-
ធនាគារ វីង រៀបចំកម្មវិធីបរិច្ចាគឈាម ពិព័រណ៍សុខភាព និងការដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំហាត់ប្រាណសម្រាប់បុគ្គលិក

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោកឆ្នាំ ២០២៥ ធនាគារ វីង បានដឹកនាំបុគ្គលិកចូលរួមបរិច្ចាគឈាម ព្រមទាំងផ្តល់ការពិគ្រោះ និងពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញនៅក្នុងពិព័រណ៍សុខភាពដោយឥតគិតថ្លៃសេវា ហើយទន្ទឹមគ្នានេះដែរ ក៏មានការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលលំហាត់ប្រាណដ៏ទំនើបសម្រាប់បុគ្គលិក ដែលស្ថិតក្នុងអគារធនាគារ វីងថៅវើ នៅចំកណ្តាលរាជធានីភ្នំពេញផងដែរ ។ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធនាគារ វីង បានរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យចូលរួមជួយសង្គ្រោះអ្នកជំងឺដែលត្រូវការព្យាបាលបន្ទាន់ ។ បណ្ឌិត Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ “ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិករបស់យើងដែលមានសមានចិត្តចូលរួមដើម្បីសុខុមាលភាពសហគមន៍។ គ្រប់ដំណក់ឈាមដែលបានបរិច្ចាគ គឺជាពន្លឺនៃក្តីសង្ឃឹមដែលផ្តល់ជីវិតថ្មីដល់អ្នកដែលកំពុងត្រូវការ។” យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានអ្នកត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ រៀងរាល់៥នាទីម្ដង។ជាក់ស្តែងនៅតាមមន្ទីរពេទ្យរដ្ឋក្នុងរាជធានីភ្នំពេញត្រូវការឈាមចន្លោះពី ៣០០ ទៅ ៣៥០ ប្លោកជារៀងរាល់ថ្ងៃ ហើយតម្រូវការឈាមនៅទូទាំងប្រទេសកើនដល់ប្រមាណ ១៤៣.១៤៣ ប្លោកក្នុងមួយថ្ងៃ។ យ៉ាងណាមិញមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ថាការផ្គត់ផ្គង់នេះអាចបំពេញតម្រូវការបានតែ ៧៥%ប៉ុណ្ណោះ ហេតុដូច្នេះកម្មវិធីបរិច្ចាគឈាមដែលធនាគារ វីង រៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត ។ ក្រៅពីជំរុញការបរិច្ចាគឈាម ធនាគារ វីង ក៏បានរៀបចំពិព័រណ៍សុខភាព ដើម្បីផ្តល់ឱកាសដល់បុគ្គលិកទទួលបានការពិគ្រោះយោបល់ដោយផ្ទាល់ជាមួយក្រុមគ្រូពេទ្យជំនាញមកពីស្ថាប័នថែទាំសុខភាពឈានមុខគេជាច្រើននៅកម្ពុជា…
-
ថ្នាក់ដឹកនាំក្រសួងការបរទេស រៀបចំពិធីសូត្រមន្ត និងលេងល្បែងប្រជាប្រិយ អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូត្រមន្តប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ។ ពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតី ពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ សូត្រមន្ត ចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើន ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ។ ពិធីនេះ មិនត្រឹមតែ បួងសួង សុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា…
-
ឯកឧត្តម ប៉ែន បូណា៖ មនុស្សទ្រុស្តប្រយោជន៍ជាតិ បង្ហាញធាតុពិតឱ្យយើងឃើញយ៉ាងច្បាស់ក្រឡែត

(ភ្នំពេញ)៖ នៅពេលដែលមនុស្សទូទាំងពិភពលោក ទាំងថ្នាក់ដឹកនាំ ទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋ រាប់ទាំងកម្ពុជាយើងផង កំពុងនាំគ្នាគិតរិះរកមធ្យោបាយដោះស្រាយបញ្ហាដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនពាក់ព័ន្ធជាមួយការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាម៉េរិក ចុះចម្លែកអីតែបុគ្គលម្នាក់នេះខុសគេខុសឯងបែរជាបន់ស្រន់ឱ្យប្រទេសជាតិនិងប្រជាជនរបស់ខ្លួន «ស្លា.ប់» ទៅវិញ។ តើលើលោកយើងនេះមានមនុស្សណាអាក្រក់ជាងនេះទៀតទេ? ធ្វើនយោបាយមិនដែលចេះយល់កាលៈទេសៈ មិនដែលគិតប្រយោជន៍ជាតិនិងប្រជាជន ពោលគឺក្នុងមួយជីវិតនយោបាយតាំងពីក្មេងដល់ចាស់ចេះតែម្យ៉ាងគត់គឺ ញុះញង់ លាបពណ៌ដើម្បីបំផ្លិចបំផ្លាញអ្នកដទៃនិងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។ ឥឡូវនេះ មនុស្សទ្រុស្តប្រយោជន៍ជាតិរូបនេះបានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត។ ប្រទេសយើងសំណាងណាស់ដែលមានមេដឹកនាំខ្លាំងពូកែដូចជាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលបានកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យឱ្យរីកលូតលាស់ដូចសព្វថ្ងៃ ហើយឈរយ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព និងភាពសុខសានរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់កុំឱ្យមនុស្សទ្រុស្តប្រយោជន៍ជាតិមានអត្ថិភាពនៅលើទឹកដីកម្ពុជា។ យើងទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ យើងទាំងអស់គ្នាឈរនៅជាមួយរាជរដ្ឋាភិបាលនិងគាំទ្ររាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈដើម្បីអនាគតរបស់យើងនិងកូនចៅយើង។ យើងទាំងអស់គ្នាសូមបដិសេធមនុស្សទ្រុស្តប្រយោជន៍ជាតិកុំឱ្យមានអត្ថិភាពនៅក្នុងប្រទេសយើងជាដាច់ខាត៕ អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល
-
ឯកឧត្តមអភិសន្តិបណ្ឌិត និងអគ្គរដ្ឋទូតវៀតណាម ផ្លាស់ប្ដូរយោបល់គ្នាអំពីទំនាក់ទំនងទ្វេភាគី

(ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងមានកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុដើម្បីប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងនាឱកាសទទួលជួបពិភាក្សាជាមួយឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមកកាន់មុខតំណែងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។ ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានផ្តល់កិច្ចសហការជាមួយស្ថានទូតវៀតណាម ប្រចាំកម្ពុជា ក្នុងបុព្វហេតុរួម រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពេលកន្លងមក។ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានសម្ដែងការស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី។ ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណ និងជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕ ដោយ /…
-
ក្រសួងប្រៃសណីយ៍រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិក ក្រោមឱវាទក្រសួង បានមូលមតិគ្នារៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេស បានបួងសួងដល់ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ របស់ក្រសួង ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរគ្រប់ៗរូប ឱ្យទទួលបានសុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង មានសសុភមង្គលគ្រប់ក្រុមគ្រួសារ ព្រទាំងទទួលបានជោគជ័យរាល់ការបំពេញភារកិច្ចនានាក្នុងឆ្នាំថ្មី និងជានិច្ចនិរន្តរ៍តរៀងទៅ។ ក្នុងពិធីនេះ ក៏មានរៀបចំសម្ដែងរបាំជូនពរ និងរបាំត្រុដិដែលជាទំនៀមប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ក្នុងគោលបំណងប្រសិទ្ធពរជ័យសិរីមង្គល…
-
កម្ពុជា-សិង្ហបុរី នឹងធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពយូរអង្វែង

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ដែលក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយ លោកជំទាវ ឯកអគ្គរដ្ឋទូត អំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងធ្វើឱ្យកាន់ស៊ីជម្រៅនូវចំណងមិត្តភាពយូរអង្វែង ។ ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីសកម្មភាពនានា រួមគ្នា ដើម្បីអបអរព្រឹត្តិការណ៍ដ៏សំខាន់នេះ ជាពិសេសភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការ រៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី មកកាន់កម្ពុជា ដែលនឹងកំណត់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងអំឡុងពេលនៃឆ្នាំរំលឹកខួបនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី…
-
កម្ពុជា អរគុណថៃ លើការលើកលែងការបង់ថ្លៃទិដ្ឋាការសម្រាប់ពលករកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ កម្ពុជា ថ្លែងអំណរគុណចំពោះអាជ្ញាធរថៃ លើការលើកលែងការបង់ថ្លៃទិដ្ឋាការសម្រាប់ពលករកម្ពុជានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃជំនួបដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញាតិឱ្យឯកឧត្តម ទុន ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិភាក្សាអំពីការរពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជា-ថៃ ស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ នៃទំនាក់ទំនងការទូត ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរឯកឧត្តមឯកអគ្គរាជទូត ត្រៃសូរ៉ាត់ ចំពោះការទទួលបានការតែងតាំងជាឯកអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងការពេញ ចិត្តចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងកម្ពុជា-ថៃ ដែលស្តែងឡើងតាមរយៈកំណើននៃ ការប្រាស្រ័យទាក់ទងលើគ្រប់វិស័យ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចជាន់ខ្ពស់សំខាន់ៗក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមមានដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅប្រទេសថៃ នាខែកុម្ភៈ ឆ្នាំ២០២៤…
-
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំការពារ សុខុមាលភាពប្រជាជន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដល់វិស័យសុខាភិបាល ព្រមទាំងបានកំណត់ថា សុខភាពរបស់ប្រជាជនជាស្នូល នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមានចក្ខុវិស័យរយៈពេលវែង គឺ «ប្រជាជនកម្ពុជាទាំងអស់មានសុខភាពកាន់តែប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន»។ គ្រូពេទ្យ ត្រូវមានកាលះបង់ មានការទទួលខុសត្រូវ និងធ្វើឱ្យសង្គមទទួលស្គាល់ ជារួម៖ តួនាទីរបស់គណៈគ្រូពេទ្យ គឺបម្រើភាពត្រឹមត្រូវរបស់គ្រូពេទ្យ សំដៅអត្ថប្រយោជន៍របស់អ្នកជំងឺ ត្រូវធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកប្រកបមុខរបរវិជ្ជាជីវៈ ហើយត្រូវធ្វើបទបង្ហាញឱ្យគាត់ដឹងអំពីច្បាប់ ក្រមសីលធម៌វេជ្ជសាស្ត្រ គរុកោសល្យ និងវិន័យ ដល់អ្នកជំងឺ ក្នុងការបម្រើសេវាឱ្យមានគុណភាព ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ក្នុងពិធីបើក មហាសន្និបាតក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អាណត្តិ៦ឆ្នាំ លើកទី៣ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បញ្ចាក់បន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យ របស់ រាជរដ្ឋាភិបាល ការចូលរួមរបស់តួអង្គពាក់ព័ន្ធ ពិតជាមានសារៈសំខាន់ជាសារវន្ត គឺការបង្កើនភាពទទួលបានសេវាថែទាំសុខភាពរបស់ប្រជាជន ហើយសមត្ថភាពនិយ័តកម្មរបស់ក្រសួងសុខាភិបាល ក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់…
-
សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសូត្រមន្តនៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន៧មករា) ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃពុព ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក៏ដូចជាឆ្នាំនេះដែរ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលជូនដល់វិញ្ញាណក្ខន្ធអតីតឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តឆស័ក ព.ស.២៥៦៩ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។ ក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងនាមសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ ដល់ព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តដល់ស្ថាបត្យករចូលរួមពង្រឹងសមត្ថភាពរបស់ខ្លួន បណ្ដុះស្មារតីមនសិការពលរដ្ឋល្អ ជាបញ្ញវ័ន្តដែលយល់ពីគុណតម្លៃរបស់មនុស្ស

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តដល់ស្ថាបត្យករចូលរួមពង្រឹងសមត្ថភាពរបស់ខ្លួន,បណ្ដុះស្មារតីមនសិការពលរដ្ឋល្អ, ជាបញ្ញវ័ន្តដែលយល់ពីគុណតម្លៃរបស់មនុស្ស និងណែនាំដល់ស្ថាបត្យករត្រូវរិះរកវិធីសាស្ត្រគិតគូររៀបចំសំណង់ឱ្យបានសមស្របទៅតាមទីតាំងឬតំបន់នីមួយៗដើម្បីឱ្យជីវិតនៅក្នុងអគារឬគេហដ្ឋាននោះក្លាយជាទ្រនំសុភមង្គល និងជាកន្លែងដែលគួរឱ្យចង់រស់នៅ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពេលបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយអំពីការងារចុះបញ្ជីស្ថាបត្យករនៅគណៈស្ថាបត្យករកម្ពុជានិងការរក្សាអត្តសញ្ញាណស្ថាបត្យកម្មខ្មែរក្នុងសហសម័យកម្ពុជា នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបំផុសគំនិតដល់ស្ថាប័នគណៈស្ថាបត្យករធ្វើយ៉ាងណាឱ្យក្លាយជាដៃគូដ៏រឹងមាំ,ដៃគូដែលអាចទុកចិត្តបាន, ដៃគូដែលមានភាពកក់ក្តៅជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានចាត់ទុកការផ្សព្វផ្សាយអំពីការងារចុះបញ្ជីស្ថាបត្យករនេះថាជាការរៀបចំដំណើរជីវិតឱ្យបានត្រឹមត្រូវរបស់ស្ថាបត្យករ និងងាយស្រួលយល់ច្បាស់អំពីអ្វីដែលហៅថាស្ថាបត្យកម្ម។ យើងសង្កេតឃើញថា បច្ចុប្បន្នមានសំណង់អគាររដ្ឋជាច្រើនដែលកសាងឡើងដោយស្ថាបត្យកម្មខ្មែរ ក្នុងនោះមានអគារទីស្ដីការគណៈរដ្ឋមន្ត្រី, អគារក្រសួងការពារជាតិ, ក្រសួងបរិស្ថាន, ក្រសួងមហាផ្ទៃ,អគ្គបញ្ជាការកងទ័ព,និងអគារក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់ទុកថាទាំងនេះគឺជានិមិត្តរូបនៃការរស់រានមានជីវិតឡើងវិញនូវស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានបំណងចង់ឃើញស្ថាបត្យករចេះធ្វើការបន្ថែមទៀតក្រៅតែពីការគូរប្លង់តែម្យ៉ាង,និងចង់ឃើញអ្នករៀបចំក្រុងធ្វើការលើសពីការគិតគូររៀបចំក្រុង ហើយឈានទៅគិតគូរអំពីប្រព័ន្ធរដ្ឋបាលរៀបចំក្រុង, អភិបាលកិច្ចពេញលេញគ្រប់ជ្រុងជ្រោយ, ចេះរៀបចំផែនការមេ, ថវិកា, ហេដ្ឋារចនាសម្ព័ន្ធ, រៀបចំផ្ទះសម្បែងឱ្យអ្នកដែលរស់នៅក្នុងទីប្រជុំជនរបស់ខ្លួន, គ្រប់គ្រងសំណល់រឹងរាវ, និងមធ្យោបាយធ្វើដំណើរជាដើម៕ ដោយ ៖ គ្រី សម្បត្តិ