Category: នយោបាយ

  • កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកនេះ

    កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកនេះ

    ខេត្តកំពត ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកនេះអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្របដណ្ដប់លើផ្ទៃដីជាង ៤ ហិកតា បានចាប់ផ្ដើមតាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ គម្រោងនេះត្រូវបានគ្រប់គ្រងការសាងសង់ដោយអង្គភាពអនុវត្តអនុគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ថវិកាសរុបចំនួន ១៨,៧៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៨ លានដុល្លារ គឺជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និង ៧៧ ម៉ឺនដុល្លារទៀត គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ ។ កំពង់ផែនេះអាចតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់រវាងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ក៏ដូចជាតភ្ជាប់ផ្លូវទស្សនាចរសមុទ្រជាមួយបណ្ដាកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល ។ អ្នកជំនាញជឿជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងពង្រីកវិសាលភាពនៃការទទួលភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមផ្លូវទឹក…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖យើងមិនរស់ក្នុងអតីតកាលទេ ក៏ប៉ុន្តែអតីតកាលបានបញ្ជាក់នូវមេរៀនប្រវត្តិសាស្ត្រ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖យើងមិនរស់ក្នុងអតីតកាលទេ ក៏ប៉ុន្តែអតីតកាលបានបញ្ជាក់នូវមេរៀនប្រវត្តិសាស្ត្រ

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា យើងមិនរស់ក្នុងអតីតកាលទេ ក៏ប៉ុន្តែអតីតកាលបានបញ្ជាក់នូវមេរៀនប្រវត្តិសាស្ត្រ និងភាពជូរចត់នៃសង្គមជាតិ និងប្រជាជនរបស់យើងដូចគ្នាដែរ ហើយអ្វីដែលយើងអាចទាញយកជាមេរៀននៃប្រវត្តិសាស្ត្រនេះ មិនខុសពីព្រះរាជបណ្តាំរបស់សម្តេចតាទេ គឺជាការចងចាំ និងក្រើនរំលឹកជាប្រចាំថា ខ្មែររួបរួម គឺខ្មែរខ្លាំង។ “សូមបន្តការជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា មិនថាក្នុងបរិយាកាសសប្បាយរីករាយ ឬក៏ជួបនូវវិបត្តិយ៉ាងណា យើងអាចឆ្លងកាត់ការលំបាកជាមួយគ្នា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំមកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

  • ប្រជាពលរដ្ឋជាង ៨ម៉ឺន ៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

    ប្រជាពលរដ្ឋជាង ៨ម៉ឺន ៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

    (ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានបងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ពោលគឺបានកើនឡើងប្រមាណ ២១% បើប្រៀបធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤កន្លងមក ។ នេះបើតាមការឱ្យដឹងពី លោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ មេសានេះ។ លោកស្រី បន្តថា តួលេខនេះ បើប្រៀបធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ កន្លងមក គឺមានការកើនឡើងប្រមាណ ២១% ។ លោកស្រី ដោ សម្ផស្ស ក៏បានបញ្ចាក់ដែរថា ៖ ក្នុងចំណោមទាំង ២៤ខេត្ត អ្នកធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនេះ គឺខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេ១ ដោយមានចំនួនអ្នកជិះរហូតដល់ជាង ២ម៉ឺននាក់ ខេត្តបាត់តំបងលេខ២ មានចំនួនអ្នកជិះជាង ១ម៉ឺន៣ពាន់នាក់ និង ខេត្តបន្ទាយមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយមានចំនួនអ្នកជិះជាង ១ម៉ឺន ២ពាន់នាក់ ។ គួរបញ្ជាក់ថា ៖…

  • ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក្រើនរំលឹកកងទ័ពទាំងអស់ ឱ្យពង្រឹងលើការងារការពារព្រំដែនកម្ពុជា-ថៃ-ឡាវ

    ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក្រើនរំលឹកកងទ័ពទាំងអស់ ឱ្យពង្រឹងលើការងារការពារព្រំដែនកម្ពុជា-ថៃ-ឡាវ

    (ខេត្តព្រះវិហារ)៖ ប្រសាសន៍ដាស់តឿន ក្រើនរំលឹករបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែមីនា និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែមេសា ឆ្នាំ២០២៥ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងព្រះវិហារ ។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែមីនា និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែមេសា ឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នោះ ក៏មានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹក​រងព្រះវិហារ មេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការវរសេនា​តូច​ទាំង២ កងអនុសេនាធំ មេបញ្ជាការផ្នែកសឹករងក្រុង-ស្រុកទាំង៧ នាយការិយាល័យ នាយផ្នែក ដែលជាអង្គភាពចំណុះ ទីបញ្ជាការ​តំបន់​ប្រតិបត្តិការសឹករងព្រះវិហារ ផងដែរ។ នាឱកាសនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានក្រើនរំលឹកដល់នាយទា​ហាន នាយទាហានរង និងពលទាហានទាំងអស់ ឱ្យបង្កើនការយក​ចិត្ត​ទុកដាក់បំពេញតួនាទី ភារកិច្ចឱ្យបានល្អបន្ដទៀត ជាពិសេស​តាមបណ្ដាអង្គភាពព្រំដែន…

  • លែងមានការបញ្ជូនកូនទៅរៀននៅឆ្ងាយទៀតហើយក្រោយពេលអគារ​សិក្សាថ្មីសាលាបឋមសិក្សា តេជោពង្រក ក្នុងស្រុកឈូក សាងសង់​​រួចរាល់

    លែងមានការបញ្ជូនកូនទៅរៀននៅឆ្ងាយទៀតហើយក្រោយពេលអគារ​សិក្សាថ្មីសាលាបឋមសិក្សា តេជោពង្រក ក្នុងស្រុកឈូក សាងសង់​​រួចរាល់

    (កំពត)៖ អាជ្ញាធរឃុំ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា តេជោពង្រក មានចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានផ្តល់អំណោយ ជាអាគាសិក្សាមួយខ្នង និងអាគារទីចាត់ការមួយដល់សាលាពួកគាត់ថានឹងលែងមានកូនចៅពលរដ្ឋយកកូនទៅផ្ញើរ បងប្អូនឪ្យសិក្សារៀនសូត្រ នៅកន្លែងឆ្ងាយទៀតហើយ។ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត និងលោកជំទាវ អ៊ុន សុគន្ធា អនុប្រធាន កិត្តិយសសាខាសមាគម និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀនមួយខ្នងមាន ៦បន្ទប់ និងទីចាត់ការមួយខ្នង ដែលជាអំ​ណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្ថិតនៅក្នុងភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ សូមបញ្ជាក់ថា ភូមិតេជោពង្រក គឺជាភូមិមួយដែលដាច់ស្រយាល ហើយមានចម្ងាយឆ្ងាយពីទីប្រជុំជន ហើយដោយមើលឃើញ​ពីការ​លំបាករបស់សិស្សានុសិស្ស និងតាមការស្នើសុំរបស់អាជ្ញាធរស្រុក ឃុំ និងនាយកសាលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ផ្តល់ជូននូវអគារសិក្សាមួយខ្នងមាន ៦បន្ទប់…

  • អភិ​បាលខេត្តកំពង់ចាម ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងអ្នក​ពាក់​ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរ​ការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ

    អភិ​បាលខេត្តកំពង់ចាម ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងអ្នក​ពាក់​ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរ​ការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ

    (ខេត្តកំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណ និងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។ ការថ្លែងយ៉ាងដូច្នេះ នាឱកាស ឯកឧត្ដម អភិបាលខេត្ត អញ្ជើញជាអធិបតី ជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំរៀបចំកម្ម​វិធីបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បី ឧទ្ទិសកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញ្ញាណ ហ៊ុន ណេង ដែលបានរៀបចំនៅសាល​ប្រជុំសាលា នាព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០២៥ នេះ។ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា លទ្ធផលជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៣ថ្ងៃ នេះ ដោយរាប់គិតចាប់តាំងពីថ្ងៃចាប់ផ្ដើម រហូតដល់ថ្ងៃបញ្ចប់ទៅ គឺបានមកពី កត្តាឯកភាព និងកត្តាសាមគ្គីភាព ។ យ៉ាងណាមិញ ការរៀបចំព្រឹត្តិការណ៍លៀសហាល…

  • អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារ បានទទួលអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី

    អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារ បានទទួលអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី

    (ខេត្តស្ទឹងត្រែង)៖ អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារនៅក្នុងខេត្តស្ទឹងត្រែង ទទួលបានអំណោយដ៏ថ្លៃថ្លា ជាគ្រឿងឧបភោគ បរិភោគ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ត្រី តន ឆៃ នៅថ្ងៃទី១៨ មេសា ២០២៥នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ។ អំណោយដែលផ្តល់ជូន ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខកំប៉ុង ១យួរ ។ លោកឧត្តមសេនីយ៍ត្រី…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងសិស្សនិស្សិតឱ្យបានជ្រាបថា ក្រសួង នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតថ្នាក់តំបន់ នៅប្រទេសថៃ។ អត្ថប្រយោជន៍នៃការប្រកួតប្រជែង កាលបរិច្ឆេទ និងនីតិវិធីនៃការជ្រើសរើស សេចក្ដីដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងសិស្សនិស្សិត ជ្រាបជាព័ត៌មាន និងចូលរួមដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ។ សម្រាប់ព័ត៌មានបន្ថែម 015 520 707/ 099 496 767 ដោយ ង៉ាន់ ទិត្យ

  • ក្រសួងសុខាភិបាល គាំទ្រឱ្យក្រុមហ៊ុន ប៊ូយ៉ុង បណ្តុះបណ្តាលគិលានុបដ្ឋាក កម្រិតបរិញ្ញាបត្រ នៅមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា

    ក្រសួងសុខាភិបាល គាំទ្រឱ្យក្រុមហ៊ុន ប៊ូយ៉ុង បណ្តុះបណ្តាលគិលានុបដ្ឋាក កម្រិតបរិញ្ញាបត្រ នៅមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា

    (ភ្នំពេញ)៖ តំណាងក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ ខូអិលធីឌី បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ដែលបានគាំទ្រ និង អនុញ្ញាតឲ្យមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា អាចធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកដោយប្រើប្រាស់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាកូរ៉េ រួមបញ្ចូលគ្នា ។ ការសហការ និងការគាំទ្រដល់ កិច្ចដំណើរការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក នៃមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ក្នុងឱកាសដែល ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអនុញ្ញាតជូន លោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូ អិលធីឌី និងក្រុមការងារ ចូលជួបសំដែងការគួរសម ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ការខិតខំប្រឹងប្រែង ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី តាមរយៈ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា ដែលបានបំពេញតាមនិយាមតម្រូវ…

  • តើមានព្រឹត្តិការណ៍អ្វីខ្លះបានកើតឡើងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជា?

    តើមានព្រឹត្តិការណ៍អ្វីខ្លះបានកើតឡើងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជា?

    ភ្នំពេញ៖ឯកឧត្តម ស៊ី ជីនពីង( Xi Jinping ) ប្រធានាធិបតីនៃសាធារណរដ្ឋ​ប្រជាមានិត​ចិនបានអញ្ជើញនិវត្តន៍​កាលពីព្រឹក​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា(១៧ និង១៨ ខែមេសា ឆ្នាំ២០២៥)ប្រកបដោយ​លទ្ធផលយ៉ាងត្រចះត្រចង់។ លទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង គឺមានការចុះ​ហត្ថលេខាលើឯកសារ​កិច្ច​សហប្រតិបត្តិការ​ចំនួន៣៧​ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានការលើកកម្ពស់កិច្ចសហ​ប្រតិបត្តិ​ការសន្តិសុខ​សកលការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ពន្ធគយ ចត្តា​ឡី​ស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។ ចំនួនឯកសារនេះមិនរាប់បញ្ចូលឯកសាររវាងរដ្ឋ និង​ឯកជន ព្រម​ទាំងរវាងធុរកិច្ច និងធុរកិច្ចមួយចំនួន ដែលបានចុះហត្ថលេខា​លើគម្រោងធំៗ រួមមានគម្រោងគ្រប់គ្រងធនធាន​ទឹក​ចម្រុះ​ហ្វូណនតេជោ ការសាងសង់រោងចក្រថាមពល LPG 900 MW ក្នុងខេត្តកោះកុង និង​គម្រោងភាពជាដៃ​គូយុទ្ធសាស្ត្រ​ផ្លូវដែក។ ប៉ុន្តែទន្ទឹមនេះ ក៏មានព្រឹត្តិការណ៍សំខាន់ៗពីរផ្សេងទៀតក៏បានកើតឡើងក្នុង​ដំណើរទស្សនកិច្ចជាប្រវត្តិ​សាស្រ្តនេះផងដែរ។ព្រឹត្តិការណ៍នេះ​​មាន​ទីមួយ​ការរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» និងទីពីរ ពិធីសម្ពោធបើកសប្តាហ៍ភាពយន្ត​នៅ​កម្ពុជា។ សូមជម្រាបថា ក្នុងខណៈពេលឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនកំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១៧…