Category: នយោបាយ

  • ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ចែករំលែកបទពិសោធន៍​ជូននិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២,២៦៥នាក់

    ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ចែករំលែកបទពិសោធន៍​ជូននិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២,២៦៥នាក់

    ភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះ- រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចែករំលែក បទពិសោធន៍ លើប្រធានបទ “កិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភា” ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សរុបចំនួន ២,២៦៥នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២​ (ស្ពានអាកាស ចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ១,១៣១នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ចំនួន ១,១៣៤នាក់។ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យា- ល័យមាន ២ទីតាំងនៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សា តាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយ អង់គ្លេស និងកម្មវិធីសិក្សាអន្តរ ជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)។ ទន្ទឹមគ្នានេះ សាកលវិទ្យាល័យ ក៏បានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិត នៅរៀងរាល់ឆមាសនៅគ្រប់ មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័នជាវាគ្មិនកិត្តិយសចែករំលែកបទ ពិសោធន៍ជូនដល់និស្សិតឱ្យមានឱកាសបានសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង…

  • រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ជាមួយក្រសួងមុខងារសាធារណៈ

    រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ជាមួយក្រសួងមុខងារសាធារណៈ

    (ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានយកចិត្តទុកដាក់ខ្ពស់បំផុត ប្រកបដោយបុរេសកម្ម និងភាពប្រទាក់ក្រឡាគ្នា លើការកែទម្រង់ដ៏ស៊ីជម្រៅ និងការលើកកម្ពស់សមត្ថភាពស្ថាប័ន អមជាមួយលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឈានសម្រេចបានជោគជ័យ។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ ជាមួយក្រសួងមុខងារសាធារណៈ តាមរយៈ ការសហការអនុវត្តការងារ ២ដំណាក់កាល៖ ដំណាក់កាលទី១ គឺដំណាក់កាលនៃការវិភាគមុខងារមុនពេលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើអនុក្រឹត្យស្តីពី«ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន»។ ដំណាក់កាលនេះត្រូវបានធ្វើឡើងដើម្បីបញ្ចៀសរាល់ការត្រួតជាន់គ្នាជាមួយក្រសួង ស្ថាប័ន នៃការកំណត់តួនាទីស្នូល និងតួនាទីជាក់លាក់នៃរដ្ឋលេខាធិការដ្ឋាន។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំងពីរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ដំណាក់កាលទី២ គឺជាដំណាក់កាលក្រោយពីអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ទទួលបានការឯកភាពពីកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី។ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្នុងដំណាក់កាលនេះត្រូវបានរៀបចំឡើង ដើម្បីត្រួតពិនិត្យឡើងវិញពិនិត្យ និងសម្រួចមុខងារ…

  • លោកជំទាវនាយករដ្ឋមន្រ្តីថៃ និងស្វាមី អញ្ជើញចាកចេញពីភ្នំពេញ បន្ទាប់ពីបញ្ចប់ ទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យនៅកម្ពជា

    លោកជំទាវនាយករដ្ឋមន្រ្តីថៃ និងស្វាមី អញ្ជើញចាកចេញពីភ្នំពេញ បន្ទាប់ពីបញ្ចប់ ទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យនៅកម្ពជា

    (ភ្នំពេញ)៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ ។ ការអញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសថៃវិញរបស់លោកជំទាវនាយករដ្ឋមន្រ្តី​ថៃ ផែថងថាន ស៊ីណាវ៉ាត់ និងស្វាមី នាពេលនេះ ត្រូវបាន​ជូនដំណើរដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតផង។ សូមជម្រាបថា លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រី ថៃ និងស្វាមី អញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ​នៅ​កម្ពុជា ​​រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេល​​ប្រទេសទាំងពីរ​ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរ ៕ ដោយ…

  • កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅខេត្តកំពង់ឆ្នាំង

    កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅខេត្តកំពង់ឆ្នាំង

    (កំពង់ឆ្នាំង)៖ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីផ្សព្វផ្សាយស្តីពី ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ជូនដល់គណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រត្តិសាខា មន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សា-យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ឆ្នាំង ។ លោកជំទាវអគ្គលេខាធិការរងទី១ មានប្រសាសន៍ថា ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំ និងខួបលើកទី៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា ដែលមានប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ» ។ លោកជំទាវបន្តថា មូលហេតុនៃយុទ្ធនាការការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា គឺជាការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយទន្ទឹមនឹងនោះ ក្នុងយុទ្ធនាការនេះជាឱកាសក្នុងការស្វែងរកមូលនិធិផងដែរ ហើយក៏ជាឱកាសដើម្បីរំលេចអំពីខួបលើកទី៧០ឆ្នាំ របស់កាកបាទក្រហមកម្ពុជា។ នៅក្នុងឱកាសនេះ យើងអំពាវជាបន្តទៅទៀតដើម្បីឱ្យសប្បុរសជនបរិច្ចាគទៅតាមសទ្ធាជ្រះថ្លា…

  • គ.ជ.ប បង្ហាញពីកិច្ចការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

    គ.ជ.ប បង្ហាញពីកិច្ចការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបើកកិច្ច ប្រជុំផ្សព្វផ្សាយមួយ ជាមួយភាគីពាក់ព័ន្ធស្តីពីការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.បបានថ្លែងនាព្រឹកថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាម ឃុំ សង្កាត់ ឆ្នាំនេះធ្វើឡើង រយៈពេល ២៦ថ្ងៃ ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថាសម្រាប់កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតពិតមែនតែឆ្នាំ២០២៥ នេះ ពុំមានការៀបចំការបោះឆ្នោតសកលក្តី តែការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ គឺជាឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ត្រូវអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេច ផែនការមេ និង ប្រតិទិនដែលបានកំណត់។ ឯកឧត្តម ឌឹម សុវណ្ណារុំ បានថ្លែងដែរថាសម្រាប់ការពិនិត្យបញ្ជីឈ្មោះ…

  • វាស់វែងធីធ្លីជូនពលរដ្ឋក្នុងខេត្តកំពត បានជាង ៧៥ម៉ឺនក្បាលដី ស្មើនឹងជាង ៩៦% ហើយគ្រោងបញ្ចប់នៅបំណាច់ឆ្នាំ២០២៥

    វាស់វែងធីធ្លីជូនពលរដ្ឋក្នុងខេត្តកំពត បានជាង ៧៥ម៉ឺនក្បាលដី ស្មើនឹងជាង ៩៦% ហើយគ្រោងបញ្ចប់នៅបំណាច់ឆ្នាំ២០២៥

    (កំពត)៖ ដោយយោងតាមកិច្ចអង្អុលការពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្ដមអភិបាលខេត្តកំពត មន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានពន្លឿនក្នុងការងារចុះវាស់វែងដីធ្លីមានលក្ខណៈប្រព័ន្ធ និង ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋជារៀងរាល់ថ្ងៃ ដោយគិតមកទល់ពេលនេះបានចំនួនជាង ៧៥ក្បាលដី ដែលស្មើនឹងជាង ៩៦% ។ តាមការឱ្យដឹងពីលោក ព្រាម សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ក្នុងពិធីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា គិតចាប់តាំងពីយុទ្ធនាការនៃការចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធរហូតមកដល់សព្វថ្ងៃនេះ ខេត្តកំពតបានធ្វើការចុះវាស់វែងដីធ្លីជូនពលរដ្ឋបានចំនួន ៧៥០.៥៧៩ក្បាលដី ដែលស្មើនឹង ៩៦.៣០% ហើយនៅសល់ក្បាលដីចំនួន ២៨.៧២៦ក្បាលដី ដែលសើ្មនឹង ៣.៧០% ទៀតប៉ុណ្ណេះការវាសវែងដីធ្លីនឹងត្រូវបញ្ចប់ ។ លោកប្រធានមន្ទីរបានបន្តថា បណ្ណដែលបានផ្តល់ជូននាពេលនេះគឺក្រោមការដាក់ចេញនូវគោលនយោបាយដោយយកចិត្តទុកដាក់របស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន…

  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តធ្វើការសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ ដោយបានកាត់បន្ថយចំនួនការិយាល័យ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តធ្វើការសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ ដោយបានកាត់បន្ថយចំនួនការិយាល័យ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រួលមុខងារ ពី ៣ចំណុច មក ៥ចំណុច រួមមាន៖ មុខងារទី១.ដឹកនាំ និងគ្រប់គ្រង​លើ​វិស័យ​វប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា, មុខងារទី២.ថែរក្សា ការពារ ជួសជុល ស្តារឡើងវិញនិងលើកតម្កើង​តម្លៃ​បេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌, មុខងារទី៣.​បណ្តុះ​បណ្តាលធនធានមនុស្ស និងរៀបចំយន្តការផ្ទេរចំណេះដឹងក្នុង​វិស័យសិល្បៈ វប្បធម៌ទាំងក្នុង និងក្រៅប្រព័ន្ធ កម្រិតបឋម មធ្យម រហូតដល់ឧត្តមសិក្សា និងជំនាញវិជ្ជាជីវៈ, មុខងារទី៤៖ ស្រាវជ្រាវ ចងក្រងឯកសារ ចុះបញ្ជីសារពើភណ្ឌ និងចាត់ថ្នាក់សម្បត្តិវប្បធម៌ ព្រមទាំងរៀបចំឯកសារចុះបេតិកភណ្ឌវប្បធម៌ជាតិក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ និងស្ថាប័នអន្តរជាតិនានា និងមុខងារទី៥.លើកកម្ពស់ការបង្កើតស្នាដៃច្នៃប្រឌិតនិងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងពង្រឹងការអនុវត្តសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រ​ហាក់​​ប្រហែល ដើម្បីកំណើនសេដ្ឋកិច្ច និងការងារ។ ប្រសាសន៍លើកឡើងរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០២៥ នៅក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យ​ឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី…

  • ក្រសួងកសិកម្ម និង អង្គការ FAO ត្រៀមរៀបចំ ដំណើរទស្សនកិច្ច​សម្រាប់អ្នកសារព័ត៌មាន ទៅកាន់ខេត្តពោធិ៍សាត់

    ក្រសួងកសិកម្ម និង អង្គការ FAO ត្រៀមរៀបចំ ដំណើរទស្សនកិច្ច​សម្រាប់អ្នកសារព័ត៌មាន ទៅកាន់ខេត្តពោធិ៍សាត់

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ​ស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)បាន ត្រៀមរៀបចំ​ដំណើរ​ទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់ខេត្តពោធិ៍សាត់។ ក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារ​ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជាមួយតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)នាថ្ងៃទី២២ខែមេសាដែល ធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថាក្នុងកិច្ចសហការរវាងក្រសួង ជាមួយអង្គការ (FAO) និងរដ្ឋបាលជលផល នេះធ្វើឡើងដើម្បីរៀបចំ​ដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់ខេត្តពោធិ័សាត់ នាចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីសម្រេចគោលដៅ ក្នុងបំណង​ពង្រីកការផ្សព្វផ្សាយព័ត៌មានពិត និងមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ទៅកាន់សាធារណជន អំពីសមិទ្ធផលនៃការគ្រប់គ្រងធនធានជល​ផលទឹកសាបនៅកម្ពុជា។ លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថានៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានចំនួន ២០នាក់ មកពីស្ថាប័នសារព័ត៌មានគ្រប់ទម្រង់​ចំនួន ១០ស្ថាប័ន នឹងអញ្ជើញទៅទស្សនាតំបន់អភិរក្សព្រៃលិច​ទឹក​សំខាន់ៗមួយចំនួន ក្នុងខេត្តពោធិ៍សាត់ ផ្តិតយករូបភាពជាក់ស្តែង ជួបសម្ភាសផ្ទាល់ប្រជាសហគមន៍ មន្ដ្រីជំនាញ និងអង្គភាពពាក់ព័ន្ធ យកទៅផ្សព្វផ្សាយបន្ត។ សូមបញ្ជាក់ថា…

  • ក្រសួងពាណិជ្ជកម្ម ៖កម្ពុជាបាននិងកំពុងអនុវត្តយ៉ាងគត់មត់នូវវិធាន​ពាណិជ្ជកម្មអន្តរជាតិ

    ក្រសួងពាណិជ្ជកម្ម ៖កម្ពុជាបាននិងកំពុងអនុវត្តយ៉ាងគត់មត់នូវវិធាន​ពាណិជ្ជកម្មអន្តរជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា កម្ពុជាបាននិងកំពុង​អនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ច និងការ​សន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ នេះបើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម។ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ចុះហត្ថលេខាលើ​ឯកសារចំនួន ៣ ជាមួយភាគីថៃ

    ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ចុះហត្ថលេខាលើ​ឯកសារចំនួន ៣ ជាមួយភាគីថៃ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន ៣ ជាមួយភាគីថៃ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ ឯកសារចំនួន ៣ ដែលត្រូវបានចុះហត្ថលេខា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ រួមមាន៖ ១. លិខិតប្តូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដែលចុះហត្ថលេខារវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ។ ២. អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខារវាង ឯកឧត្តម ហេង សួរ…