-
ក្រុមហ៊ុន CCCC បង្ហាញការប្តេជ្ញាចូលរួមចំណែកអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងជំនួបនេះ, លោក Chen Zhong បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែផ្តោតអាទិភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលនេះជាការបង្កើតបរិយាកាសដ៏ល្អសម្រាប់វិនិយោគក្នុងវិស័យនេះ នៅកម្ពុជា។ ទន្ទឹមនេះ, លោកអនុប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន CCCC នៅកម្ពុជា និងបានជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពរបស់ក្រុមហ៊ុនដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ដឹកជញ្ជូន និង ភស្តុភារកម្ម។ លោកអនុប្រធានក្រុមហ៊ុន បានបន្ថែមថា ក្រុមហ៊ុន CRBC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC បានធ្វើប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ ដោយបានបង្កើតការងារជាង ៣០,០០០ កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា, បានកសាងផ្លូវប្រវែងជាង ២,០០០គីឡូម៉ែត្រ…
-
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗរួមមាន៖១. សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា២. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥៣. បញ្ហាផ្សេងៗ៖ ដោយ ៖ លីដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតទៅកាន់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ជុំវិញការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិកលើទំនិញនាំចូលពីកម្ពុជា ។
-
កម្ពុជា ប្រកាសកាត់បន្ថយពន្ធគយលើទំនិញអាមេរិក និងស្នើចរចាលើការអនុវត្តពន្ធគយ សម្រាប់ការនាំចេញរបស់កម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាត់បន្ថយពន្ធគយភ្លាមៗលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកចំនួន ១៩មុខ និងបានស្នើសុំភាគីអាម៉េរិក សម្រាប់ការចរចាទាក់ទងនឹងការអនុវត្តពន្ធគយលើទំនិញនាំចូលពីកម្ពុជា។ នេះបើយោងតាមសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលិខិតរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ផ្ញើជូនប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ។ ក្នុងសារលិខិតចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីបានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម ដូណាល់ ត្រាំ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ស្តីពីការយកពន្ធគយ ៤៩ភាគរយ លើផលិតផលពីកម្ពុជា ចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះតទៅ កម្ពុជាស្នើឱ្យមានការចរចាជាមួយភាគីអាមេរិកឱ្យបានឆាប់បំផុត និងស្នើឱ្យរដ្ឋាភិបាលអាមេរិកពិចារណាពន្យារពេលការអនុវត្តពន្ធគយខាងលើនេះ។ សម្តេចធិបតីបានបន្តថា ក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជាប្តេជ្ញាលើកកម្ពស់ការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិក ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន ១៩ ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥% មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥% (Applied Rate)។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា…
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសចរចាជាមួយអាមេរិក រឿងដំឡើងពន្ធ ៤៩ភាគរយ លើទំនិញកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីការចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការប្រកាសដំឡើងពន្ធ ៤៩ភាគរយលើទំនិញកម្ពុជា នាំទៅសហរដ្ឋអាមេរិក ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្ដេចបវរធិបតី បានមើលឃើញថា ការដំឡើងពន្ធលើទំនិញរបស់កម្ពុជា ពីសំណាក់រដ្ឋាភិបាលអាមេរិក អាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ ។ ក្នុងន័យនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ ។ ពាក់ព័ន្ធបញ្ហាពន្ធនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបាននិងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយ បានជារដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប (Reciprocal Tarifts)លើបណ្តាប្រទេសដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្ម។ ជាក់ស្ដែង កម្ពុជា ឡាវ និងវៀតណាម…
-
ពលករខ្មែររអរគុណរាជរដ្ឋាភិបាលដែលសម្រួលឱ្យមានការលើកលែងតម្លៃសេវាចេញ ចូលតាមច្រកព្រំដែន

(ភ្នំពេញ)៖ ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ លោក ញឹម សុខា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យម្តងទៀត ដើម្បីមានការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ តាមច្រកព្រំដែន ដែលជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។ លោក សូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ ចូល តាមព្រំដែន ជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ។ ដោយឡែកលោកស្រី ឈិន វណ្ណធូ ជាពលករខ្មែរម្នាក់ទៀតបានលើកឡើងថា ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំគឺជួយច្រើនណាស់ដល់ពលករ ពីព្រោះវាអាចកាត់បន្ថយចំណាយបានមួយចំណែកធំផងដែរ។ លើសពីនេះវាជាកត្តាមួយដែលជំរុញពលករខ្មែរនៅប្រទេសថៃបានមកលេងគ្រួសារ មកជួបជុំបងប្អូនជិតឆ្ងាយ អំឡុងពេលចូលឆ្នាំ។ លោកស្រី សប្បាយរីករាយណាស់នៅពេលធ្វើដំណើរទៅលេងស្រុកកំណើតនៅឆ្នាំនេះ ដោយមិនមានការបង់ថ្លៃសេវាចេញ ចូល នៅតាមច្រកព្រំដែនទាំងទៅ និងទាំងមក។…
-
ខេត្តបាត់ដំបង និង ខេត្តច័ន្ទបុរី ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាង ខេត្តទាំងពីរ

(ខេត្តបាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ចនៅខេត្តច័ន្ទបុរី ប្រទេសថៃ រយៈពេលពីរថ្ងៃ ពីថ្ងៃទី ០១-០២ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាងខេត្តបាត់ដំបង កម្ពុជា និងខេត្តច័ន្ទបុរី ថៃ ។ គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម សុខ លូ បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម មន្តសិទ្ធ ផៃសានធៈនៈវ៉ាត់ អភិបាលខេត្តចន្ទបុរី ។ ក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ នៃខេត្តទាំងពីរ បានពិភាក្សា លើខ្លឹមសារសំខាន់ៗ ចំនួន ៥ចំណុច រួមមាន៖ ១.កិច្ចសហប្រតិបត្តិការ ជំរុញដំឡើង ច្រកទ្វារតំបន់បានសាប់តារី ស្រុកសយដាវ ខេត្តចន្ទបុរី ដែលឈមទល់មុខនឹងច្រកទ្វាតំបន់ព្រំដែន”អូររំដួល” នៃស្រុកភ្នំព្រឹក របស់ខេត្តបាត់ដំបង ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។ ២.ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង ខេត្តចន្ទបុរី នៃ ព្រះរាជាណាចក្រថៃ និង ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា…
-
សហភាពសហគមន៍បន្ថែសុវត្ថិភាពកម្ពុជា បង្ហាញពីលទ្ធផលនិងវឌ្ឍនភាពសហគមន៍របស់ខ្លួនក្នុងឆ្នាំ២០២៤ កន្លងទៅ

(ខេត្តបាត់ដំបង)៖ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា កន្លងមក បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារ និងការជំរុញគាំទ្រនូវសកម្មភាពមួយចំនួនជូនដល់សមាជិក របស់ខ្លួន ។សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា មានយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ឆ្នាំ២០២៥ និងដើម្បីពង្រឹងការអនុវត្តន៍នូវលំហូរការងារ និង ការអភិវឌ្ឍន៍ នូវជំនាញបច្ចេកទេសដល់បុគ្គលិក និងសមាជិក ដើម្បីធ្វើការបញ្ជ្រាបការយល់ដឹងបន្ថែមអំពីស្តង់ដារ និងពីតម្រូវការចាំបាច់ជូនដល់កសិករ ដើម្បីពង្រឹងនូវគុណភាពក្រោយប្រមូលផល និងកាត់បន្ថយនូវថ្លៃដើម។ ពិសេសលើការកែច្នៃផលិតផលរបស់បងប្អូនសមាជិក ដើម្បីឱ្យមានតម្លៃបន្ថែម និងកសាងភាពជាដៃគូរពាណិជ្ជកម្មក្នុងស្រុក និងក្រៅស្រុក។ នេះគឺជាការលើកឡើងរបស់ លោក ជួ មករា ប្រធានក្រុមប្រឹក្សាភិបាល នៃ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ក្នុងមហាសន្និបាតប្រចាំឆ្នាំ ដើម្បីធ្វើការបូកសរុបនូវលទ្ធផល ដែលសម្រេចបាន នៅក្នុងឆ្នាំ២០២៣-២០២៤កន្លងមក និងរៀបចំនូវផែនការអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៥ របស់ សហភាពសហគមន៍បន្ថែសុវត្ថិភាពកម្ពុជា កាលពីសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារខេមរា បាត់ដំបង១ ក្រុងបាត់ដំបង ។ លោកឧកញ៉ា ហង្ស សុគុណ ប្រធានសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា បានកោតសរសើរដល់សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា ដែលបានខិតខំជំរុញ ក្នុងការពង្រឹងដល់សង្វាក់ផលិតកម្មរបស់ខ្លួន ផ្សារភ្ជាប់ទៅនឹងទីផ្សារ។ លោកឧកញ៉ា ក៏បានណែនាំនិងបានបង្ហាញអំពីយុទ្ធសាស្ត្រគាំទ្រដល់សហគមន៍ និងខិតខំស្វះស្វែងរកដៃគូបន្ថែមទៀតក្នុងការគាំទ្រសកម្មភាព…
-
វត្តសំពៅផល មានអាយុកាលជាង ១០០ឆ្នាំ ជាសម្បត្តិបេតិកភ័ណ្ឌជាតិ

(ខេត្តបន្ទាយមានជ័យ)៖ វត្តរតននិមិត្តសំពៅផល ឋិតនៅ ភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានអាយុកាលជាង ១០០ឆ្នាំដែលជាសម្បត្តិបេតិកភ័ណ្ឌជាតិ ហើយត្រូវបានធ្វើពិធីសម្ពោធឆ្លងព្រះវិហារថ្មី កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ នេះ ។ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត បន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរំលឹកពីវត្តរតននិមិត្តសំពៅផល ឋិតនៅ ភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ គឺមានអាយុកាល១៥៩ឆ្នាំមកហើយដែលចាត់ចូលជាសម្បត្តិបេតិកភ័ណ្ឌជាតិ ។ វត្តអារាមមួយនេះសាងឡើងក្រោយសម័យអណានិគមនិយមបារាំង។ ឆ្លងកាត់របបប៉ុលពត មកដល់ថ្ងៃរំដោះ១៩៧៩ រហូតមកទល់ឆ្នាំ២០២៥ សមទ្ធិផលវត្តមួយនេះត្រូវបានកសាងអភិវឌ្ឍឡើងជាបណ្ដើរៗ ជាក់ស្ដែង ព្រះវិហារថ្មី ដែលបានសម្ពោធពេលនេះក្រោមការឧបត្ថម្ភពីពុទ្ធបរិស័ទនិងក្រុមការងារ ចុះមូលដ្ឋាន ។ ឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ថា ទូទាំងខេត្តមានវត្តចំនួន ២៥៥វត្ត និងវត្តអារាមចំណាស់ ឬបុរាណដែលមានអាយុកាល គិតចាប់ពី ១០០ឆ្នាំឡើងសរុប ៨២វត្តបានចាត់ចូលជាសម្បត្តិ បេតិកភ័ណ្ឌវប្បធម៌ជាតិ ។ ដូច្នេះចូរពុទ្ធបរិស័ទ ក៏ដូចប្រជាពលរដ្ឋខ្មែរ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួនពីរ រួមមាន៖ ១-សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ២-សេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពី ការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥ ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៤ មេសា សម្ដេចធិបតី បានលើកឡើងថា ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៥នេះ រៀបចំឡើងក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងសូមរំលឹក នឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សទូទាំងពិភពលោក ។ គ្រាប់មីនបានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់ ហេតុនេះហើយ ការបោសសម្អាតមីន មិនត្រឹមតែកាត់បន្ថយគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើដល់ការអភិវឌ្ឍ ។ ក្នុងឱកាសនៃការប្រារព្វទិវាអន្តរជាតិនេះ យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន និងប្រែក្លាយចក្ខុវិស័យរបស់យើងឱ្យក្លាយជាការពិត ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៕ ដោយ ៖ វណ្ណលុក