-
រុស្ស៊ី បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជាបន្ថែមទៀត ហើយបានឆ្លៀតឱកាសនេះ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃនិស្សិតកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មថ្មីៗនេះ នៅប្រទេសអ៊ីស្រាអែល។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្តផ្តល់ការគាំទ្រ និងជំនួយដល់កម្ពុជា ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតរុស្សី ចំពោះសាររំលែកទុក្ខ និងបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់រាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាពដល់និស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានេះ ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងរុស្ស៊ី ដោយឈរលើមូលដ្ឋាន នៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន ពាណិជ្ជកម្មនិងការវិនិយោគ និងវប្បធម៌ ក្នុងចំណោមវិស័យជាច្រើនទៀត។ ក្នុងស្មារតីនេះ ភាគីទាំងពីរ…
-
ក្រសួងបរិស្ថាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB រួមចំណែកឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុនៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ីADB នឹងរួមចំណែកជាមួយការងារអាទិភាពរបស់ក្រសួង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះធ្វើឡើង នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកញ្ញា Shimako Takahashi អ្នកជំនាញផ្នែកវាយតម្លៃ និងដឹកនាំបេសកកម្ម នៃធនាគារអភិវឌ្ឍន៍អាស៊ីADB នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់ ADB លើការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ ក្រសួងបានដាក់ចេញការងារអាទិភាពចំនួន៣ រួមមាន ទី១ ការគ្រប់គ្រងសំណល់រឹង «ភាពស្អាត» ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្តារគម្របព្រៃឈើ «បៃតង» និងទី៣ នាំអាទិភាពទាំង២ ទៅឆាកអន្តរជាតិ «ចីរភាព» ។ ជាការគូសបញ្ជាក់បន្ថែម ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ នឹងអាចឈានដល់ការបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក នាំឱ្យសហគមន៍ស្អាត និងធនធានធម្មជាតិមិនមានការបំពុលដោយសំណល់ប្លាស្ទិក ។ កញ្ញា Shimako Takahashi…
-
រាជរដ្ឋាភិបាលបានដាក់ចេញ នូវអទិភាពជាយុទ្ធសាស្រ្ត ៥ចំណុច ដើម្បីទទួលបាននូវជោគជ័យនៅក្នុងការអនុវត្ត «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែល ប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ប្រឹង ប្រែងអនុវត្តន៍ឱ្យជោគជ័យនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្តេចធិបតី បានបញ្ជាក់ថា ក្នុងការអនុវត្តគោលនយោបាយជាតិនេះ រាជរដ្ឋាភិបាល នឹងផ្តល់អាទិភាពខ្ពស់ និងប្រគល់ភារកិច្ចដល់ក្រសួងឧស្សាហកម្ម ដើរតួនាទីជាស្ថាប័នបង្គោលនៅក្នុងការ ជំរុញការអនុវត្ត និងការតាមដានអនុវត្តយុទ្ធសាស្រ្តជាតិនេះ ប្រកបដោយប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។ ក្នុងនេះ សម្តេច បានស្នើឱ្យក្រសួងឧស្សាហកម្ម និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការគ្រប់ថ្នាក់ត្រូវខិតខំអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិនេះ តាមដែនសមត្ថកិច្ចរៀងៗខ្លួន ។ បន្ថែមលើនេះ សម្ដេចធិបតី លើកទឹកចិត្តដល់ប្រជាពលរដ្ឋក៏ដូចជាធុរជន វិនិយោគិន សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងស្ថាប័នជាតិ និងអន្តរជាតិ…
-
គ.ជ.ប ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីប្រាំបួន នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្នថ្ងៃទីប្រាំបួន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ -ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤.៥០៩ នាក់-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.៥៣១ នាក់ លទ្ធផលសរុបរយៈពេល ៩ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២១.៩២៨ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ សូមអញ្ជើញ៖-ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ នៅតាមឃុំ សង្កាត់ ឬតាម គេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ App-NEC KH ។ ប្រសិនបើពិនិត្យ ឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមាន សុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ…
-
សម្ដេចធិបតី អំពាវនាវឲ្យបងប្អូន និងនិស្សិតខ្មែរយើងនៅប្រទេសអ៊ីស្រាអែល បន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន រក្សាភាពស្ងៀមស្ងាត់ និងជឿជាក់ទៅលើសមត្ថភាពរបស់អាជ្ញាធរអ៊ីស្រាអែល

ភ្នំពេញ៖ តាមសារសំឡេងពិសេសជូនជនរួមជាតិអំពីករណីនៅប្រទេសអ៊ីស្រាអែល នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យបងប្អូនខ្មែរ ជាពិសេស ក្មួយៗប្អូនៗនិស្សិតខ្មែរយើងនៅប្រទេសអ៊ីស្រាអែល បន្តយកចិត្តទុកដាក់ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនគោរពឲ្យបានម៉ឺងម៉ាត់រាល់ការណែនាំរបស់អាជ្ញាធរ រក្សាភាពស្ងៀមស្ងាត់ និងជឿជាក់ទៅលើសមត្ថភាពរបស់អាជ្ញាធរអ៊ីស្រាអែលដែលជាម្ចាស់ផ្ទះ ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ រួមមាន៖ ប្រជាពលរដ្ឋអ៊ីស្រាអែល និងគ្រប់ជនជាតិដែលរស់នៅលើទឹកដីអ៊ីស្រាអែល រួមទាំងបងប្អូនខ្មែរយើងផងដែរ ។ ការចេញមកអំពាវនាវរបស់សម្ដេចធិបតី ដូច្នេះក្រោយមានហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ ។ សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា រដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់ជូនបណ្ដាប្រទេសដែលមានប្រជាពលរដ្ឋរស់នៅក្នុងប្រទេសអ៊ីស្រាអែលថា អ៊ីស្រាអែល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប មិនថាជនជាតិអ៊ីស្រាអែល ឬជនបរទេសទេ ដោយរដ្ឋាភិបាលអ៊ីស្រាអែល នឹងផ្ដល់ការជួយជនបរទេស ដូចជនជាតិអ៊ីស្រាអែល ដែរ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ…
-
រាជរដ្ឋាភិបាលកម្ពុជា កំណតក្នុងគោលដៅបី ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ និងនិស្សិតខ្មែរនៅអ៊ីស្រាអែល ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាល និងក្រុមហាម៉ាស់

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកំណតក្នុងគោលដៅចំនួន ៣ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ និងនិស្សិតខ្មែរនៅក្នុងប្រទេសអ៊ីស្រាអែល ខណៈពេលដែលហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាល និងក្រុមហាម៉ាស់ បានផ្ទុះឡើង ។ នេះបើតាមសារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិអំពីករណីនៅប្រទេសអ៊ីស្រាអែល ដែលទទួលបាននៅរសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងសារសំឡេងពិសេសនេះ សម្ដេចធិបតី បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារសពរបស់និស្សិតខ្មែរយើងម្នាក់ គឺប្អូនប្រុស ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ ។ សម្ដេចប្រមុខរាជរដ្ឋាភិបាល សូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតរបស់ និងប្រជាពលរដ្ឋខ្មែរយើង ដែលមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជា ថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិតរបស់យើង ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធដែលមានក្រសួងការបរទេស…
-
សារសំឡេងពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិអំពីករណីនៅប្រទេសអ៉ីស្រាអែល (មានសំឡេង)

-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្ពុជា អបអរសាទរទិវាប្រៃសណីយ៍ពិភពលោកខួបលើកទី១៤៩

(ភ្នំពេញ)៖ ដើម្បីរំលឹកខួបទី ១៤៩ នៃថ្ងៃបង្កើតសហភាពប្រៃសណីយ៍សកល (UPU)នាថ្ងៃទី៩ ខែតុលា ឆ្នាំ១៨៧៤ នៅទីក្រុងប៊ន ប្រទេសស្វីស និងឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់សេវាប្រៃសណីយ៍ចូលរួមបម្រើប្រជាជន សេដ្ឋកិច្ចសង្គមនៅទូទាំងពិភពលោក និងដាក់ចេញនូវប្រធានបទសំខាន់ៗផ្សេងៗគ្នាជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២៣នេះ សហភាពប្រៃសណីយ៍សកល បានដាក់ចេញនូវប្រធានបទ «រួមគ្នាដើម្បីការជឿទុកចិត្ត (Together for Post)» អត្ថន័យនៃប្រធានបទនេះ សហភាព UPU បានជំរុញឱ្យប្រទេសសមាជិកទាំង១៩២ប្រទេស រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាបណ្តាញប្រៃសណីយ៍ពិភពលោកតែមួយដើម្បីបង្កើនភាពជឿទុកចិត្តជូនអតិថិជន ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានរៀបចំពិធីបើកក្បួនដង្ហែរអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក នៅទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ឯកឧត្តម ឯក វណ្ណឌី បានមានប្រសាសន៍ថា ឆ្នាំនេះយើងបានជ្រើសរើសខេត្តសៀមរាប ជាទីតាំងរៀបចំពីធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក។ ខេត្តសៀមរាបជាខេត្តមួយដែលសំបូរទៅដោយប្រាសាទបុរាណជាច្រើន ជាពិសេសប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីគោលបំណងបី នៃយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយប្រជាពលរដ្ឋ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញពីគោលបំណងអាទិភាពចំនួន៣ នៃយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយប្រជាពលរដ្ឋ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្រៅពីជួយដល់ប្រជាពលរដ្ឋដែលកំពុងប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គោលនយោបាយយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងអាទិភាពចំនួន៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅទាំងបី នៃយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមាន៖ ទី១- ជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ទី២- ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈគោលនយោបាយគាំពារសង្គមនានា និងទី៣- ជួយជំរុញដលកំណើនសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការងារជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណា ឱ្យនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ទទួលបានការការពារ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សុវត្ថិភាពរបស់និស្សិតខ្មែរយើង ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានកំពុងធ្វើការងារជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណា ឱ្យនិស្សិតកម្ពុជា ទទួលបានការការពារ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាកដូច្នេះ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សុវត្ថិភាពរបស់និស្សិតកម្ពុជា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលនៅក្នុងដំណាក់កាលនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ីស្រាអែល។ សម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានធ្វើការងារជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណា ឱ្យនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ទទួលបានការការពារ ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវស្រង់ទិន្នន័យឲ្យបានច្បាស់លាស់ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ថាគាត់នៅទីណាឲ្យច្បាស់ ដើម្បីងាយស្រួលទាក់ទងគាត់ និងជួយអន្តរាគមន៍ពួកគាត់ឲ្យបានទាន់ពេលវេលា។ សម្តេចធិបតី ហ៊ុន ម៉ាណែត…