Category: នយោបាយ

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ មកទល់នឹងពេលនេះ និស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ចំនួន៤៥២នាក់ គឺមានសុវត្ថិភាពទាំងអស់គ្នា

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ មកទល់នឹងពេលនេះ និស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ចំនួន៤៥២នាក់ គឺមានសុវត្ថិភាពទាំងអស់គ្នា

    ភ្នំពេញ៖ តាមរយៈសារសំឡេងដែលថ្លែងពាក់ព័ន្ធនឹងស្ថានភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរ នៅប្រទេសអ៊ីស្រាអែល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សុខសុវត្ថិភាពរបស់ប្អូនៗនិស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ចំនួន៤៥២នាក់ ហើយមកទល់នឹងពេលនេះ គឺពួកគាត់មានសុវត្ថិភាពទាំងអស់គ្នា។ ដោយមានការការពារយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែល នៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហត្ថការ។ សម្តេចធិបតី បានបន្តថា ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានចារកិច្ច ក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តទុកដាក់ នៅរាល់ការវិវត្តនៃសភាពការណ៍នៅក្នុង ប្រទេសអ៊ីស្រាអែល។ ក៏ដូចជាទាក់ទងផ្ទាល់ ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំដើម្បីក្តាប់បាននូវសុខទុក្ខ ជាពិសេសសុវត្ថិភាពរបស់ប្អូនៗ ទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ គឺមួយសប្តាហ៍មុននេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារស្ថានភាពវិវត្តប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសនៅតំបន់ហ្កាសានៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ សម្តេចបានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនៅទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នមួយស្ថិត…

  • គ.ជ.ប បង្ហាញលទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់ពីរ នៃការពិនិត្យ បញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    គ.ជ.ប បង្ហាញលទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់ពីរ នៃការពិនិត្យ បញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    ភ្នំពេញ៖នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប ) បានបង្ហាញ លទ្ធផលបណ្តោះ អាសន្ន ថ្ងៃទីដប់ពីរ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅទូទាំង ប្រទេស ។ គ.ជ.បបានបញ្ជាក់ថា ជាលទ្ធផល ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៨.២៥៤ នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពី បញ្ជី បោះឆ្នោត មានចំនួន ៥.១១៦ នាក់,អ្នកដែលបានស្នើសុំកែតម្រូវ ទិន្នន័យ មានចំនួន ១.០៦២ នាក់,អ្នកដែលបានផ្ទេរទីលំនៅចូល ក្នុងឃុំ សង្កាត់ថ្មី មាន ចំនួន ៣០៩៦ នាក់។ លទ្ធផលសរុបរយៈពេល ១២ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត៖ គ.ជ.ប បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩…

  • អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ ៖ «មេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់៖ សូមកុំមើលស្រាលសន្តិភាព! »

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ ៖ «មេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់៖ សូមកុំមើលស្រាលសន្តិភាព! »

    (ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វីដេអូផ្លូវការមួយមានរយៈពេលជាង៩នាទី ដែលសហការផលិតដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមចំណងជើងថា មេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់៖ សូមកុំមើលស្រាលសន្តិភាព! ត្រូវបានបញ្ចេញផ្សាយ ។ វីដេអូដែលរំលេចឱ្យឃើញនូវមេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជាមួយនឹងការបញ្ជាក់ថា សូមកុំមើលស្រាលសន្តិភាព ក៏បានភ្ជាប់ខ្លឹមសារការក្រើនរំលឹកដល់ប្រជាជនក្នុងពិភពលោក និងជាពិសេស ប្រជាជនកម្ពុជា និងបានពិពណ៌នាថា សង្គ្រាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់នៅពេលថ្មីៗនេះ ពិតជាបានផ្តល់នូវមេរៀនដ៏ធំចម្បងមួយទៀតសម្រាប់ពិភពលោកបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន។ ខ្លឹមសារនៃវីដេអូនេះ បានលើកឡើងថា សន្តិភាពអាចត្រូវបានអ្នកខ្លះមើលស្រាល ឬបំភ្លេចចោលគុណតម្លៃរបស់វានៅពេលដែលពួកគេស្កប់ស្កល់នឹងសន្តិភាព ប៉ុន្តែនៅពេលបាត់បង់សន្តិភាពចេញពីដៃ ហើយជំនួសវិញដោយសង្គ្រាម ពេលនោះទើបចាប់ផ្តើមភ្ញាក់រលឹក សោកស្តាយ និងដង្ហោយរកសន្តិភាព។ ប្រទេសមួយដែលមានសន្តិភាពអាចនឹងធ្លាក់ចូលក្នុងសង្គ្រាមត្រឹមតែមួយពព្រិចភ្នែក ប៉ុន្តែការប្តូរពីសង្គ្រាមទៅសន្តិភាពវិញនោះ គឺពិតជាត្រូវការរយៈពេលយូរខ្លាំងណាស់ ហើយពេលខ្លះ គេក៍ត្រូវប្រើពេលតជំនាន់មនុស្សក៏មិនទាន់រកបានផង។ សង្គ្រាមថ្មីនេះបានផ្ទុះឡើងខណៈ ដែលសង្គ្រាមនៅអ៊ុយក្រែនមិនទាន់រកទីបញ្ចប់ឃើញនៅឡើយផងនោះ។ អ្វីដែលបាននិងកំពុងបន្តកើតឡើងនៅក្នុង សង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានបង្កជាវិបត្តិថ្មីទៀតចំពោះសុខុមាលភាពរបស់មនុស្សជាតិនិងពិភពលោកទាំងមូល។ ដូច្នេះ ប្រជាជននៅទូទាំងពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជាយើងដែរ ត្រូវតែរំលឹកខ្លួនឯងជាប្រចាំថា «គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់»។ បទពិសោធន៍កម្ពុជាខ្លួនឯង និងសង្គ្រាមដែលបាននិងកំពុងកើតឡើងចំពោះមុខយើងនាពេលបច្ចុប្បន្ន គឺជាសូរជួងដែលបន្លឺឡើងដើម្បីដាស់អារម្មណ៍ប្រជាពលរដ្ឋខ្មែរថា «កុំឲ្យភ្លេចខ្លួន កុំភ្លេចគុណសន្តិភាព…

  • កម្ពុជា និងរុស្ស៊ី នឹងពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី

    កម្ពុជា និងរុស្ស៊ី នឹងពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី

    ភ្នំពេញ៖ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម អាណាតូលី បូរ៉ូវិក(Anatoly Borovik) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្នុងឱកាស ដែលឯកឧត្តម ឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ បានឱ្យ ដឹងថា ក្នុង ជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ សហព័ន្ធរុស្ស៊ី ដែលបានបន្តផ្តល់ការគាំទ្រ និងជំនួយ ដល់ ប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងគ្រាដ៏លំបាក។ ឯកឧត្តមឧបនាយករដ្ឋមន្តី ក៏បាន កោតសរសើរដល់ការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការ អភិវឌ្ឍ ធនធាន មនុស្សនៅកម្ពុជា ដែលដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការពង្រឹង ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បន្ថែមទៀត។ ក្នុងនាមជាសាក្សី ដែលបានឃើញផ្ទាល់ភ្នែកពីស្ថានភាពកម្ពុជា នៅទសវត្សរ៍ឆ្នាំ១៩៨០ ឯកឧត្តម Anatoly Borovik បានកោតសរសើរ…

  • កម្ពុជា និងតួកគី កំណត់ទិសដៅរួមគ្នាដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំមួយប៊ីលានដុល្លារ

    កម្ពុជា និងតួកគី កំណត់ទិសដៅរួមគ្នាដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំមួយប៊ីលានដុល្លារ

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃប្រទេសកម្ពុជា និងតួកគី បានប្តេជ្ញាចិត្តរួមគ្នាក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀតបង្កើន​សកម្មភាព​ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំមួយប៊ីលានដុល្លារអាមេរិក។ ការប្ដេជ្ញានេះបានធ្វើឡើងនៅ​ក្នុងជំនួបពិភាក្សា​ការងាររវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយលោកជំទាវ ūlkū Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការ​ក្រសួងកាល​ពីពេលកន្លងទៅថ្មីៗនេះ ។ សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣បានឱ្យដឹងថា ក្នុង​ជំនួបនេះ ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ។ខណៈពេលដែលកម្ពុជា និងតួកគី នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញនូវការត្រៀមខ្លួនជាស្រេចក្នុងការរៀបចំសកម្មភាពរួមគា្ននានា ដើម្បីអបអរព្រឹត្តិការណ៏ដ៏មានសារៈសំខាន់នេះ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរ យោបល់អំពីមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងផ្តល់អាទិភាពលើវិស័យសក្តានុពលនានា នៃកិច្ចសហ​ប្រតិបត្តិការដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងការបរទេសបានឱ្យដឹងទៀតថា ចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហ​ប្រតិបត្តិ​ការយ៉ាងជិតស្និទ្ធ។ ភាគីទាំងពីរ បានប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បី​សម្រេចបាននូវគោលដៅ​ពាណិជ្ជកម្ម​ក្នុងទំហំ មួយប៊ីលានដុល្លារអាមេរិក។ ក្នុងន័យនេះលោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា តួកគី បានបង្កើតឱ្យមាន​ជាលើកដំបូងនូវ ការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីសម្របសម្រួលឱ្យកាន់​តែ​ល្អប្រសើរនូវ…

  • មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បញ្ជាក់អំពីកិច្ចសហការលើវិស័យសន្តិសុខ

    មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បញ្ជាក់អំពីកិច្ចសហការលើវិស័យសន្តិសុខ

    ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជាបុគ្គលគន្លឹះ ដែលតែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញ លើកកម្ពស់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។ ជាពិសេស បទល្មើសគ្រឿងញៀន អំពើរត់ពន្ធ-ជួញជូរមនុស្ស និង ល្បែងស៊ី សងឆ្លងដែនខុសច្បាប់ជាដើម។ ការថ្លែងបែបនេះក្នុងឱកាសអនុញ្ញាតជូន ឯកឧត្ដម ឧត្ដមសេនីយ៍ ឯកបម្រុង លឿង តាមក្វាង ដឹកនាំគណៈប្រតិភូក្រសួងនគរបាល វៀតណាម ចូលជួបសម្ដែងការគួរសមកាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះខាងភាគីវៀតណាម បាន នាំមកនូវការផ្ដាំផ្ញើពាក្យពេចន៍ ជូនពរពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួង នគរបាល វៀតណាម ជូនចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង…

  • វីដេអូ៖ រឿងបាបបុណ្យ

    វីដេអូ៖ រឿងបាបបុណ្យ

    ប្រភព ៖ Media Cambodia ដើម្បីជ្រាប់ច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា​ #បុណ្យប្រពៃណីជាតិខ្មែរ #រឿងបាបបុណ្យ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ទេសប្រេស៊ីល មានគម្រោងបើកស្ថានទូតប្រចាំនៅកម្ពុជា នាដើមឆ្នាំ២០២៤

    ទេសប្រេស៊ីល មានគម្រោងបើកស្ថានទូតប្រចាំនៅកម្ពុជា នាដើមឆ្នាំ២០២៤

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Maura Vieira រដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តម Maura Vieira បាន លើកឡើងពីគម្រោងបើកស្ថានឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជានៅដើមឆ្នាំ២០២៤ និងចេតនាបង្កើនទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។ ឯកឧត្តមក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ប្រេស៊ីលគ្រោងនឹងរៀបចំឱ្យមានទស្សនៈកិច្ចផ្លូវការមួយទៀត ពីសំណាក់រដ្ឋមន្ត្រីកសិកម្មប្រេសុីលមកកាន់កម្ពុជានៅក្នុងឆ្នាំ២០២៤។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះការវិវត្តថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រេសុីល និងបានឱ្យក្រុមការងារត្រៀមសម្របសម្រួល ដើម្បីទទួលទស្សនកិច្ចពីសំណាក់រដ្ឋមន្ត្រីកសិកម្មប្រេសុីលនៅក្នុងពេលវេលាសមស្របណាមួយ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ដូចជាស្រូវដែលមានអតិរេកប្រមាណ ៦លានតោនក្នុងមួយឆ្នាំ សម្រាប់ការកែច្នៃនាំចេញ ព្រមទាំងដំណាំសក្តានុពលផ្សេងទៀត ជាអាទិ៍៖ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។ លើសពីនេះទៀត កម្ពុជាជាសមាជិកអាស៊ានដែលមានទីផ្សារធំទូលាយ ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីផ្សារប្រទេសចិន ដែលនេះជាឱកាសសម្រាប់ការវិនិយោគលើការកែច្នៃនាំចេញ (Downstream)។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានច្បាប់វិនិយោគដ៏គួរឱ្យទាក់ទាញ សម្រាប់ការវិនិយោគពីខាងក្រៅប្រទេសផងដែរ ។…

  • សេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់មួយ នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    សេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់មួយ នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    (ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្នថ្ងៃទីដប់មួយ នៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ សូមអញ្ជើញ៖ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាម គេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ App-NEC.KH ។ ប្រសិនបើពិនិត្យ ឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដែលមាន សុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ ឬ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ទៅចុះឈ្មោះបោះឆ្នាំ) ឱ្យបានគ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ។ សូមចូលទៅកាន់គេហទំព័រ…

  • អ្នកវិភាគ៖ ​វិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន នឹងបន្តអូសបន្លាយ តែពិភពលោករួមទាំងកម្ពុជាគួរជំរុញភាគីទាំងពីរចូលតុចរចា

    អ្នកវិភាគ៖ ​វិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន នឹងបន្តអូសបន្លាយ តែពិភពលោករួមទាំងកម្ពុជាគួរជំរុញភាគីទាំងពីរចូលតុចរចា

    ភ្នំពេញ៖អ្នកតាមដានភូមិសាស្រ្តនយោបាយ និងកិច្ចការ​អន្តរជាតិលើកឡើងថា វិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន នឹងបន្ត​អូសបន្លាយយូរតទៅទៀត ខណៈវា​ជាទំនាស់ប្រវត្តិសាស្រ្ត ដែលនឹងអាចជះឥទ្ធិពលតិច ឬច្រើនដល់ពិ​ភពលោក។ ទោះជាយ៉ាងណា អ្នកតាមដានទាំងនេះ យល់ថាពិភពលោករួមទាំងកម្ពុជា គួរជំរុញឱ្យភាគីទាំងពីរចូលតុចរចា។​ សូម​ជម្រាបថា កាលពី​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមហាម៉ាស់របស់ប៉ាឡេស្ទីនបានវា​យប្រហារទ្រង់ទ្រាយធំមកលើអ៊ីស្រាអែលដែល​បង្កឱ្យមានការស្លាប់ និងរបួសជាច្រើននាក់រហូតរដ្ឋាភិបាល​អ៊ីស្រាអែលប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ហើយប្រកាសសង្គ្រាមជាផ្លូវការជាមួយក្រុមហាម៉ា​ស់វិញ រហូតមានការ​វាយប្រហារបកត្រឡប់ទៅ​វិញផងដែរ​។​ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ការវាយប្រ​ហា​រគ្នារវាងក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងកងទ័ពអ៊ីស្រាអែល ​ដែល​ចេញពីវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន ជាទំនាស់ប្រវត្តិសាស្រ្ត ដោយសារស្មារតីជាតិនិយមរៀងខ្លួន ជាពិសេសបញ្ហាទឹកដី។ លោកថា​ ទំនាស់នេះនឹ​ងអូសបន្លាយពេលយូរតទៅទៀត។​ ត្រង់បញ្ហានេះ លោកស្នើឱ្យពិភពលោករួមទាំងកម្ពុជាជំរុញដល់ភាគីទាំងសងខាងប្រកាន់យកដំណោះស្រាយដោយសន្តិវិធីតាមរយៈយន្តការការទូតពោល គឺចូលតុចរចា ចៀសវាងប្រកាន់ជំហយកសង្គ្រាមទៅបញ្ចប់សង្គ្រាមដែលអាចបង្កវិនាសកម្មធ្ងន់ធ្ងរជាពិសេសប្រជាពលរដ្ឋស្លូតត្រង់។​ លោកបាន​សង្កត់ធ្ងន់ថា ៖ «ការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល នេះនឹងជះឥទ្ធិពលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្ម ដែល​អាចកើតមានជា​វិបត្តិស្បៀង វិបត្តិថាមពល បន្តទៅទៀត ហើយអាចទាញពិ​ភ​ពលោកទៅកាន់សង្គ្រាមមួយថ្មីទៀត អាចជាសង្គ្រាមសាសនា ព្រោះយើងឃើញចរន្តតាមប្រទេសធំៗ មាន​ការគាំទ្រក្រុមហាម៉ាស់​ច្រើនដែរ»​។ លោកបាន​បន្ថែមថា បើសិនជា​វិបត្តិនេះនៅបន្តអូសបន្លាយ វានឹងអាចរាលដាលជាចលនាទំនាស់រវាងក្រុមប្រ​ទេស និងក្រុមប្រទេស ឬអាចលាយឡំនឹងទំនាស់រវាងមហាអំណាចផង ដែលនឹងជះឥទ្ធិពលអាក្រក់ដ​ល់សណ្តាប់ធ្នាប់ពិភពលោក ។វិបត្តិនេះជាបញ្ហារ៉ាំរ៉ៃដែលអូសបន្លាយពេលជាងមួយសតវត្សរ៍មកហើយ…