-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញបំពាក់មេដាយដល់ជ័យលាភី ការប្រណាំង គោ ក្របី និងបំផាយសេះ

-
VATANAC ប្រគុំតន្ត្រី ថ្ងៃសង្ក្រាន្តថ្ងៃទីបីសប្បាយឲ្យណាណីហ្វេនៗនៅក្រុងតាខ្មៅ! និងត្បូងឃ្មុំ

ជួបជាមួយអ្នកនាង មាស សុខសោភា លោក វុទ្ធា កញ្ញា អ៊ុ សេរីគុត្តា លោក វីន ត្រេប (Vin Trapz) កញ្ញាកាម៉ុនរ៉ាត់ និងតារាកិត្តិយសជាច្រើនរូបទៀត។ ទីតាំងប្រគំតន្រ្តី៖ សួនច្បារច្រមុះជ្រូកក្រុងតាខ្មៅ និងត្បូងឃ្មុំ Location តាខ្មៅ និង ត្បូងឃ្មុំ #Apsaratv11 #AMSInfotainment #អបអររាល់ថ្ងៃ #ផលិតពីស្រូវសាលីសុទ្ធ #AllDayEveryday #VattanacLagerade #AllMaltBrew #ស្រទន់ស្រស់ស្រាយទាំងអស់គ្នា #VattanacPremiumLight #VattanacLight #LifesSimplePleasure #VattanacBeer #AllCheers #AllJoys #អបអរសាទរទាំងអស់គ្នា #ដើម្បីភាពរីករាយទាំងអស់គ្នា #MondeSelection2024 #MondeSelection2025
-
សង្ក្រាន្តឆ្នាំថ្មី បានញ៉ាំងពលរដ្ឋឃុំរលាំងកែន ឱ្យសប្បាយរីករាយ

(កណ្ដាល)៖ ឯកឧត្តម សួស ស៊ីណា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំរលាំងកែន និងលោកជំទាវ សៀង ផាន់នី សមាជិកគណបក្សខុទ្ទកាល័យ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំរលាំងកែន និងជួយភូមិរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានអញ្ជើញបើកដំណើការកម្មវិធសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ ឆ្នាំ២០២៥ យ៉ាងសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម សួស ស៊ីណា បានគូសបញ្ជាក់ថា នេះគឺជាការ ជួបជុំមហាគ្រួសារខ្មែរនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ឆ្នាំ២០២៥ ដែលជាការជួបជុំធ្វើបុណ្យធ្វើទានដោយសប្បាយរីករាយជាទីបំផុត ក្រោមម្លប់នៃ សុខសន្តិភាពពាសពេញផ្ទៃប្រទេស និងក្រោមការអភិវឌ្ឍរីកចម្រើននៅលើគ្រប់វិស័យនៃប្រទេសជាតិ។ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត ហ៊ីង ប៊ុនហៀង អនុប្រធានក្រុមការងារចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយ ស្រុកកណ្តាលស្ទឹងជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅឃុំរលាំងកែន និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះបងប្អូននៅទីនេះ…
-
ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានពលរដ្ឋជាង ៩៣ម៉ឺននាក់ បានដើម្បីលេងកម្សាន្តអបអរសាទរឆ្នាំថ្មី ក្នុងទឹកដីខេត្តកំពង់ចាម, សន្ដិសុខ និងសណ្ដាប់ធ្នាប់ត្រូវធានាបានយ៉ាងល្អ

(កំពង់ចាម)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកមកលេងកម្សាន្តនៅ «សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥» និងតំបន់ទេសចរណ៍នានាទូទាំងខេត្តកំពង់ចាម ចំនួន ៩៣១,៤៤៣នាក់។ នេះបើយោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។ តាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ មានចំនួន ៩៣១,៣១៧នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១២៦នាក់។ សម្រាប់ព្រឹត្តិការណ៍នេះមានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីធ្វើយ៉ាងណាបង្កបរិយាកាសកក់ក្ដៅជូនប្រជាពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមម្លប់នៃសុខសន្ដិភាព៕ លី ពៅ
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ឧបត្ថម្ភដល់ប្រជាពលរដ្ឋជិត ៤០គ្រួសារ ដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់

(ខេត្តព្រះវិហារ)៖ ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ផ្ទះ ៣៦គ្រួសារ និងគ្រួសាររងគ្រោះដោយរន្ទះបាញ់ ទទួលបានអំណោយដ៏ថ្លៃថ្លាជាថវិកា និងគ្រឿងឧបភោគ បរិភោគ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅថ្ងៃទី១៣មេសា២០២៥ បានឆក់យកឱកាសដ៏មមាញឹកពីកិច្ចការងារបម្រើជាតិ ការពារបូរភាពទឹកដី អធិបតេយ្យភាពជាតិ បានអញ្ជើញដឹកនាំនាយទាហាន និងក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ផ្ទះទាំង ៣៦គ្រួសារ និងគ្រួសាររងគ្រោះដោយរន្ទះបាញ់ ១គ្រួសារ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិទាំង ៣៦គ្រួសារ ក្នុងនោះ ២៨គ្រួសារ រស់នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ដ , ពលរដ្ឋ ៦គ្រួសារ រស់នៅភូមិជាំក្សាន្ដ ឃុំជាំក្សាន្ដ និង ពលរដ្ឋ ២គ្រួសារទៀត រស់នៅភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត…
-
អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកលេងល្បែងប្រជាប្រិយជាច្រើន និង ភ្លក្សរសជាតិ លៀសហាលកំពង់ចាម ១.០០០ម៉ែត្រ ព្រមទាំងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសេរី

(កំពង់ចាម)៖ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម មកលេងល្បែងប្រជាប្រិយជាច្រើន និង ភ្លក្សរសជាតិ លៀសហាលកំពង់ចាម ១.០០០ម៉ែត្រ ព្រមទាំងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសេរី ថ្លែងបែបនេះក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅបរិវេណសួនស្មៅមុខសាលាខេត្ត ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សង្ក្រាន្ត កំពង់ចាមយើងឆ្នាំនេះ មានរៀបចំលៀសហាល ចំនួន៣តោន មានប្រវែង១.០០០ម៉ែត្រ ចាប់ពីវេលា ម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីមុខសាលាខេត្ត រហូតដល់វេទិកាអុំទូក។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានរៀបចំការផ្តល់ សេវា WiFi ដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយ ផ្លូវមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស ដោយមានឈ្មោះ…
-
ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ពុំមែនត្រឹមតែជាឱកាសនៃការចូលឆ្នាំថ្មីប្រពៃណីជាតិនោះទេ ថែមទាំងបានក្លាយជាកម្លាំងជំរុញទេសចរណ៍គ្រប់ទម្រង់

(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី” នារសៀលថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ពុំមែនត្រឹមតែជាឱកាសនៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំងបានក្លាយជាកម្លាំងជំរុញទេសចរណ៍គ្រប់ទម្រង់ រួមមាន៖ ទេសចរណ៍វប្បធម៌ប្រពៃណី, ទេសចរណ៍ព្រឹត្តិការណ៍សង្គម, ទេសចរណ៍ធម្មជាតិ និង ទេសចរណ៍បុរាណស្ថាន ។ ទន្ទឹមនឹងការរៀបចំសង្រ្កាន្តនៅលើទឹកដីអង្គរដ៏បវរនៃយើង, សង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ក្រុង ស្រុក និង តាមវិទ្យាល័យនានា ទូទំាងប្រទេស បាន និង កំពុងរៀបចំដូចគ្នា ។ នេះ ក៏ជាពេលវេលា ដែលយើងបានបង្ហាញនូវ វប្បធម៌ ប្រពៃណីរបស់យើង សម្រាប់ជាមោទនភាព ហើយក៏ជាការអភិរក្ស សម្រាប់ផ្នែកសិល្បៈ វប្បធម៌ និង អត្តសញ្ញាណជាតិរបស់យើង ។ ជាមួយគ្នានេះ, សម្ដេចបវរធិបតី បានរំលេចអំពីគោលបំណងធំ ៣…
-
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតីភាព ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅបរិវេណប្រាសាទអង្គរវត្ត

(សៀមរាប)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ យាង និមន្ត និងចូលរួមក្នុងព្រះរាជពិធីនេះរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ និងមន្ត្រីរាជការជាច្រើនរូបទៀត។ សូមជម្រាបជូនថា ការប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខដល់ព្រះរាជាណាចក្រកម្ពុជា គឺជាគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដើម្បីនាំមកនូវសេចក្តីសុខចម្រើន និងបញ្ចៀសអពមង្គលផ្សេងៗ ព្រមទាំងថ្វាយព្រះសព្ទសាធុការពរចំពោះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចម៉ែ មុននឹងឈានចូលដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ការប្រារព្ធព្រះរាជពិធីនេះទៀតសោត ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក និងជួយទាក់ទាញទេសចរជាតិ…
-
VATANAC ប្រគុំតន្ត្រីផ្ទាល់ មុខសួនច្បារច្រមុះជ្រូកក្រុងតាខ្មៅ

-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប
