Category: នយោបាយ

  • ការចូលរួមរបស់អង្គការដៃគូក្នុងការអនុវត្តការងារ អាទិភាពឈាន ឆ្ពោះទៅលើកកម្ពស់ជីភាព ប្រជាជន ក្នុងភាពស្អាត ភាពបៃតង និងចីរភាព គឺជាបំណងរបស់ក្រសួងបរិស្ថាន

    ការចូលរួមរបស់អង្គការដៃគូក្នុងការអនុវត្តការងារ អាទិភាពឈាន ឆ្ពោះទៅលើកកម្ពស់ជីភាព ប្រជាជន ក្នុងភាពស្អាត ភាពបៃតង និងចីរភាព គឺជាបំណងរបស់ក្រសួងបរិស្ថាន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបាន ស្វាគមន៍ និងជំរុញដល់គ្រប់អង្គការដៃគូក្នុង និងក្រៅប្រទេសទាំងអស់ រួមចំណែកអនុវត្តការងារអាទិភាពរបស់ក្រសួង ដើម្បីឈានទៅ សម្រេចទិសដៅរួម ពង្រីកវិសាលភាពគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវចម្រុះ ដោយ ចីរភាព ។ ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងដូចនេះក្នុងឱកាសលោក អ៊ុ សូនី នាយកប្រតិបត្តិអង្គការ Conservation International ដែលមាន ស្នាក់ការ នៅសហរដ្ឋអាមេរិក ជួបសម្តែងការគួរសមនិងពិភាក្សា ការងារកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ នៅក្នុងជំនួបនេះ លោក អ៊ុ សូនី បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពគម្រោង និងកិច្ចសហការក្នុងភាពជាដៃគូ ដែលរួមមាន តំបន់ការពារទេសភាពដីគោក និងការអភិរក្សតំបន់ទឹកសាប នៅក្នុង ខេត្តគោលដៅ ដែលរួមមាន ជួរភ្នំក្រវាញកណ្តាល ដែនជម្រក សត្វ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបពិភាក្សាការងារ ជាមួយ នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS)

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបពិភាក្សាការងារ ជាមួយ នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS)

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) នៅទីស្តីការក្រសួងកសិកម្ម ។ បន្ទាប់បានទទួលស្តាប់បទបង្ហាញ និងសំណើរសិក្សាស្រាវជ្រាវលើការងារកសិកម្មរបស់ CPS ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍លើការស្នើប្រធានបទរបស់CPS ដើម្បីសុំឱ្យមានកិច្ចសហការពីក្រសួង ជាពិសេសលើការងារស្រាវជ្រាវខាងផ្នែកសេដ្ឋកិច្ច ។ ទាក់ទងនឹងការងារស្រាវជ្រាវនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យធ្វើការសិក្សាដំបូង ពីប្រសិទ្ធភាពសេដ្ឋកិច្ចនៃការធ្វើផលិតកម្មនៃសហគមន៍កសិកម្មតាមគម្រូថ្មី នៅកោះខ្សាច់ទន្លា និងនៅខេត្តមួយចំនួនទៀត ដើម្បីជាមូលដ្ឋានសម្រាប់វាស់វែងភាពជោគជ័យ មុននឹងពង្រីកបន្តនៅក្នុងវិសាលភាពធំ។ ក្រៅពីនេះ ជាយន្តការរួម CPS អាចសហការជាមួយនាយកដ្ឋានផែនការក្នុងការប្រមូលទិន្នន័យស្ថិតិពាក់ព័ន្ធ ការកំណត់នូវនិយមន័យ និងវិសាលភាព ព្រមទាំងសហការល្អជាមួយថ្នាក់ដឹកនាំតាមជំនាញ ដើម្បីធ្វើការងារទាំងនេះឱ្យបានល្អបំផុត។ សូមជម្រាបជូនថា CPS បានស្នើធ្វើការសិក្សាលើប្រធានបទចំនួន៥គឺ ៤Ps, ហិរញ្ញប្បទានខ្សែច្រវាក់តម្លៃ, លើកកម្ពស់បច្ចេកវិទ្យានិងការអនុវត្តទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ, ស្វែងយល់ពីប្រទេសជិតខាងអំពីថ្លៃនៃការកែច្នៃផលិតផល, និងការចូលរួមរបស់វិស័យកសិកម្មក្នុង GDP៕ ប្រភព ៖ ក្រសួងកសិកម្ម

  • អង្គការទស្សនៈពិភពលោកគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថានលើការផ្លាស់ប្តូរឥរិយាបថ កុមារក្នុងការគ្រប់គ្រងសំរាម

    អង្គការទស្សនៈពិភពលោកគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថានលើការផ្លាស់ប្តូរឥរិយាបថ កុមារក្នុងការគ្រប់គ្រងសំរាម

    ភ្នំពេញ៖ លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក (World Vision) បានបង្ហាញនូវការ គាំទ្រការងារអាទិភាព របស់ក្រសួង បរិស្ថាន ដែលបានផ្តួចផ្តើមគំនិតជាវិជ្ជមាន ផ្លាស់ប្តូរឥរិយាបថកុមារ និងយុវជន តាមរយៈការផ្តល់ឱកាសឱ្យពួកគេបានចូលរួម ក្នុងការកាត់ បន្ថយថង់ប្លាស្ទិកនៅកម្ពុជា ។ ការបញ្ជាក់នេះ នៅក្នុងជំនួបសម្តែង ការគួរសមជាមួយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី ១១ តុលា ឆ្នាំ២០២៣នាទីស្តីការក្រសួង ។ ជាមួយនឹងការលើកឡើងនេះ លោកនាយកប្រតិបត្តិអង្គការទស្សនៈ ពិភពលោក ក៏បានបញ្ជាក់ថា ក្រោមកិច្ចសហការពីក្រសួងបរិស្ថាន និងអង្គការទស្សនៈពិភពលោកកន្លងមក បានសម្រេចនូវសមិទ្ធ ផល ជាច្រើនជូនទៅដល់ដៃប្រជាជនកម្ពុជា ។ ជាពិសេសគម្រោងសហគមន៍ តំបន់ការពារស្ថិតនៅក្នុងខេត្តព្រះវិហារ ដែលបង្កើតឡើងតាំងពី ឆ្នាំ ២០០១ នឹងបានបន្តដល់បច្ចុប្បន្ន ក្រោមជំនួយពីប្រទេសអូស្ត្រាលី ។ គួរឱ្យកត់សម្គាល់នោះ គម្រោងបានកែប្រែស្ថានភាពជីវភាព របស់ ប្រជាពល រដ្ឋឱ្យមានភាពប្រសើរតាម រយៈសេវាកម្មទេសចរណ៍ ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន…

  • គ ជ ប ខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    គ ជ ប ខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    សៀមរាប៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ គ ជ ប ខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាពេលខាងមុខនោះ នៅស្នាក់ការ គ ជ ប ខេត្តសៀមរាប ដោយមានវត្តមានគណបក្សនយោបាយមួយចំនួន និងអ្នកពាក់ព័ន្ធបានចូលរួមប្រជាច្រើនាក់ផងដែរ។ លោក នឹម វ៉ាន់សំ ប្រធានលេខារដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងឱ្យការងារដំណើរការនៃការបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ខាងមុខ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាណាមួយឡើយ។ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់លេខាធិការដ្ឋានពាក់ព័ន្ធការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៃ គ.ជ.ប គណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត និង គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ឱ្យយកចិត្តទុកដាក់សហការអនុវត្តតាមគោលការណ៍ និងវិធានការនានាជាចាំបាច់។ លោក នឹម វ៉ាន់សំ…

  • ប្រធានមូលនិធិ The Nippon Foundation ៖ កម្ពុជា គឺជាគំរូដ៏ល្អមួយ នៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ

    ប្រធានមូលនិធិ The Nippon Foundation ៖ កម្ពុជា គឺជាគំរូដ៏ល្អមួយ នៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ

    (ភ្នំពេញ)៖ ប្រធានមូលនិធិ The Nippon Foundation បានគូសបញ្ជាក់ថា កម្ពុជា គឺជាគំរូដ៏ល្អមួយ នៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោក អាចយកជាគំរូ ខណៈដែល ប្រទេសមួយចំនួនកំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ ។ នេះបើតាម លទ្ធផល នៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា និងលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ លោក យ៉ូហេ សាសាកាវ៉ា បានថែ្លងអំណរគុណ សម្តេចធិបតី ដែលបាន ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម ព្រមទាំង បានអបអរសាទរ សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃ កម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា…

  • សម្តេចតេជោ ហ៊ុន សែន ពេញចិត្ត និងស្វាគមន៍ចំពោះ គណបក្សនយោបាយនានា ដែលមានបំណងចងសម្ព័ន្ធភាព ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីការពាររដ្ឋធម្មនុញ្ញ និងរបបរាជនិយម

    សម្តេចតេជោ ហ៊ុន សែន ពេញចិត្ត និងស្វាគមន៍ចំពោះ គណបក្សនយោបាយនានា ដែលមានបំណងចងសម្ព័ន្ធភាព ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីការពាររដ្ឋធម្មនុញ្ញ និងរបបរាជនិយម

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីពេញចិត្ត និងស្វាគមន៍ចំពោះគណបក្សនយោបាយនានា ដែលមានបំណងចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីការពាររដ្ឋធម្មនុញ្ញ និងរបបរាជនិយម ។ នេះបើតាមរយៈសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ។ សម្តេចតេជោ បានថ្លែងថា ថ្ងៃនេះខ្ញុំបានទទួលដោយការពេញចិត្ត នូវការស្នើសុំ ក៏ដូចជាសេចក្តីថ្លែងការណ៍ នៃបណ្ដាគណបក្សនយោបាយនានាដែលមានបំណងចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សម្ដេចថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់កៅចំពោះគំនិតផ្ដួចផ្ដើម និងបំណងដ៏ល្អរបស់បណ្ដាគណបក្សនយោបាយដែលបានផ្ញើ និងធ្វើសេចក្តីថ្លែងការណ៍រួចមកហើយ ។ សម្ដេចបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាន នៃការគោរពឯករាជ្យភាព នៃគណបក្សរៀងៗខ្លួន។ សម្ដេចបានបន្តថា គណបក្សប្រជាជនកម្ពុជាមិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទៀតទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជានឹងធ្វើការជាមួយគណបក្សផ្សេងទៀត ផ្អែកលើឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្ស ធំហើយគណបក្សដទៃដែលគ្មានកៅអីក្នុងសភា ជាគណបក្សតូចតាចនោះទេ ។ យើងបានផ្ដល់ការគោរព គណបក្សទាំងអស់ដែលស្របច្បាប់ដែលចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ។ សម្តេចថា តាមខ្ញុំដឹង ខាងរាជរដ្ឋាភិបាល បានត្រៀមទទួល យកគណបក្សចំនួន៣០ ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះ…

  • មន្រ្តីជាន់ខ្ពស់គ.ជ.ប៖ការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ ទទួលបានលទ្ធផលបណ្តោះ អាសន្ន ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ១២១.០៤២ នាក់ (ស្រី ៥៨.១៨០ នាក់)

    មន្រ្តីជាន់ខ្ពស់គ.ជ.ប៖ការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ ទទួលបានលទ្ធផលបណ្តោះ អាសន្ន ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ១២១.០៤២ នាក់ (ស្រី ៥៨.១៨០ នាក់)

    ភ្នំពេញ ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២៣នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣។ ឯកឧត្តមឌុច សុន សមាជិក គជប បានមានប្ប្រសាសន៍ថា ក្នុងដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ ទទួលបានលទ្ធផលបណ្តោះ អាសន្ន ដូចខាងក្រោម៖ ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ១២១.០៤២ នាក់ (ស្រី ៥៨.១៨០ នាក់)។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ៨២,៩៧២ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យសរុបមានចំនួន ១១.២៤៤ នាក់។អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ- សង្កាត់ថ្មីសរុប មានចំនួន ២៤.៨១៨ នាក់ សរុបអ្នកមានឈ្មោះបណ្ដោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ មានចំនួន ជាង៩លាន៧សែន នាក់(ស្រីជាង៥ លាន១សែន នាក់) ស្មើនឹង ៨៩.០៣ %។ ការរៀបចំការគ្រប់គ្រង ការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ត្រូវអនុវត្តដោយ អនុលោមទៅតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ  និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាដែលស្ថិតនៅជាធរមាន។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងឃុំ…

  • សារសំឡេងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជាទាក់ទងនឹងការចងសម្ព័ន្ធភាពជាមួយ បណ្តាគណបក្សនយោបាយនៅកម្ពុជា

    សារសំឡេងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជាទាក់ទងនឹងការចងសម្ព័ន្ធភាពជាមួយ បណ្តាគណបក្សនយោបាយនៅកម្ពុជា

    ភ្នំពេញ៖នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នេះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានផ្ញើសារជាសំឡេងទាក់ទង នឹងការចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនយោបាយនៅកម្ពុជា ។សារនេះបានធ្វើបន្ទាប់ពីគណបក្សនយោបាយចំនួន១៣ ស្នើជាផ្លូវការកាលពីថ្ងៃទី ១០ ខែតុលា សុំចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយទាំង ១៣ រួមមាន៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្ស ធម្មាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្ស មហាសាមគ្គីជាតិខ្មែរ គណបក្ស អំណាចប្រជាពលរដ្ឋ គណបក្សកម្ពុជាសេរី ឯករាជ្យប្រជាធិបតេយ្យ គណបក្ សចលនាប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរក្រោក គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរអង្គរ និងគណបក្សសាធារណរដ្ឋ៕សូមជូនសារជាសំឡេង៖

  • សម្តេចតេជោ ហ៊ុន សែន និងប្រធាន Nippon Foundation ឯកភាពគ្នាលើបំណងរួម ដំណើរគ្នា ទៅបំពេញទស្សនកិច្ចនៅមីយ៉ានម៉ារ នាពេលខាងមុខ

    សម្តេចតេជោ ហ៊ុន សែន និងប្រធាន Nippon Foundation ឯកភាពគ្នាលើបំណងរួម ដំណើរគ្នា ទៅបំពេញទស្សនកិច្ចនៅមីយ៉ានម៉ារ នាពេលខាងមុខ

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ នៅវិមាន ៧មករា នាព្រឹកថ្ងៃទី១១តុលា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និង លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation ចូលជួបសំដែងការគួរសម បានឯកភាពគ្នា និងមានបំណងរួមដំណើរជាមួយគ្នា ទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា នាពេលខាងមុខ ដែលនេះគឺជាការប្តេជ្ញាចិត្តរួមគ្នារបស់មេដឹកនាំទាំងពីរ ។ នៅក្នុងជំនួបនេះដែរ លោក យូហេ សាសាកាវ៉ា មានប្រសាសន៍សំដែង នូវការវាយតម្លៃ ខ្ពស់ ចំពោះសមត្ថភាព នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យ កម្ពុជា ប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាម ធ្លាប់មានវិបត្តិធ្ងន់ធ្ងរ ធ្លាប់មានបញ្ហា ស្មុគស្មាញជាច្រើន មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការ អភិវឌ្ឍជឿនលឿនដ៏អស្ចារ្យ ។ ភាគីជប៉ុន បានស្នើសុំសម្តេចតេជោ ធ្វើការចែករំលែកនូវរាល់ស្នាដៃ និងបទពិសោធន៍ នៃ ការដឹកនាំរបស់សម្តេច ដើម្បីឲ្យរូបលោកចងក្រងជាឯកសារ នៃការដឹកនាំរបស់សម្តេច…

  • សារសំឡេងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាអំពីការចងសម្ពន័ភាពជាមួយបណ្តាគណបក្សនយោបាយនៅកម្ពុជា

    សារសំឡេងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាអំពីការចងសម្ពន័ភាពជាមួយបណ្តាគណបក្សនយោបាយនៅកម្ពុជា

    សារសំឡេងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាអំពីការចងសម្ពន័ភាពជាមួយបណ្តាគណបក្សនយោបាយនៅកម្ពុជា។