក់ពីការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍របស់សមាគមសម្រាប់ផែនការសកម្មភាពឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យបណ្តុំអង្គការ និងសមាគម អនុវត្តការងារតាមភាពស្អាត ភាពបៃតង និងចីរភាព ដែលភាពស្អាតទី១ ផ្តោតលើភាពស្អាតក្នុងខ្យល់របស់កម្ពុជា និងភាពស្អាតទី២ គឺយុទ្ធនាការកាត់បន្ថយ និងសំអាតសំរាមប្លាស្ទិក…

  • ការវិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់កាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ

    ការវិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់កាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ

    (កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធអគារ​សិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានានៅវិទ្យាល័យ​ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ថាការវិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់ ​កាន់តែ​ល្អប្រសើរជូនប្រជាពលរដ្ឋទាំងលើកម្រិតជីវភាពប្រចាំ​ថ្ងៃ, ការអប់រំ គឺជាគោលដៅរបស់​រាជរដ្ឋាភិបាលដែលចង់បាន និងបន្តធ្វើ ឧទាហរណ៍ជាក់ស្តែង, ការ​ធ្វើទំនើបកម្មអគាសិក្សា គ្រឿង​បំពាក់បរិក្ខាសិក្សា ផាសុខភាព គឺជាអ្វីបាននឹងកំពុងបំ​ពេញ​​សេចក្តី​ត្រូវការ និងវឌ្ឍនភាព​សង្គម ។ សម្តេចធិបតី បានគូសបញ្ជាក់ថា ការអប់រំ មិននិយាយតែពី​ហេដ្ឋារចនា​សម្ព័ន្ធប៉ុណ្ណោះទេ គឺត្រូវនិយាយអំពីគ្រូ សិស្ស​ មាតាបិតា អាណាព្យាបាល និងភាគីពាក់ព័ន្ធ ក្នុងនាមរដ្ឋាភិ​បាល ត្រូវដោះស្រាយគ្រប់ប្រភេទ កម្រិតជីវភាពប្រជាជន, ការ​រស់នៅ​ប្រចាំ​ថ្ងៃ, ​សុវត្ថិភាព និង សន្តិសុខ។ អាស្រ័យ​ហេតុ​នេះ, សារសំខាន់នៃការកសាងធនធានមនុស្ស និងការ​បណ្តុះ​បណ្តា​ល​​នៅកម្ពុជា គឺជាចំណុចគន្លឹះដែលឪពុកម្តាយ, អាណាព្យា​បាល ចង់បានការបណ្តុះបណ្តាល​កូនៗរបស់ខ្លួនជាអាទិភាព ដើម្បីធានានបាន នូវអនាគតល្អប្រសើរ។ ដូចនេះ,…

  • ឯកឧត្តម វង សូត ៖ បើគ្មានសន្តិភាពទេ នោះយើងទាំងអស់គ្នា គ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ

    ឯកឧត្តម វង សូត ៖ បើគ្មានសន្តិភាពទេ នោះយើងទាំងអស់គ្នា គ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ

    (ត្បូងឃ្មុំ)៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោ​ម​​ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភា​ព​» និង​ការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការ​ប្រែ​ប្រួល​ជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។ បើគ្មានសន្តិ​ភា​ព​ទេ នោះយើងទាំងអស់គ្នា គ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃ​នេះ​ទេ ។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម វង សូត អនុប្រធាន​ទី២រដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាស​អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាស្រុក ឃុំ និងភូមិទូទាំងស្រុកត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ។ ឯកឧត្តម វង សូត បានថ្លែងអំណរគុណ និងកោតសរសើរក្រុម​ការងារ ​គណបក្សស្រុកត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែង ក្នុង​ការ​នាំយកជ័យជំនះជូនគណបក្សប្រជាជន និងផ្តល់​ឱកាស​ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ​រាជរដ្ឋាភិបាល នីតិកាលទី៧។ ក្រោមការដឹកនាំរដ្ឋា​ភិបាល​បន្តវេន បានធ្វើឱ្យប្រទេសជាតិរក្សាបានសុខសន្តិភាព ស្ថិរភាព​កំណើនសេដ្ឋកិច្ច ឈានទៅសម្រេចបានគោល​ដៅអភិវឌ្ឍ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិត​ខ្ពស់ក្នុងឆ្នាំ​២០៣០ និងប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ។ ឯកឧត្តម វង…

  • សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ផ្ដល់សិទ្ធិ​ដល់​​​ផលិតកម្ម «Galaxy Navatra» ផលិតកម្រងចម្រៀង​ដក​ស្រង់​ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី»

    សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ផ្ដល់សិទ្ធិ​ដល់​​​ផលិតកម្ម «Galaxy Navatra» ផលិតកម្រងចម្រៀង​ដក​ស្រង់​ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី»

    (ភ្នំពេញ)៖ ផលិតកម្ម «ហ្គាឡាក់ស៊ី ណាវ៉ាត្រា» បានទទួល​សិទ្ធិ​ពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការផលិតកម្រងចម្រៀងដកស្រង់​ចេញពីសាច់​រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី» ដែលជារឿងប្រវត្តិ​សាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងបុព្វហេតុជាតិមាតុភូមិ ។ ពិធី​ទទួ​ល​សិទ្ធិ ធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្ត​មាន​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី​ណា​វ៉ាត្រា គ្រុប និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ទីប្រឹក្សាផលិតកម្ម ផលិតករ អ្នកនិពន្ធ តារាចម្រៀង សិល្បករ​សិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលប្រាព្ធធ្វើឡើង​នៅភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងគោរពនូវការដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុតដល់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តប្រកបដោយគុណ​ធម៌​ដ៏ជ្រាលជ្រៅផ្តល់ឱកាសឲ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា…

  • គម្រោងរេដបូកលំផាត់គ្របដណ្ដប់លើផ្ទៃដីជាង ១សែន ហិកតា និងអាចកាត់បន្ថយការបំភាយនៃឧស្ម័នផ្ទះកញ្ចក់ជាង២៥០០០០ តោនរៀងរាល់ឆ្នាំ

    គម្រោងរេដបូកលំផាត់គ្របដណ្ដប់លើផ្ទៃដីជាង ១សែន ហិកតា និងអាចកាត់បន្ថយការបំភាយនៃឧស្ម័នផ្ទះកញ្ចក់ជាង២៥០០០០ តោនរៀងរាល់ឆ្នាំ

    (ភ្នំពេញ)៖ ដែនជម្រកសត្វព្រៃលំផាត់គឺជាទីតាំងគម្រោង​រេដ​បូក​​ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។គម្រោងរេដបូកលំផាត់​បានគ្របដណ្ដប់នៅលើផ្ទៃដី១៣៤,៧៣០ហិកតា មានសក្តា​នុពល​ក្នុងការកាត់បន្ថយការបំភាយនៃឧស្ម័នផ្ទះកញ្ចក់ចំនួ ន២៥២,៣១៩ តោនសមមូលនៃកាបូនឌីអុកស៊ីត(tCO2e) ជារៀងរាល់ឆ្នាំ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៥ថា ក្នុងដែន​ជម្រក​សត្វព្រៃលំផាត់មានសហគមន៍មូលដ្ឋានជាង១៦សហគមន៍ពឹងផ្អែកលើព្រៃឈើនេះសម្រាប់ការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ នាពេលបច្ចុប្បន្ននេះដែរ គម្រោងកំពុងស្ថិតក្នុងដំណាក់កាល​ផ្ទៀង​​ផ្ទាត់​ចុងក្រោយហើយនឹងចាប់ផ្តើមបង្កើតឥណទាន​កាបូន​ក្នុងពេលឆាប់ៗនេះ ដើម្បីជួយការពារជីវចម្រុះ គាំទ្រដល់​សហ​គមន៍ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានលើកឡើងថា”យើងរួមគ្នាការពារព្រៃឈើលំផាត់ដើម្បីកូនចៅជំនាន់ក្រោយ។ ចូលរួមជាមួយ​ពួក​យើងការពារព្រៃឈើ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល​អាកាស​ធាតុទាំងអស់គ្នា”។ គួរបញ្ជាក់ថា គម្រោងរេដបូក (REDD+) គឺជាកម្មវិធីជាតិកាត់​បន្ថយ​ការបំភាយឧស័្មន ផ្ទះកញ្ចក់ពីការបាត់បង់ និង​រេចរឹល​ព្រៃឈើ ។ រេដបូកមានគោលបំណងធំៗពីរ គឺការពារព្រៃឈើឱ្យបាន​គង់​វង្ស​សម្រាប់​ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការ​ប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍​ជាឈើ​ប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមាន​មុខងារ​ដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះដើរតួនាទី​សំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់ជាសកល៕ ដោយ ៖ ម៉ាដេប៉ូ